Category: នយោបាយ

  • ៦ខែ ពិភពលោកខាត ១៣០ ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ

    ៦ខែ ពិភពលោកខាត ១៣០ ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ

    ប៊ែរឡាំង ៖ ភ្លើងឆេះព្រៃ ខ្យល់ព្យុះ រញ្ជួយដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត បានដុតបំផ្លាញសេដ្ឋកិច្ចពិភពលោកប្រមាណ ១៣១ ពាន់លានដុល្លារ ក្នុងកំឡុងឆមាសទីមួយ នៃឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រងអាល្លឺម៉ង់ Munich Re នៅថ្ងៃទី២៩ ខែកក្កដា។ ក្នុងចំណោមចំនួនសរុបនោះ លុយប្រហែល ៨០ ពាន់លានដុល្លារត្រូវបានចំណាយលើការធានារ៉ាប់រង ដែលនេះជាការចំណាយខ្ពស់បំផុតទីពីរដែលមិនធ្លាប់មានសម្រាប់ឆមាសទីមួយនៃឆ្នាំនេះចាប់តាំងពីអាល្លឺម៉ង់បានចាប់ផ្តើមតាមដានទិន្នន័យក្នុងឆ្នាំ១៩៨០។ ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកឧតុនិយមនៃទីក្រុងមុយនិច លោក តូប៊ីយ៉ាស់ ហ្គ្រីម និយាយថា សារនេះគឺច្បាស់លាស់ណាស់ ពិភពលោកនៅតែបន្តក្តៅ ហើយមហាសមុទ្រក៏កំពុងឡើងកំដៅ ដូច្នេះការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរប្រូបាប៊ីលីតេនៃព្រឹត្តិការណ៍អាកាសធាតុអាក្រក់។ យោងតាមរបាយការណ៍បានឲ្យដឹងថា ភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងខែមករា នៅតំបន់ ឡូស អាន់ជីឡេស គឺជាគ្រោះមហន្តរាយបង្កការខាតបង់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដែលបណ្តាលឱ្យមានការខាតបង់រហូតដល់ ៥៣ ពាន់លានដុល្លារ។ វាគឺជាភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញបំផុតក្នុងកំណត់ត្រា ដែលនាំឲ្យមានការខាតបង់សរុប និងការចំណាយលើការធានារ៉ាប់រងហក់ឡើងជិតពីរដងធៀបនឹងឆ្នាំ២០១៨ ដែលនេះជាកំណត់ត្រាឆ្នាំមុន។ បើតាមលោក ថូម៉ាស់ ប្លន់ សមាជិកក្រុមប្រឹក្សាភិបាលនៃទីក្រុងមុយនិច ការប្រែប្រួលអាកាសធាតុគឺជាការពិត ហើយកំពុងផ្លាស់ប្តូរជីវិតនៅលើផែនដី។ ហេតុដូច្នេះ មនុស្ស អាជ្ញាធរ និងក្រុមហ៊ុនត្រូវតែសម្របខ្លួនទៅនឹងកាលៈទេសៈថ្មី៕ ប្រភព ៖…

  • រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយរបស់សប្បុរសជន ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅទីតាំងកន្លែងសុវត្ថិភាពស្រុកអន្លង់វែង

    រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយរបស់សប្បុរសជន ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅទីតាំងកន្លែងសុវត្ថិភាពស្រុកអន្លង់វែង

    (ឧត្ដមានជ័យ)៖ នៅថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយរបស់សប្បុរសជន ជាសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគ ចំនួន ៦៥មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន ៤ស្រុក ស្មើ ២៤ឃុំ ជាង ១ម៉ឺនគ្រួសារ ស្មើជាង៣ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាពស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ ។ អំណោយទាំងអស់នេះ ត្រូវបានឯកឧត្ដម អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ និងលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀស​ចេញ​ពីផ្ទះសម្បែងចំនួន ១៤៥៧៣គ្រួសារ ស្មើនឹង ៣៦៧៦៣នាក់ ក្នុងនោះមានកុមារចំនួន ៦៦៧នាក់ផងដែរ ។ ឯកឧត្ដម អុីមរ៉ន…

  • ប្រធានរដ្ឋសភាវៀតណាម អបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ

    ប្រធានរដ្ឋសភាវៀតណាម អបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ

    (ស្វីស)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានកំពុងបំពេញបេសកកម្មការទូតនៅក្នុងទឹកដីប៉ែកអឺរ៉ុបមួយនេះ ។ ប្រធានរដ្ឋសភាប្រទេសទាំពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក ។ នៅក្នុងនោះភាគីវៀតណាម បានអបអរសាទរ ចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយងាកមកដោះស្រាយដោយសន្តិវិធី យកការចរចាជាធំនាំមកនូវសុខសន្តិភាពដល់ជូនប្រជាពលរដ្ឋទាំងពីរប្រទេសនិងក៏ដូចជាតំបន់ផងដែរ។ ក្នុងនាមប្រទេសជាមិត្ត ភូមិផងរបងជាប់គ្នានេះ វៀតណាមនឹងចូលរួមសង្កេតការណ៍លើបទឈប់បាញ់នេះផងដែរ ។ ថ្នាក់ដឹកនាំប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់គ្នាទៅវិញទៅមក ដែលប្រទេសទាណងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទាំងកម្រិតទ្វេភាគីនិងពហុភាគី ។ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ជិន ថាញ់មិន បានសន្យារួមគ្នានឹងបន្តខិតខំជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាហើយនោះ ឱ្យទទួលបានលទ្ធផលកាន់តែច្រើនឡើង ជូនប្រជាពលរដ្ឋនិងប្រទេសទាំងសងខាង ។ ជាពិសេសការជំរុញឱ្យមានការផ្លាស់ប្តូរគ្នាកាន់តែសកម្មឡើងរវាងសមាជិកសភាវ័យក្មេង ក្រុមមិត្តភាព គណៈកម្មការជំនាញ ថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ ក៏ដូចជាកម្រិតថ្នាក់ដឹកនាំ ៕…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹកនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ព្រមទាំងទទួលអំណោយសប្បុរសធម៌ជាស្បៀងនិងសម្ភារៈបរិក្ខា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹកនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ព្រមទាំងទទួលអំណោយសប្បុរសធម៌ជាស្បៀងនិងសម្ភារៈបរិក្ខា

    (បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពី ទី២៩ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញបន្តសួរសុខទុក្ខពុកម៉ែ បងប្អូនភៀសខ្លួនពីតំបន់សឹក មកទីតាំងសុវត្ថិភាពនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងជំហានវិជ្ជមានមួយ រាជរដ្ឋាភិបាលបានចរចាបទឈប់បាញ់ជាមួយភាគីថៃ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏យើងត្រូវនៅរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ សូមពុកម៉ែ បងប្អូនស៊ូទ្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។ តមក ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ជាស្បៀងនិងសម្ភារៈបរិក្ខារ សម្រាប់ផ្គត់ផ្គង់ជូនបងប្អូនជនភៀសសឹក និងកងកម្លាំងការពារតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ។ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមសប្បុរសជន Domax 4WD សម្រាប់ការនាំយកជំនួយជូនកងកម្លាំងដ៏អង់អាចដែលត្រៀមខ្លួនជានិច្ចដើម្បីការពារអធិបេតយ្យភាពជាតិ និងបូរណភាពទឹកដី ។ ក្នុងនារសៀលថ្ងៃដដែល ឯកឧត្តម ប្រធានក្រុមការងារ បន្តអញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព វត្តសំបូរសាមគ្គីប្រាសាទមានជ័យ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ប្រធានក្រុមការងារ បន្តអញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព…

  • រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជួបពិភាក្សាគ្នាពី ទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់

    រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជួបពិភាក្សាគ្នាពី ទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានជួបពិភាក្សាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI HJ MOHD NIZAM BIN HJ JAFFAR អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ពាក់ព័ន្ធទៅនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកថាវត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាពេលនេះ បង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ ក្រសួងការពារជាតិសង្ឃឹមថាក្រោមការសម្របសម្រួល ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិននឹងធ្វើឱ្យសន្តិភាព វិលត្រឡប់មកដូចដើមវិញ៕ដោយ ៖ ម៉ាដេប៉ូ

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ថ្ងៃនេះកម្ពុជានឹងដឹកនាំអង្គទូត និងអ្នកពាក់ព័ន្ធទៅឃ្លាំមើលទាំងទីតាំង និងសភាពការណ៍ជាក់ស្តែងទៅលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ថ្ងៃនេះកម្ពុជានឹងដឹកនាំអង្គទូត និងអ្នកពាក់ព័ន្ធទៅឃ្លាំមើលទាំងទីតាំង និងសភាពការណ៍ជាក់ស្តែងទៅលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំនៃក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្តាអង្គទូត បណ្តាអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា និងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំង និងសភាពការណ៍ជាក់ស្តែងទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា៖កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការគោរព អនុវត្តលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងការរួមរស់នៅជាមួយគ្នា ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការដោះស្រាយដោយយុត្តិធម៌ យូរអង្វែងចំពោះស្ថានការណ៍។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់បន្ថែមដែរថា៖តាមរយៈការបង្ហាញសុឆន្ទៈក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃនេះដែរ ក្នុងនោះក៏មានការបង្ហាញចំណាប់អារម្មណ៍គាំទ្រ និងទទួលស្គាល់សុឆន្ទះរបស់កម្ពុជាយ៉ាងខ្លាំងពីសំណាក់ អនុព័ន្ធយោធារបស់បណ្តាប្រទេសជាសមាជិកអាស៊ាននិងបណ្តាប្រទេសមហាអំណាចមួយចំនួនដែលមានចំនួនសរុប១៣ប្រទេស។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងផងថា ៖ កងទ័ពកម្ពុជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះតាមរយៈច្បាប់អន្តរជាតិនិងដោះស្រាយតាមសន្តិវិធី ។ កម្ពុជាចង់បានព្រំដែនមួយជាមួយប្រទេសជិតខាងទាំងអស់ដែលជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ៕ ដោយ ៖ ម៉ាដេប៉ូ

  • និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីច្បាប់ធានារ៉ាប់រង ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តកំពង់ចាម

    និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីច្បាប់ធានារ៉ាប់រង ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តកំពង់ចាម

    (កំពង់ចាម)៖ និយ័តករធានារ៉ាប់រងកម្ពុជា បានបេីកសិក្ខាសាលាផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង” ដើម្បីផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយន្តការផ្សេងៗដែលនិយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញដើម្បីគ្រប់គ្រងវិស័យធានារ៉ាប់រងឱ្យបានល្អ បង្កឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋដែល ជាអ្នកប្រើប្រាស់សេវាក្នុងខេត្តកំពង់ចាម។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង” នៅខេត្តកំពង់ចាម នាថ្ងៃទី២៨ កក្តដា ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ ថា និយ័តករធានារ៉ាប់រងកម្ពុជា គឺធ្វើយ៉ាងណាព្យាយាមផ្សព្វផ្សាយ បណ្តុះបណ្តាល និងអប់រំ ប្រជាពលរដ្ឋទូទាំងប្រទេសអំពីវិស័យធានារ៉ាប់រង ព្រោះការទិញផលិតផលធានារ៉ាប់រង មិនងាយស្រួល ដូចជាការទិញលក់ទំនិញធម្មតាដែលអតិថិជនទិញភ្លាម នឹងទទួលបានទំនិញយកទៅប្រើប្រាស់ភ្លាមៗ នោះឡើយ។ ឯកឧត្តម អគ្គនាយក បន្តថា សិក្ខាសាលា នេះ គឺជួយឲ្យអ្នកប្រើប្រាស់ និងមិនទាន់បានប្រើប្រាស់ យល់ដឹងពីផ្លូវច្បាប់ ប្រសិនបើចង់ប្តឹងទៅក្រុមហ៊ុនធានារ៉ាប់រងណាមួយ ដោយនិយ័តករធានារ៉ាប់រងកម្ពុជា គឺអ្នកទទួលបន្ទុកដោះស្រាយតាមនីតិវិធី។ ឯកឧត្តម ថា វិស័យធានារ៉ាប់រងនៅកម្ពុជា មានការអភិវឌ្ឍកម្រិតទាប គឺដោយសារកត្តាការយល់ដឹងរបស់ប្រជាពលរដ្ឋលើផលិតផលធានារ៉ាប់រង និងអត្ថប្រយោជន៍នៃការធានារ៉ាប់រងនៅមានកម្រិតទាប។ ដូច្នេះទាមទារឱ្យអ្នកជំនាញមានការបំភ្លឺ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង ឲ្យបានទូលំទូលាយ និងមានទំនុកចិត្តខ្ពស់៕ ដោយ ៖ វណ្ណលុក

  • ធនាគារជាតិនៃកម្ពុជា សម្រេចលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជនពលី ឬអ្នករួមខ្ចីជាយោធិនពលី ក្រោយការអំពាវនាវពីសម្តេចធិបតី

    ធនាគារជាតិនៃកម្ពុជា សម្រេចលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជនពលី ឬអ្នករួមខ្ចីជាយោធិនពលី ក្រោយការអំពាវនាវពីសម្តេចធិបតី

    ធនាគារជាតិនៃកម្ពុជា លុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី និងលុបចោលកម្ចីរហូតដល់១០លានរៀល របស់យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ ។ យោងតាមសេចក្តីណែនាំ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ការលុបចោលនេះ បានធ្វើឡើង បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ។ ក្នុងសេចក្តីណែនាំនោះ ធនាគារជាតិបានសម្រេចដាក់ចេញនូវសេចក្តីណែចំនួន៤ចំណុច រួមមាន៖ ១ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។ ២ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ គិតចាប់ពីថ្ងៃនេះ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជាប្រកាន់យកសន្តិភាពដើម្បីសេចក្តីសុខសាន្ត និងការអភិវឌ្ឍប្រទេស ហេតុនេះ ពុំមានហេតុផលដែលកម្ពុជារំលោភបទឈប់បាញ់ឡើយ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជាប្រកាន់យកសន្តិភាពដើម្បីសេចក្តីសុខសាន្ត និងការអភិវឌ្ឍប្រទេស ហេតុនេះ ពុំមានហេតុផលដែលកម្ពុជារំលោភបទឈប់បាញ់ឡើយ

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កម្ពុជាគឹជាប្រទេសមួយប្រកាន់យកនូវសុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការរកសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ និងពិសេសការអភិវឌ្ឍប្រទេសជាតិ ហេតុនេះ គ្មានហេតុផលអ្វីដែលកម្ពុជាទៅរំលោភបំពាននៃកិច្ចព្រមព្រៀង បទឈប់បាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃនោះឡើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱ្យដឹងថា ក្នុងរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយនេះ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ហេតុនេះកម្ពុជាពុំមានហេតុផលណាមួយក្នុងការរំលោភបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា កម្ពុជារកបានសន្តិភាពពេញលេញដោយលំបាកលំបិនកាលពីថ្ងៃ២៩ ធ្នូ ១៩៩៨ ដោយនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ហេតុនេះកម្ពុជាត្រូវថែរក្សាសន្តិភាពឱ្យបានទើបមានពេលកសាងអភិវឌ្ឍន៍ប្រទេស ដូច្នេះ ជម្លោះប្រដាប់អាវុធ ឬក៏សង្រ្គាមគឺជាអ្វីដែលកម្ពុជាខិតខំ និងត្រូវចៀសវាងជាទីបំផុត។ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថាសន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានលូតលាស់ដូចសព្វថ្ងៃនេះ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាផ្ដល់តម្លៃខ្ពស់ណាស់ដល់ការថែរក្សាសុខសន្តិភាពឱ្យទាល់តែបាន បើទោះជាក្នុងតម្លៃណាក៏ដោយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បាមថ្លែងដែរថា ៖ចុងក្រោយនេះ កម្ពុជាបានឮការចោទប្រកាន់មួយចំនួនថា កម្ពុជាជាអ្នកឈ្លានពានគេ កម្ពុជាជាអ្នកបង្កជម្លោះ កម្ពុជាជាអ្នកបាញ់មុន ហើយឥឡូវនេះបានឮពាក្យមួយទៀតថា កម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់…

  • ក្រសួងការបរទេស ចេញសេចក្តីប្រកាស បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់គ្នា

    ក្រសួងការបរទេស ចេញសេចក្តីប្រកាស បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់គ្នា

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបាន បដិសេធការចោទប្រកាន់របស់ភាគីថៃអំពីការរំលោភបទឈប់បាញ់ដែលចោទឡើងដោយភាគីថៃ។ ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញនៅយប់ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមាន លក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ ជាមួយគ្នានេះកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល ៕ ដោយ ៖ ម៉ាដេប៉ូ