-
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត រួមជាមួយអាជ្ញាធរខេត្ត នឹងជំរុញការអភិវឌ្ឍន៍ខេត្តកំពតឱ្យក្លាយជាទិសដៅទេសចរដ៏ទាក់ទាញលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា

(កំពត)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត តាមរយៈកិច្ចសហការជាមួយអាជ្ញាធរខេត្តនិងអាជ្ញាធរដែនដី មានសុទិដ្ឋិនិយមថា កំពតនឹងក្លាយជាទិសដៅទេសចរណ៍ទី២ នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នខេត្តកំពតកំពុងមានផែនការកសាងបណ្ដាញផ្គត់ផ្គង់ និងចែកចាយទឹកស្អាតឱ្យបានគ្រប់គ្រាន់នៅក្នុងខេត្ត ដោយក្នុងនោះខេត្តកំពត បានដើរលើវិថីមួយដ៏ត្រឹមត្រូវ ហើយចាប់ពីពេលនេះតទៅមុខទៀត យើងត្រូវសម្រួចគោលដៅរបស់យើងទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងការងារ និងបញ្ហាប្រឈមនានាក្នុងខេត្តបន្តទៀត ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីមូលនិធិឃុំដែលជាយុទ្ធវិធីដ៏ពិសេសមួយសម្រាប់មូលដ្ឋាន ហើយត្រូវបន្តអនុវត្តកិច្ចការនេះបន្តទៀត ដោយត្រូវយកកិច្ចការនេះជាគោល ដើម្បីអភិវឌ្ឍន៍ខេត្តកំពតឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ ។ តាមរយៈកិច្ចសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានសុទិដ្ឋិនិយមថា កំពតនឹងក្លាយជាទិសដៅទេសចរណ៍ទី២ នៅក្នុងប្រទេសកម្ពុជា ដោយសារនៅទីនេះ មានសក្តានុពលទេសចរណ៍ដ៏សំបូរបែបក្នុងនោះមានសហគមន៍ត្រពាំងសង្កែ និងសហគមន៍ទេសចរណ៍ផ្សេងទៀត ហើយនាខែកញ្ញា ឬខែតុលាខាងមុខនេះយើងនឹងចាប់ផ្ដើមអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍ចំនួន ១៣ ក្នុងជំហានទីមួយនេះ ដែលនេះគឺជាការចូលរួមជាមួយមូលនិធិឃុំ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំសមាគមផលិតបេតុងនៅខេត្តកំពត ឱ្យជួយអភិវឌ្ឍន៍ផ្លូវបេតុង បំពាក់សឡា…
-
ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គនៃប្រទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ នៅដើម សប្ដាហ៍ក្រោយ

ភ្នំពេញ៖លើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាប្រាប់ឱ្យដឹង ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គនៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃដែលនឹងចាប់ផ្តើមនៅដើមសប្ដាហ៍ក្រោយ។បញ្ហា ទំនាស់រវាងកម្ពុជា និងថៃ គឺជាប្រធានបទសំខាន់នៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានមានខ្លឹមសារយ៉ាងដូច្នេះថា៖១. រដ្ឋាភិបាល ជប៉ុនជឿជាក់ថាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់។២. ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៥ កម្ពុជា និងថៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ដោយគ្រោងប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាង ប្រទេសកម្ពុជា និងថៃ៕ ដោយ៖មុនី
-
ក្រសួងមហាផ្ទៃ ហាមបង្ហោះដ្រូនដាច់ខាត រយៈពេល ១៥ថ្ងៃបន្តទៀត សម្រាប់ខេត្តដែលនៅជាព្រំដែនកម្ពុជ-ថៃចំនួន៧ និងខេត្តពាក់ព័ន្ធចំនួន ២

(ភ្នំពេញ)៖ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការគ្រប់គ្រងនូវស្ថានការចំពោះមុខ បានបន្តហាមឃាត់មិនឱ្យបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) រយៈពេល ១៥ថ្ងៃ បន្តទៀតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥តទៅ ចំពោះខេត្តដែលនៅជាព្រំដែនកម្ពុជ-ថៃចំនួន៧ និងខេត្តពាក់ព័ន្ធចំនួន ២ ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ បណ្ដាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលត្រូវហាមឃាត់ការបង្ហោះអាកាសយាន្តគ្មានមនុស្សបើកនោះ រួមមាន ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកោះកុង។ ចំណែកខេត្តពាក់ព័ន្ធ រួមមានខេត្តសៀមរាប និងខេត្តកំពង់ធំ ។ ការបន្តហាមឃាត់មិនឲ្យបង្ហោះដ្រូននៅភូមិសាស្រ្តខេត្តទាំង៩នោះ គឺស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសថៃ នៅតែរំលោភបំពានមកលើអធិតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងស្របជាមួយនឹង ក្រសួងបានពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះដ្រូន និងសត្វព្រាបបំពាក់ GPS ស៊ើបការជារៀងរាល់ថ្ងៃ ចូលរំលោភបំពានដែនអធិបតេយ្យកម្ពុជា ។ «ការណ៍ដែលក្រសួងមហាផ្ទៃហាមឃាត់ការបង្ហោះដ្រូនក្នុងបណ្ដាខេត្តគោលដៅ គឺដើម្បីងាយស្រួលកំណត់មុខសញ្ញាភាគីអមិត្ត ដែលបានប្រើប្រាស់ដ្រូនរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងដើម្បីដាក់វិធានការឆ្លើយតបទាន់ពេលវេលាមានប្រសិទ្ធភាព និងស្របតាមច្បាប់»។ ភាគីថៃ នៅតែបន្តគឃ្លើនបង្ហោះដ្រូនរំលោភចូលដែនអាកាសរបស់កម្ពុជា ជារៀងរាល់ថ្ងៃ ប៉ុន្តែចំណែកសារព័ត៌មានរបស់ខ្លួន តែងប្រឹងផ្សាយបំភ្លៃការពិតថា ដ្រូនទាំ ងនោះជាដ្រូនរបស់កម្ពុជា…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរស្វែងយល់បន្ថែមអំពីបញ្ហារៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសុខភាពផ្លូវកាយ ផ្លូវចិត្ត របស់ប្រជាពលរដ្ឋ

(ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់គិតគូរស្វែងយល់បន្ថែម អំពីបញ្ហារៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរៀបរយ និងបញ្ជៀសការកកស្ទះនាពេលខាងមុខ ដើម្បីធានាបាននូវសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការសិក្សា បញ្ហាសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញអំពីបញ្ហានានា ជុំវិញការរៀបចំទីក្រុងដែលនៅមានសេសសល់ច្រើន ហើយនេះមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះគ្រប់គ្នាត្រូវត្រៀមខ្លួនជានិច្ច និងយកចិត្តទុកដាក់រៀបចំយុទ្ធសាស្ត្រនានាឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងការរៀបចំរាជធានីភ្នំពេញឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍នាពេលខាងមុខ ក្នុងនោះមានការរៀបចំសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយ ការដោះស្រាយបញ្ហាសំណង់នៅលើចិញ្ចើមផ្លូវ រឺដងផ្លូវ ដែលអាចបង្កការកកស្ទះ រៀបចំរង្វង់មូលចរាចរណ៍ បំពាក់ភ្លើងស្តុបចរាចរណ៍បន្ថែម ធ្វើយ៉ាងណាធានាបាននូវការធ្វើចរាចរណ៍ដោយរលូននៅលើដងផ្លូវ ធានាបាននូវសុខភាពផ្លូវកាយផ្លូវចិត្តរបស់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការសិក្សាអំពីបញ្ហាសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ គឺជាបញ្ហាសំខាន់មួយក្នុងគោលបំណង ដើម្បីប្រមូលបានព័ត៌មានទាក់ទិនទៅនឹងសណ្ដាប់ធ្នាប់ក្នុងទីក្រុង និងដើម្បីឱ្យក្រុមការងារបានយល់ច្បាស់ ពីអ្វីទៅដែលហៅថាការរៀបចំសណ្ដាប់ធ្នាប់ក្នុងទីក្រុង ហើយត្រូវផ្ដោតការយកចិត្តទុកដាក់ស្វែងយល់បន្ថែមលើបញ្ហានេះ និងត្រូវរួមគ្នាដោះស្រាយ ។…
-
ថ្ងៃស្អែកព្រះករុណាព្រះមហាក្សត្រកម្ពុជា នឹងស្ដេចយាងទៅកាន់ទីក្រុងប៉េកាំងដើម្បីពិនិត្យព្រះរាជសុខភាព

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្តេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។នេះបើយោងតាមព្រះរាជសារ៕សូមជូនខ្លឹមសារព្រះរាជសារ៖ ដោយ៖វណ្ណលុក
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និង កងទ័ពភូមិភាគទី១ ថៃ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ ថៃ នៅថ្ងៃសុក្រទី២២ ខែសីហា ឆ្នាំ២០២៥ ។ ក្រសួងការពារជាតិ សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និង កងទ័ពភូមិភាគទី១ របស់ ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ…
-
សិក្ខាកាម ១០៣នាក់ បានបញ្ចប់វគ្គអប់រំនយោបាយគណបក្សខេត្តជំនាន់ទី៣៧ ដោយជោគជ័យ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ សិក្ខាកាមគ្រប់រូប ក៏ដូចសមាជិកគណបក្សទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីបន្តការពារ កសាង និងអភិវឌ្ឍប្រទេសជាតិយើង ឱ្យរីកចម្រើនជឿនលឿនទៅមុខជាដរាប ដោយគ្មានការកើតឡើង វិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀត ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជាប ដាវុធ អនុប្រធាន ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកល្វាឯម និងក្រុងអរិយក្សត្រ និង ជាប្រធានចលនាយុវជនក្រុងអរិក្សត្រ និងស្រុកល្វាឯម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ និងស្រុកល្វាឯម ក្នុងពិធីបិទវគ្គ និងផ្តល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម នាថ្ងៃទី២២ ខែសីឆ្នាំ២០២៥នេះ ។ សូមបញ្ជាក់ថា សិក្ខាកាម ១០៣នាក់ ជាមន្ត្រីគណបក្ស ប្រជាជន…
-
គណៈកម្មការរដ្ឋបាលដីធ្លី រៀបចំបិទផ្សាយក្បាលដីជូនប្រជាពលរដ្ឋជាសាធារណៈ ចំនួន ០៤ភូមិ ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ សូមប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់មកពិនិត្យមើលការបិទឯកសារ នៃការវិនិច្ឆ័យដីធ្លីដែល មានរយៈពេល ១៥ (គិតចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នូវការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ នេះគឺជាសំណូមពរ របស់ លោកស្រី ព្រំ គន្ធា អនុប្រធានក្រុមចុះបញ្ជីប្រចាំខណ្ឌដង្កោ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ចំនួន ០៤ភូមិ មាន ៖ ភូមិព្រៃវែងខាងលិច ភូមិព្រៃវែងខាងកើត ភូមិទួលសំបូរ និងភូមិសេរីដីដុះ ដែលស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសរុបមានចំនួន ៣២០៩ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។ លោក ប៊ិន សុឈី អនុប្រធាននៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺធ្វើតាមដំណាក់កាល ក្នុងនោះមានការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល…
-
ក្រសួងអប់រំ ៖ បេក្ខជនប្រឡងបាក់ឌុបត្រូវទៅពិនិត្យបញ្ជីឈ្មោះប្រឡងដោយខ្លួនឯង និងមិនត្រូវលួចលាក់ឯកសារលួចចំលងចូលបន្ទប់ប្រឡងជាដាច់ខាត

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបដែលនឹងត្រូវប្រឡងនៅថ្ងៃទី ២៨-២៩ ខែ សីហា សប្តាហ៍ក្រោយនេះទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង ២៥ រាជធានី-ខេត្ត ។ ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ គួរបញ្ជាក់ថា បេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ មានចំនួនសរុប ១៤៦ ៧២០នាក់ ក្នុងនោះស្រីចំនួន ៨១ ៤៤២នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤០ ៦៧៨នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២នាក់ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងការពារជាតិចេញសេចក្តីប្រកាសពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)បានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង ១១:១៥នាទីថ្ងៃនេះ

(ភ្នំពេញ)៖ ក្រសួងការពារជាតិបានបញ្ជាក់ អំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ បើយោងតាមក្រសួងការពារជាតិបានឱ្យដឹងថាកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ ៖ ម៉ាដេប៉ូ