-
មន្ត្រីក្រសួងសាធារណការ សូមឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន

(សៀមរាប)៖ ថ្លែងនៅក្នុងពិធីសម្ភោធកាត់ខ្សែបូរ ដាក់ឱ្យប្រើប្រាស់បរិក្ខាសុវត្ត្ថិភាពចរាចរណ៍ នៅតំបន់ជុំវិញវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារៈអប់រំផ្សព្វផ្សាយនានាក្នុងបរិវេណវិទ្យាល័យគោលដៅ នៅក្នុងនៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ពិសេស មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ហើយមុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួត ពិនិត្យកង់ចង្កូតហ្វ្រាំងភ្លើងបំភ្លឺជាដើម ។ លោកជំទាវ មឹន មាណវី បានគូសបញ្ជាក់ថា ការបំពាក់បរិក្ខាសុវត្ត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យនេះ គឺមានគោលបំណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេស សិស្សានុសិស្ស ឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះ បាន និងកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឲ្យមាន ការចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានគ្រប់គ្នាផងដែរ ។ ក្នុងនាមអាជ្ញាធរខេត្ត…
-
លោកជំទាវទី១នៃសាធារណរដ្ឋឥណ្ឌូនេស៊ីនឹងបង្ហាញវត្តមាននៅកម្ពុជា

ភ្នំពេញ៖លោកជំទាវ លូអ៊ីស អារ៉ាណេតា-ម៉ាកូស ភរិយារបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន នឹងរួមដំណើរជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។តាមកម្មវិធីគណៈប្រតិភូនឹងអញ្ជើញមកដល់កម្ពុជានៅរសៀលថ្ងៃទី៧ ខែកញ្ញានេះ។ ខាងក្រោមនេះប្រវត្តិរូបសង្ខេបលោកជំទាវ លូអ៊ីស អារ៉ាណេតា-ម៉ាកូស ភរិយារបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន៖ ដោយ៖វណ្ណ លុក
-
ប្រធានាធិបតីហ្វីលីពីន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃនេះ

ភ្នំពេញ៖ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន នឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជា។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេប ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីនដោយ៖វណ្ណលុក
-
កម្ពុជា ផ្សព្វផ្សាយអំពី កសិផលដែលមានសក្តានុពលដល់វិនិយោគិន និង ធុរជនអាហ្រ្វិកខាងត្បូង ដើម្បីពង្រឹងពង្រីកកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងជំនួបដែលធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាមានបំណងចង់ផ្សព្វផ្សាយអំពីកសិផលសក្តានុពលដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីពង្រឹងពង្រីកកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ក្នុងពិធីនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មបានសម្តែងការស្វាគមន៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាង កម្ពុជា និងប្រទេស អាហ្វ្រិកខាងត្បូង ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំកម្មវិធីវេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នាពេលខាងមុខនេះដែលជាកម្មវិធីសម្រាប់ផ្សារភ្ជាប់ការវិនិយោគ និង ពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម ហើយបានអញ្ជើញគណៈប្រតិភូ ព្រមទាំងវិនិយោគិននិងធុរជនអាហ្វ្រិកខាងត្បូងឱ្យចូលរួម ដេីម្បីស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា សំដៅបង្កើនការវិនិយោគកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕ ដោយ ៖ ម៉ាដេប៉ូ
-
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសហរដ្ឋអាមេរិក តាមដានចំពោះការបន្តដាក់បន្លាលួសរបស់ថៃ នៅព្រំដែនកម្ពុជា និង ថៃ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះស្ថានការណ៍ចុងក្រោយ នៃបញ្ហាព្រំដែនកម្ពុជា និង ថៃ ជាពិសេស ការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះ សម្ដេច ចង់ឱ្យសហរដ្ឋអាមេរិក តាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណា ធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ ។ ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ Bridgette L. Walker ភារធារីស្តីទី នៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ទៅកាន់លោកជំទាវភារធារីស្តីទី ទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។ សម្ដេចតេជោ លើកឡើងចំៗ…
-
ឯកឧត្តម ឃួង ស្រេង សូមឱ្យសមាជិក គណបក្សប្រជាជនកម្ពុជា គោរពលក្ខន្តិកៈរបស់គណបក្ស និង សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាន សំណូមឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ គោរពលក្ខន្តិកៈរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រោះវាជាកត្តាសំខាន់ណាស់ក្នុងការដណ្តើមជ័យជំនៈ និងសូមរួមដំណើរជាមួយគ្នា ទាំងការផ្តល់សេវាសាធារណៈនិងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការសំណូមពរ របស់ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់និងគណៈកម្មាធិការគណបក្ស សង្កាត់វត្តភ្នំខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងទៀតថា ដើម្បីឈ្នះឆ្នោត គណបក្សប្រជាជនកម្ពុជា បានដាក់ចេញទិសដៅច្បាស់លាស់ ។ គណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋានសង្កាត់ ប្រៀបបាននឹងទាហាននៅជួរមុខ ក្នុងការដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោត ដើម្បីឱ្យថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ នៅកម្ពុជា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានបហិច្ចតាដឹកនាំប្រទេសកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ លោកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់ បានលើកឡើងពីភូមិសាស្ត្រក្នុងសង្កាត់ និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់។ គណបក្សសង្កាត់…
-
សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីង នឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក “ទូកនាគ” ថ្នាក់ ដើម្បីពង្រីកធនធានគ្រូបង្វឹក

(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា (CCRF) បានចេញសេចក្តីប្រកាសរបស់ខ្លួននឹងរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាទូកប្រពៃណីខ្នាត់អន្តរជាតិ។ យោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការប្រតិបត្តិសហព័ន្ធ បានគូសបញ្ជាក់ថា ៖ “វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជួយបង្កើនសមត្ថភាពឱ្យគ្រូបង្វឹកប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការទ្រទ្រង់ឱ្យកីឡាទូកប្រពៃណីកម្ពុជា មានភាពស៊ាំ និងប្រកួតប្រជែងបានកាន់តែខ្ពស់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ឯកឧត្តម ជឿជាក់ថា ការចូលរួមរបស់គ្រូបង្វឹកពីរាជធានី-ខេត្តនឹងធ្វើឱ្យកីឡានេះរីកចម្រើនប្រកបដោយចីរភាព។ កម្មវិធីវគ្គបណ្តុះបណ្តាលនេះកើតឡើងបន្ទាប់ពីមាន ចំណារឯកភាពដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា។ យោងតាមសេចក្តីជូនដំណឹង សហព័ន្ធបានស្នើឱ្យគណៈអភិបាលរាជធានី–ខេត្ត…
-
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្ត

(កំពង់ចាម)៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ សូមជម្រាបផងដែរថា ពិធីប្រកាសចូលកាន់មុខតំណែងខាងលើ គឺ លោក ឃន ប្រុស ពីមុនជានាយករដ្ឋបាលសាលាខេត្តកំពង់ចាម ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម និង លោក ចាន់ រ៉ាន់ ផ្ទេរភារកិច្ចពីអភិបាលរងខេត្តព្រៃវែង ចូលកាន់តំណែងជា អភិបាលរងខេត្តកំពង់ចាម ដោយឡែក លោក ជា…
-
ពលរដ្ឋជាង ៥ពាន់គ្រួសារ ក្នុងស្រុកទឹកឈូ ទទួលបានបណ្ណកម្មសិទ្ធិដីពន្ធសូន្យពីរាជរដ្ឋាភិបាល

(កំពត)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យពលរដ្ឋបានប្រើប្រាស់ដីធ្លីស្របច្បាប់ ប្រមុខដឹកនាំប្រទេសបានដាក់ចេញនូវគោលនយោបាយដីធ្លី ក៏ដូចជាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆាប់បំផុត ។ ក្រោយពីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ប្រទេសកម្ពុជាទទួលបានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរនិងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរៀបចំចេញបណ្ណកម្មសិទ្ទិដីធ្លីជូនពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីឱ្យអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធរួមគ្នាអនុវត្ត។ នេះជាប្រសាសន៍ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ថៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម អភិបាលខេត្ត បន្តថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តគិតគូរលើបញ្ហាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ពិសេសការមិនយកពន្ធ (ពន្ធសូន្យ) សម្រាប់ដីដែលផ្ទេរពីឪពុកម្តាយទៅកូន ហើយរាល់ការចំណាយផ្សេងៗលើការចេញបណ្ណគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសកុំឱ្យកើតមានវិវាទដីធ្លីជាមួយគ្នា ព្រោះមុនពេលចេញបណ្ណនេះគឺយើងបានយល់ព្រម និងឯកភាពគ្នារួចហើយរវាងព្រំដីដែលជាប់គ្នាទាំងអស់។ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនពលករដែលវិលមកពីប្រទេសថៃ ហើយមានជំនាញការងារ សូមយកចំណេះដឹងទាំងនោះមកអនុវត្តន៍ និងធ្វើការងារក្នុងស្រុកដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ហើយរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការផ្តល់ការងារជូនរាប់ម៉ឺនកន្លែងផងដែរ។ លោក ព្រាប…
-
លោក ថាក់ស៊ីន ចេញពីប្រទេស មុនតុលាការប្រកាសសាលក្រម ៥ថ្ងៃ

បាងកក ៖ លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃបានចាកចេញពីប្រទេស ចំពេលដែលតុលាការត្រៀមប្រកាសសាលក្រម រឿងក្តីមួយទៀត ដែលលោកប្រឈមនឹងការជាប់ពន្ធនាគារ នៅរយៈពេល ៥ថ្ងៃ ទៀត។ យ៉ាងណា លោក ថាក់ស៊ីន ធ្លាប់រួចខ្លួនម្តង រឿងក្តីប្រមាថព្រះមហាក្សត្រ នាពេលថ្មីៗនេះ។សាលក្រម មួយផ្សេងទៀតនេះ នឹងត្រូវប្រកាស នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ សប្តាហ៍ក្រោយនេះ។ ការចាកចេញ របស់មហាសេដ្ឋី ថាក់ស៊ីន ដែលបានចំណាយពេល ១៥ ឆ្នាំ ក្នុងការនិរទេសខ្លួនឯង ដោយបង្ខំនោះ បានកើតឡើង នៅពេលដែលរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ ដែលកំពុងកាន់អំណាច និង ជាបក្សដែលលោកថាក់ស៊ីន បានបង្កើតផងនោះ កំពុងស្ថិតក្នុងភាពចលាចល ប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំ ពីគណបក្ស គូប្រជែង នៅមុនការបោះឆ្នោត រើសនាយករដ្ឋមន្ត្រី ថ្មី នៅថ្ងៃសុក្រ ទី៥ ខែកញ្ញានេះ។ ប៉ូលិស ថា លោក ថាក់ស៊ីន បានជិះយន្តហោះ ចាកចេញពីព្រលានយន្តហោះ…