Category: នយោបាយ

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅ ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅ ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១០មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោង៧និង៣០នាទីល្ងាចថ្ងៃទី២មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • រដ្ឋបាលខេត្តបាត់ដំបង ផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពនិងសេចក្តីជូនដំណឹងមរណភាពរបស់ឯកឧត្តម អ៊ុក វង្ស អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង

    រដ្ឋបាលខេត្តបាត់ដំបង ផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពនិងសេចក្តីជូនដំណឹងមរណភាពរបស់ឯកឧត្តម អ៊ុក វង្ស អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង

    រដ្ឋបាលខេត្តបាត់ដំបង ផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពនិងសេចក្តីជូនដំណឹងមរណភាពរបស់ឯកឧត្តម អ៊ុក វង្ស អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល។ ដោយបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ៕

  • រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាទទួលយកវត្ថុបុរាណខ្មែរចំនួន ២៧រូបពីសហរដ្ឋអាមេរិក

    រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាទទួលយកវត្ថុបុរាណខ្មែរចំនួន ២៧រូបពីសហរដ្ឋអាមេរិក

    លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៩១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោងនៅកម្ពុជា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ ខ្មែរចំនួន២៧រូប ដែលអង្គភាពស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក រឹបអូសបាននៅទីក្រុងញូវយ៉ក ពីបទកាន់កាប់បុរាណវត្ថុដោយខុសច្បាប់។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងលោកមេធាវី Cyrus Vance តំណាងការិយា ល័យ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក និងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ការិយា ល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំ សង្កាត់ញូវយ៉ក, ក្រសួង សន្ដិសុខ មាតុភូមិសហរដ្ឋអាមេរិក, ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជា និងស្ថានទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារនៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ជាមួយនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងឥស្សរជនជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន ចំពោះការគាំទ្រនិងចូលរួមសហការ ដែលធ្វើឲ្យព្រឹត្ដិការណ៍ជាប្រវត្តិសាស្រ្តនេះកើតមានឡើង ជាពិសេសគឺក្នុងស្ថានភាពដ៏លំបាកនៃការរាលដាលជម្ងឺកូវីដ- ១៩។ លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា កិច្ចសហការ និង ការ…

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់ បន្ថែមទៀត និងជាសះស្បើយ ១៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់ បន្ថែមទៀត និងជាសះស្បើយ ១៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី៩មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន ៧៧២នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន២០នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកំពង់សៀម២នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកកងមាស៥នាក់,ស្រុកស្រីសន្ធរ២នាក់, ស្រុកបាធាយ២នាក់,ស្រុកព្រៃឈរ៣នាក់ និងស្រុកជើងព្រៃ៥នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ នៅថ្ងៃទី៩មិថុនានោះ ខេត្តកំពង់ចាមក៏មានអ្នកជំងឺកូវីដ-១៩ចំនួន១៥នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ គិតត្រឹមថ្ងៃទី៩មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន១ពាន់១៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧០៤នាក់ និងនៅសល់៤៣០នាក់កំពុងទទួលការព្យាបាល។

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី9 មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី9 មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី9 មិថុនា​ ២០២១

  • ព្យាករណ៍អាកាសធាតុថ្ងៃនេះ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុថ្ងៃនេះ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុថ្ងៃនេះ

  • សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ ២០បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

    សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ ២០បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

    សេចក្តីរាយការណ៍បានបញ្ជាក់ថា ការចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រីនោះ គឺបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច២ទីតាំងផ្សេងគ្នា គឺនៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈដែលពួកគេបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។ យោងតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា កម្លាំងនគរបាលការពារព្រំដែនគោក បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៥នាក់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងបេង នៃស្រុកម៉ាឡៃ ។ ក្នុងនោះបានឃាត់ខ្លួនអ្នកនាំផ្លូវ ម្នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ ដែលជាមេខ្យល់ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំនិងចាត់វិធានការបន្ត។ ដោយឡែក នៅស្រុកស្វាយចេក កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៥នាក់ ក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក នៃស្រុកស្វាយចេក បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ ។ បន្ទាប់ពីឃាត់ខ្លួន…

  • ក្រុមប្រឹក្សារាជធានី សម្តែងការកោតសរសើរចំពោះលទ្ធផលការងារសម្រេចបានរបស់អាជ្ញាធររាជធានី ទាំងការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងការអភិវឌ្ឍមូលដ្ឋាន

    ក្រុមប្រឹក្សារាជធានី សម្តែងការកោតសរសើរចំពោះលទ្ធផលការងារសម្រេចបានរបស់អាជ្ញាធររាជធានី ទាំងការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងការអភិវឌ្ឍមូលដ្ឋាន

    ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលការងារសម្រេចបានរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងជាអភិបាល រាជធានីភ្នំពេញ ពេញ១ខែឧសភានេះ ដោយអាជ្ញាធររាជធានីភ្នំពេញបានបំពេញការងារយ៉ាងល្អលើការ ខិតខំរិះរកគ្រប់វិធានការ ទប់ស្កាត់ ប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ការរារាំងបង្ក្រាបករណីល្មើសវិធានការបិទខ្ទប់របស់ រាជរដ្ឋាភិបាល ជាមួយនិងការងារអភិវឌ្ឍន៍មូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ ។ ការកោតសរសើរខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ មិថុនានេះ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី២៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានី ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីនិងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ៖ការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញប្រចាំខែឧសភា ឆ្នាំ២០២១នេះ ឃើញថា មានលក្ខណៈល្អប្រសើរ ដែលទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីក្រុមប្រឹក្សារាជធានី ដោយក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំរិះរកគ្រប់វិធានការទប់ស្កាត់ ប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អគួរជាទីមោទនភាព។ ការងារកិច្ចការច្បាប់ និងសិទ្ធិមនុស្ស រដ្ឋបាលរាជធានីបានខិតខំប្រឹងប្រែងអនុវត្តការងារបានច្រើន និងកាន់តែប្រសើរឡើង។ បានរៀបចំគ្រប់គ្រងជនរងគ្រោះក្នុងមណ្ឌលបានល្អប្រសើរ ជាពិសេសការចូលរួមទប់ស្កាត់បង្ការជំងឺកូរីដ ១៩ និងការអប់រំបណ្ដុះបណ្ដាល។ ជាមួយនោះបានខិតខំរារាំងបង្ក្រាបករណីល្មើសវិធានការបិទខ្ទប់របស់ រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល បានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។ ចំពោះការងារសមាគមមនុស្សចាស់វិញ រដ្ឋបាលរាជធានីបានធ្វើសកម្មភាពក្នុងខែនេះបានយ៉ាងល្អ…

  • សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

    សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

    ខេត្តពោធិ៍សាត់ ៖ អធិការស្រុកបាកានលោកវរសេនីយ៍ នាងវុធ បានអោយដឹងនៅវេលាម៉ោង ៨ និង ៥៦នាទី ថ្ងៃទី១០ មិថុនា ២០២១នេះជនសង្ស័យ ០៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះត្រៀមបញ្ជូនទៅស្នងការនគបាលខេត្តពោធិសាត់ហើយតែត្រូវធ្វើតេសន៍យកសំណាក់កូវិដ១៩ និងធ្វើតេសន៍រកសារធាតុញៀនជាមុនសិនមុននឹងបញ្ជូន ។ កិច្ចប្រតិបតការខាងលើនេះដោយសហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានចុះបង្រ្កាប និងចាប់ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិបឹងប្រិយ៍ និងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនទាំង ០២ករណីខាងលើនេះគឺករណីទី១កាលពីវេលាម៉ោង ៨ និង ២៧នាទីយប់ នៅចំណុចផ្ទះឈ្មោះ ជ័រ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន ។ ក្នុងការបង្រ្កាបនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១–ឈ្មោះ ជ័រ វាសនា…

  • ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៣១០ករណីទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

    ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៣១០ករណីទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤៣នាក់បន្ថែមទៀត ដោយធ្វើអោយអ្នកស្លាប់សរុបកើនឡើងដល់១ពាន់៣៧៥នាក់ ។  ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីៗចំនួន២ពាន់៣១០ករណីផងដែរ  ដោយនាំឲ្យករណីសរុបកើនឡើងដល់១៨ម៉ឺន៧ពាន់៥៣៨ករណី ។ គួរកត់សម្គាល់ ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២ពាន់២០៨ករណីគឺជាប្រជាជនទូទៅ និង១០២ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ ប្រភព៖ Bangkok Post