Category: នយោបាយ

  • រដ្ឋបាលខេត្ត ថ្លែងអំណរគុណ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានឧបត្ថម្ភ ម៉ាស់ចំនួន ១៥,០០០ម៉ាស់ អាកុលចំនួន ៣០០លីត្រ និងថ្នាំពេទ្យមួយចំនួន ដល់រដ្ឋបាលខេត្ត ដេីម្បីបម្រើ ឱ្យយន្តការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចការមនុស្សធម៌ផ្សេងៗ

    រដ្ឋបាលខេត្ត ថ្លែងអំណរគុណ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី  បានឧបត្ថម្ភ ម៉ាស់ចំនួន ១៥,០០០ម៉ាស់ អាកុលចំនួន ៣០០លីត្រ និងថ្នាំពេទ្យមួយចំនួន ដល់រដ្ឋបាលខេត្ត ដេីម្បីបម្រើ ឱ្យយន្តការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩  និងកិច្ចការមនុស្សធម៌ផ្សេងៗ

    ខេត្តកែប,ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងនាមរដ្ឋបាលខេត្ត ឯ ឧ សោម ពិសិដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ដែលបានឧបត្ថម្ភ ម៉ាស់ចំនួន ១៥,០០០ម៉ាស់ អាកុលចំនួន ៣០០លីត្រ និងថ្នាំពេទ្យមួយចំនួន ជូនដល់រដ្ឋបាលខេត្ត ដេីម្បីបម្រើ ឱ្យយន្តការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចការមនុស្សធម៌ផ្សេងៗ ។ ឯ ឧ សោម ពិសិដ្ឋ បានគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងចៀសផុតពីជំងឺកូវីដ-១៩ ៕

  • តើ ខ្មែរក្រហមឱ្យកុមារវ័យជំនង់ធ្វើការងារដូចម្ដេច?

    តើ ខ្មែរក្រហមឱ្យកុមារវ័យជំនង់ធ្វើការងារដូចម្ដេច?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។Facebook Page: Black-Crow Telegram Channel

  • គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

    គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

    កំពង់ឆ្នាំង៖ នាព្រឹក ០៥ មិថុនា ២០២១ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្ដាលស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការកណ្តាលគណៈប្រជាជនកម្ពុជានិងជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងថ្នាក់ដឹកនាំគណបក្សខេត្ត លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។

  • រដ្ឋបាលក្រុងបានលុង ចូលរួមដាំដើមឈើបង្កើនសោភ័ណភាពទីក្រុង

    រដ្ឋបាលក្រុងបានលុង ចូលរួមដាំដើមឈើបង្កើនសោភ័ណភាពទីក្រុង

    រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយលោក ងិន ណែល អភិបាលក្រុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង រតនគិរី នៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានចូលរួមជាមួយសមាជិក ស.ស.យ.ក.ក្រុង, និងសង្កាត់ឡាបានសៀក បានចុះដាំកូនឈើនៅចំណុចអតីតព្រលានយន្តហោះខេត្ត ក្នុងគោលបំណងដើម្បីបង្កើនសោភ័ណភាព និងភាពស្រស់បំព្រងក្នុងក្រុងបានលុង ។ ព្រឹត្តិការណ៍នេះរៀបចំឡើងនៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្របពេលដែលកម្ពុជានិងពីភពលោកប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាផងដែរ។លោក ងិន ណែល អភិបាលក្រុងបានលុង បានអោយដឹងផងដែរថា ការចូលរួមក្នុងការដាំដុះ និងការពារ ព្រៃឈើ គឺជាការផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ លោកអភិបាលក្រុងបានបន្ថែមទៀតថា ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស៕ដោយ…

  • ប្រវត្ដិខ្លះៗនៃមន្ទីរសន្ដិសុខ វត្ដតាយ៉ែក ខេត្ដសៀមរាប

    ប្រវត្ដិខ្លះៗនៃមន្ទីរសន្ដិសុខ វត្ដតាយ៉ែក ខេត្ដសៀមរាប

    យើងរាល់គ្នាដឹងហើយថា វត្ដអារាម គឺជាទីសម្រាប់បព្វជិតទាំងឡាយ រៀនសូត្រ និងគង់នៅ ហើយវត្ដអារាមនេះទៀតសោត ក៏បានដើរតួក្នុងមុខងារយ៉ាងសំខាន់សម្រាប់ជាទី​នាំ​ឱ្យ​ចិត្ត​​រីករាយ​សប្បាយ ប្រែក្លាយទុក្ខទៅជាសេចក្ដីស្ងប់សុខផងដែរ។ ប៉ុន្តែ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ វត្ដអារាម ជាច្រើននៅពាសពេញផ្ទៃប្រទេស បានប្រែក្លាយទៅជាទីដែលមានតែសម្រែកទួញថ្ងូររបស់ប្រជាជនទៅវិញ។ ខាងក្រោមនេះគឺជាប្រវត្ដិខ្លះៗទាក់ទងទៅនឹង មន្ទីរសន្ដិសុខវត្ដតាយ៉ែក ដែលត្រូវបានប្រែក្លាយទៅជាទីដ៏ខ្លៅងងឹតនៅក្នុងសម័យសង្រ្គាមរបស់កម្ពុជា ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ #ក្អែកខ្មៅ #KhmerRouge #វត្ដតាយ៉ែក #កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • ការចុះបញ្ជីគណបក្ស និងបេក្ខជន សម្រាប់ បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

    ការចុះបញ្ជីគណបក្ស និងបេក្ខជន សម្រាប់ បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបង្កើតគណបក្សនយោបាយសំណាកចំនួន៥ ដែលតំណាងដោយលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) នីមួយៗ ដើម្បីចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គោលដៅចំនួន២៥ ក្នុងរាជធានី ខេត្ត សម្រាប់ការបោះឆ្នោតសាកល្បងសម្រាប់ បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ នេះជាការលើកឡើងរបស់គ.ជ.ប នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។បើតាម គ.ជ.ប បញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសាកល្បង ត្រូវអនុវត្តដោយផ្ទាល់ តាមទម្រង់ពាក្យសុំចុះបញ្ជី (ទ.១០០៨) នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ក្នុងដំណើរការនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់របស់ គឃ.សប មុននឹងសម្រេចទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប បានបង្កើត “កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ” ដែលធានាថា ទី១, ឈ្មោះ និងទិន្នន័យរបស់បេក្ខជនពិតជាត្រឹមត្រូវតាមបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប ទី២, អាយុរបស់បេក្ខជនពិតជាត្រឹមត្រូវតាមការកំណត់នៃច្បាប់ ទី៣, បេក្ខជន១ រូបឈរឈ្មោះបានតែ ១ គណបក្សនយោបាយ ទី៤, បេក្ខជន១ រូប…

  • ប្រធានគណៈអចិន្ត្រៃយ៍ គណបក្សខេត្តកណ្តាល ស្នើដល់ក្រុមការងារចុះមូលដ្ឋានជួយដល់ការងារសង្គម និងការដោះស្រាយសំណូមពរប្រជាពលរដ្ឋ

    ប្រធានគណៈអចិន្ត្រៃយ៍ គណបក្សខេត្តកណ្តាល ស្នើដល់ក្រុមការងារចុះមូលដ្ឋានជួយដល់ការងារសង្គម និងការដោះស្រាយសំណូមពរប្រជាពលរដ្ឋ

    កណ្តាល ៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល ស្នើរដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន ត្រូវបង្កើនសកម្មភាពចិញ្ចឹមចលនានៅមូលដ្ឋានឱ្យស៊ីជម្រៅ ជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្រុម និងភូមិ, បន្តចុះសំណេះសំណាល, សាកសួរសុខទុក្ខ, អប់រំសតិអារម្មណ៍ និងចូលរួមដោះស្រាយសំណូមពរនៅមូលដ្ឋាន ព្រមទាំងសកម្មភាពជួយកិច្ចការសង្គម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល ថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរបក្សខេត្តកណ្តាល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះថា តាមការវាយតម្លៃ, សភាពការណ៍នៃជំងឺកូវីដ-១៩ នៅតែបន្តជាបញ្ហាដែលមានហានិភ័យខ្ពស់សម្រាប់រយៈពេលមធ្យម និងយូរអង្វែងទៅមុខទៀត ដែលយើងមិនអាចប៉ាន់ប្រមាណឱ្យបានច្បាស់លាស់ អំពីទំហំនៃផលវិបាកមកលើសង្គម, សេដ្ឋកិច្ច, ជីវភាពរស់នៅ និងអាយុជីវិតប្រជាជនយើង ។ ទោះបីកាលៈទេសៈលំបាកយ៉ាងណាក្តី, ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល, ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, មិនមានការប្រែប្រួលឡើយ ពោលគឺរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ស្របទៅតាមច្បាប់ដែលបានកំណត់ ។ ដូច្នេះក្រុមការងារគណបក្សចុះមូលដ្ឋាន និងក្រុមការងារគណបក្សគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់…

  • ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបន្តអនុវត្តន៍គោលនយោបាយរបស់គណបក្ស​ ឲ្យកាន់តែមានប្រសិទ្ធភាព

    ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបន្តអនុវត្តន៍គោលនយោបាយរបស់គណបក្ស​ ឲ្យកាន់តែមានប្រសិទ្ធភាព

    ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជំរុញឲ្យថ្នាក់ដឹកនាំចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណៈបក្សស្រុក និងមូលដ្ឋាន រួមជាមួយសមាជិក សមាជិកា បន្តខិតខំអនុវត្តន៍តាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ។ ការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត ធ្វើឡើងក្នុងអំឡុងពេលអញ្ជើញចូលរួមជាអធិបតីនៃពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃសៅរ៍ ទី០៥ ខែ មិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានថ្នាក់ដឹកនាំ ជាអនុប្រធាននិងសមាជិក ក្រុមការងារចុះមូលដ្ឋានស្រុក ចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សស្រុក-ឃុំ និងសមាជិកសមាជិកា អញ្ជើញចូលរួមមួយចំនួនដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ (Video Conference)។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក្រុមការងារលើកឡើងពីពីការងារអាទិភាពសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា គណបក្ស នៃក្រុមការងារចុះមូលដ្ឋានស្រុក គណបក្សស្រុក គណបក្សមូលដ្ឋាន យកទៅអនុវត្តន៍តាមដំណាក់កាលជាបន្តបន្ទាប់នៃសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង…

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទាំងប្រទេស ប្រចាំថ្ងៃទី៥ មិថុនា ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទាំងប្រទេស ប្រចាំថ្ងៃទី៥ មិថុនា ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទាំងប្រទេស ប្រចាំថ្ងៃទី ៥ មិថុនា ២០២១៖

  • ប្រជាពលរដ្ឋចំនួន ៧៩៨៨គ្រួសារស្មើនឹង ៧៩៨៨បន្ទប់នៅភូមិព្រៃទារ១ សង្កាត់ចោមចៅទី៣ បានទទួលអំណោយសម្ដេចតេជោ និងសម្ដេចកតិព្រឹទ្ធបណ្ឌក្នុងពេលបិទខ្ទប់

    ប្រជាពលរដ្ឋចំនួន ៧៩៨៨គ្រួសារស្មើនឹង ៧៩៨៨បន្ទប់នៅភូមិព្រៃទារ១ សង្កាត់ចោមចៅទី៣ បានទទួលអំណោយសម្ដេចតេជោ និងសម្ដេចកតិព្រឹទ្ធបណ្ឌក្នុងពេលបិទខ្ទប់

    ភ្នំពេញ៖ ក្នុងពេលចែកអំណោយអភិបាលរាជធានីលើកឡើងថា៖ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងដោយការបង្ខំចិត្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយធ្វើបាបបងប្អូននោះទេ ពោលគឺ ចង់ឱ្យបងប្អូនប្រជាពលរដ្ឋ មានសុខមោលភាពល្អ ជៀសវាងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងវាយលុកនៅក្នុងរាជធានីនិងនៅតាមបណ្តាលខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍លើកឡើងបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំ អាជ្ញាធរនិងមន្ត្រីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួ៧៩៨៨គ្រួសារ នៅក្នុងតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៥ មិថុនា២០២១។លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ និងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។ លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទខ្ទុបភូមិដ្ឋាន និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូននេះ មានចំនួ៧៩៨៨គ្រួសារស្មើនឹង៧៩៨៨បន្ទប់ ដោយក្នុងមួយគ្រួសារ…