-
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បន្តគិតគូរពីការរៀបចំក្រុង និងដោះស្រាយបញ្ហាប្រឈម ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងខេត្ត និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បន្តជំរុញឱ្យយកចិត្តទុកដាក់គិតគូរអំពីការរៀបចំក្រុង ដោយបញ្ជាក់ថា ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ អាចមានជីវិតរស់រវើកបាន គឺត្រូវពឹងផ្អែកទៅលើសមត្ថភាព ភាពឆ្លាតវៃ របស់គណៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងនោះ ។ ទន្ទឹមនោះដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត ពិសេត្រូវគិតគូរអំពីស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌នៅមូលដ្ឋានផងដែរ ដើម្បីឱ្យក្រុងព្រះសីហនុកាន់តែមានភាពរីកចម្រើន លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ ។ នេះជាប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងនៅខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានស្នើដល់សមាជិកអង្គប្រជុំឱ្យលើកជាមតិយោបល់ ទាក់ទិនទៅនឹងការងារតាមដានការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួយរិះរកវិធីសាស្ត្រដើម្បីតម្រង់ទិសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា…
-
៧ថ្ងៃនេះយុទ្ធនាការទ្រង់ទ្រាយធំ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង ៦ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់

(ភ្នំពេញ)៖ គិតពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ៦ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ទទួលបានការងារបឋម។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ។ លោក ស៊ុន មេសា បញ្ជាក់៖ “ក្នុងរយៈពេល ៧ថ្ងៃនៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស. ហើយជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱកាសការងារភ្លាមៗជាង ១ម៉ឺននាក់ដែលទទួលបានឱកាសការងារភ្លាមតាមរយៈយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២របស់ក្រសួង”។ បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី៧នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២០០ក្នុងខេត្តនានានៅទូទាំងប្រទេសដោយមានអ្នកចូលរួមប្រមាណ៦ម៉ឺននាក់ដែលភាគច្រើនបំផុតគឺជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការចុះផ្សព្វផ្សាយជំហានទី១តាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ដែលបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ១០២ឃុំ ខណៈដែលយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២នេះមានរយៈពេល ១០ថ្ងៃដែលនឹងត្រូវចុះផ្សព្វផ្សាយចំនួន ៣០០ឃុំពីថ្ងៃទី២ ដល់ថ្ងៃទី១១…
-
ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំនៅតាមទីតាំងនានា

(ភ្នំពេញ)៖ ក្នុងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំ តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត សរុបរួមចំនួន ៤០ ៦៤៨ដើម ក្នុងនោះរួមមាន ៖១~កូនត្នោតចំនួន ១៥ ២២២ដើម២~កូនឈើព្រៃចម្រុះចំនួន ១២ ៨២៥ដើម៣~កូនឈើហូបផ្លែចំនួន ៧ ៥២៩ដើម៤~កូនឈើលម្អចំនួន ៥ ០៧២ដើមនៅថ្ងៃទី៥ដល់៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានរៀបចំចែកដើមឈើ ដោយឥតគិតថ្លៃេជូនប្រជាពលរដ្ឋ យកទៅដាំបានប្រមាណ១៥ម៉ឺនដើម នៅក្នុងយុទ្ធនាការ«ពន្លកបៃតង»។ សូមបញ្ជាក់ថា មន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ តាមខេត្តរៀងៗខ្លួនហើយ ទន្ទឹមនេះ ក្រសួងក៏គ្រោងបង្កើតស្ថានីយបណ្តុះកូនឈើចំនួន ៥កន្លែងធំៗ ខ្នាតតំបន់ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរីបន្ថែមទៀត។ សម្រាប់ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើចំនួន ៣ ៤៥៤ ៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន ១៤៦ ៣៣២…
-
ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀតនៅខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) និងទីតាំងមួយចំនួនទៀត ដែលបម្រើឱ្យក្រុមការងារនេះ ប្រចាំនៅខេត្តឧត្តរមានជ័យ។ ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនេះមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត។ យោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទាំង៧ប្រទេសរួមមាន៖ អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី (ប្រធាន), ប្រទេសឥណ្ឌូនេស៊ី, ប្រទេសឡាវ, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសហ្វីលីពីន, ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។ សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ…
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ អនុព័ន្ធយោធា ម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល ៧ប្រទេស ទៅកាន់ ខេត្តឧត្តរមានជ័យ

(ភ្នំពេញ)៖ អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោក វរសេនីយ៍ឯក ណាស់ស្លីប៊ីន អាប់ឌុលរ៉ាហ៊ីម(Nazlee Bin Abdul Rahim) នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥នេះបានដឹកនាំការងារសម្របសម្រួលអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួមមានចំនួន ៧ប្រទេស កំពុងធ្វើដំណើរទៅបំពេញ បេសកម្មនៅខេត្តឧត្តរមានជ័យ ។ លោកជំទាវឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់នៅ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថាការចុះបេសកម្មរបស់ក្រុមអ្នកសង្កេតកាណ៍ដែលជាអនុព័ន្ធយោធាទាំងនេះគឺដើម្បីអនុម័តយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នៅប្រទេស ម៉ាឡេស៊ីស្តីពី កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GCB ) ។ ចំពោះសមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន៧ប្រទេស ដែលពេលនេះកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន ៖ ១- អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន) ២-អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ៣- អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា ៤-អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ៥-ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ៦- ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា ៧-ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា៕ ដោយ ៖ ម៉ាដេប៉ូរូប ៖…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្មួយស្រី ឈឹង ឡៃឈី អាយុទើបតែ ១១ឆ្នាំ តែសំណេររបស់ក្មួយស្រីធ្វើអោយគណកម្មការទាំងអស់គ្នាក្តុកក្តួលចិត្តជាខ្លាំង

(ភ្នំពេញ)៖ សំណេររបស់ក្មួយស្រី ឈឹង ឡៃឈី ដែលមកស្នាក់នៅភៀសសឹក វត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប សំណេររបស់ក្មួយស្រីធ្វើអោយគណកម្មការទាំងអស់គ្នាក្តុកក្តួលចិត្តជាខ្លាំង ។ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមផ្លូវការ របស់ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ។ នៅក្នុងសំណេរនិង របស់ក្មួយស្រី ឈឹង ឡៃឈី ដែលមកស្នាក់នៅភៀសសឹក វត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បានលើកឡើងពីការថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការវត្តជ្រោយនាងនួន និង លោក លោកមីង អាជ្ញាធរ ឃុំ សង្កាត់ ដែលបានមើលថែ និងផ្គត់ផ្គង់ដល់ក្មួយស្រី និងក្រុមគ្រួសារភៀសសឹកទាំងអស់ យ៉ាងយកចិត្តទុកដាក់ ។ ក្នុងសំណេរពីក្មួយស្រីវ័យ ១១ឆ្នាំរូបនេះ ក៏បានលើកឡើងផងដែរថា «កម្ពុជាឈ្នះៗ ពួកយើងត្រូវការសុខសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សេន និងសម្តេចអ៊ុ ហ៊ុន ម៉ាណែត » អគុណសន្តិភាព មានសន្តិភាពមានអ្វីៗទាំងអស់ ៕ ដោយ…
-
អនុយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល៧ប្រទេសទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ សមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន 1- អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន)2-អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា3- អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា4-អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ5-ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា6- ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា7-ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជាOn the morning of August 8, 2025, Colonel Nazlee Bin Abdul Rahim, the Malaysian Defence Attaché to Cambodia, led the…
-
បណ្តាប្រទេសអន្តរជាតិ វាយតម្លៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថាមានដំណើរវិជ្ជមាន និងឈានឆ្ពោះទៅបទឈប់បាញ់ជាអចិន្រ្តៃយ៍

(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា ៖ ក្នុងការសម្រេចបានលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ដែលទើបបានបញ្ចប់ទៅ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៥ កន្លងមកនេះប្រតិកម្មជារួមរបស់ពិភពលោកចំពោះលទ្ធផល នៃកិច្ចប្រជុំ ជាទូទៅគឺមានភាពជាវិជ្ជមាន ។ ឯកឧត្តមបញ្ជាក់ថា បណ្តាប្រទេសក្នុងតំបន់ បណ្តាស្ថាប័នរបស់អាស៊ាន បានអបអរសាទរចំពោះកិច្ចព្រមព្រៀង និងយន្តការអ្នកសង្កេតការណ៍ ថាជាជំហ៊ានឈានឆ្ពោះទៅរកកាត់បន្ថយភាពតានតឹងដោយសន្តិវិធី។ប្រព័ន្ធឃោសនាអន្តរជាតិ និងអ្នកការទូតបង្ហាញនូវសុទិដ្ឋិនិយម ហើយនិងព្រមទាំងការយកចិត្តទុកដាក់ខ្ពស់។ការផ្សាយនៃប្រព័ន្ធឃោសនាដោយសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងក្នុងការកាត់បន្ថយភាពតានតឹង ដើម្បីធ្វើឱ្យមានភាពធូរស្រាលនៃជម្លោះ។ ទោះបីយ៉ាងណាតាមរបាយការណ៍បានកត់សម្គាល់ឃើញថាក្នុងពេលដែលមានការរីកចម្រើននេះក៏មានការព្រួយបារម្ភខ្លះពិសេសគឺពាក់ព័ន្ធនឹងជោគវាសនាយោធិនកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់យោធាថៃនៅមិនទាន់ដោះស្រាយ ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសបានបង្ហាញប្រតិកម្មមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន សហរដ្ឋអាមេរិក និងរបស់ប្រទេសចិនជាដើម។ចំពោះប្រទេសម៉ាឡេស៊ីបានបង្ហាញថាកិច្ចប្រជុំ GBC នៅទីក្រុងកូឡាំឡាំពួរ បានប្រព្រឹត្តិទៅដោយ ស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវកិច្ចព្រមព្រៀងចំនួន១៣ចំណុច។ប្រទេសម៉ាឡេស៊ីក៏បានផងដែរក្នុងការសម្របសម្រួល រៀបចំក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីត្រួតពិនិត្យបទឈប់បាញ់។ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ដែរថា ចំពោះប្រទេសសហរដ្ឋអាមេរិកវិញបានហៅ លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថា ជារបត់ដ៏សំខាន់មួយ និងបានគូសបញ្ជាក់ថា…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងសហការី នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាលើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល បញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ ជាពិសេសដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូទៅកាន់ប្រទេសម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិត ម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ចំពោះការចូលរួមចំណែកដ៏ស្វិតស្វាញក្នុងការស្វែងរកដំណោះស្រាយតាមរយៈការចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមដោយសាធារណរដ្ឋប្រជាមានិតចិន៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ក្នុងពេលបំពេញបេសកកម្មការពារអធិបតេយ្យ និងបូរណភាពទឹកដី

(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងឧបត្ថម្ភថវិកាដល់គ្រួសាររបស់ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានថៃ នៅភូមិស្វាយដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៥ ។ ក្នុងខណៈពេលដ៏សោកសង្រេងប្រកបដោយក្តីទុក្ខព្រួយនេះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី បិតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។ គួររំលឹកជូនផងដែរថា លោកវរសេនីយ៍ត្រី អ៊ួន ហាច អាយុ ៤៦ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងការពារនៅតំបន់ប្រាសាទព្រះវិហារ បានទទួលមរណភាពនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក