-
ថ្ងៃនេះក្រុមអ្នកសង្កេតការណ៍អន្តរកាលចំនួន៦ ប្រទេសនឹងចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តចំនួន៣ ដែលរង ប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ នៅថ្ងៃនេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាលចំនួន៦ប្រទេស ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងដែល ទទួលរងប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួនបីមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ព្រឹកនេះក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចជា ទិសដៅ១- ខេត្តបាត់ដំបង( យោធភូមិភាគទី៥) ,២-ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ ” ភូមិជោគជ័យ ” និងច្រកបឹងត្រកួន,៣-…
-
ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បីប្រែក្លាយជាគោលដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរណ៍

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បាន ចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវប្រវែងជាង ៧,២ គីឡូម៉ែត្រ ដែលទើបបានកិនពង្រាប កាលពីពេលថ្មីៗនេះ និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់លំនៅដ្ឋានរបស់សហគមន៍រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដំណើរការសាងសង់ កំពុងដំណើរការទៅមុខ ខណៈក្រុមការងារ កំពុងខិតខំសម្រុកស្ថាបនា ឲ្យបានរួចរាល់រចនាសម្ព័ន្ធនៅតំបន់ជើងភ្នំ តភ្ជាប់ពីផ្លូវចេញពីលំនៅដ្ឋានសហគមន៍ នៅជើងភ្នំ ឆ្ពោះទៅលើភ្នំខ្នងផ្សារ។ តាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាពគ្រួសាររស់នៅរបស់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ មកចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈទទួលបានចំណូល ពីមុខរបរថ្មីតាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង ព្រោះសហគមន៍មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេសភាពធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។ តំបន់ខ្នងផ្សារ ជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរ ដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ និងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាការអភិវឌ្ឍតំបន់នេះ គឺអនុវត្តតាមប្រសាសន៍ដឹកនាំ សម្តេចមហាបវរធិបតី…
-
ឯកឧត្ដម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីយើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និង សម្ភារៈផ្សេងៗ ជាង ២០កុងទ័រណឺ ជូនទៅដល់កងទ័ពជួរមុខ និង ប្រជាពលរដ្ឋភៀសសឹក

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និង សម្ភារៈផ្សេងៗជាង ២០កុងទ័រណឺជូនទៅដល់កងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មាន ទាំងការដឹកចានឆ្នាំង ១៥០០០សម្រាប់ ចង្ក្រានហ្គេស ១៧០០០ចង្រ្កាននិង ៣៤០០០កំប៉ុងផងដែរ ។ នេះជាការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤នាថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ប្រជាពលរដ្ឋយើងបានសាគ្គីភាពជាធ្នុង១ក្រោមការដឹកនាំរបស់សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា ។ ចំណុចនេះបានធ្វើឱ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទីដែលមិនអាចខ្វះបានរបស់វីរកងទ័ពជាខឿនការពារជាតិប្រជាជន និង រាជរដ្ឋាភិបាល ។ ប្រជាជនទាំងអស់បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នងបង្អែកខឿនការពារជាតិរបស់ប្រជាពលរដ្ឋ…
-
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខកងវីរៈយុទ្ធជនរងរបួសដោយសារការឈ្លានពានរបស់ទាហានសៀម នៅមណ្ឌលសុខភាព១៦ មករា ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមនឹងគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនវីរៈយុទ្ធជនរងគ្រោះដោយសារការវាយប្រហាររបស់ពួកសៀមឈ្លាននៅតំបន់ព្រំដែនទិសប្រាសាទព្រះវិហារ និងប្រជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព១៦មករា ខេត្តព្រះវិហារ។ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានជំរាបជូនអំពីចំណាត់ការប្រកបដោយភាពឈ្លាសវៃនិងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងសូមបងប្អូនទាំងអស់ត្រូវមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលតែងតែគិតគូរ នងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។ ដើម្បីផ្សារភ្ជាប់នូវទឹកចិត្តអាណិតស្រឡាញ់ដោយស្មោះ ឯកឧត្តម សុខ សូកេន បានចូលសាកសួរសុខទុក្ខតាមបន្ទប់នានាដែលកងវីរៈយុទ្ធជនសម្រាកព្យាបាល និងបានជូនពរដល់បងប្អូនឆាប់ជាសះស្បើយចៀសផុតពីជំងឺដង្កាត់ពិសេសឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួន ក្រោយសភាពការណ៍វិលទៅរកប្រក្រតីភាពវិញ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការដឹងគុណ និងសូមអរគុណចំពោះការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដើម្បីបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា នៅក្នុងការចុះសួរសុខទុក្ខនៅមណ្ឌលសុខភាព១៦មករា ឯកឧត្តម សុខ សូកេន បាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចែកជូនបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺចំនួនសរុប ២៧០នាក់ ក្នុងនោះមានយុទ្ធជនដែលបានរងរបួសអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១០១នាក់ បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ១៨នាក់…
-
ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជា គឺជាប្រទេសដោះមីន បំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនដាក់មីនថ្មីនោះទេ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ប្រទេសកម្ពុជាពិតជាមាន មោទនភាព ក្នុង សកម្មភាពដោះមីន និងបំផ្លាញគ្រាប់មីន ដែលប្រឆាំងមនុស្ស គ្រាប់មិនទាន់ផ្ទុះ កាកសំណាល់សង្រ្គាមចេញពីទឹកដីរបស់ខ្លួន និងបានចែករំលែកបទពិសោធន៍នេះទៅដល់បណ្តាប្រទេសដទៃជាច្រើនទៀត។ដូច្នេះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេះ គឺការដោះមីន និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ ។ គួរបញ្ជាក់ថា ការថ្លែងពីសំណាក់ អ្នកនាំពាក្យរាជរដ្ឋាភិបាល បែបនេះធ្វើឡើងក្រោយពីភាគីថៃបានចោទប្រកាន់ថា កម្ពុជាបានធ្វើការលួចដាក់មីនថ្មីក្បែរតំបន់ប្រាសាទតាមាន់ធំក្រោយទាហានរបស់ពួកគេម្នាក់បានរងរបួសដាច់ជើងដោយសារការផ្ទុះគ្រាប់មីនរួចមក។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា ចាប់តាំងតែកម្ពុជាបានក្លាយជារដ្ឋភាគីស្តីពីអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ កម្ពុជាបានអនុវត្តអនុសញ្ញានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនបានប្រើប្រាស់គ្រាប់មីន ថ្មីណាមួយឡើយ ផ្ទុយទៅវិញកម្ពជាបានដោះមីនរាប់លានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ ឯកឧត្តមមានប្រសាសន៍ថា ”កម្ពុជា ជាប្រទេសបានដោះមិន និងបំផ្លាញមីនដែលប្រឆាំងនឹងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាកាកសំណល់ពីសង្រ្គាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ លើសពីនេះកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងបេកសកម្មថែរក្សាសន្តិភាពនៅក្នុងពិភពលោក និងចូលរួមចំណែកដោះមីននៅតាមបណ្តាប្រទេសជាច្រើនទៀតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ”។ ដោយឡែក លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយ ប្រកាសច្រានចោលទាំងស្រុង ពីការចោទប្រកាន់…
-
ក្រសួងការងារ ណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវផ្តល់ភាពកក់ក្តៅជូនពលករខ្មែរដែលទើបត្រឡប់មកពីថៃ ពន្យល់ពីឱកាសការងារនៅកន្លែងរបស់ខ្លួន

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្តល់ព័ត៌មានពីឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនពួកគាត់តាមរយៈការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។ សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ សហគ្រាស ក្រុមហ៊ុន រោងចក្រគួរតែចូលរួមឱ្យបានសកម្មក្នុង«វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅនៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត ។ ដោយឡែក នៅរាជធានីភ្នំពេញមានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ…
-
រដូវបិទនេសាទ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅស្រុកជើងព្រៃ

ភ្នំពេញ៖ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការ ជាមួយអាជ្ញាធរស្រុកជើងព្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូទិព្វ និងព្រៃចារ ដោយមានការសម្រប សម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល រុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ បានចំនួនBIrករណី នៅចំណុចបឹងជ្រោយ និងចំណុចទំនប់តំបន់ ស្រុកជើងព្រៃ . វត្ថុតាងដែលបំផ្លាញចោល នៅនឹងកន្លែងរួមមាន ៖ ឧករណ៍លូស្បៃមុងចំនួន ២០មាត់,របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ,បង្គោលចម្រឹងចំនួន ៣០០ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់ ១៤គីឡូក្រាម ចូលបឹងធម្មជាតិវិញ ៕ដោយ៖លី ពៅ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានដំណើរការដោយពង្រឹងភាពជាម្ចាស់លើខ្លួនឯងនៅក្នុងសម័យឌីជីថល

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញនូវការកត់សម្គាល់ដោយភាព វិជ្ជមានថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានដំណើរការដោយពង្រឹងភាពជាម្ចាស់ លើខ្លួនឯងនៅក្នុងសម័យឌីជីថល បើទោះបីជាមានឬមិនមានការគាំទ្រពីភាគីណាមួយក៏ដោយ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន គូសរំលេចថា នៅក្នុងយុគសម័យឌីជីថល ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន បានបង្ហាញពីភាពជាម្ចាស់ការ និងលទ្ធភាព បន្សាំទៅនឹងការវិវត្តនៃបច្ចេកវិទ្យាទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ភាពរីកចម្រើននៃបច្ចេកវិទ្យានេះ បានតម្រូវឱ្យអង្គភាពសារព័ត៌មានទាំងរដ្ឋ និងឯកជន ធ្វើការផ្លាស់ប្ដូររបៀបរបបក្នុងការដំណើរការផ្សព្វផ្សាយ និងការប្រកបអាជីវកម្មរបស់ខ្លួនសម្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា ដោយចាប់យកមធ្យោបាយឌីជីថលក្នុងការផ្សព្វផ្សាយព័ត៌មានបន្ថែមឱ្យ ការ ផ្សព្វផ្សាយព័ត៌មានលក្ខណៈប្រពៃណី ខណៈដែលកម្ពុជាបន្តរក្សានូវកេរដំណែល ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ។ ក្រោមការដឹកនាំរបស់ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឱ្យកាសែតកម្ពុជា ដែលជាកាសែតបោះពុម្ពបែប ប្រពៃណីបានដំណើរការឡើងវិញ។ ទាំងហ្នឹងហើយជាផ្នែកនៃការថែរក្សាកេរ ដំណែលឱ្យនៅតែមានក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ខណៈយើងបាននឹងកំពុង ពង្រឹងពង្រីកសក្តានុពលនៃការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលឱ្យ ស្របទៅតាម និន្នាការនៃការទទួលព័ត៌មាននាពេលបច្ចុប្បន្ននេះ។»អ្នកនាំពាក្យគូសបញ្ជាក់បន្ថែម។ អ្នកនាំបាក្យដដែលបន្ថែមថាជាការសង្កេតរបស់លោកទាំងប្រព័ន្ធផ្សាយរបស់រដ្ឋ និងឯកជនកំពុងសម្របខ្លួន បត់បែនទៅតាមតម្រូវការក្នុងសម័យបច្ចេកវិទ្យា ដោយមានភាពប្រកួតប្រជែងខ្លាំងទាំងគុណភាព និងការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាពជំនាញបច្ចេកទេសឌីជីថល ការរៀបចំផែនការ ការគ្រប់គ្រង និងការផ្សាយព័ត៌មានតាមបែបឌីជីថល…
-
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖មន្ត្រីមន្ទីរព័ត៌មានត្រូវអនុវត្តការងារព័ត៌មាននិងសាធារណមតិឱ្យបានកាន់តែសកម្ម

ក្រចេះ ៖បង្ហាញវត្តមាននៅខេត្តក្រចេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការដឹកនាំនិងតម្រង់ទិសការអនុវត្តភារកិច្ចរបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិនៃមន្ទីររាជធានី ខេត្ត បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តក្រចេះត្រូវខិតខំធ្វើការងារផ្នែកព័ត៌មាននិងសាធារណមតិ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសកម្មថែមទៀត ដើម្បីប្រជាពលរដ្ឋទទួលព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។ ក្នុងឱកាសជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តក្រចេះកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ជាមួយនឹងការថ្លែងកោតសរសើរចំពោះសកម្មភាពកន្លងមក ឯកឧត្តម ទេព អស្នារិទ្ធ គូសរំលេចថា ក្នុងក្របខ័ណ្ឌប្រតិបត្តិការ ក្រុមមន្ត្រីព័ត៌មាននិងសាធារណមតិខេត្តក្រចេះ ត្រូវអនុវត្ត និងតាមដានការងារ ដោយសហការជាមួយរដ្ឋបាលខេត្ត និងធ្វើការយ៉ាងជាប់លាប់ជាប្រចាំជាមួយលោកអភិបាលរងទទួលបន្ទុកព័ត៌មាននិងជាអ្នកនាំពាក្យខេត្តក្រចេះ ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត សុក្រឹត។បន្ថែមពីនេះត្រូវ ពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ស្រាយបំភ្លឺសាធារណមតិ ឆ្លើយតបទៅនឹងការបំភ្លៃ បន្សាបព័ត៌មានក្លែងក្លាយជាដើម។ ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ផ្តើមចេញពីសារសំខាន់នេះឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា មន្ទីរព័ត៌មានខេត្ត ដើរតួនាទីជាសេនាធិការដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្ត។ដើម្បីធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មានចាំបាច់ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន តាមបែបបុរេសកម្ម និងដោយពង្រឹងបន្ថែមនូវសមត្ថភាពផ្នែកបច្ចេកទេស ជំនាញប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗឱ្យស្របនឹងការរីកចម្រើនក្នុងសង្គម និងទំនោរនៃការទទួលព័ត៌មានសាធារណៈ រាប់បញ្ចូលទាំងបណ្តាញសង្គម Facebook, TikTok, Instagram, YouTube, X (Twitter) និង…
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងបដិសេធដែលភាគីថៃចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងថា គិតចាប់ពីម៉ោង ១២រំលងអាធ្រាត្រថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥មកដល់ម៉ោង ៦,០០នាទីព្រឹកថ្ងៃនេះ សភាពការណ៍ជួរមុខនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។កងកម្លាំងរបស់កម្ពុជា គឺស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ។ នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងឱ្យដឹងដែរថាគិតរហូតមកដល់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥វេលាម៉ោង ៧,៥០នាទីក្រោយឈប់បាញ់ភ្លាមៗកងកម្លាំងរបស់កម្ពុជាត្រូវបានកងទ័ពថៃចាប់ខ្លួន ដោយខុសច្បាប់ គិតមកដល់ពេលនេះមានរយៈពេល ១៥ថ្ងៃហើយ ។ កម្ពុជាស្នើឱ្យភាគីថៃឆាប់បញ្ចូនកងកម្លាំងកម្ពុជាទាំង ១៨រូបឱ្យត្រឡប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និង ស្ថាប័នអន្តរជាតិជាច្រើន ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។កម្ពុជាចាត់ទុកថាវាជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា…