Category: នយោបាយ

  • រដ្ឋបាលខេត្តបាត់ដំបង រកឃើញ នូវ ករណីវិជ្ជមានកូវីដ-19 ចំនួន១៥នាក់ថ្មីបន្ថែមទៀតនិងព្យាបាលជាសះស្បើយចំនួន១២នាក់នៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះ

    រដ្ឋបាលខេត្តបាត់ដំបង រកឃើញ នូវ ករណីវិជ្ជមានកូវីដ-19 ចំនួន១៥នាក់ថ្មីបន្ថែមទៀតនិងព្យាបាលជាសះស្បើយចំនួន១២នាក់នៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះ

         រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១៥នាក់ថ្មីបន្ថែម។ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១២និងពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន០៣នាក់។ព្រមទាំងព្យាបាលអ្នកជម្ងឺជាសះស្បើយចំនួន១២នាក់ផងដែរ ហើយត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ្ផហើយផងដែរ។       ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុកនានាផងដែរ។      សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៣៩៩នាក់ ក្នុងនោះបានព្យាបាលឲ្យជាសះស្បើយ ចំនួន១៤៥នាក់,ស្លាប់២ករណី និងបញ្ជូនឲ្យទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងអ្នកកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកស្រុក និង ខេត្តសរុបចំនួន ២៥២នាក់។       ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីយកអ្នកជម្ងឺទៅធ្វើការព្យាបាល៕

  • លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែមិថុនា

    លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែមិថុនា

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការអនុញ្ញាតិពី ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា តាមប្រពន័្ឋZOOM ជូនដល់លោកអធិការរង លោកនាយប៉ុស្តិ៍ និងលោកនាយផ្នែកទាំងអស់ ឲ្យបន្តក្តាប់សភាពការណ៍បទលើ្មស លួច ឆក់ ប្លន់ និងបង្តើនឲ្យបានខ្ពស់លើការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនោះដែលោកអធិការនគរបាលខណ្ឌបានសង្កត់ធ្ងន់ថា ប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ម៉ោងលើ ២៤ម៉ោង ពិសេសធ្វើការផ្សព្វផ្សាយអោយបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលអោយបានជាប់ជាប្រចាំ ក្នុងមូលដ្ឋានសង្កាត់ទាំង០៦ ៕ ដោយ ៖ តុង សីហា

  • ស៊ី ជីនភីង បុគ្គលប្រកបដោយសក្ដានុពលនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្នុងភាពជាថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនិស្ដចិន ដោយលោក ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

    ស៊ី ជីនភីង បុគ្គលប្រកបដោយសក្ដានុពលនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្នុងភាពជាថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនិស្ដចិន ដោយលោក ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

    ឆ្នាំ២០២១នេះ ជាខួបទី១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១ ហើយនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រធានបក្សលោក ម៉ៅ សេទុង ក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅឯទីលានធានអានមិន។ ចាប់ពីពេលនោះមក ប្រទេសចិនត្រូវបានដឹកនាំដើរឆ្ពោះទៅមុខដោយបក្សកុម្មុយនិស្ដចិនក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបជាបន្តបន្តាប់តាមជំនាន់ ហើយរហូតមកដល់បច្ចុប្បន្នមានលោក ស៊ី ជីនភីង ជាប្រធានាធិបតីនៃប្រទេសចិន។ នៅឆ្នាំ២០១២ លោក ស៊ី ជីនភីង បានឡើងកាន់អំណាចជាប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្ស កុម្មុយនិស្តចិនជំនាន់ទី៥ ហើយលោកបានខិតខំព្យាយាមធ្វើកំណែទម្រង់សេដ្ឋកិច្ចជាច្រើនក្នុងប្រទេស ចិន ដែលពីមុនធ្លាប់ទទួលរងនូវអស្ថិរភាពរចនាសម្ព័ន្ធនិងកំណើនសេដ្ឋកិច្ចយឺតជាដើម។ តើអ្វីដែលធ្វើឱ្យ ប្រទេសចិនហក់ឡើងខ្លាំងក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង? នោះគឺថា ក្រោយពេលឡើងកាន់តំណែងក្នុងអាណត្តិទី១ លោក ស៊ី ជីនភីង បាន ដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិទាំងស្រុង ដែលមានយុទ្ធសាស្រ្ត៥ចំណុចសម្រាប់ផែនការអនុវត្តដែលមានដូចជា ១-បន្តដឹកនាំគោលនយោបាយសេដ្ឋកិច្ចបៃតង ពង្រឹងនិងពង្រីកតួនាទីទីផ្សារ និងការវិនិយោគក្នុងស្រុក។ ២-បន្តដើរតាមមាគ៌ាសង្គម និយមតាម ចរិតលក្ខណៈរបស់ចិន។ ៣-បន្តជំរុញមហិច្ឆតាប្រែក្លាយប្រាក់យ័នឱ្យទៅជារូបិយប័ណ្ណអន្តរជាតិ។ ៤-បង្កើនកិច្ចសហប្រតិបត្តិការឈ្នះឈ្នះនៅតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីកណ្តាល។ ៥-បន្តពង្រឹងនិងពង្រីកយ៉ាងពេញទំហឹងនូវកម្លាំងយោធាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រទេសចិនមានភាពលេចធ្លោក្នុងការពង្រឹងកិត្យានុភាពក៏ដូចជាភាពជោគជ័យដ៏ធំសម្បើមរហូតមកដល់ពេលនេះ គឺយុទ្ធសាស្រ្ត “ខ្សែ ក្រវាត់មួយផ្លូវមួយ One Belt One…

  • អ្នកជំងឺកូវីដ-១៩ បានទៅដេប៉ូ លក់ចាប់ហួយ តែតិចឡុង អូឡាំពិក

    អ្នកជំងឺកូវីដ-១៩ បានទៅដេប៉ូ លក់ចាប់ហួយ តែតិចឡុង អូឡាំពិក

    ប្រជាពលរដ្ឋជាពិសេសអ្នកលក់ចាប់ហួយ ដែលបានទៅដេប៉ូ លក់ចាប់ហួយ តែ តិចឡុង អូឡាំពិក ត្រូ វប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទិញទំនិញមួយចំនួននៅ ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិច) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង នៅថ្ងៃទី៤មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៦មិថុនា បុគ្គលិកធ្វើការនៅទីតាំងខាងលើនោះ មិនទាន់បានទៅយកសំណាកនៅឡើយទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ផ្ទះប្រជាពលរដ្ឋចំនួន ៥០ខ្នងរលំ និងប៉ើងតំបូល ដោយសាភ្លៀងលាយលំ និងខ្យល់កន្ត្រាក់នៅស្រុកចំនួន២ នៃខេត្តកំពង់ឆ្នាំង

    ផ្ទះប្រជាពលរដ្ឋចំនួន ៥០ខ្នងរលំ និងប៉ើងតំបូល ដោយសាភ្លៀងលាយលំ និងខ្យល់កន្ត្រាក់នៅស្រុកចំនួន២ នៃខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី ០៦ ខែមិថុនាឆ្នាំ២០២១ម្សិលមិញ ស្រុកចំនួន ០២ ក្នុងខេត្តកំពង់ឆ្នាំង ដោយសារ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលអោយរលំផ្ទះទាំងស្រុងចំនួន ១០ខ្នង និងរបើកដំបូលចំនួន ៤០ខ្នង ក្នុងនោះរួមមាន ៖ ស្រុកសាមគ្គីមានជ័យចំនួន ៣៤ខ្នង ដោយដួលរលំទាំងស្រុង ចំនួន ០៨ខ្នង និងរបើកដំបូលចំនួន ២៦ខ្នង និងស្រុកកំពង់លែងចំនួន ១៦ខ្នង ដួលរលំទាំងស្រុងចំនួន ០២ខ្នង និងរបើកដំបូលចំនួន ១៤ខ្នង ។ តែនៅក្នុងហេតុការគ្រោះធម្មជាតិខាងលើនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។ ពាក់ពន្ធនិងគ្រោះធម្មជាតិខាងលើនេះកន្លងមកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តធ្លាប់បានប្រាប់អោយដឹងថាពាក់ព័ន្ធនិងគ្រោះធម្មជាតិឬក៍គ្រោះមហន្តរាយផ្សេងៗខាងលោកនិងចុះនាំយកគ្រឿងសម្ភារះទៅប្រគល់ដោយផ្ទាល់ដៃតែម្តងដោយមិនទុកយូនោះឡើយនៅថ្ងៃស្អែកនេះ ៕ សុខ គឹមសៀន

  • រូបថតឯកសារសម័យខ្មែរក្រហម នៃការលើកទំនប់ ១មករា ខេត្ដកំពង់ធំ

    រូបថតឯកសារសម័យខ្មែរក្រហម នៃការលើកទំនប់ ១មករា ខេត្ដកំពង់ធំ

    សព្វថ្ងៃទំនប់ ១មករា គឺជាទីតាំងទេសចរណ៍ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាពិសេសនៅរដូវវស្សា ដ្បិតនៅទីនោះភ្ញៀវទេសចរអាចលេងទឹកលំហែរ និងគយគន់នូវសម្រស់ធម្មជាតិ។ ប៉ុន្តែ ប្រសិនបើយើងប្រឡេកមើលទៅអតីតកាល ការដ្ឋាននៃទំនប់ ១​មករា នេះ​ គឺជាទីដែលកើតមាននូវទាសភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើន ដែលជាទូទៅ អ្នកដែលត្រូវបានគេចាត់ឱ្យទៅធ្វើការនៅនោះគឺត្រូវបានបង្ខំឱ្យធ្វើការលើសកម្រិត និងគ្មានអាហារបរិភោគគ្រប់គ្រាន់ ដែលទាំងជាកត្ដាបណ្ដាលឱ្យជីវិតជាច្រើនត្រូវបានបាត់បង់ក្នុងអំឡុងពេលកសាងទំនប់ រួមទាំងមូលហេតុនៃការស្លាប់ជាច្រើនទៀតក៏ត្រូវបានរាប់បញ្ចូល។ #ក្អែកខ្មៅ#KhmerRouge#ទំនប់១មករា#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • នារីម្នាក់បេីករថយន្ត BMW បុកបង្គោលភ្លើងបាក់ ១ដើមនៅខណ្ឌទួលគោក

    នារីម្នាក់បេីករថយន្ត BMW បុកបង្គោលភ្លើងបាក់ ១ដើមនៅខណ្ឌទួលគោក

    ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យដាច់ចេញពីគ្នា និងធ្វេីឲ្យរថយន្តបង្កខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍ នេះបានកើតឡើងកាលវេលាម៉ោង១ និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី៧ ខែ មិថុនា ឆ្នាំ២០២១ ស្ថិត តាម បណ្ដោយ ផ្លូវ ៦១៤ សង្កាត់ បឹងកក់ ទី២ ខណ្ឌទួលគោក ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកBMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG -1123 ធ្វើដំណើរទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្គោលពេញទំហឹង បណ្ដាលឲ្យដាច់ជាពីររថយន្តផ្ទុះពោងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ក្រោយមកម្ចាស់រថយន្តបានបើកទ្វារចេញគេចខ្លូនពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែង ស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យម្ចាស់រថយន្តចូលខ្លូនមកដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

  • #វីដេអូទី១០ នៃការសារភាពរបស់ ឌុច : ប្រភេទអ្នកទោសដែល ស-២១ ចាប់មកកាត់ទោស

    #វីដេអូទី១០ នៃការសារភាពរបស់ ឌុច : ប្រភេទអ្នកទោសដែល ស-២១ ចាប់មកកាត់ទោស

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។#ក្អែកខ្មៅ#BlackCrow#KhmerRougeFacebook Page: Black-Crow Telegram Channel

  • ផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខណ្ឌដូនពេញ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ

    ផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខណ្ឌដូនពេញ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ក្នុងខណ្ឌដូនពេញ ជ្រោយចង្វារ និងព្រែកព្នៅ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី១ នៅខណ្ឌទាំង ៣ ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកសម្រាប់ ដូសទី២ នឹងចាប់ផ្ដើម នៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទ អ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចាក់វ៉ាក់សាំង នៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលមានសរុប ១៤ ទីតាំង។ សូមបញ្ជាក់ថាការផ្តល់ជូនវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ គឺសំដៅបង្កើតឲ្យមានភាពស៊ាំនៅក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩៕

  • ខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ១១៧នាក់

    ខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ១១៧នាក់