-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់អំពីគោលបំណង នៃការរៀបចំការបោះ

-
គ.ជ.ប សម្រេចយកថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បង

-
តើ ខ្មែរក្រហមប្រមូលឯកសាររដ្ឋការចាស់សម័យសាធារណរដ្ឋខ្មែរដើម្បីអ្វី?

-
រថយន្តFUSO កិនបុរសម្នាក់ស្លាប់ ខណៈជនរងគ្រោះជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នប៉ះដៃចង្កូតនិងម៉ូតូកង់បីដួលខ្ទាតចូលក្រោមកង់រថយន្ត

-
ប្រជាពលរដ្ឋ ចំនួនជាង២លាន៧សែននាក់ទៀតទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ មកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ អ្នកស្មគ្រចិត្ត ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន២,៧០២,៣២២ នាក់បានមកទទួលចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

យោងតាមការឲ្យដឹងពីអនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.-១៩) បានឲ្យឹងថា ទូរលេខចំនួនប្រជាពលរដ្ឋបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានកើនឡើងចំនួនប្រមាណ២៦,៥០% ហើយ ក្នុងចំណោមគោលដៅនៃវ៉ាក់សាំងធៀបនឹងគោលដៅដែលរាជរដ្ឋាភិបាលកំណត់ផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ១០លាននាក់។
-
កងយោធពលខេមរៈភូមិន្ទ ដាំកូនឈើប្រមាណ១ម៉ីនដើម នៅ ទីបញ្ជាការយោធភូមិភាគទី៤ខេត្តសៀមរាប

សៀមរាប៖ កងយោធពលខេមរៈភូមិន្ទ ប្រចាំយោធភូមិភាគ៤ បាន ប្រារព្ធ ធ្វើពិធីដាំ កូនឈើ ចម្រុះ ប្រមាណ ១ម៉ឺន ដើម នៅ ក្នុងទីបញ្ជាការ កងយោធពលខេមរៈភូមិន្ទ យោធ ភូមិ ភាគ៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ទី០១ខែមិថុនា ឆ្នាំ២០២១។ការដាំកូន ឈើចម្រុះ ប្រភេទបេង ធ្នង់ គ្រញូង និង នាងនួន លើផ្ទៃដី ទំហំ ជាង ២.៥ហិកតារនេះ មាន ស្ថាប័នជាច្រើន មកចូលរួម ដូចជា មន្ត្រី សាលាខេត្តសៀមរាប មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេ សាទ ខេត្តសៀមរាប មន្ត្រី នគរបាល និង ក្រុមចលនា យុវជន ១៥៧ ផង ។លោកឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃកង…
-
រីករាយទិវាកុមារអន្ដរជាតិ ១ មិថុនា

កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវឈរតម្រង់ជួរដោយក្តីស្រែកឃ្លានដើម្បីទទួលរបបបបរចំនួនប៉ុន្មានវែក ដែលស្ទើរតែរកគ្រាប់អង្ករគ្មាន។ ផ្ទុយពីអតីតកាល កុមារនាពេលបច្ចុប្បន្ន ទទួលបានការថ្នាក់ថ្នមបីបាច់ពីឪពុកម្តាយ និងមានម្ហូបចំណីបរិភោគគ្រប់គ្រាន់។ #ក្អែកខ្មៅ#កម្ពុជាប្រជាធិបតេយ្យ#សន្ដិភាព#១មិថុនាFacebook Page: Black-Crow Telegram Channel
-
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រាប់សម្ដេចតេជោ ហ៊ុន សែន ពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ លើកិច្ចអភិវឌ្ឍន៍ និងការវិនិយោគរបស់សហរដ្ឋអាមេរិក ជាពិសេស ទាក់ទងនឹងការលុប បំបាត់បំណុលរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិកផងដែរ

ភ្នំពេញ៖ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានគោរពជម្រាបជូនសម្តេចតេជោ ចំពោះឱកាសនៃសហប្រតិបត្តិការប្រទេសទាំង២ រួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា, កិច្ចសហប្រតិបត្តិការ របស់កម្ពុជាលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាម ពលបៃតង និងបញ្ហាដទៃដទៃទៀតជាច្រើន ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា លោកជំទាវ Wendy R. Sherma បានជម្រាបជូនសម្ដេចថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ មកកាន់កម្ពុជានៅ ពេលនេះ គឺដើម្បីនាំយកលិខិតរបស់ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គោរពជូនសម្តេចតេជោ ដោយ ផ្ទាល់។ លោកជំទាវ បានបន្ថែមថា នេះគឺជាបំណងល្អរបស់ឯកឧត្តម…
-
សម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយ លោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។ គួរបញ្ជាក់ថា លោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានអញ្ជើញ មកដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងដំណើរបំពេញទស្សនកិច្ច ១ថ្ងៃ នៅកម្ពុជា ។ លោកជំទាវ ត្រូវបានទទួលស្វាគមន៍ដោយ ឯ,ឧ W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ប្រភពព័ត៌មានពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក មកទស្សនកិច្ចនៅកម្ពុជាថ្ងៃនេះ ដើម្បីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ ។ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១…
-
កូរ៉េខាងត្បូងបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំង Covid-19 ទៅកាន់កូរ៉េខាងជើង តាមរយៈកម្មវិធី COVAX ត្រូវបានពន្យារពេលម្តងទៀត (មានវីដេអូ)

កូរ៉េខាងត្រូវ៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងការពារវីរុសកូរ៉ូណាទៅកាន់កូរ៉េខាងជើង តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអសកល ខូវ៉ាក់ (COVAX) ត្រូវបានពន្យារពេលជាថ្មីម្តងទៀត ។ ជាមួយគ្នានេះ មន្ត្រីកូរ៉េខាងជើងដែលទទួលបន្ទុកលើបញ្ហានេះនិយាយថា ការពិភាក្សាគ្នាដើម្បីសម្រួលដល់ការមកដល់នៃវ៉ាក់សាំងមកកាន់កូរ៉េខាងជើង កំពុងបន្តប្រព្រឹត្តទៅ ព្រោះប្រទេសនានាដែលចង់បានជំនួយពីកម្មវិធី ខូវ៉ាក់ ត្រូវតែធ្វើការប្រឹក្សាយោបល់ និងប្រគល់ឯកសារពាក់ព័ន្ធអោយបានច្បាស់លាស់ ក្នុងនោះរួមមានផែនការចាក់ជូនប្រជាជនជាដើម ។ សូមជម្រាបថា កម្មវិធី ខូវ៉ាក់ ដែលមានគោលដៅជួយសង្គ្រោះប្រទេសក្រីក្រនោះ សន្យាថា នឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុនអង់គ្លេស អាស្រ្តាហ្សេណេកា ចំនួន២លានដូសទៅកាន់កូរ៉េខាងជើង ។ ទីក្រុងព្យុងយ៉ាងបានរំពឹងថា ខ្លួននឹងទទួលបានវ៉ាក់សាំងទាំងនេះ នៅអំឡុងខែចុងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែការពិភាក្សាគ្នាកំពុងបន្តប្រព្រឹត្តទៅនៅឡើយ ៕ ប្រភព៖ CNA