-
រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពី ទី៣០ ខែកក្កដា ឆ្នាំ២០២៥ បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនពុកម៉ែបងប្អូនអំពីការចរចាបទឈប់បាញ់ និងស្ថានភាពតំបន់ព្រំដែននៅខេត្តបន្ទាយមានជ័យ។ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តនឹងបន្តគាំពារពុកម៉ែបងប្អូនទាំងអស់រហូតដល់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញ។ តមក ឯកឧត្តម ឌិត ទីណា បានអញ្ជើញចូលរួមការវេចនំអន្សមជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក សម្រាប់ផ្គត់ផ្គង់នំអន្សមចំនួន ៥០០០ ដើម ជូនពុកម៉ែបងប្អូនភៀសខ្លួនមកទីតាំងសុវត្ថិភាព និងកងកម្លាំងការពារតំបន់ព្រំដែននៃខេត្តបន្ទាយមានជ័យ។ ឯកឧត្តមប្រធានក្រុមការងារ បានកោតសរសើរ ឯកឧត្តម ប្រាក់ ដាវីដ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំងអាជ្ញាធរស្រុក ចំពោះការររៀបចំកម្មវិធីវេចនំអន្សមនេះ ដើម្បីឱ្យពុកម៉ែបងប្អូនទទួលបានស្បៀងបន្ថែមផង និងចូលរួមវេចនំអន្សមជូនកងទ័ពជួរមុខផង។ ឯកឧត្តម ឌិត ទីណា បានទទួលអំណោយជាស្បៀង គ្រឿងបរិក្ខារប្រើប្រាស់ និងគ្រាប់ពូជបន្លែ សម្រាប់ចែកជូនពុកម៉ែបងប្អូនដែលបានភៀសខ្លួនមកទីតាំងសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ ។ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុន អ៊ីស្ត វេស…
-
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបសំណេះសំណាលជាមួយ ជនភៀសសឹក នៅ ខេត្តសៀមរាប

(ខេត្តសៀមរាប)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ពីសមរភូមិទិសខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ជិត ១៥០០នាក់ ដែលក្នុងនោះរួមមានទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនភៀសសឹកទាំងអស់ ។ ឯកឧត្តមក៏បានជម្រាបជូនពីការសម្រេចបាននូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងកម្ពុជានិងថៃ ចាប់ពីម៉ោង ១២អាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលសន្តិភាពនឹងត្រឡប់មកដូចដើមវិញ ហើយបងប្អូនប្រជាពលរដ្ឋភៀសសឹកនឹងអាចបានត្រឡប់ទៅទីលំនៅវិញ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី…
-
ប្រជាពលរដ្ឋភៀសសឹក ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី ក្រសួងសុខាភិបាល

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំអំពីវិធីសាស្ត្រនៃការថែទាំសុខភាព ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ក្នុងទីសុវត្ថិភាពនេះ ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត ដោយមានវត្តមានជាប់ជាប្រចាំនៃបុគ្គលិកសុខាភិបាល ។…
-
កម្ពុជា និង ថៃ បានព្រមព្រៀងគ្នាយកថ្ងៃ៤ ខែសីហា សម្រាប់បើកកិច្ចប្រជុំ GBC ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ ក្រោយពីមានការឯកភាពគ្នាអនុវត្តបទឈប់បាញ់កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ភាគីកម្ពុជា-ថៃ បានព្រមព្រៀងបើកកិច្ចប្រជុំគណៈ កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការលើកឡើងពីសំណាក់ លោកជំទាវឧត្តម សេនី យ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ។ ក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថាក្រោពីពីមាន កិច្ចព្រមព្រៀងឈប់បាញ់ នៅប្រទេសម៉ាឡេស៊ីរួចមកនោះទាំង ភាគីកម្ពុជា និងថៃ បានទទួលភាពជោគជ័យមួយចំនួនគឺធានាថាសង្គ្រាមមិនត្រូវកើតមាន ហើយត្រូវបញ្ចប់ និងត្រូវជំនួសមកវិញនូវសុខសន្តិភាព ។ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា៖”កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃបានគោរព និងអនុវត្តនៃកិច្ចព្រម ព្រៀង ហើយបានជួបប្រជុំគ្នានៅកម្រិតថ្នាក់ភូមិភាគ ។ ប្រទេសម៉ាឡេស៊ីក្នុងនាមជា ប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនប្រតិភូ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកដល់កម្ពុជា ហើយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរួចហើយផងដែរ” ។ ទាក់ទិនក្នុងរឿងនេះដែរ លោកជំទាវឧត្តម សេនី យ៍ឯក ម៉ាលី សុជាតា ថ្លែងដោយបញ្ជាក់បន្ថែមថាកាលពីថ្ងៃទី ៣០ ខែកក្កដា ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានរៀបចំកម្មវិធីចុះទៅផ្ទាល់ដោយ មាន គណៈប្រតិភូចំនួន១៣ប្រទេសក្នុងនោះបានចុះទៅដល់ច្រកអានសេះ…
-
រដ្ឋបាលរាជធានីភ្នំពេញ នាំយកចង្ក្រានហ្គាសធន់តូច សម្រាប់ចល័តចំនួន ៣០០០ ផ្ដល់ជូនដល់មូលដ្ឋានវីរៈកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ អំណោយសប្បុរសជននានា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលមានដូចជាចង្ក្រានហ្គាសធន់តូចនិងកំប៉ុងហ្គាសរាប់ពាន់កំប៉ុងព្រមទាំងខ្ទឹមសផងនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកមកផ្ដល់ជូនដល់មូលដ្ឋាន វីរៈកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាស្រុកអន្លង់វែង ខេត្ដឧត្ដមានជ៏យ។ ពិធីប្រគល់និងទទួលបានធ្វើឡើង នាថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៥នេះ ដឹកនាំដោយ ឯកឧត្ដម អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់ជូន ឯកឧត្ដមឧត្ដមសេនីយឯក ចន្ទ័ លំផាត តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ និងលោកងួន ទ្ធីរិទ្ធ អភិបាល ស្រុកអន្លង់វែង នៅស្រុកអន្លង់វែង។ អំណោយសប្បុរសជននានា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលបានប្រគល់ជូនពេលនេះ មានដូចជាចង្ក្រានហ្គាសធន់តូច សម្រាប់ចល័តចំនួន ៣០០០ចង្ក្រាន,កំប៉ុងហ្គាស ៦០០០កំប៉ុង និងខ្ទឹមសចំនួន ៥០០គីឡូក្រាម។ ឯកឧត្ដម អ៊ីមរ៉ន ហាស្សាន់ ក្នុងឱកាសនោះ ក៏បានអរគុណផងដែរចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ…
-
កម្ពុជាអំពាវនាវឱ្យថៃប្រគល់កងទ័ពកម្ពុជាទាំង២០រូបត្រឡប់មកវិញឱ្យបានឆាប់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ

(ភ្នំពេញ)៖ ប្រមុខកងទ័ពកម្ពុជាបានអំពាវនាវឱ្យ ភាគីថៃ ដែលបានធ្វើការចាប់ខ្លួនកងទ័ពកម្ពុជាចំនួន ២០រូប ក្រោយបញ្ចប់បទឈប់បាញ់ចូលជាធរមានកាលពីយប់ថ្ងៃទី ២៩ ខែ កក្កដានោះ ដោយត្រូវដោះលែងពួកគាត់ត្រឡប់មកវិញ និងព្រមជាមួយគ្នាក៏ត្រូវថែទាំពួកគាត់ឱ្យបានល្អផងដែរ។ គួរបញ្ជាក់ថា កងទ័ពកម្ពុជាចំនួន២១រូបដែលប្រចាំការនៅសមរភូមិមុខត្រង់ ជាំតែ ត្រូវបានកងទ័ពថៃប្រើប្រាស់នូវល្បិចកលស្មោកគ្រោក ដោយយកល្បិចក្រោយបទឈប់បាញ់ចូលជាធរមានហើយ ហៅកងទ័ពកម្ពុជាទៅចាប់ដៃបង្ហាញពីមិត្តភាពឡើងវិញ ។ភ្លាមៗនោះកងទ័ពថៃបានធ្វើការភ្ជង់ និងចាប់កងទ័ពកម្ពុជា ដោយក្នុងចំណោមនេះគេសង្ស័យថាបានបាញ់សម្លាប់កងទ័ពកម្ពុជាចំនួន២រូប និងម្នាក់បានរួចខ្លួន។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា៖ករណីកងទ័ពកម្ពុជាដែលត្រូវបានកងទ័ពថៃចាប់នេះ បានកើតឡើងនាព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៩វេលាម៉ោង ៧,៥០នាទីព្រឹក ។ ចំពោះកងកម្លាំងកម្ពុជា ២០រូបដែលស្ថិតនៅក្នុងការគ្រប់គ្រងភាគីថៃមកដល់ពេលនេះយើងបានទទួលសពមួយរូប និង២០រូបផ្សេងទៀតនឹងត្រូវបញ្ជូនត្រឡប់មកវិញ ។ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងទាក់ទិនក្នុងរឿងនេះថា៖” យើងនឹងបន្តចរចាឱ្យអស់លទ្ធភាពដើម្បីយកបងប្អូនទាំងអស់ ត្រឡប់មកវិញឱ្យបានឆាប់បំផុតដោយសុវត្តិភាព។ខ្ញុំសុំអំពាវនាវដល់ភាគីថៃ ត្រូវធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង២០រូប ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតបើមានក្នុងការគ្រប់គ្រងរបស់ថៃ”។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការអំពាវនាវដល់ពលរដ្ឋកម្ពុជា កងទ័ពកម្ពុជា មានលំនឹងចិត្តថារាជរដ្ឋាភិបាល…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំ កិច្ចប្រជុំកំពូលប្រធានសភាស្រ្តី និងសន្និសីទប្រធានសភាពិភពលោក របស់ IPU

(ប្រទេសស្វីស)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលនៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ នៅទី ក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោកស្រី ទូលៀ អ៊ែក សិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) នៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥ នៅ ក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកស្រី ទូលៀ អ៊ែកសិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU។ លោកស្រីជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។ ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា- IPU។ លោកស្រីប្រធានIPU បានអបអរសាទរចំពោះបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នា។ បទឈប់បាញ់នេះ ពិតជាមានសារៈសំខាន់នៅក្នុងការធានាការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋទាំងពីរប្រទេស។ ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថាសុន្ទរកថារបស់សម្តេចពីករណីផ្ទុះអាវុធតាមព្រំដែនប្រទេសទាំងពីរ បានធ្វើឡើងមួយថ្ងៃមុន បទឈប់បាញ់បានឯកភាពគ្នាហើយលោកស្រីជាសាក្សីម្នាក់នៅក្នុងករណីនេះ។ សម្តេចប្រធានរដ្ឋសភានិង…
-
ឯកឧត្តម ជុំ សុន្ទរី ៖កម្ពុជា ពុំបានធ្វើសកម្មភាពណាមួយសោះឡើយ ដែលជាការរំលោភលើបទឈប់បាញ់ ដូចការចោទប្រកាន់ពីភាគីថៃ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធដាច់អហង្ការ ចំពោះសេចក្តីប្រកាសរបស់ក្រសួងការ បរទេសថៃ ចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលចោទប្រកាន់ខុសពីការពិតថា កម្ពុជា បានរំលោភលើបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការកម្ពុជាបានថ្លែងក្នុងសន្នីសីទ សារព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា មកដល់ពេលនេះគឺកងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយសោះឡើយ ដែលចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាដូចភាគីថៃចោទប្រកាន់។ ឯកឧត្តមបញ្ជាក់ថាជាថ្មីម្តងទៀតកម្ពុជាសូមទាត់ចោលទាំងស្រុង ក្នុងការបន្តប្រឌិតរបស់ភាគីថៃ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់បន្ថែមថា៖«កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណា មួយទាល់ តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា។ កម្ពុជាព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធ ទាំងស្រុង ក្នុងបំណងចៀសវាងការបាត់បង់អាយុជីវិតមនុស្សដោយមិនចាំបាច់បន្ថែមទៀត ក៏ ដូចជាការរងទុក្ខរបស់ប្រជាជនរាប់ម៉ឺននាក់ ដែលត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការ ប្រយុទ្ធគ្នា”។ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងដោយផងថា”កម្ពុជាបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ច ព្រមព្រៀងបទឈប់បាញ់គ្នាប្រកបដោយប្រសិទ្ធភាព និងពេញលេញ ព្រមទាំងការដោះស្រាយ ជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី»…
-
ការតំឡើងថ្លៃបារីធ្វើឱ្យអ្នកជក់បារី៥២%នឹងជក់តិចជាងមុនហើយ២៣%នឹងឈប់ជក់ដែលទង្វើនេះធ្វើឲ្យសុខភាពអ្នកជក់បារីប្រសើរជាងមុន

ភ្នំពេញ៖ ការសិក្សាលើទស្សនៈអ្នកជក់បារីជិត៥០០នាក់ក្នុងភូមិសាស្រ្តរាជធានីខេត្តទាំងបី បានរក ឃើញការគាំទ្រដ៏លើសលប់រហូតជាង៨០% ក្នុងការដំឡើងអាករពិសេសលើបារី។ ពេលបារីឡើងថ្លៃ អ្នកជក់បារី ៥២% នឹងជក់តិចជាងមុន ហើយ២៣%នឹងឈប់ជក់ ដែលទង្វើនេះ ធ្វើឲ្យសុខភាពអ្នក ជក់បារីប្រសើរជាងមុន រីឯការចំណាយលើការព្យាបាលជំងឺដែលបង្កដោយការជក់បារីក៏ថយចុះ។ លើសពីនេះទៀត រដ្ឋាភិបាលនឹងចំណាយតិចទៅលើ ប.ស.ស បើប្រជាជន មានសុខភាពល្អជាងមុន។ នេះបើយោងតាម លទ្ធផលអង្កេតស្តីពីថ្លៃបារី និងផលជះនៃថ្លៃបារីទៅលើឥរិយាបថអ្នកជក់បារី នៅក្នុងសន្និសីទសារព័ត៌មានស្តី ថ្លៃបារី និងឥរិយាបថអ្នកប្រើប្រាស់បារីចំពោះការប្រែប្រួលថ្លៃ ដែលឡើងថ្លែងដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានចិន នៃរាជបណ្ឌិតសភាកម្ពុជា និងលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅរាជបណ្ឌិតសភាកម្ពុជា រាជធានីភ្នំពេញ។ ការសិក្សាបានរកឃើញថា ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ ថ្លៃបារីលក់នៅលើទៅផ្សារកើន ២២.៥% ជាមធ្យម ទោះបីជាកម្ពុជាខកខានមិនបានដំឡើងអាករពិសេសលើបារីក៏ដោយ ក្នុងរយៈ ពេល១០ឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសអាស៊ានភាគច្រើន បានដំឡើងអាករពិសេសជាច្រើន ដងរួចមកហើយ ជាអាទិ៍ ហ្វីលីពីនបានដំឡើងអាករពិសេស៧ដង សិង្ហបុរី២ដង…
-
“មូលធនមនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យ កម្ពុជាឱ្យទៅជាការពិត នៅឆ្នាំ២០៥០”

(ភ្នំពេញ)៖ ថ្លែងសន្ទរកថាបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាង «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន» ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា “មូលធនមនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិត នៅឆ្នាំ២០៥០ ខាងមុខ”។ ប្រយោគនេះ សំដៅលើការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកប ដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍តំបន់ និងសកលលោក។ ដូចនេះ ការពង្រីក និងការពង្រឹងមូលធនមនុស្សគឺជាការចាំបាច់ និងបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជានិន្នាការតំបន់ និងសកលលោក។ មុនថ្លែងប្រសាសន៍នេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា “ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ…