-
បទយកការណ៍ស្តីពីការប្រកបមុខរបរលក់លៀស អំឡុងពេលមានផលប៉ះពាល់ពីជំងឺកូវីដ១៩ (មានវីដេអូ)

-
កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវដ-១៩ថ្មី ចំនួន ៥៣៨នាក់ទៀត ជាសះស្បើយ ៥៣៤ នាក់ និងស្លាប់ ១០នាក់

-
លោកជំទាវ ម៉ែន សំអន ៖ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋាន ខេត្ត ស្វាយរៀង បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេសដ្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងទាំងអស់។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ៖ ជំហរបស់គណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសម្លេងគណបក្សមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត។ ទន្ទឹមនឹងនោះផងដែរយើងត្រូវយកចិត្តទុកដាក់ទៅលើយុវជន ហើយក៏ត្រូវតែនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឫចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន…
-
តើ ចម្រៀងជាតិខ្មែរនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យមានចំណងជើងអ្វី?

-
គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា យល់ព្រមតាមសំណើ ឯកឧត្តម ស៊ិក ប៊ុនហុក លាឈប់ពីតំណែងប្រធាន គ.ជ.ប

ភ្នំពេញ៖ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលាឈប់ពីការងារ ដោយមានបញ្ហាសុខភាព។ ក្រោយការដាក់ពាក្យលាឈប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តយល់ព្រមលើសំណើនេះរួចហើយ នាព្រឹកថ្ងៃទី៤ ខែមិថុនា ២០២១។ ផ្អែកតាមនីតិវិធី ក្រោយពីគណៈកម្មាធិការអចិន្ដ្រៃយ៍សភា សម្រេចយល់ព្រមឲ្យលាឈប់ហើយនោះ គណៈកម្មាធិការនេះ នឹងពិភាក្សាជាមួយគណបក្សនយោបាយ ដែលពាក់ព័ន្ធ ដូច្នេះរយៈពេល ៥ ថ្ងៃ នឹងប្រកាសជាចំហរដើម្បីជ្រើសរើស បេក្ខជនថ្មី។ ឯកឧត្តម ស៊ិក ប៊ុនហុក ត្រូវបានជ្រើសរើសក្នុងតំណែងជាប្រធានគ.ជ.ប ដោយគណបក្សប្រជាជនកម្ពុជា និងត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥៕
-
អប្សរាព្រឹកនេះ ០៥ មិថុនា ២០២១

មាតិការព្រឹក ០៥-មិថុនា-២០២១ វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ SB1 សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ៕ …ឃ្លីប… (វិចិត្រ+សម្បត្តិ+សម្បត្តិ ) C2 រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យអនុវត្តគម្រោងដកស្រង់មេរៀនបទពិសោធពីប្រទេសចិន ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ និងទទួលជំនួយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រចិន ៕…អានផ្ទាល់ (Page) L1 ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សង្ឃឹមថា ឥណ្ឌា នឹងបន្តផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមដល់កម្ពុជា ខណៈកម្ពុជា ត្រូវការវ៉ាក់សាំង ចាក់ជូនប្រជាជនឱ្យបានជាង៨០% នៃប្រជាជនសរុប ៕ …ឃ្លីប… C5 រថយន្ដគិលានសង្រ្គោះចំនួន៣០គ្រឿងបន្ថែមទៀត ក្នុងចំណោម១០០គ្រឿង ជាជំនួយរបស់រដ្ឋាភិ បាលជប៉ុន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល ៕…អានផ្ទាល់ (Page) C3 រាជរដ្ឋាភិបាល ចំណាយថវិកា ៣២២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ៕…អានផ្ទាល់ (Page) L2 …
-
ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់

រាជធានីភ្នំពេញ៖ មួយថ្ងៃមុនការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» នៅថ្ងៃទី៤ ខែមិថុនានេះ ក្រសួងបរិស្ថានបានប្រកាសពីការថតតាមរយៈម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង…
-
ឯកឧត្តម សោម ពិសិដ្ឋ បានចុះរៀបចំ និងមើលការសាងសង់ប៉ុស្តិ៍គោលដៅត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងចូលក្នុងភូមិសាស្ត្រខេត្តកែប

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះរៀបចំ និងមើលការសាងសង់ប៉ុស្តិ៍គោលដៅត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងចូលក្នុងភូមិសាស្ត្រខេត្តកែប ។ គោលបំណងសំខាន់គឺដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឲ្យបានតឹងរឹង និងម៉ឺងម៉ាត់បំផុត ក្នុងសភាពការណ៍បច្ចុប្បន្ននេះ។ សភាពការណ៍បែបនេះហើយ ដែលជម្រុញ និងពន្លឿនដល់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យនេះ ឲ្យរួចរាល់ជាស្ថាពរក្នុងអំឡុងពេលមិនដល់មួយសប្ដាហ៍ ៕
-
កម្ពុជារកឃើញវីរុសកូវីដ-១៩បម្លែងខ្លួនថ្មីB.1.617 លើពលករ មកពីប្រទេសថៃ

ក្រសួងសុខាភិបាល បានប្រកាសរកឃើញវីរុសកូវីដ១៩បម្លែងខ្លួនថ្មី B.1.617 លើពលករខ្មែរ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ ដែលជាប្រភេទវីរុសបម្លែងខ្លួនថ្មី B.1.617 លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មកពីប្រទេសថៃ តាមច្រកអូស្មាច់ ដោយទី១ ភេទស្រី អាយុ២៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ទី២ភេទប្រុស អាយុ៤៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងទី៣ ភេទស្រី អាយុ២៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី B.1.617 ជាប្រភេទវីរុសមួយគួរឲ្យព្រួយបារម្ភ។ រហូតមកដល់ពេលនេះ វីរុសបម្លែងខ្លួនថ្មី B.1.617 ដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្ដាប្រទេសចំនួន៧ហើយក្នុងតំបន់អាស៊ាន មានដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពិន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា រួមនឹងបណ្ដាប្រទេសមួយចំនួនទៀតលោកពិភពលោក៕
-
ខេត្តសៀមរាបកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយមូលដ្ឋាន

សៀមរាប៖ ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងបុំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ក្រុង។ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងបុំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយមូលដ្ឋានរៀបចំឡើង ដើម្បីបន្តរៀបចំផែនការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាព ធានារក្សាឱ្យបាននូវភាពរឹងមាំរបស់គណបក្សជានិរន្តន៍ទៅមុខទៀត។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ក្រុមការងារគ្រប់លំដាប់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មបំផុត ក្នុងការបំពេញការងារនៅគ្រប់មូលដ្ឋាន ប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់៕ ដោយ ស៊ាន សុផាត