-
ចំណាប់អារម្មណ៍របស់លោក RYU HIROSE គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 Qualifiers

ក្រុមជម្រើសជាតិកម្ពុជា v ក្រុមជម្រើសជាតិអុីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៩:៣០នាទីយប់ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍BTV និងទំព័រហ្វេសប៊ុក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ “ទាំងអស់គ្នាដេីម្បីកម្ពុជា” ” វាជាការប្រកួតដ៏តានតែងបំផុតមួយជាមួយប្រទេសអ៉ឺរ៉ង់ កាលពីលើកមុនជាមួយលទ្ធផល១៤ទល់០ ។ តែទោះតំបន់លើដូចគ្នានឹងអ្វីដែលយើងបានធ្វើពេលពីរប្រកួតចុងក្រោយនោះទេ។ “
-
រដ្ឋន្រ្តីក្រសួងមហាផ្ទៃថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុនមកលើដំណើរការអភិវឌ្ឍនៅកម្ពុជាក្នុងពេលកន្លងមក

នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម មាកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។ ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន និងបានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុនមកលើដំណើរការអភិវឌ្ឍនៅកម្ពុជាក្នុងពេលកន្លងមក ។ សម្ដេចបន្តថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បានបង្កជាវិបត្តិសាកល ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុនក៏បានខិតខំដោះស្រាយបញ្ហានេះ ។ សម្ដេចបានថ្លែងអំណរគុណជប៉ុនដែលរៀបចំព្រឹត្តិការណ៍អូឡាំពិក ហើយបានចែករំលែកការលំបាក និងបញ្ហាប្រឈមនានាដែលរដ្ឋាភិបាលជប៉ុនខិតខំដោះស្រាយក្នុងវិបត្តិកូវីដ-១៩នេះ ។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មាកាមិ ម៉ាសាហ៊ីរ៉ូ បានឯកភាព និងគាំទ្រចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោមអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ក៏ដូចជាបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩ ខណៈប្រទេសជប៉ុនកំពុងដំណើរការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ។ ឯកឧត្តមបានវាយតម្លៃជារួមប្រកបដោយវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ។ ឯកឧត្តមក៏បានលើកឡើងពីការរួមចំណែករបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩…
-
អភិបាលខេត្តកំពង់ចាម៖ ចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួនមួយ នៅកន្លែងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្លែងថា យើងចាំបាច់ត្រូវមានបន្ទប់សង្រ្គោះបន្ទាន់ចំនួន១ និងរថយន្ត១គ្រឿង នៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្ដល់ជូន សម្រាប់ចាក់ដល់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការប្រឈមខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងបែបនេះ នៅក្នុងការជួបប្រជុំរៀបចំផែនការចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ នាសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ២០២១ ថា គណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ត្រូវចុះពិនិត្យទីតាំងដែលមានលក្ខណ:សមស្របដែលត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមទៅផែនការដែលបានគ្រោងទុក។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ថ្លែងបន្តថា ក្នុងនោះយើងត្រូវពិនិត្យប្រព័ន្ធទឹកភ្លើង បន្ទប់ទឹក បង្គន់អនាម័យ កន្លែងរង់ចាំ ចំណតយានយន្ត និងកន្លែងសម្រាប់កងកម្លាំងសន្តិសុខ ក្នុងការសម្របសម្រួល។ ជាពិសេសរៀបចំទីតាំងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ចៀសវាងការបង្កឱ្យខូចគុណភាព។ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តទៀតថា ពិសេសជាងនេះគឺនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ ចាំបាច់ត្រូវមានបន្ទប់សង្រ្គោះចំនួន១ និងរថយន្តចំនួន១គ្រឿង ដើម្បីត្រៀមជួយសង្រោះដល់ប្រជាពលរដ្ឋដែលមានជំងឺរ៉ាំរ៉ៃ ជំងឺបេះដូងជាដើម។ បើទោះជាកន្លងមកយើងបានជួបប្រទះបញ្ហាកើតមានឡើងយ៉ាងណាក្តី ប៉ុន្តែលើកនេះមានប្រជាពលរដ្ឋច្រើនបានមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា…
-
កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពនៃការសិក្សា ចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងនៅតំបន់ការពារធម្មជាតិ របៀបជីវចម្រុះភូមិសាស្រ្ដ ខេត្តរតនគិរី

រតនគិរី ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំ កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពនៃការសិក្សា ចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងនៅតំបន់ការពារធម្មជាតិ របៀបជីវចម្រុះភូមិសាស្រ្ដ ខេត្តរតនគិរី។កិច្ចប្រជុំត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អគារB ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរមានការពាក់ព័ន្ធ ប្រតិភូក្រសួងបរិស្ថាន ក្រុមអភិរក្ស អាជ្ញាធរស្រុក ក្រុង និងមេឃុំ ចៅសង្កាត់មានការពាក់ព័ន្ធជាច្រើននាក់ទៀត។ ឯកឧត្តម សូ ខនឬទ្ធីគុណ មានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីពិនិត្យមើល ការសិក្សាចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងបានត្រឹមត្រូវ។ ទោះបីមានផលរំខានតិចចតួចក្នុងការធ្វើការ ក្នុងបរិបទកូវីដ១៩នេះ ប៉ុន្ដែខេត្តរតនគិរីរបស់យើងសម្រេចការងារនេះបានប្រមាណ៧០%ហើយ ដូច្នេះមន្រ្ដីពាក់ព័ន្ធទាំងអស់ សូមខិតខំប្រឹងប្រែង បន្ដទៀតអោយបានល្អ ដើម្បីសម្រេចការងារនេះបានជោគជ័យក្នុងរយៈពេល២ខែខាងមុខនេះ។ ឯកឧត្តមក៏បានសំណូមពរអោយមន្រ្ដីភូមិឃុំ មន្រ្ដីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋពាក់ព័ន្ធ សហការគ្នាអោយបានល្អ ដើម្បីសម្រួលការងារនេះអោយមានភាពងាយស្រួល និងសម្រេចបានជោគជ័យ។…
-
រូបថតឯកសារសម័យខ្មែរក្រហម “មន្ទីរសន្ដិសុខ ទួលបុសពា្រល”

ដូចដែលយើងដឹងហើយថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាបានក្លាយទៅជាវាលពិឃាត ដ្បិតទីតាំងនៃមន្ទីរសន្ដិសុខ និងទីតាំងនៃអំពើប្រល័យជាច្រើនត្រូវបានបង្កើតឡើងជាបន្ដបន្ទាប់ នៅក្នុងសម័យដ៏ខ្មៅងងឹតមួយនេះ។ ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ ទួលបុកព្រាល ខេត្ដសៀមរាប។Facebook Page: Black-Crow Telegram Channel
-
អាជ្ញាធររាជធានី រៀបចំផែនការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមរោងចក្រ ដើម្បីធានាសុខុមាលភាព សុវត្ថិភាព និងជីវភាព បុគ្គលិក និងកម្មករ -និយោជិត

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានរៀបចំផែនការ ស្តីពី វិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ ១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសា ស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ ។ ដើម្បីឱ្យផែនការ ស្តីពី វិធានការគ្រប់គ្រងការរីក រាលដាលជំងឺកូទីដ ១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងដើម្បីឱ្យគម្រោងផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ នារសៀលថ្ងៃទី១០ មិថុនានេះ លោកឃួង ស្រេង. អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈ video conference មួយ ជាមួយតំណាងក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ នៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖ការរៀបចំផែនការនេះ គឺក្នុងគោលបំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុង រាជធានីភ្នំពេញ តាមរយៈការកំណត់នូវវិធានការចាំបាច់…
-
ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៨នាក់ និងជាសះស្បើយ ៧៤ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី៩មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន២៨នាក់។ អ្នកឆ្លងទាំងនោះ រួមមាន១៦នាក់ជាកម្មករ កម្មការិនីនៅរោងចក្រ នានា, ក្រៅពីនោះមាននៅក្រុងស្វាយរៀង៣នាក់, ស្រុកស្វាយជ្រំ២នាក់, ស្រុកចន្ទ្រាម្នាក់, និងស្រុករមាសហែកម្នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។យោងតាមារដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៩មិថុនាមានករណីជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៧៤នាក់។ ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី៩មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់១៧៤នាក់, ព្យបាលជាសះស្បើយចំនួន៧៣៦នាក់, កំពុងសម្រាកព្យាបាលចំនួន៤៣០នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។
-
រដ្ឋាភិបាលយោធាមីយ៉ាន់ចោទប្រកាន់លោកស្រី អោងសាន ស៊ូជី ពីបទពុករលួយ (មានវីដេអូ)

យ៉ានម៉ា៖ សារព័ត៌មានរដ្ឋ Global New Light របស់មីយ៉ាន់ម៉ាបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលយោធាបានធ្វើការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំស៊ីវិលលោកស្រី អោងសាន ស៊ូជី និងអតីតមន្រ្តីផ្សេងទៀតរបស់រដ្ឋាភិបាលលោកស្រី ពីបទ “ពុករលួយ” ។ កាសែតរដ្ឋបានដកស្រង់សម្តីរបស់គណៈកម្មការប្រឆាំងអំពើពុករលួយថា ការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវសម្រាប់មូលនិធិ Daw Khin Kyi Foundation ដែលលោកស្រីធ្វើជាប្រធាន ព្រមទាំងការចោទប្រកាន់មុនៗក្នុងការទទួលយកប្រាក់ និងមាសជាដើម ។ សំណុំរឿងត្រូវបានបើកប្រឆាំងនឹងលោកស្រី អោងសាន ស៊ូជី និងមន្រ្តីជាច្រើនរូបទៀតមកពីរដ្ឋធានីណៃពិដោ នៅឯទីស្នាក់ការប៉ូលិសកាលពីថ្ងៃពុធ ។ កាសែតនេះបានបញ្ជាក់ថា លោកស្រី ស៊ូជី ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តអំពើពុករលួយដោយប្រើឋានៈរបស់លោកស្រី… ដូច្នេះលោកស្រីត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងអំពើពុករលួយ មាត្រាទី៥៥ ។ ច្បាប់នោះផ្តល់នូវការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ចំពោះអ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធ ។ ទោះជាយ៉ាងណា ភ្លាមៗនោះសារព័ត៌មានរ៉យទ័រនៅមិនទាន់ទទួលការអត្ថាធិប្បាយណាមួយពីមេធាវីរបស់លោកស្រី អោងសាន ស៊ូជី នៅឡើយទេ ៕ ប្រភព៖ Reuters
-
ប្រធានាធិបតីចិន ៖ បរិស្ថានវិទ្យា គឺជាធនធាន និងទ្រព្យសម្បត្តិរបស់យើង… យើងគួរតែការពារបរិស្ថាន ដូចជាការពារភ្នែករបស់យើងដែរ (មានវីដេអូ)

ចិន៖ ក្នុងអំឡុងដំណើរទស្សនកិច្ចពិនិត្យខេត្តឆីងហៃ នៅថ្ងៃអង្គារសប្តាហ៍នេះប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិរក្សអេកូឡូស៊ី ហើយថា បរិស្ថានវិទ្យាគឺជាធនធាន និងកំណប់ទ្រព្យនៃអេកូឡូស៊ី ។ ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង នៅថ្ងៃអង្គារសប្តាហ៍នេះដែរ ក៏បានធ្វើទស្សនកិច្ចនៅតំបន់កាងឆា ក្នុងខេត្តហៃប៉ី នៃតំបន់ស្វយ័តទីបេ ដើម្បីត្រួតពិនិត្យការអភិរក្សអេកូឡូស៊ីរបស់បឹងឆីងហៃ ជាផ្នែកមួយនៃដំណើរទស្សនរបស់មេដឹកនាំកំពូលចិនរូបនេះ នៅភាគពាយ័ព្យប្រទេសចិន ។ លោក ស៊ី បានសង្កត់ធ្ងន់ថា យើងគួរតែការពារបរិស្ថាន ដូចជាការពារភ្នែករបស់យើងដែរ ដោយការកត់សម្គាល់នេះ ធ្វើឡើងនៅក្នុងសម័យសភាប្រចាំឆ្នាំរបស់ប្រជាជនចិន ដែលហៅកាត់ថា NPC ប្រចាំឆ្នាំ នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ។ ឆីងហៃក៏បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការការពារអេកូឡូស៊ី និងការអភិវឌ្ឍបៃតងតាមរបៀបសម្របសម្រួល ដើម្បីលើកកម្ពស់សុខាមាលភាពប្រជាជនផងដែរ ៕ ប្រភព៖ CGTN
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅ ហាងលក់សម្ភារៈ Daiso Japan ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១០មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ ហាងលក់សម្ភារៈ Daiso Japan ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោង៧និង៣០នាទីល្ងាចថ្ងៃទី២មិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។