-
សម្តេចតេជោ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងបានផ្តល់ទស្សនទានមួយចំនួន ទៅកាន់កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ហៅកាត់ថា P4G ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ភាពបៃតងពិភពលោកឡើងវិញ (P4G) ដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវិដេអូ នៅយប់ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩»។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០រូប និងថ្នាក់ដឹកនាំ នៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត ។ P4G ដែលតំណាងឱ្យដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យ P4G ធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ P4G គឺជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងការជជែកពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុលើពិភពលោក។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាដែលនាំឱ្យមានប្រែប្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេស ការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន…
-
តើ រដ្ឋការសម័យសាធារណរដ្ឋខ្មែរធ្វើយ៉ាងដូចម្ដេចដើម្បីរក្សាជីវិតពួក?

-
ព័ត៌មានសេដ្ឋកិច្ចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១

ព័ត៌មានសេដ្ឋកិច្ចជាតិ១-កម្ពុជានៅតែអាចទាញយករ៉ែមាសជាលើកដំបូងក្នុងឆ្នាំ២០២១នេះ បើទោះបីជាជួបបញ្ហារាលដាលនៃជំងឺកូវីដ១៩ ៕ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ២-ក្រុមហ៊ុន WhatsApp ប្ដឹងរដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធនឹងច្បាប់អ៊ីនធើណិតថ្មី ៕៣-ក្រុមហ៊ុន ជេនណេស៊ីស ដែលស្ថិតក្រោមក្រុមហ៊ុនកូរ៉េ ហ៊ីយ៉ាន់ដាយ ប្រកាសចេញលក់រថយន្ត GV70 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ៕ចេញផ្សាយនៅម៉ោង ៦:០០ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
-
សម្ដេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការ អភិវឌ្ឍបៃតង និងគោលដៅសកល ឆ្នាំ២០៣០ នៅម៉ោងប្រមាណ ៨យប់នេះ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអរជាតិ បាន ឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំ កំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ កិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០នេះ នឹងធ្វើឡើងក្រោមមូលបទ “ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេច បាននូវអព្យាក្រឹតភាពកាបូន” ដែលក្នុង នោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថា លើប្រធានបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩ នៅក្នុងសម័យប្រជុំ កិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ ដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ១)ភាពចាំបាច់ក្នុង ការកែសម្រួលគោលនយោបាយ និងធនធាន…
-
លោកជំទាវ ឱ វណ្ណឌីន ពន្យល់ពីផែនការយុទ្ធសាស្ត្រ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង១៩

-
ល្បែងឆ្ពិនភ្នែករបស់ក្រុម សម រង្ស៊ី និយម ដើម្បីប្រមូលប្រាក់ពី សកម្មជនរបស់ខ្លួន

-
យកឈ្នះអោយបានទំាងជំងឺកូវីដ១៩ និងសង្គ្រាមចិត្តសាស្ត្រពួកប្រឆំាង

-
វីដេអូ៖ ការចូលកាន់កាប់ភ្នំឧដុង្គ នាដើមខែកក្កដា ឆ្នាំ១៩៧៤

ចាប់តាំងពីព្រលឹមស្រាងៗ យន្តហោះ តេ-២៨ (T-28 aircraft) នៃកងទ័ពជើងអាកាសនៃសាធារណរដ្ឋខ្មែរ បានចេញទៅទម្លាក់គ្រាប់បែក និងបាញ់រះលើទីតាំងប្រមូលផ្តុំរបស់ខ្មាំងសត្រូវ (ខ្មែរក្រហម) នៅម្តុំភូមិពោធិ៍កោង ខាងលិចឧដុង្គយ៉ាងខ្លាំងក្លា។កងទ័ពសាធារណរដ្ឋខ្មែរ បានចូលកាន់កាប់កំពូលភ្នំព្រះចេតិយអដ្ឋរស្ស ពេញកណ្តាប់ដៃនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៧៤។ កងទ័ពជាតិខ្មែរនៃប្រតិបត្តិការ “អដ្ឋរស្ស ៧៧” ដែលគាំទ្រដោយហ្វូងរថក្រោះធុន អឹម-១១៣ ផង បានរុលដំណើរចុះពីកំពូលភ្នំ ឆ្ពោះទៅឧដុង្គជាបន្តទៀតនៅថ្ងៃទី០៤ ខែកក្កដា។ ពួកខ្មែរក្រហម ដែលបាក់ទ័ពនៅខាងកំពង់ហ្លួង និងភ្នំព្រះតេចិយអដ្ឋរស្ស បានលើកគ្នាទៅវាយទប់ដំណើរកងទ័ពជាតិខ្មែរមិនឱ្យបើកផ្លូវនេះបាន។ ប៉ុន្តែ នៅពេលដែលក្បួនកងទ័ពសាធារណរដ្ឋខ្មែរ ចេញដំណើររុលទៅមុខនោះ ពុំមានការប្រយុទ្ធណាមួយគួរឱ្យកត់សម្គាល់ទេ ព្រោះទ័ពខ្មែរក្រហមដែលក្រាញនៅទីនោះ បានបាក់ទ័ព និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយកម្លាំងគ្រាប់បែកនៃយន្តហោះកងទ័ពជាតិខ្មែរ។ ភ្នំព្រះចេតិយអដ្ឋរស្ស ជាទីតាំងសក្ការបូជានៅលើកំពូលភ្នំ មានព្រះវិហារដ៏ចំណាស់មួយ ព្រះពុទ្ធបដិមាមួយព្រះអង្គធំខ្ពស់ស្រឡះគង់ព្រះភ្នែន និងព្រះបដិមាកសាងអំពីមាស និងអំពីប្រាក់ទៀតផង។ ឥឡូវនេះអ្វីៗ ដែលមានរាប់រយឆ្នាំមកហើយនោះ ក្លាយទៅជាផេះម៉ត់អស់ទៅហើយ។ តួព្រះវិហារបាក់ស្រុតខ្ទេចខ្ទីដោយខ្មែរក្រហមដាក់ប្លាស្ទីចបំផ្លិចបំផ្លាញមុនពេលដកទ័ព។ ព្រះពុទ្ធរូបតូចធំ ត្រូវបានបាក់បែកគ្មានសល់៕#កម្ពុជាប្រជាធិបតេយ្យ#KhmerRouge#ភ្នំឧដុង្គ #ក្អែកខ្មៅ #BlackCrow Facebook Page: Black-Crow Telegram Channel
-
រដ្ឋបាលខេត្តបាត់ដំបង រកឃើញនូវករណីវិជ្ជមានកូវីដ-19 ចំនួន ១១នាក់ ថ្មីបន្ថែមទៀត និង បានព្យាបាលជាសះស្បើយចំនួន០៥នាក់នៅថ្ងៃទី៣០ខែឧសភានេះ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១១នាក់ ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន០២នាក់និង ជាពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន០៩នាក់ និងបានព្យាបាលអ្នកជម្ងឺ ឲ្យជាសះស្បើយ ចំនួន០៥នាក់ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។ ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុក។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន២២១នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៣៨នាក់,ស្លាប់២ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកនានាសរុបចំនួន ១៣៤នាក់។ ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាល៕
-
ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦១នាក់ បន្ថែមទៀត
