-
សម្តេចហ៊ុនសែនគ្រោងចូលរួមកិច្ចប្រជុំកំពូលP4Gឆ្នាំ២០២១រៀបចំដោយប្រធានាធិបតីកូរេខាងត្បូង

-
១១/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “ស្រឡាញ់ ហើយធ្វើពលិកម្មជានិច្ចដី”

-
សម្តេចតេជោ ហ៊ុន សែន ណែនាំពីការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេស ដោយណែនាំដល់រដ្ឋមន្រ្តីនានាឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយអះអាងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព៕
-
ជារឿងចម្លែកណាស់បើកម្ពុជាមិនលម្អៀងទៅចិន!

ដោយ៖ លោក ប៉ាង រតនា (មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា) “បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?”ជាឃ្លាប្រយោគដែលបានចាក់ដោតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាឱ្យរំភើប និងភ្ញាក់គំនិតគិតសារជាថ្មី ចំពោះបេះដូងមហាសមុទ្ររបស់សម្ដេចតេជោ ហ៊ុន សែនដែលបានប្រឹងប្រែងគិតគូរយកចិត្តទុកដាក់ដល់វាសនារបស់ប្រជាជនកម្ពុជាក៏ដូចជាអនាគតរបស់ប្រទេសជាតិ។ នេះជាការឆ្លើយតបទៅនឹងភាពមន្ទិលនិងការរិះគន់ដែលថា កម្ពុជាលម្អៀងឬពឹងពាក់ខ្លាំងទៅខាងចិន។ ដោយមិនបាច់គិតទៅដល់ផលប្រយោជន៍ទៅវិញទៅមកនៃនយោបាយ ការទូតឬសេដ្ឋកិច្ច … បើយើងងាកមកគិតផ្អែកតាមចិត្តសាស្រ្តវិញ នោះមិនមានអ្វីគួរឱ្យឆ្ងល់នោះទេ គឺថាអ្នកណាល្អនឹងយើង រាប់អានយើង ជួយជ្រោមជ្រែងយើង … ក្នុងឱកាសដែលយើងកំពុងតែលំបាកលំបិនត្រូវការអ្នកចាប់ដៃងើបឈរឡើង គឺច្បាស់ណាស់ថាចិត្តរបស់យើងនឹងលំអៀង គោរពស្រឡាញ់អ្នកនោះដោយស្វ័យប្រវត្តិ នេះគឺជាទឹកចិត្តនិងមនោសញ្ចេតនារបស់បុគ្គលដ៏ប្រពៃប្រកបដោយសុទិដ្ឋិនិយម។ រូបមន្តនៃសេចក្ដីគោរពស្រឡាញ់ដ៏យូរអង្វែងគឺ ការឱ្យ និង ការទទួល ទៅវិញទៅមក។ ដូច្នេះការជួយជ្រោមជ្រែងផ្ដល់ជំនួយផ្សេងៗលើគ្រប់វិស័យរបស់ចិនមកឱ្យកម្ពុជាគឺជាការពិតដែលមិនអាចប្រកែកបាន ក្នុងការដែលកម្ពុជាត្រូវតែគោរពស្រឡាញ់រាប់អានចិនជាមិត្តដ៏ស្និទ្ធស្នាល ជាមិត្តដ៏យល់ចិត្ត ហើយឆ្លើយតបទៅវិញដោយការគាំទ្រនូវគោលនយោបាយចិនតែមួយឬនយោបាយឈ្នះឈ្នះរបស់មហាមិត្តចិន។ អ្វីដែលជាក្រឹតក្រមសត្យានុម័តនៃការសម្រេចចិត្តរឹតបន្តឹងចំណងមិត្តភាពដោយការទៅពឹងពាក់ចិននោះគឺ សម្ដេចបញ្ជាក់ថា“អ្នកណាហុចដៃមកគឺយើងខ្ញុំទទួលអ្នកផ្តល់ឱ្យយើងខ្ញុំ ខ្ញុំទទួល” អ្នកដែលឱ្យដ៏ពិតប្រាកដ ឱ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមិនមានលក្ខខណ្ឌនោះគឺមហាមិត្តចិននេះឯង។ កន្លងមកជំនួយទាំងអស់នេះគឺបានជួយស្រោចស្រង់ប្រទេសកម្ពុជា ដែលត្រូវបានងើបផុតពីសង្គ្រាមរុំារ៉ៃ ឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ និងអាចធ្វើឱ្យកម្ពុជាបានបង្អួតមុខមាត់លើឆាកអន្តរជាតិបានរហូតដល់បច្ចុប្បន្ននេះ។ ក្នុងឆ្នាំ១៩៩៦ ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូង សម្ដេច ហ៊ុន សែន បានជួបជាមួយ ឯកឧត្ដម ហ្សាង ហ្ស៊ីមីន…
-
កម្ពុជានឹងធ្វើការបោះឆ្នោតសាកល្បងក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នាខែមិថុនា ខាងមុខនេះ

-
សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)

-
ប្រធានគណបក្សឆន្ទៈខ្មែរ លើកឡើងថា លោក សម រង្ស៊ី ក៏ធ្លាប់បានសុំទោស សម្តេចតេជោ ហ៊ុន សែន

-
ភាគទី ៣៖ បាតដៃក្រហម “អវសាននៃមន្ទីរ ស-២១ និងការចងចាំរបស់ជនរងគ្រោះ”

មន្ទីរសន្តិបាល ២១ ឬ គុកទួលស្លែង ជាមណ្ឌលប្រតិបត្ដិការយ៉ាងសកម្មមួយរបស់ខ្មែរក្រហម ដែលសឹងតែពុំមានពេលឈប់សម្រាកទៅលើការងារចាប់ចង ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់។ រោងម៉ាស៊ីនសម្លាប់មនុស្សមួយនេះ ត្រូវបានដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ១៩៧៥ បន្ទាប់ពីពួកកុម្មុយនីស្តខ្មែរក្រហម វាយដណ្តើមបានទីក្រុងភ្នំពេញ នៅថ្ងៃ១៧ មេសា ១៩៧៥។ មន្ទីរសន្តិបាល ២១ ឬ ស-២១ ត្រូវបានបិទទ្វារជាស្ថាពរនៅថ្ងៃ៦ មករា ១៩៧៩ បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យបានទាំងស្រុង។ ៣ថ្ងៃបន្ទាប់មក ទីពិឃាតដ៏អាថ៌កំបាំងដែលមនុស្សចូលទៅហើយ គ្មានជីវិតនឹងចេញមកវិញមួយនេះ ត្រូវបានរកឃើញ។ ឯកសារចម្លើយសារភាព រូបថតជនរងគ្រោះរាប់ពាន់នាក់ ខ្នោះឃ្នាង និងឧបករណ៍សម្រាប់ធ្វើទារុណកម្មជាច្រើន ត្រូវបានរកឃើញ ជាមួយនឹងកូនក្មេង រួមទាំងមនុស្សវ័យជំទង់ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានវាសនារួចផុតពីទីមរណមួយនេះ។ ដូច្នេះហើយ ប្រសិនបើចង់ជ្រាបច្បាស់ សូមតាមដាននូវវីដេអូខាងក្រោមនេះ ដែលនឹងនាំអ្នកទាំងអស់គ្នា ឱ្យបានឈ្វេងយល់នូវប្រវត្ដិ និងអវសាននៃមន្ទីរ ស.២១៕#ក្អែកខ្មៅ#BlackCrow#KhmerRouge#ស_២១#S_21Facebook Page: Black-Crow Telegram Channel
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
ឯកឧត្តម សាយ សំអាល់ អនុញ្ញាតិអោយឯកអគ្គរដ្ឋទូតសិង្ហបូរីថ្មី ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបូរីថ្មី ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១។ ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៃលោកជំទាវបានមានប្រសាសន៍ថា ក្រៅពីការសម្តែងនូវគាវរកិច្ច លោកជំទាវក៏ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំង២អោយកាន់តែប្រសើរ ជាពិសេស លើកិច្ចការងារគ្រប់គ្របសំរាម ទឹកស្អាត និងការពង្រឹងសមត្ថភាពមន្ត្រី។ លោកជំទាវសង្ឃឹមថា នៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបូរី លើវិស័យសំខាន់ៗនានា ជាអាទិ៍ បរិស្ថាន នគរូបនីយកម្ម និងទូរគមនាគមន៍ ព្រមទាំងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតដែលត្រូវរដ្ឋាភិបាលប្រទសសិង្ហបុរីផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពី សក្តានុពលដែលសិង្ហបុរី បានសហការនិងគាំទ្រកម្ពុជានាពេលកន្លងមកគឺការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំសិក្សាធិការតាមរយៈការផ្តល់អាហារូបករណ៍ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាក់ស្តែងរដ្ឋាភិបាលសិង្ហបុរីទើបតែបានផ្តល់អាហារូបករណ៍…