-
តើ នរណាជាលេខាភូមិភាគនិរតីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ?

-
ពលរដ្ឋត្រូវការសិទ្ធិរស់រានជីវិត និងប្រជាធិបតេយ្យសមូហភាព មិនត្រូវការប្រជាធិបតេយ្យអាត្មានិយមទេ

-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញតារាង ឃុំ សង្កាត់ និងឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត

-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៧នាក់ថ្មីបន្ថែមទៀត និងមានអ្នកស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី១មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៧នាក់។ អ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅស្រុកត្រាំកក់១២នាក់, ស្រុកព្រៃកប្បាសចំនួន១៣នាក់, ស្រុកបាទីចំនួន៨នាក់, ក្រុងដូនកែវ៣នាក់, ស្រុកអង្គរបុរី២នាក់, ស្រុកសំរោងចំនួន៤នាក់,ស្រុកទ្រាំងចំនួន២នាក់,ស្រុកគិរីវង់២នាក់ និងមកពីខេត្តកំពង់ស្ពឺម្នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា នៅថ្ងៃទី១មិថុនា មានអ្នកស្លាប់ម្នាក់វង្ស សាមឿន អាយុ៦៣ឆ្នាំ មានមុខរបរជាកសិករ នៅភូមិអង្គតាង៉ិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំ៤៧នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។
-
ស្នាមញញឹមរបស់កុមារថ្ងៃនេះ ខុសពីកុមារកាលពី ៤២ឆ្នាំមុន

-
ក្រុមការងារប្រតិបត្តិការចម្រុះ ថៃ-កម្ពុជា បើកកិច្ចប្រជុំ ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង សាមគ្គីភាព មិត្តភាព រវាងកងទ័ពប្រទេសយើងទាំងពីរបានកាន់តែប្រសើរ

ភ្នំពេញ ៖ នាយទាហានជាន់ខ្ពស់ ក្រុមការងារប្រតិបត្តិការចម្រុះ កម្ពុជា-ថៃ បានបើកកិច្ចប្រជុំលើកទី៥ ដើម្បីពិភាក្សាកិច្ចការមួយចំនួនដែលពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងហ្វឹកហ្វឺន, ការផ្លាស់ប្តូរទស្សនកិច្ចរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពភូមិន្ទថៃ, កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការរវាងគ្រប់ប្រភេទទ័ព និងយន្តការកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់រវាងអគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តិធ្វើឡើងតាមប្រព័ន្ធវីដេអូ ខុនហ្វឺរិន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយភាគីកម្ពុជាដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមនឹងសមាជិកនាយទាហានជាន់ខ្ពស់ មកពីគ្រប់ស្ថាប័នពាក់ព័ន្ធកងទ័ពទាំងបីប្រភេទ ក្នុងកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមានការចូលរួមពីសំណាក់ សេនាព័ន្ធយោធា តំណាងកងទ័ពទាំងបីប្រភេទរបស់កងទ័ពភូមិន្ទថៃប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រីឯភាគីកងទ័ពភូមិន្ទថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា ( Chijjanok Nuchaya ) នាយកប្រតិបត្តិការចម្រុះកងទ័ពភូមិន្ទថៃ រួមនឹងសមាជិក ជាច្រើនរូប ។ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា សង្ឃឹមយ៉ាងមាំថា លទ្ធផលនៃកិច្ចប្រជុំ អេស អេស ធី ៥ តាមរយៈវីដេអូ…
-
គ.ជ.ប រៀបចំករិយាល័យបោះឆ្នោតចំនួន៥០ និងអ្នកមានឈ្មោះបោះឆ្នោតចំនួន ១៧,៨៨៤ នាក់នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស

គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញតារាង ឃុំ សង្កាត់ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ យោងតាមគ.ជ.ប នៅរាជធានីភ្នំពេញ មាន២ការិយាល័យ និងខេត្តទាំង២៤ មាន២ ការិយាល័យដូចគ្នា សរុបទូទាំងប្រទេសមាន៥០ ការិយាល័យ និងមានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ចំនួន ១៧,៨៨៤ នាក់។ សូមបញ្ជាក់ថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១ ។ ឯកឧត្តម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានគូសបញ្ជាក់យ៉ាងដូច្នេះថា គ.ជ.ប បានដាក់ចេញនូវកំណែទម្រង់ផ្នែកបច្ចេកទេស សម្រាប់ការអនុវត្តដំណើរការរៀបចំការបោះឆ្នោតដោយឈរលើគោលការណ៍ធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាឱ្យការបោះឆ្នោតលើកក្រោយទៀត កាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។ ឯកឧត្តមបានបញ្ជាក់អំពីគោលបំណងសំខាន់នៃការបោះឆ្នោតសាកល្បង គឺដើម្បី ៖• សាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ• ដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាត (កូវីដ-១៩) ក្នុងការិយាល័យបោះឆ្នោត• សាកល្បងការប្រើប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត• សាកល្បងកម្មវិធីត្រួតពិនិត្យ…
-
កិច្ចប្រជុំ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០២១

-
ក្រុមគ្រូពេទ្យ និងអ្នកសម្រាក់ព្យាបាលកូវីដ បានដាក់បាទ និងប្រគេនតីយទានជូនដល់ព្រះសង្ឃ និងបួងសួងជូនដល់ព្រះសង្ឃឱ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ
