Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល

    (ភ្នំពេញ)៖ គិតដល់ថ្ងៃទី២ ខែកញ្ញា គឺមានរយៈពេល១ឆ្នាំហើយ នៃការចូលមរណភាព របស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ដើម្បីសម្តែងនូវការគោរពចំពោះគុណូបការៈដ៍ថ្លៃថ្លារបស់ឧត្តមស្វាមីបិតា និងជីតាដែលបានធ្វើមរណកាល ទៅកាន់បរលោកខាងមុខហើយនោះ អ្នកឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ជាភរិយា និងបុត្រាបុត្រី ក្នុងនោះមាន ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ឯកឧត្តម វេជ្ជបណ្ឌិត គង់សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងក្រុមគ្រួសារ បានមូលមតិគ្នាប្រារព្ធ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានធ្វើមរណកាលអស់រយៈពេលគម្រប់១ឆ្នាំកន្លងទៅនេះ។ ពិធីបុណ្យបានប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយនៅរសៀល ថ្ងៃអាទិត្យ ៨កើត ខែ ភទ្របទ ឆ្នាំម្សាញ់…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ដំណោះស្រាយបញ្ហាព្រំដែនគឺត្រូវឈរលើយន្កការបច្ចេកទេស និងច្បាប់

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ដំណោះស្រាយបញ្ហាព្រំដែនគឺត្រូវឈរលើយន្កការបច្ចេកទេស និងច្បាប់

    ភ្នំពេញ៖ក្នុងជម្លោះព្រំដែនតាមរយៈការឈ្លានពានទាំង គឃ្លើន ពីសំណាក់ កងទ័ពថៃ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាអះអាងថាចាំបាច់ណាស់ ប្រទេសទាំងពីរ ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលមានការព្រមព្រៀងពីភាគីទាំងពីរ មិនអាចមានភាគីណាមួយទៅកំណត់ព្រំដែនជាឯកតោភាគីបានឡើយ។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលផ្ដោតខ្លាំងទៅលើសកម្មភាពការទូត និងច្បាប់អន្តរជាតិ ព្រោះថានេះជាជម្រើសល្អបំផុត វាអាចការពារបូរណភាពទឹកដីផង និងការពារសុខសន្តិភាពផងដែរ។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ GCB កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិកម្ពុជា ថៃ RBC ដែលបានធ្វើជាបន្តបន្ទាប់កន្លងទៅនេះ និងគម្រោងដែលនឹងបន្តធ្វើនាពេលខាងមុខនេះ គឺជាគន្លឹះសំខាន់សម្រាប់ដោះស្រាយបញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរ និងក៏ជាឧទាហរណ៍ស្រាប់ផងដែរ។ ក្រៅពីកិច្ចប្រជុំទាំងនោះកម្ពុជាក៏បង្ហាញពីសកម្មភាពការទូត យ៉ាងមមាញឹកដែលមានដូចជា ការៀបចំដំណើរបេសកកម្មរបស់អង្គទូត ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន IOT(Interim Observer Team) ដែលមានសមាសភាពជាអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាត្រូវបានរៀបចំឡើងជាច្រើនលើកច្រើនសាទៅកាន់តំបន់ព្រំដែនមានជម្លោះ និងទីតាំងដែលមានការខូចខាត ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា ម៉ាឡេស៊ី ថៃ ក៏នៅតែបន្តធ្វើ ការរៀបចំកិច្ចប្រជុំជាមួយអង្គទូតនានាប្រចាំកម្ពុជា ក៏ត្រូវបានរៀបចំធ្វើជាច្រើនលើក ខណៈដែលជំនួបជាច្រើនទៀត ត្រូវបានធ្វើនៅឯក្រៅប្រទេសដើម្បីបង្ហាញពីការពិតដល់សហគមន៍អន្តរជាតិ។ឯកឧត្តម ប៉ែន បូណាបានថ្លែងបញ្ជាក់បន្ថែមថា៖ការតវ៉ា និង…

  • សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ បុណ្យឯករាជ្យជាតិវៀតណាម

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ បុណ្យឯករាជ្យជាតិវៀតណាម

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើសម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន…

  • ឯកឧត្តមបណ្ឌិត ថោង ខុន ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ អ្នកចូលរួម ៤,២២៤នាក់

    ឯកឧត្តមបណ្ឌិត ថោង ខុន ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ អ្នកចូលរួម ៤,២២៤នាក់

    (សៀមរាប)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ ក្រោមប្រធានបទរត់ដើម្បីសន្តិភាព ដែលរៀបចំនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ ទទួលបានអ្នកចូលរួមអត្តលិកជាតិ-អន្តរជាតិ ៤,២២៤នាក់ ។ ឯកត្តម បណ្តិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងអោយដឹងក្នុងការបញ្ជាចេញដំណើរទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានសូមអភ័យទោស ចំពោះ ការ លើក ពេល កាលពី ថ្ងៃទី៣ សីហា មក ដល់ ថ្ងៃទី ៣១ សីហានេះ។ តាមពិតទៅ បទឈប់បាញ់ បានអនុវត្តន៍ ចាប់ពីក្រោយម៉ោង១២ យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ឯថ្ងៃរត់ ម៉ារ៉ាតុង ពីមុនយើង បានកំណត់ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២៥…

  • ចិន គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់

    ចិន គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់

    (ភ្នំពេញ)៖ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ចិនគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ ។ ការគូសបញ្ជាក់របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសជួបប្រជុំការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នាឱកាសសម្ដេចធិបតី ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតី បានស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។ ឯកឧត្តមប្រធានាធិបតី បានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ប្រធានាធិបតីចិន ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ប្រធានាធិបតីចិន ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

    (ប៉េកាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន នារសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ ។ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឯកឧត្តមប្រធានាធិបតីចិន ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ។ ចិន នឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិន គាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ ៕ ដោយ ៖ វណ្ណលុក

  • ទូតកម្ពុជាប្រចាំអាមេរិកច្រានចោលការចោទប្រកាន់ ពីភាគីថៃដែលថា កម្ពុជាដាក់មីនថ្មី និងអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឱ្យដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់

    ទូតកម្ពុជាប្រចាំអាមេរិកច្រានចោលការចោទប្រកាន់ ពីភាគីថៃដែលថា កម្ពុជាដាក់មីនថ្មី និងអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឱ្យដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់

    (ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានធ្វើការច្រានចោលជុំវិញបញ្ហាថៃចោទប្រកាន់កងទ័ពកម្ពុជាបានដាក់មីនថ្មីតាមព្រំដែន និង ព្រមជាមួយគ្នាកម្ពុជាក៏បានអំពាវនាវសហគមន៍អន្តរជាតិជួយអន្តរាគមន៍ដល់ភាគីថៃក្នុងការដោះលែងកងទ័ពកម្ពុជាចំនួន ១៨រូបដែលយោធាថៃចាប់ខ្លួនទាំងខុសច្បាប់អន្តរជាតិ ក្រោយកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចូលជាធរមានកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ បើតាម ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបទេស បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ឱ្យដឹងថា ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឧបការីរងសហរដ្ឋអាមេរិក ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកក៏បានធ្វើការច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថាបានប្រើប្រាស់ប្រជាពលរដ្ឋស៊ីវិលជាខែលទៅធ្វើការរារាំងកងកម្លាំងថៃ និងថា កម្ពុជាដាក់មីនថ្មីផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកក៏បានលើកឡើងពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការបរទេសក៏បានថ្លែងក្នុងជំនួបនោះដែរថា លោកឧបការីរងរបស់សហរដ្ឋអាមេរិក ក៏បានលើកឡើងពីការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះការស្វែងរកដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា ថៃ ដោយសន្តិវិធី។ លោក ឧបការីរងរបស់សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ថា អាមេរិកជំរុញឱ្យភាគីទាំងពីរកម្ពុជា និង ថៃបន្តកិច្ចសន្ទនាដោយស្មោះត្រង់ និងបង្កើតក្រុមអ្នកសង្កេតការណ៍របស់អាស៊ានឲ្យបានឆាប់ ដើម្បីតាមដាននិងត្រួតពិនិត្យបទឈប់បាញ់របស់កម្ពុជាថៃឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បង្ហាញសេចក្តីសង្ឃឹមនិងគោរពបាត់ឈប់បាញ់ព្រមទាំងធ្វើឱ្យព្រំដែនទាំងពីរកើនឡើងកម្តៅ និង មានភាពតានតឹងឡើងវិញ។ សហរដ្ឋអាមេរិកក៏បាន…

  • មន្ត្រីកាកបាទក្រហមកម្ពុជា បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ

    មន្ត្រីកាកបាទក្រហមកម្ពុជា បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ

    (ព្រះវិហារ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារជំនាញ ចុះជួយដល់មណ្ឌលសុវត្ថិភាពជនភៀសសឹក ដែលមានប្រជាជនកំពុងស្នាក់នៅបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ២កន្លែង ក្នុងចំណោម ៨មណ្ឌល ស្ថិតក្នុងស្រុកគូលេន ខេត្តព្រះវិហារ វត្តឧត្តរគិរីទួលអណ្តែត និងវត្តត្រាវគៀតមានជនភៀសសឹកប្រមាណជាង ១២០០គ្រួសារ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន ២៥នាក់ ត្រូវបានជ្រើសរើសនិងបណ្តុះបណ្តាល ស្តីអំពី “គោលការណ៍គ្រឹះទាំង ៧របស់ចលនា, ការប្រើប្រាស់និងការការពារបដិរូប, និងច្បាប់មនុស្សធម៌អន្តរជាតិ, ការលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្សែងពុល, ការថែទាំសុខភាព-អនាម័យ, សុខភាពមាតា ទារក និងកុមារ, យល់ដឹងជាមូលដ្ឋានសុខភាពផ្លូវចិត្ត, ការបៀតបៀនកេរ្តិ៍ខ្មាស់ និងអំពើហិង្សា ក្នុងគ្រួសារ ព្រមទាំងវិជ្ជាសង្គ្រោះបឋម” ដែលចំណេះដឹងទាំងអស់នេះត្រូវរៀនទ្រឹស្តីនៅពេលព្រឹក និងចុះអនុវត្ត ផ្ទាល់នាពេលរសៀល ។ អ្នកស្ម័គ្រចិត្ត និង មន្ត្រីកាកបាទក្រហមកម្ពុជា បានបំពេញភារកិច្ច ប្រកបដោយសេចក្តីអាណិត ស្រឡាញ់និងមាន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន។ អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងមូលបទនៃកិច្ចប្រជុំកំពូល «ការអនុវត្ត ពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចបវរធិបតី នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី…

  • ក្រសួងរៀបចំដែនដី បាននិងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍជុំវិញទីតាំងប្រវត្តិសាស្រ្ត បង្កើនសោភ័ណភាព រក្សាបាននូវសុវត្ថិភាព ប្រែក្លាយរាជធានីភ្នំពេញជាទីក្រុងទំនើប

    ក្រសួងរៀបចំដែនដី បាននិងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍជុំវិញទីតាំងប្រវត្តិសាស្រ្ត បង្កើនសោភ័ណភាព រក្សាបាននូវសុវត្ថិភាព ប្រែក្លាយរាជធានីភ្នំពេញជាទីក្រុងទំនើប

    ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍ ជុំវិញទីតាំងប្រវត្តិសាស្រ្ត និងមានសារៈសំខាន់ក្នុងរាជធានីភ្នំពេញ ដូចជា ព្រះបរមរាជវាំង វិមានឯករាជ្យ វិមានឈ្នះឈ្នះ រមណីយដ្ឋានវត្តភ្នំ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងស្ថាប័នរដ្ឋសំខាន់ៗមាន រដ្ឋសភា និងព្រឹទ្ធសភា ជាដើម ។ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំផែនទីកំណត់កម្ពស់អគារនៅតំបន់សំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានអង្គរក្ស និងគណៈវិស្វករកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលពីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ធ្វើជាបទដ្ឋាន និងបទបញ្ញត្តិដាក់ជូនរាជរដ្ឋាភិបាល លើកិច្ចការរៀបចំផែនទី និងការអភិវឌ្ឍនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅបង្កើនសោភ័ណភាព…