-
ប្រធានគណបក្សឆន្ទៈខ្មែរ៖ លោក សម រង្ស៊ី ក៏ធ្លាប់បានសុំទោស សម្តេចតេជោ ចុះហេតុអ្វីបានជាក្រុមមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ សុំសិទ្ធិធ្វើនយោបាយ ឡើងវិញមិនបាន ដូច្នេះគ្មានអ្វីចម្លែកទេ

ភ្នំពេញ ៖ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា បានថ្លែងថា លោក សម រង្ស៊ី ក៏ធ្លាប់បានសុំទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែរ ចុះហេតុអ្វីបានជាក្រុមមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ សុំសិទ្ធិធ្វើនយោបាយ ឡើងវិញមិនបាន ដូច្នេះគ្មានអ្វីចម្លែកទេ ។ លោក គង់ ម៉ូនីកា បានបន្តថា ចំពោះអ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញ នឹងទាញប្រជាធិបតេយ្យនៅកម្ពុជា ឲ្យធ្លាក់ចុះ ដោយសារមិនទាន់ស្តារលទ្ធិប្រជាធិបតេយ្យ ។ ការសុំសិទ្ធិនយោបាយនេះ បានធ្វើឲ្យក្រុមលោក សម រង្ស៊ី រិះគន់ជាខ្លាំង ដោយសារការមិនពេញចិត្ត ។ ក្រោយលើកឡើងបែបនេះ លោក គង់ ម៉ូនីកា ដែលជាប្រធានគណបក្សឆន្ទៈខ្មែរ ហើយ ត្រូវជាកូនប្រុសលោក គង់ គាំ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់ បានសុំទោសសម្តេចតេជោ ហ៊ុន សែន…
-
សម្តេចតេជោ៖ ឯកភាពកំណត់យកកាលបរិច្ឆេទថ្ងៃទី២៥ និងថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

កម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពុលអាស៊ី-អឺរ៉ុប លើទី១៣ (ASEM13) នៅឆ្នាំ២០២០។ កម្ពុជាដំបូងឡើងបានជ្រើសរៀសចុងឆ្នាំ២០២០ ដើម្បីរៀបចំការប្រជុំ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ គម្រោងនោះត្រូវបានលើកពេលមកធ្វើនៅខែឧសភាឆ្នាំ២០២១។ រហូតដល់ខែឧសភាឆ្នាំ២០២១ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩លើពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ កិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុបលើកទី១៣ ដែលរដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះត្រូវបានពន្យារពេល ទៅធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១វិញ។ យោងតាមលិខិតជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅថ្ងៃទី២៦ឧសភាបានឲ្យដឹងថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានឯកភាពកំណត់យកកាលបរិច្ឆេទថ្ងៃទី២៥និងថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២១ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ កិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុបលើកទី១៣ ដែលគ្រោងប្រជុំនៅចុងខែវិច្ឆិកាឆ្នាំ ២០២១ខាងមុខ កម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺផ្តោតសំខាន់លើប្រធានបទ “ពហុភាគីនិយម លើវិស័យនយោបាយ សេដ្ឋកិច្ច” ដែលមានឥស្សរៈកំពូលៗនៃប្រទេសចូលរួមជាង៥០ប្រទេស មកពីទ្វីបអឺរ៉ុប និងអាស៊ី និងមានមេដឹកនាំអង្គការអន្តរជាតិធំៗចូលរួម។ សូមជម្រាបថា ថាកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ បានធ្វើឡើងនៅខែតុលាឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ។ កិច្ចប្រជុំនើធ្វើឡើងក្រោម ប្រធានបទ៖ កសាងអនាគតជាមួយគ្នា : ការលើកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព។
-
លោក វ្លាឌីមៀ ពូទីន អំពាវនាវអោយប្រជាជនរុស្ស៊ីទៅទទួលការចាក់វ៉ាក់សាំង Covid-19 ដោយស្ម័គ្រចិត្ត (មានវីដេអូ)

-
១០/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “សុភាពរាបសាដាច់ខាតចំពោះប្រជាជន តែមាន កំហឹង ឆាបឆេះជានិច្ចចំពោះខ្មាំងដី”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមតែងតែចាត់ទុកប្រជាជនជម្លៀសក្រោយថ្ងៃ១៧ មេសា ជាជនកម្អែលរបបសក្តិភូមិ ជាប្រតិកិរិយាជន ដែលត្រូវតែយកមកអប់រំរៀនសូត្រ លត់ដំឲ្យបានខ្លាំងក្លាបំផុត។ ខ្មែរក្រហមចាត់ទុកប្រជាជន១៧ មេសា នេះ ដូចជាខ្មាំង ដែលត្រូវតែតាមដានគ្រប់សកម្មភាព គ្រប់ពេលវេលា។#សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel
-
គណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភា និងរដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានអគ្គលេខាធិការ អគ្គលេខាធិការរងសភាជាសមាជិកសមាគមចូលរួមសរុបចំនួន១១០រូប នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលបណ្ណាល័យព្រឹទ្ធសភា ។ កិច្ចប្រជុំនេះប្រព្រឹតិ្តទៅក្រោមប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដោយមានរបៀបវារៈចំនួនពីរ៖ ១-សុន្ទរកថាថ្លែងបើកកិច្ចប្រជុំដោយលោក Philippe Schwab ប្រធាន ASGP ដោយផ្តោតលើការស្វាគមន៍សមាជិកថ្មីរបស់ ASGP ការធ្វើបទបង្ហាញអំពីការបោះឆ្នោតគណៈកម្មការប្រតិបតិ្តនាពេលខាងមុខ ការធ្វើបទបង្ហាញអំពីការកែប្រែនៃបទបញ្ជារបស់ ASGP និងការងារថវិការបស់ ASGP និង២- ការធ្វើបទបង្ហាញ និងការពិភាក្សាដេញដោលដោយតំណាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសនានារបស់ ASGP ចំនួន១៦ប្រធានបទលើទិដ្ឋភាពនានានៃប្រធានបទរួម “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដូចខាងក្រោម៖ ១-លោក Remco Nehmelman សភាប្រទេសហូឡង់ បានធ្វើបទបង្ហាញអំពី តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត។២-លោកស្រី Graciela Baez សភាប្រទេស…
-
អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌ មានវិធានការ ឱ្យបានម៉ឺងម៉ាត់បំផុត

-
បិទខ្ទប់ នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣ បន្ទាប់ពីបានរកឃើញអ្នកឆ្លងកូវី-១៩ ជាង១០០នាក់

-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៦០នាក់

-
៩/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំប៉ះពាល់លុយកាក់រួម ទ្រព្យសម្បត្ដិរួម ទោះជា ប្រាក់១រៀលក្ដី អង្ករ១កំប៉ុង ឬថ្នាំមួយគ្រាប់ក្ដី”

-
កម្មករប្រមាណ១ពាន់នាក់ សម្រុកចេញពីកន្លែងយកសំណាក រោងចក្រមួយក្នុងខេត្តស្វាយរៀង ក្រោយអាជ្ញាធរធ្វើតេស្ដ រកឃើញវិជ្ជមានកូវីដជិត៦០នាក់ (video)

ស្វាយរៀង៖ នៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការឆ្លងរីករាលដាលកូវីដ១៩ ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករ ប្រមាណជិត១ពាន់នាក់ ក្នុងនោះរកឃើញជំហានដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩។ ការនាំគ្នាសម្រុកចេញនេះគឺជាទង្វើមិនត្រឹមត្រូវទាល់តែសោះ ដោយពួកគាត់មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ដ្រីសុខាភិបាល ដើម្បីយកសំណាកយកជំងឺកូវីដ១៩ ទៅវិញ។ សកម្មភាពនេះក៏ផ្ទុយពីច្បាប់ផងដែរ ក្នុងករណីពួកគេមិនព្រមសហការអាជ្ញាធរ និងសមត្ថកិច្ច នឹងប្រើប្រាស់វិធានការច្បាប់ជាធរមាន៕