Category: នយោបាយ

  • សម្តេច សាយ ឈុំ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម

    សម្តេច សាយ ឈុំ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ ។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណា ចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតនេះ សម្តេចមាន ជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គ រដ្ឋទូតនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងឱកាសនោះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ ដែលកាលពីខែធ្នូ…

  • រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ពីរនាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ១៥នាក់ហើយ !

    រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ពីរនាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ១៥នាក់ហើយ !

    ខេត្តព្រះវិហារ ៖ ក្រុមការងារយកសំណាកកូវីដ១៩ នៃមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានចុះយកសំណាក និងប្រើឧបករណ៍តេស្តរហ័ស « RapidTest » បានធ្វើតេស្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ពីរនាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកកើត កើនឡើងដល់ ១៥នាក់ហើយ ។ រីឯការចុះស្រាវជ្រាវ និងការធ្វើតេស្តរហ័សនោះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៧មិថុនាឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកពីរ គឺស្រុករវៀង និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមការងារយកសំណាកកូវីដ១៩ នៃមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ និងបានរកឃើញអ្នកវិជ្ជមាន ២នាក់ទៀត គឺ១.ឈ្មោះ ពេញ សុខរ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង និង ២.ឈ្មោះ យេន ងន ភេទស្រីអាយុ ៤៤ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកវិជ្ជមានជំងឺកូវីដ១៩…

  • តើ មុននឹងកុមារចូលបម្រើការនៅ ស-២១ តើពួកគេត្រូវទៅកន្លែងណាជាមុន?

    តើ មុននឹងកុមារចូលបម្រើការនៅ ស-២១ តើពួកគេត្រូវទៅកន្លែងណាជាមុន?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។Facebook Page: Black-Crow Telegram Channel

  • កម្ពុជា ឆ្ពោះទៅរកការធ្វើទំនើបកម្ម រៀបចំការបោះឆ្នោត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

    កម្ពុជា ឆ្ពោះទៅរកការធ្វើទំនើបកម្ម រៀបចំការបោះឆ្នោត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

    កម្ពុជា ឆ្ពោះទៅរកការធ្វើទំនើបកម្ម រៀបចំការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៕

  • សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

    សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពេលថ្មីៗនេះ។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ នឹងបន្ដពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀត។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្ដផ្ដល់ជំនួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ បន្ថែមពីនេះ ចំពោះវិស័យអនុវត្តច្បាប់វិញ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អនៅលើការងារប្រយុទ្ធប្រឆាំងបទល្មើស ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ជាពិសេស…

  • ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-ចិន និង ថ្ងៃនេះកិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេស​មេគង្គ-ឡានឆាងលើកទី៦

    ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-ចិន និង ថ្ងៃនេះកិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេស​មេគង្គ-ឡានឆាងលើកទី៦

    ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូទៅទីក្រុងឆុងឈីង ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២ នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បញ្ជាក់ថា កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា គឺជាផ្នែកមួយនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ នៅក្នុងជំនួបដើម្បីអបអរសាទរនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថា ពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម ផងដែរ។ ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្រ្តីការបរទេស MLC នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការ ដែលកាន់តែទូលំទូលាយ។ ជាពិសេសក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនិងធ្វើឱ្យកាន់តែស៉ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ…

  • រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈបរិក្ខារការពារកូវីដ-19 ពីរដ្ឋបាលស្រុកប៉ូងណាំរ៉ង នៃប្រទេសថៃដើម្បីជួយដល់វិស័យសុខាភិបាលស្រុកកំរៀង

    រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈបរិក្ខារការពារកូវីដ-19 ពីរដ្ឋបាលស្រុកប៉ូងណាំរ៉ង នៃប្រទេសថៃដើម្បីជួយដល់វិស័យសុខាភិបាលស្រុកកំរៀង

        នៅព្រឹក ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម សុខ គង់ ប្រធានក្រុមការងារចុះជួយស្រុកកំរៀង និងជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ទទួលនូវសម្ភារៈបរិក្ខារពេទ្យសម្រាប់ការពារជម្ងឺឆ្លងកូវីដ19ពីឯកឧត្តមបណ្ឌិត រ៉ាតថាវីដ តាំងគៀតភិចឆារ៉ានិងលោកជំទាវ និងរដ្ឋបាលស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ដើម្បីជួយដល់វិស័យសុខាភិបាលក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ខណៈដែលវិស័យសុខាភិបាលនៃរដ្ឋបាលស្រុកកំរៀង មានបន្ទុករ៉ាប់រងទទួលការព្យាបាលអ្នកជម្ងឺកូវីដ-19កម្រិតស្រាលនៅក្នុងស្រុករបស់ខ្លួន។           អំណោយនិងសម្ភារៈការពារកូវីដ-19 ដែលត្រូវប្រគល់និងទទួល រួមមាន៖ ម៉ាស់ ចំនួន ២៦៦ប្រអប់, អាវពេទ្យការពារកូវីដ ចំនួន១៣០កំប្លេ, អាល់កុល១០០លីត្រ, ស្រោមជើងពេទ្យ១០០គូ និងទឹកសុទ្ធ ១០០យួរ។ អំណោយជាសម្ភារៈបរិក្ខារពេទ្យទាំងនេះត្រូវបានឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ប្រគល់ជូនដល់ទៅមន្ទីរពេទ្យបង្អែកស្រុកកំរៀង ដើម្បីទុកប្រើប្រាស់ចាំបាច់នៅក្នុងអង្គភាពរបស់ខ្លួន។           ថ្លែងក្នុងឱកាសប្រគល់និងទទួលនូវសម្ភារៈពេទ្យទាំងនោះ ឯកឧត្តម សឿម ប៊ុនរិទ្ធ តំណាងឲ្យរដ្ឋបាលខេត្តបាត់ដំបងនិងជំនួសមុខឲ្យអាជ្ញាធរនៃរដ្ឋបាលស្រុកកំរៀង និងវិស័យសុខាភិបាលស្រុកបានថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តមបណ្ឌិត…

  • អន្លង់យក្សដ៏ចម្លែកនៅម៉ិកស៊ិកបន្តរីកធំឡើង ធ្វើអោយប្រជាជនក្នុងតំបន់ភ័យស្លន់ស្លោរហូតបង្ខំចិត្តភៀសខ្លួន (មានវីដេអូ)

    អន្លង់យក្សដ៏ចម្លែកនៅម៉ិកស៊ិកបន្តរីកធំឡើង ធ្វើអោយប្រជាជនក្នុងតំបន់ភ័យស្លន់ស្លោរហូតបង្ខំចិត្តភៀសខ្លួន (មានវីដេអូ)

    ម៉ិកស៊ិក៖ អន្លង់ដែលមានផ្ទៃមុខកាត់៩១ម៉ែត្រ និងជម្រៅ១៨ម៉ែត្រដ៏ធំសម្បើមមួយបានបាក់ស្រឹបនៅក្នុងប្រទេសម៉ិកស៊ិក បណ្តាលអោយប្រជាជនមានការភ័យស្លន់ស្លោភៀសខ្លួនចេញពីតំបន់នោះ ។ អន្លង់ដែលកំពុងរីកធំឡើងៗ និងកំពុងគំរាមកំហែងលេបត្របាក់ផ្ទះមួយខ្នងដែលនៅគែមរបស់អន្លង់នោះ បានបង្ហាញខ្លួននៅក្នុងវាលស្រែមួយនៅតំបន់ Santa Maria Zacatepec រដ្ឋ Puebla ប្រទេសម៉ិកស៊ិកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ។ ម្ចាស់ដីឈ្មោះ Magdalena Sánchez បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេឮសំឡេងដូចជាផ្គរលាន់ មុនពេលដែលអន្លង់យក្សនោះលេចចេញមក… ហើយថា ខ្លួនមានអារម្មណ៍តក់ស្លុតជាខ្លាំង ។ បើតាមអាជ្ញាធរម៉ិកស៊ិកនោះ អន្លង់យក្សនេះ ទំនងជាបណ្តាលមកពីកំហុសផ្នែកភូគព្ភសាស្ត្រ និងការប្រែប្រួលនៃបរិមាណទឹកក្រោមដី ។ រីឯសកម្មជនក្នុងតំបន់និយាយថា បាតុភូតនេះបណ្តាលមកពីការប្រើប្រាស់ទឹកច្រើនហួសប្រមាណនៅក្នុងតំបន់ ។ ទោះជាយ៉ាងណា ហេតុការណ៍ដ៏ចម្លែកនេះ ត្រូវបានចាប់បានដោយកាមេរ៉ាដែលបង្ហាញពីការបាក់ដី នៅពេលដែលអ្នកឈរមើលបានស្រែក និងរត់រកកន្លែងសុវត្ថិភាព ។ អន្លង់នោះ បានបង្ខំអោយអ្នករស់នៅផ្ទះក្បែរនោះជម្លៀសចេញ ហើយសាធារណៈជនត្រូវបានគេប្រាប់អោយនៅឆ្ងាយពីអន្លង់នេះ ៕ ប្រភព៖ CGTN

  • តើ ខ្មែរក្រហមសន្យាជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញរយៈពេលប៉ុន្មាន?

    តើ ខ្មែរក្រហមសន្យាជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញរយៈពេលប៉ុន្មាន?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។Facebook Page: Black-Crow Telegram Channel

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣ មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣ មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣ មិថុនា​ ២០២១