-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៥លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៧ម៉ឺននាក់ និងជាសះស្បើយ១៥៨លាន៦៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៥លាន១៧ម៉ឺន៣ពាន់៣៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៧ម៉ឺន៧ពាន់១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៨លាន៦៨ម៉ឺន៣ពាន់៨៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២៦ម៉ឺន៤ពាន់៧២៧នាក់ ស្លាប់ចំនួន៦១ម៉ឺន៣ពាន់៤៩៤នាក់ និងជាសះស្បើយចំនួន២៨លាន២៥ម៉ឺន៤ពាន់៩១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន១៨ម៉ឺន២ពាន់៧២នាក់ ស្លាប់៣៥ម៉ឺន៩ពាន់៦៩៥នាក់ និងជាសះស្បើយ២៧លាន៦៤ម៉ឺន៥ពាន់២២៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន១២ម៉ឺន៥ពាន់៣៥៧នាក់ ស្លាប់ចំនួន៤៧ម៉ឺន៩ពាន់៧៩១នាក់ និងជាសះស្បើយ១៥លាន៥៩ម៉ឺន៦ពាន់៨១៦នាក់ ៕ ប្រភព៖ worldometers
-
កូវីដ១៩៖ ថៃប្រកាសពីការស្លាប់មនុស្សប្រចាំថ្ងៃដ៏ច្រើន ពុំធ្លាប់មាន ព្រឹកនេះ

ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសថៃ ២៤ម៉ោងចុងក្រោយ មានចំនួន៤៣នាក់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation នាព្រឹកថ្ងៃទី១០ មិថុនា ២០២១នេះ។ ក្រៅពីស្លាប់ ក៏មានឆ្លងថ្មី ២៣១០នាក់ដែរ។ ក្រសួងសុខាភិបាលថៃបញ្ជាក់ដែរថា ក្នុងចំណោមឆ្លងថ្មីនេះ មាន១០២នាក់ ឆ្លងក្នុងពន្ធនគារ។ ក្រៅពីនេះ ក៏មានអ្នកជំងឺ៣០៣៥នាក់ជាសះស្បើយផងដែរ។ ថៃមានអ្នកកើតកូវីដ១៩ កើនដល់១៨៧៥៣៨នាក់ហើយ ស្លាប់១៣៧៥នាក់៕
-
សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យ អភិបាលរាជធានី-ខេត្ត លុបចោលការរៀនសូត្រហ្វឹកហាត់ អំពីបោះឆ្នោតសាកល្បង

-
រូបថតឯកសារសម័យខ្មែរក្រហម “មហាសន្និបាតបក្សប្រជាជនបដិវត្ដន៍ខ្មែរ”

ដោយហេតុតែប្រជាជនសឹងទូទាំងប្រទេសស្រឡាញ់ គាំទ្រ សម្ដេចព្រះនរោត្ដមសីហនុ និងដោយសារតែគ្មាននូវរចនាសម្ព័ន្ធគ្រប់គ្រងរឹងមាំផងនោះ សមាជិកនៃចលនាកុម្មុយនីស្ដទាំងឡាយ ពុំអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើនូវមហាសន្និបាទ ឬការជួបជុំជាសាធារណនោះឡើយ ដ្បិតសកម្មភាពរបស់បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដែលជាអង្គការកុម្មុយនីស្ដលួចលាក់នៅកម្ពុជា តែងតែត្រូវបានតាមដាន និងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរសម័យសង្គមរាស្រ្ដនិយម។ខាងក្រោមនេះគឺជារូបភាពនៃមហាសន្និបាតបក្សដែលបានរៀបចំដោយសម្ងាត់នៅទីក្រុងភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦០។Facebook Page: Black-Crow Telegram Channel
-
គ.ជ.ប៖ សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង នៅថ្ងៃទី២០ មិថុនាខាងមុខនេះ

-
រដ្ឋបាលខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៤៩ករណីបន្ថែមទៀត

-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា កម្ពុជា កំពុងរៀបចំ ជូនមន្រ្តីអាមេរិក ចុះទៅមូលដ្ឋានទ័ពនៅសមុទ្ររាម

-
គ.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បង នៅថ្ងៃទី២០ មិថុនាខាងមុខនេះក្រោយមានសំណើរពីសម្តេចតេជោ ហ៊ុន សែន

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតផ្លូវការ គ.ជ.ប លុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ
