Category: នយោបាយ

  • អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១៤២គ្រួសារ នៅក្នុងសង្កាត់និរោធ

    អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១៤២គ្រួសារ នៅក្នុងសង្កាត់និរោធ

    ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ចំនួន ១៤២ គ្រួសារ ក្នុងសង្កាត់និរោធ ខណ្ឌច្បារ អំពៅ។ ក្នុងពិធីនេះលោក ចេង មុនីរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ លោកប្រធានកិត្តិយសក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ «៣កុំ និង ៣ការពារ » របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…

  • ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៣១ករណី និងស្លាប់៣១នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ

    ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៣១ករណី និងស្លាប់៣១នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈរបស់ថៃនៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣១នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១ពាន់១៧៧នាក់ ។ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៦៣១ករណីផងដែរ ដោយនាំអោយករណីឆ្លងសរុបកើនឡើងដល់១៧ម៉ឺន១ពាន់៩៧៩ករណី ។ ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២ពាន់៤៤២ករណី គឺជាប្រជាជនទូទៅ និង១៨៩ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺចំនួន២ពាន់៤៩៣នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ។សូមបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសា ជាពេលដែលផ្ទុះរលកទី៣នៃការឆ្លងវីរុសកូវីដ១៩បានចាប់ផ្តើមនោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងប្រមាណ១៤ម៉ឺន៣ពាន់១១៦ករណី និងអ្នកជាសះស្បើយឡើងវិញ៩ម៉ឺន៣ពាន់២៧១នាក់ ៕ ប្រភព៖ Bangkok Post

  • សម្តេចតេជោ ហ៊ុន សែន ប្រកាន់យកគោលការណ៍« ៣មិន ១យក»

    សម្តេចតេជោ ហ៊ុន សែន ប្រកាន់យកគោលការណ៍« ៣មិន ១យក»

    សម្តេចតេជោ ហ៊ុន សែន ប្រកាន់យកគោលការណ៍« ៣មិន ១យក»

  • ខេត្តតាកែវ រកឃើញអ្នកវិជ្ជមានចំនួន ៧២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តតាកែវ រកឃើញអ្នកវិជ្ជមានចំនួន ៧២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរបាយការណ៍របស់ស្នងការខេត្តតាកែវ បានបញ្ជាក់ថាថ្ងៃទី៣ មិថុនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកប្រជាពលរដ្ឋដែលមានការសង្ស័យទៅពិនិត្យ ជាលទ្ធផលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៧២នាក់ នៅទូទាំងខេត្ត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧២នាក់នោះ មាននៅស្រុកសំរោងចំនួន ៣៩នាក់, ស្រុកត្រាំកក់ចំនួន ១០នាក់, ស្រុកអង្គរបុរីចំនួន ២នាក់, ស្រុកព្រៃកប្បាសចំនួន ៨នាក់, ស្រុកគិរីវង់៣នាក់, ស្រុកបាទី៣នាក់, ក្រុងដូនកែវ៦នាក់ និងស្រុកទ្រាំម្នាក់។

  • មហាអំណាចចិនចេញមុខការពារទំនាក់ទំនងល្អរបស់ខ្លួន ជាមួយកម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក បង្ហាញការព្រួយបារម្ភ

    មហាអំណាចចិនចេញមុខការពារទំនាក់ទំនងល្អរបស់ខ្លួន ជាមួយកម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក បង្ហាញការព្រួយបារម្ភ

    ប៉េកាំង៖ មហាអំណាចចិនបាននិយាយថា ទំនាក់ទំនងល្អរបស់ខ្លួនជាមួយប្រទេសកម្ពុជា គឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់យ៉ាងពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។ ការលើកបែបនេះ គឺជាការឆ្លើយទៅកាន់សហរដ្ឋអាមេរិក ដែលបានសម្តែងការព្រួយបារម្ភអំពីវត្តមានរបស់យោធាចិននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តោតសំខាន់ទៅលើការសាងសង់អគារថ្មីរបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម។ លោកស្រីបានស្វែងរកការបំភ្លឺជុំវិញការវាយអគារចំនួន២ ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកចំនួន២ នៅកំពង់ផែរាម ខេត្តព្រះសីហនុ។ លោកស្រីក៏បានលើកឡើងថា មូលដ្ឋានយោធាចិននៅកម្ពុជា នឹងធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងអាមេរិក-កម្ពុជា។ នៅទីក្រុងប៉េកាំងឯណោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចេញមុខមកប្រតិកម្មនឹងក្តីកង្វល់របស់អនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកខាងលើភ្លាមៗថា ប្រទេសចិននិងកម្ពុជាមាន «មិត្តភាពជាប្រពៃណី» និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក Wang បានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងល្អរបស់ប្រទេសចិន ជាមួយកម្ពុជាគឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ គឺមិនដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងមានកង្វល់នោះឡើយ។ សូមជំរាបថា សម្តេចពិជ័យសេនា ទៀ បាញ់…

  • អប្សរាព្រឹកនេះ ០៤ មិថុនា ២០២១

    មាតិការព្រឹក ០៤-មិថុនា-២០២១ វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ SB1   ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យា បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍ ប្រទសទំាងពីរ ក្រោយពីកូវីដ-១៩៕ …ឃ្លីប… (អត្ថបទ៖ ថេត វិចិត្រ កាត់ត៖ ហេង សម្បត្តិ សម្លេង ៖ ឃុន ស្រីណុច ) L1      ជញ្ជីងពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-វៀតណាម មាន ការកើនឡើងជាលំដាប់ បើទោះបីជាមានការ​ឆ្លងរាលដាល ជំងឺកូវីដ១៩ ជាសាកលក៍ដោយ ៕ …ឃ្លីប… (ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន) V3      កម្ពុជាអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម៕…អានផ្ទាល់ BH1   សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ៕                   …ឃ្លីប… SB2   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

  • ប្រវត្ដិខ្លះៗនៃមន្ទីរសន្ដិសុខ វត្ដគីនីន ខេត្ដសៀមរាប

    ប្រវត្ដិខ្លះៗនៃមន្ទីរសន្ដិសុខ វត្ដគីនីន ខេត្ដសៀមរាប

    យើងរាល់គ្នាដឹងហើយថា វត្ដអារាម គឺជាទីសម្រាប់បព្វជិតទាំងឡាយ រៀនសូត្រ និងគង់នៅ ហើយវត្ដអារាមនេះទៀតសោត ក៏បានដើរតួក្នុងមុខងារយ៉ាងសំខាន់សម្រាប់ជាទី​នាំ​ឱ្យ​ចិត្ត​​រីករាយ​សប្បាយ ប្រែក្លាយទុក្ខទៅជាសេចក្ដីស្ងប់សុខផងដែរ។ ប៉ុន្តែ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ វត្ដអារាម ជាច្រើននៅពាសពេញផ្ទៃប្រទេស បានប្រែក្លាយទៅជាទីដែលមានតែសម្រែកទួញថ្ងូររបស់ប្រជាជនទៅវិញ។ ខាងក្រោមនេះគឺជាប្រវត្ដិខ្លះៗទាក់ទងទៅនឹង មន្ទីរសន្ដិសុខវត្ដគីនីន ដែលត្រូវបានប្រែក្លាយទៅជាទីដ៏ខ្លៅងងឹតនៅក្នុងសម័យសង្រ្គាមរបស់កម្ពុជា ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។#ក្អែកខ្មៅ#KhmerRouge#វត្ដគីនីន#កម្ពុជាប្រជាធិបតេយ្យ

  • ជញ្ជីងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម មាន ការកើនឡើងជាលំដាប់បើទោះបីជាមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាសាកលក៏ដោយ

    ជញ្ជីងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម មាន ការកើនឡើងជាលំដាប់បើទោះបីជាមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាសាកលក៏ដោយ

    ភ្នំពេញ៖ ជញ្ជីងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម មាន ការកើនឡើងជាលំដាប់បើទោះបីជាមានការឆ្លងរាលដាលជំងឺកូវីដ១៩ជាសាកលក៍ដោយ ហើយរាល់នាំទំនិញ ពាណិជ្ជកម្ម ចេញចូលរវាងប្រទេសទាំងពីរ នៅជាធម្មតា ក្នុងនោះទំហំជញ្ជីងពាណិជ្ជកម្មទ្វេភាគី កាលពីឆ្នាំ២០១៨ មានទំហំ៤.៧ពាន់លានដុល្លាអាមេរិក នៅឆ្នាំ ២១៩ទំហំពាណិជ្ជកម្ម មានទឹកប្រាក់ចំនួន ៥.៣ ពាន់លានដុល្លា ឆ្នាំ២០២០ទំហំពាណិជ្ជកម្មមាន ទឹកប្រាក់ចំនួន៥.៣៣ ពាន់លានដុល្លាអាមេរិក ដោយ ឡែកនៅឆមាសទី១ឆ្នាំ ២០២១ទំហំពាណិជ្ជកម្មទ្វេភាគី នៅតែបន្តកើនឡើងជា លំដាប់ ហើយនៅឆ្នាំ២០២១ដដែល អ្នកវិនិយោគប្រទេសវៀតណាម នៅកម្ពុជា មានចំនួន២១៤គំរោង គិតជាទឹកប្រាក់មានទំហំជាង៣.៣ពាន់លានដុល្លាអាមេរិក។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសថ្លែងប្រាប់អ្នកសាព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបរវាងប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុនរដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបញ្ចប់អណត្តិការទូត នៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២១នេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ទៀតថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរនិងអបអរសាទរដល់ប្រទេស វៀត ណាម ដែលកន្លងមកបានធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យនៅឆ្នាំ២០២០កន្លងមក…

  • កម្ពុជាអនុញ្ញាតតាមសំណើ ឲ្យអនុព័ន្ទយោធាអាមេរិកចុះពិនិត្យមើល កំពង់ផែរាម

    កម្ពុជាអនុញ្ញាតតាមសំណើ ឲ្យអនុព័ន្ទយោធាអាមេរិកចុះពិនិត្យមើល កំពង់ផែរាម

    សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាអនុញ្ញាតតាមសំណើ ឲ្យអនុព័ន្ទយោធាអាមេរិកចុះពិនិត្យមើលកំពង់ផែរាម ដើម្បីឲ្យអស់មន្ទិល។

  • ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

    ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។ នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំសភាបប្រទេសទំាងពីរវាយតម្លៃខ្ពស់ពោះសមិទ្ធផលជាច្រើននៅគ្រប់វិស័យ ដែលប្រទេសទំាងពីរសម្រេចបានទំាងនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ក្រោយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាព ដែលមានតំាងពីយូរមកហើយនោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា មិត្តភាព សាមគ្កីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនៃមិត្តភាពយូរអង្វែងនេះហើយ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ។ សម្តេចបានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើន ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេសបានរក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភានៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។ ឯកឧត្តម វឿង…