Category: នយោបាយ

  • ក្រុមគ្រូពេទ្យនាំប្អូនៗលេងកម្សាន្ត ដើម្បីធ្វើលំហាត់ប្រាណ

    ក្រុមគ្រូពេទ្យនាំប្អូនៗលេងកម្សាន្ត ដើម្បីធ្វើលំហាត់ប្រាណ

    មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ ៖ ក្រុមគ្រូពេទ្យរបស់យើងនាំប្អូនៗលេងកម្សាន្ត ដើម្បីធ្វើលំហាត់ប្រាណ ដែលជាផ្នែកមួយជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយឆាប់បានចេញទៅផ្ទះវិញ។

  • ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ១២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តត្បូងឃ្មុំ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ១២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី៨មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១២នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ រួមនៅស្រុកមេមត់៣នាក់, ស្រុកក្រូចឆ្មារ៧នាក់, ស្រុកអូរាំងឪម្នាក់ និងទៅពីរាជធានីភ្នំពេញម្នាក់។ រដ្ឋបាលខេត្តបានបន្តថា ជាមួយនឹងការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ចំនួននោះ គេក៏បានរកឃើញអ្នកបានប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺនោះចំនួន១១៧នាក់ផងដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២១ (វីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២១ (វីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២១៖

  • កម្ពុជាមាតុភូមិយើង ០៩ មិថុនា ២០២១

    កម្ពុជាមាតុភូមិយើង ០៩ មិថុនា ២០២១

    Video https://fb.watch/5-WlpXr_Y_/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៩.០៦.២០២១LD1 នៅព្រឹកថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ អញ្ជើញទទួលតំណក់ប្រេងដំបូងយកមករក្សាទុកនៅវិមានឈ្នះ ឈ្នះ និងអំពាវនាវឱ្យក្រសួងស្ថាប័ន ផ្តល់សមិទ្ធផលខ្លួន ក្រោមនយោបាយឈ្នះឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ៕..អានផ្ទាល់LD2 កម្ពុជា-ចិន ឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាង ផ្ទាល់ប្រទេសទាំងពីរ៕..អានផ្ទាល់LD3 រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ៕..អានផ្ទាល់D3 មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខជាបន្ដបន្ទាប់ ៕ …អានផ្ទាល់LD កម្ពុជាសម្រេចផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងប្រទេសសរុបចំនួនជាង២លាន៧សែន ៧ម៉ឺននាក់គិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន២៧.៧០%៕..ចប់TG រដ្ឋបាលខេត្តកំពតចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ខណៈរកឃើញអ្នកវិជ្ជមានថ្មី ចំនួន៥៨ករណី ៕ ……អានផ្ទាល់……TG1 នាថ្ងៃទី៨ ខែមិថុនា រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ បន្ថែមទៀត…

  • សម្ដេចក្រឡាហោម ថ្លែងអំណរគុណ តាមរយៈឯកអគ្គរដ្ឋទូត ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក

    សម្ដេចក្រឡាហោម ថ្លែងអំណរគុណ តាមរយៈឯកអគ្គរដ្ឋទូត ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក

    សម្ដេចក្រឡាហោម ថ្លែងអំណរគុណ តាមរយៈឯកអគ្គរដ្ឋទូត ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាននិងកំពុង បន្ដផ្ដល់ជំនួយគាំទ្រ ដល់ការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ៕

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ  សមត្ថភាព

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និង សម្តែងការគួរសម ៕

  • បើកម៉ូតូវ៉ារថយន្ត គ្មានការប្រុងប្រយ័ត្នរ៉េចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់

    បើកម៉ូតូវ៉ារថយន្ត គ្មានការប្រុងប្រយ័ត្នរ៉េចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់

    កំពត ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៧. និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើក លើផ្លូវបេតុង ត្រង់ចំណុចខាងត្បូងផ្លូវរថភ្លើង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពត១D- ៤២ ៣៤ បើកដោយឈ្មោះ ដួង តារា ភេទប្រុ ស អាយុ ៤៧ឆ្នាំ នៅភូមិកំពង់សំរោង កំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ។ បើកក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ត្រង់ចំណុចខាងលើ បានបើកវ៉ារថយន្តមួយគ្រឿង មិនស្គាល់ម៉ាក រួចបានរេចង្កូចទៅ ប៉ះនិងរថយន្ត មួយគ្រឿងទៀត ម៉ាកហាន់ដាយ ពណ៍ស គ្មានផ្លាកលេខ(មិនស្គាល់សាវតា) ហើយអ្នកបើករថយន្ត បានរត់គេចបាត់ មុនពេលសមត្ថកិច្ចទៅដល់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ ។ អ្នកបើកម៉ូតូ រងរបួសក្បាល(ធ្ងន់)កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ចំណែករថយនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាន…

  • រដ្ឋបាលខេត្តកំពត ជូនដំណឹងពីការស្លាប់របស់អ្នកជំងឺ កូវិដ១៩ចំនួន ២នាក់ និងបានចាត់ចែងរៀបចំមេន សម្រាប់បូជាសពបានត្រឹមត្រូវ តាមគន្លងព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល

    រដ្ឋបាលខេត្តកំពត ជូនដំណឹងពីការស្លាប់របស់អ្នកជំងឺ កូវិដ១៩ចំនួន ២នាក់ និងបានចាត់ចែងរៀបចំមេន សម្រាប់បូជាសពបានត្រឹមត្រូវ  តាមគន្លងព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល

    រដ្ឋបាលខេត្តកំពត ជូនដំណឹងដល់សាធារណ:ជនទាំងអស់ជ្រាប ជាព័ត៌មាន យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាល ខេត្តកំពត បានអោយ ដឹងថា៖ មានករណីជនជាតិខ្មែរ ស្លាប់ចំនួន០២នាក់នៅ ខេត្តកំពត៖ ១- ស្ត្រី ឈ្មោះ តូច យូ អាយុ ៧៧ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច  ស្រុកកំពង់ត្រាច ខេត្ត កំពត បានរកឃើញករណីវិជ្ជមាន កូវីដ១៩ រួចបានចូលមកសម្រាក ព្យាបាលនៅ មន្ទីរពេទ្យង្អែក កំពង់ត្រាច  នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្នុងស្ថានភាព ក្អក ចុកទ្រូង ហត់ អស់កម្លំាង ។ ដោយស្ថានភាពវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះតាម លក្ខណ:បច្ចេកទេស បន្ទាន់ភ្លាមៗ និងគ្រប់មធ្យោបាយ ក៍នៅតែមិនអាច សង្គ្រោះបាន  រួចគាត់ក៍ស្លាប់ បាត់បង់ជីវិតនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី។  តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្រ្តីជនជាតិ…

  • អប្សរាព្រឹកនេះ ០៩ មិថុនា ២០២១

    អប្សរាព្រឹកនេះ ០៩ មិថុនា ២០២១

    មាតិការព្រឹក ០៩-មិថុនា-២០២១ វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BT1    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ  សមត្ថភាព នៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណា​ចក្រកម្ពុជា ចូលជួបធ្វើសវនាការ និង           សម្តែង​ការគួរសម ៕ …ឃ្លីប… BH     សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ នឹងអញ្ជើញទៅទទួលដំណក់ប្រេងដំបូង យកមករក្សាទុក នៅវិមានឈ្នះ ឈ្នះ ៕ …អានផ្ទាល់… BH1   សម្ដេចក្រឡាហោម ថ្លែងអំណរគុណ តាមរយៈឯកអគ្គរដ្ឋទូត ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាននិងកំពុង បន្ដផ្ដល់ជំនួយគាំទ្រ ដល់ការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ៕ …ឃ្លីប… D3     រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា​ វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប២លានដូស​ទៀត ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខជាបន្ដបន្ទាប់ ៕ …អានផ្ទាល់(ដោយ៖Page) V3      រដ្ឋាភិបាលចិនសម្រេចផ្តល់និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន៥លានដូសនៅក្នុងខែនេះ៕…​អានផ្ទាល់ V4      បើផ្អែកតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ…

  • ចិនសម្រេចផ្តល់ និងផ្គត់វ៉ាក់សាំងដល់កម្ពុជា ចំនួន៥លានដូស ក្នុងខែមិថុនានេះ

    ចិនសម្រេចផ្តល់ និងផ្គត់វ៉ាក់សាំងដល់កម្ពុជា ចំនួន៥លានដូស ក្នុងខែមិថុនានេះ

    ភ្នំពេញ៖ ប្រទេសចិន បានសម្រេចផ្តល់ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជាចំនួន៥លានដូសទៀត នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ដោយក្នុងនោះមាន៥០ម៉ឺនដូសជាជំនួយ និង៤.៥លានដូស ជាការបញ្ជាទិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ការបញ្ជាក់អំពីការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងនេះ បានធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅក្រុងឆុងឈីង ប្រទេសចិន នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្រសួងការបរទេសបញ្ជាក់ថា ឯកឧត្តម វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និង ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផល កសិកម្ម បន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ «ដើម្បីបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន…