-
ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅប្រទេសចិន

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននិងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១នៅ ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម ប្រាក់សុខុន និងប្រតិភូ និងចូលរួមប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនាគឺជាផ្នែកមួយនៃការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ កិច្ចប្រជុំគ្រោងនឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនក្នុងបរិបទបច្ចុប្បន្ននៃ ជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនក៏នឹង ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម ផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិននេះដែរ ប្រមុខការទូតកម្ពុជានីងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១ ដែលនឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនៃ កិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេសក្នុង កាលៈទេសៈនៃជំងឺរាតត្បាតកូវីដ១៩ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពនិងការគាំទ្រគ្នាទៅវិញ ទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព…
-
ត្រីមេពូជក្នុងតំបន់អភិរក្សបឹងពារាំងនៅខេត្តសៀមរាប បានងាប់ជាបន្តបន្ទាប់

សៀមរាប៖ ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង បានងាប់ជាបន្តបន្ទាប់ នេះបើតាមការឱ្យដឹងពីសហគមន៍បឹងពារាំង ក្នុងខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំងចាប់បានផ្តើមងាប់ចំនួនពីរយប់មកហើយ។ យប់ថ្ងៃទី៣ខែមិថុនាមានងាប់តិចតួច តែយប់ថ្ងៃទី៤មិថុនានេះ ងាប់រហូតជិត១០០គីឡូក្រាមឯណោះ មួយយប់ត្រីងាប់ជាង៥០ ក្បាលស្មើជាង៧០គីឡូក្រាម។ លោកបន្តថា កត្តាដែលធ្វើអោយត្រីមេពូជចម្រុះងាប់លឿនបែបនេះ ដោយសាកត្តាអាកាសធាតុក្តៅខ្លាំងធ្វើអោយទឹករីងហួតលឿន។ ជាមួយគ្នានេះដែរ លោកពត វណ្ណដេត នាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងដែរថា ករណីត្រីមេពូជក្នុងបឹងពារាំងងាប់យ៉ាងច្រើននេះ ខាងលោកកំពុងសហការជាមួយសហគមន៍ បូមទឹកពីក្នុងស្រះបញ្ចូលដើម្បីសង្គ្រោះបឋម។ ក្នុងករណី ជួយមិនបាន(ខ្វះទឹក)នោះនឹងសុំគោលការពីសាលាក្រុង ប្រើប្រាស់រថយន្តដឹកទឹកយកទៅបញ្ចូលថែមទៀត៕
-
ពលរដ្ឋជិត២០០គ្រួសារនៅខេត្ដសៀមរាប ទទួលបានអំណោយពីសម្ដេច ទៀ បាញ់

សៀមរាប៖ ប្រជាពលរដ្ឋ ចំនួន១៨០គ្រួសារមកពី១២សង្កាត់ក្នុងក្រុងសៀមរាប ខេត្ដសៀមរាប បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ដសៀមរាប តាមរយៈឯកឧត្ដម ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្ដសៀមរាប ដើម្បីជួយដោះទុក្ខលំបាកពួកគាត់ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២១ នៅខេត្តសៀមរាប។ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ថា អំណោយទាំងនោះ ជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ១៨០ការ៉ុង មួយការ៉ុងចំនួន៣០គក ត្រីខ១៨០យួរ ទឹកស៊ីអ៊ីវ១៨០យួរ និងមី១៨០កេស ផ្ដល់ជូនប្រជាពលរដ្ឋចំនំនួន១៨០គ្រួសារ មកពីតាមសង្កាត់និយមួយក្នុងក្រុងសៀមរាប ។ ឯកឧត្ដមបានបន្ដថា អំណោយនេះជាវប្បធម៌ចែករំលែក និងជាការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ដោយមិនបានទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារខ្វះស្បៀងអាហារនោះឡើយ ពោលរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ដសៀមរាប បានអំពាវនាវអោយប្រជាពលរដ្ឋ ចូលរួមអនុវត្ដនូវវិធានការពាររបស់រាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ជំងឺកូវីដ១៩ ដូចជាបីការពារ ៣កុំជាដើម។សូមបញ្ជាក់ថាគ្រួសារជួបការលំបាក ទទួលបានក្នុង១គ្រួសារ អំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ៣០គីឡូក្រាម ត្រីខ១យួរ ទឹកត្រីមួយយួរ និងមីមួយកេះ។បើតាមឯកឧត្ដម អភិបាលខេត្ដបានមានប្រសាសន៍បញ្ជាក់ថា អំណោយសម្ដេច ទៀ…
-
គណៈកម្មាធិការខ ២៦ .១ ខេត្តកំពង់ធំ ផ្សព្វផ្សាយសេចក្តី សម្រេចស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ខេត្តកំពង់ធំ ៖ គណៈកម្មាធិការ ខ២៦,១ ខេត្តកំពង់ធំ បានដំណើរការផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពី ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ របស់គណកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការ ខ២៦.១ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។ លោក ង៉ាង ស អនុប្រធានគណៈកម្មាធិការ ខ២៦.១ អានសេចក្តីសម្រេចផែនការឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសេចក្តីសម្រេចកែសម្រួលថ្មីនូវសមាសភាព ក្រុមការងាររបស់គណៈកម្មការខ២៦.១ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីចាត់តាំងដំណើរការអនុវត្តន៍ ទៅតាមភារកិច្ចនៅតាមមូលដ្ឋាននីមួយៗ ។ ឯកឧត្តម សោម ស៊ុន បានប្រគល់ភារកិច្ច ដើម្បីឈានឆ្ពោះបន្តទៅដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ ខាងមុខនេះ គឺ:…
-
ប្រមុខការទូតកម្ពុជាចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅប្រទេសចិន

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននិងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១នៅ ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម ប្រាក់សុខុន និងប្រតិភូ និងចូលរួមប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនាគឺជាផ្នែកមួយនៃការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ កិច្ចប្រជុំគ្រោងនឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនក្នុងបរិបទបច្ចុប្បន្ននៃ ជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនក៏នឹង ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម ផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិននេះដែរ ប្រមុខការទូតកម្ពុជានីងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១ ដែលនឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនៃ កិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេសក្នុង កាលៈទេសៈនៃជំងឺរាតត្បាតកូវីដ១៩ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពនិងការគាំទ្រគ្នាទៅវិញ ទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម…
-
សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦

សេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦ ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។
-
ក្រុមហ៊ុនចំនួន ២ទៀត ដែលមានទុននិយោគជាង១០លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអោយធ្វើការបណ្តាក់ទុន

ក្រុមហ៊ុនចំនួន ២ទៀត ដែលមានទុននិយោគជាង ១០លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៨៤០កន្លែង។ ក្រុមហ៊ុនទាំង២នោះរួមមាន៖១-IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។២-WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។ គិតចាប់ពីដើមសប្តាហ៍ដំបូង ថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន៤ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប៩៦លាន១សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន២ពាន់១៨កន្លែង។
-
ខេត្តព្រះសីហនុ ខេត្តដែរមានសក្ដានុពលទាំងទេសចរណ៍ ពាណិជ្ជកម្ម និងឧស្សាហកម្ម

-
សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាព ស្មើនឹង៧៥ភាគរយតាមរយៈកម្មវិធី COVAX របស់ WHO (មានវីដេអូ)

-
វគ្គបណ្ដុះបណ្ដាលជាស៊េរី តាមប្រព័ន្ធអេឡិចត្រូនិកស្ដីពី “មូលដ្ឋានគ្រឹះនៃអក្ខរកម្មទិន្នន័យ”
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ រៀប ចំវគ្គបណ្ដុះបណ្ដាលជាស៊េរីតាមប្រព័ន្ធអេឡិចត្រូនិកស្ដីពី “មូលដ្ឋានគ្រឹះនៃអក្ខរកម្មទិន្នន័យ” ក្នុងគោលបំណងចូលរួមជួយពង្រឹងបន្ថែមដល់សមត្ថភាពលោកគ្រូអ្នកគ្រូទាំងអស់ឲ្យបានយល់ជាបឋមអំពីអក្ខរកម្មទិន្នន័យ និងការស្វែងយល់លម្អិតអំពីទិន្នន័យ និងការប្រើប្រាស់នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ។ វគ្គបណ្ដុះបណ្ដាលនេះដែរគឺត្រូវបានចូលរួមឧទ្ទេសដោយវាគ្មិនលោក វង្ស ពិសិទ្ធ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវ ទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលទាំង២វគ្គនេះ សិក្ខាកាមបានសំណូមពរឲ្យរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ទិន្នន័យបន្ថែមទៀត ដោយបានលើកឡើងថាវគ្គបណ្ដុះបណ្ដាលបែបនេះល្អសម្រាប់ការងាររៀន-បង្រៀនប្រចាំថ្ងៃ ។ដោយ -រ៉ាវុធ