-
ប្រមុខអង្គការសុខភាពពិភពលោក WHO អំពាវនាវអោយប្រទេសទាំងអស់គាំទ្រដល់សន្ធិសញ្ញារោគរាតត្បាត (មានវីដេអូ)

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានជំរុញអោយប្រទេសទាំងអស់គាំទ្រដល់សន្ធិសញ្ញាត្រៀមបង្ការរោគត្បាតរាតត្បាត ដោយព្រមានថា វានឹងជាកំហុសដ៏ធំធេងមួយក្នុងការគិតថា គ្រោះថ្នាក់នៃជំងឺកូវីដ១៩បានកន្លងផុតទៅហើយ ។ នៅក្នុងសុន្ទរកថាបិទរបស់គាត់នៅឯសន្និបាតសុខភាពពិភពលោក (WHA) លោក ថេដ្រូស បានគូសបញ្ជាក់ថា អនុសាសន៍មួយដែលខ្ញុំជឿថា នឹងធ្វើបានល្អបំផុតក្នុងការពង្រឹងទាំង WHO និងសន្តិសុខសុខភាពពិភពលោក គឺអនុសាសន៍សម្រាប់សន្ធិសញ្ញាស្តីពីការត្រៀមបង្ការ និងការឆ្លើយតបរោគរាតត្បាត ដែលអាចប្រសើរឡើងដូចអ្វីដែលខ្ញុំបាននិយាយកាលពីមុននោះ ព្រមទាំងទំនាក់ទំនងរវាងរដ្ឋជាសមាជិក និងកិច្ចសហប្រតិបត្តិការ ។ សន្ធិសញ្ញាស្តីពីការត្រៀមបង្ការរោគរាតត្បាតបានឈានមុខគេនៅខែមីនា ដោយមានគោលបំណងតម្រូវអោយប្រទេសទាំងអស់រួបរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត ដោយធ្វើអោយទំនោរជាតិនិយមមានលក្ខណៈខុសប្លែកពីគ្នា ដែលជំរុញអោយប្រទេសនានាស្វែងរកការឆ្លើយតបជាសកលចំពោះវិបត្តិនោះ ។ សំណើរនេះត្រូវបានគាំទ្រដោយមេដឹកនាំ និងមន្រ្តីពិភពលោកជាង២០នាក់មកពីទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិកខាងត្បូង និងអាស៊ី ជាដើម ៕ ប្រភព៖ CGTN
-
រីករាយទិវាកុមារអន្ដរជាតិ ១ មិថុនា

-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំប្រទេស ប្រចាំថ្ងៃទី១ មិថុនា ឆ្នាំ២០២១

-
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបាន៦០%ហើយ

យោងតាមក្រុមហ៊ុនសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនៅថ្ងៃទី១មិថុនានេះ បានឲ្យដឹងថា គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសាងសង់សម្រេច៦០ហើយ។ ក្រុមហ៊ុនបានបន្តថា ក្រោយពេលសាងសង់រួចរាល់ គម្រោងនោះ នឹងជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពោលគឺឆ្លងកាត់រាជធានីភ្នំពេញ , ខេត្តកណ្តាល , ខេត្តកំពង់ស្ពឺ , ខេត្ត និងខេត្តព្រះសីហនុ ។ ផ្លូវនោះ មានទទឹងតួសរុប ២៤ម៉ែត្រកន្លះ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ចែកជា ៤គន្លង ២គន្លងទៅ ២គន្លងមក ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនោះ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ…
-
រសៀលថ្ងៃនេះ សម្តេចតេជោ នឹងអនុញ្ញាតឱ្យអនុរដ្ឋមន្រ្តី ការបរទេសអាមេរិក ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង បានប្រាប់ អ្នកសារព័ត៌មានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអនុញាតឱ្យអនុរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ ។ លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិក ប្រកាសថា នឹងធ្វើ ដំណើរទស្សនកិច្ច១១ថ្ងៃ មកកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសថៃផងដែរ ។ បើតាមឯកឧត្តម កុយ គួង បានបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា អនុរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយសម្តេចតេជោ…
-
រីករាយទិវាកុមារអន្ដរជាតិ ១ មិថុនា

ពិតជាមានអំណរសម្រាប់កុមារសម័យសន្តិភាព ដែលធ្វើដំណើរយ៉ាងរីករាយទៅកាន់សាលារៀន ដែលផ្ទុយពីកុមារអភ័ព្វក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានត្រឹមតែដើរយ៉ាងហត់នឿយរើសអាចម៍គោ កាប់ដើមទន្ទ្រានខេត្រតាមវាលស្រែ និងគ្មានការគាំពារគ្រប់គ្រាន់។ #ក្អែកខ្មៅ#កម្ពុជាប្រជាធិបតេយ្យ#សន្ដិភាព#១មិថុនាFacebook Page: Black-Crow Telegram Channel
-
ព្យាករណ៍អាកាសធាតុថ្ងៃនេះ

-
ការចាក់វ៉ាក់សាំងកូវីដ១៩ នៅអតីតតំបន់ក្រហម សម្រេចបានជាង៩០ម៉ឺននាក់

-
ហ្វីលីពីន ពង្រីកវិធានការណ៍បិទខ្ទប់ ដើម្បីទប់ស្កាត់ Covid-19 ក្នុងរដ្ឋធានី និងហាមឃាត់ការធ្វើដំណើរមកពីបណ្តាប្រទេសមួយចំនួន(មានវីដេអូ)

-
ប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយបំភ្លឺអំពីទំនាក់ទំនង កម្ពុជា-ចិន
