Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី

    សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី

    សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី។ ការដាក់ចេញយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនលោក ស៊ី ជីនភីង អបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតបក្សកុម្មុយនិស្តចិន

    សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនលោក ស៊ី ជីនភីង អបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតបក្សកុម្មុយនិស្តចិន
  • ឃ្លាសំខាន់របស់លោក Xi Jinping ក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន (វីដេអូ)

    ឃ្លាសំខាន់របស់លោក Xi Jinping ក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន (វីដេអូ)

    ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ នេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនថា ក្នុងរយៈពេល១០០ឆ្នាំ បក្សកុម្មុយនិស្តចិនបានត្រួសត្រាយផ្លូវដ៏មហិមា បង្កើតបុព្វហេតុដ៏មហិមា និងទទួលបានសមិទ្ធផលដ៏មហិមា ប្រការនេះពិតជានឹងចារឹតក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍន៍របស់ប្រជាជាតិចិន និងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃអរិយធម៌របស់មនុស្សជាតិជាមិនខាន ។ លោកបានថ្លែងថា ចាប់តាំងពីបក្សកុម្មុយនិស្តចិនបានបង្កើតឡើងមក ក៏បានចាត់ទុកការស្វែងរកសុខសុភមង្គលជូនប្រជាជននិងការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិចិនឡើងវិញ ជាគោលបំណងដើមនិងបេសកកម្មរបស់ខ្លួន ។ ក្នុងរយៈពេល១០០ឆ្នាំកន្លងមក ការខិតខំតស៊ូ ពលីនិងបង្កើតសមិទ្ធផលទាំងអស់ដែលបក្សកុម្មុយនិស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនចិនគឺធ្វើក្រោមប្រធានបទតែមួយ ពោលគឺសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ ។ ក្នុងរយៈពេល១០០ឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនចិន បានចារឹតជាប្រវតិ្តសាស្ត្រដ៏មហិមាក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន ដោយភាពក្លាហានគ្មានតក់ស្លុតអ្វីឡើយស្របតាមស្មារតី “ មានឧត្តមគតិដ៏ខ្ពង់ខ្ពស់មិនខ្លាចពលីជីវិត ខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរសភាពការណ៍ទូទៅ” ។ ផ្លូវដ៏មហិមា បុព្វហេតុដ៏មហិមានិងសមិទ្ធផលដ៏មហិមាដែលត្រួសត្រាយក្នុងរយៈពេល១០០ឆ្នាំ ពិតជានឹងចារឹតក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍន៍របស់ប្រជាជាតិចិន និងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃអរិយធម៌របស់មនុស្សជាតិជាមិនខាន ៕

  • សម្តេចតេជោ ផ្ញើលិខិតជូនលោក ស៊ី ជីនភីង អបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតបក្សកុម្មុយនិស្តចិន

    សម្តេចតេជោ ផ្ញើលិខិតជូនលោក ស៊ី ជីនភីង អបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតបក្សកុម្មុយនិស្តចិន

    សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ញើលិខិតជូនលោក ស៊ី ជីនភីង អបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតបក្សកុម្មុយនិស្តចិន៖

  • ខ្លាឃ្មុំធំប្រភេទសត្វកម្រជិតផុតពូជមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

    ខ្លាឃ្មុំធំប្រភេទសត្វកម្រជិតផុតពូជមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

    ខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ កាលពីថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ របស់ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជាតាមរយៈរូបភាពដែលបាន មកពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់ចន្លោះពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ ប៉ុន្តែគេ មិនទាន់មានទិន្នន័យច្បាស់លាស់ថាសត្វខ្លាឃ្មុំធំប៉ុន្មានក្បាលដែលកំពុងមានវត្តមាននៅកម្ពុជានោះទេ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថាការរកឃើញវត្តមាននៃសត្វខ្លាឃ្មុំធំនេះគឺពិតជាមានសារៈប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ និងសម្រាប់ជីវៈចម្រុះ។ តាមរយៈទិន្នន័យនេះនឹងជាមូលដ្ឋានសម្រាប់មន្ត្រីជំនាញនៃក្រសួងបរិស្ថានសិក្សារៀបចំក្នុងការបែងចែកតំបន់ និងការរៀបចំផែនការសម្រាប់ការពារនិងអភិរក្សសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ។ ឯកឧត្តមបានថ្លែងថាតាមរយៈទិន្នន័យរូបភាពដែលប្រមូលបាន វត្តមានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃដែលថតបានជាព័ត៌មានដ៏គួរឱ្យរីករាយព្រោះប្រភេទសត្វកម្រៗមួយចំនួនដែលពិភពលោកជិតបាត់បង់ពូជតែមានវត្តមាននៅកម្ពុជា។ បើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថដាន សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។ ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ។          ឯកឧត្តមនេត្រ ភក្ត្រា…

  • កុមារកំព្រាក្នុងមណ្ឌលមែកឈើ ទទួលអំណោយមនុស្សធម៌ពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា

    កុមារកំព្រាក្នុងមណ្ឌលមែកឈើ ទទួលអំណោយមនុស្សធម៌ពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា

    ដោយទទួលដំណឹងតាមរយៈបណ្តាញសង្គមពីការលំបាករបស់មណ្ឌលមែកឈើ ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនោះ ទើបនៅព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនមណ្ឌលមួយនេះ ដើម្បីជួយសម្រាលការលំបាកបានមួយរយៈផងដែរ ។ លោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែគិតគូរពីការលំបាករបស់កូនៗ ក្មួយៗដែលរស់នៅតាមអង្គការ សមាគម និងមណ្ឌលនានាក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសក្មួយៗក្នុងមណ្ឌលមែកឈើ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។ ហើយលោកក៏បានអំពាវនាវ និងក្រើនរំឭកដល់បុគ្គលិកមណ្ឌល ក៏ដូចជាក្មួយៗអោយចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល (៣ការពារ និង ៣កុំ) ធ្វើយ៉ាងណាកុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ។ សូមបញ្ជាក់ផងដែរថា លោក​ ផន​ ផល្លា​ ជាអតីតក្មេងធ្លាប់រស់នៅក្នុងមណ្ឌល ត្រូវបានអោយកាន់តួនាទីបន្តជាប្រធានថ្មីតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ​ ដេីម្បីដឹកនាំ​និងស្វែងរកជំនួយពី សប្បុរសជននានាក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ តែបច្ចុប្បន្នលោក​មានផ្ទុកជំងឺកូវីដ-១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល ចំណែកឯកុមារចំនួន​១០នាក់ផ្សេង ទៀតក៏បានឆ្លងហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា…

  • សម្តេចក្រឡាហោម ស ខេង ប្រាប់មន្រ្តីគណបក្សកែទម្រង់ កម្ពុជាឱ្យបញ្ឈប់នូវរាល់ សកម្មភាពនយោបាយ នៅតាម មូលដ្ឋាន

    សម្តេចក្រឡាហោម ស ខេង ប្រាប់មន្រ្តីគណបក្សកែទម្រង់ កម្ពុជាឱ្យបញ្ឈប់នូវរាល់ សកម្មភាពនយោបាយ នៅតាម មូលដ្ឋាន
  • លោក វ្លាឌីមៀ ពូទីន៖ វត្តមាននាវាពិឃាតអង់គ្លេសនៅឯនាយឆ្នេរសមុទ្រនៃតំបន់គ្រីមៀ គឺជាការបង្កហេតុ និង មានគោលដៅយោធា

    លោក វ្លាឌីមៀ ពូទីន៖ វត្តមាននាវាពិឃាតអង់គ្លេសនៅឯនាយឆ្នេរសមុទ្រនៃតំបន់គ្រីមៀ គឺជាការបង្កហេតុ និង មានគោលដៅយោធា

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានហៅវត្តមាននាវាពិឃាតអង់ គ្លេសនៅឯនាយឆ្នេរសមុទ្រនៃតំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូបានបញ្ចូលជាទឹកដីរបស់ខ្លួនថា ជា “ការបង្កហេតុ” និងមាន “គោលដៅយោធា” ។ លោក ពូទីន បាននិយាយនៅក្នុងសន្ទរកថាប្រចាំឆ្នាំតាមទូរទស្សន៍នៅថ្ងៃពុធសប្តាហ៍នេះថា វាជាការបង្កហេតុយ៉ាងច្បាស់… វាពិតជាស្មុគស្មាញ ខណៈដែល (នាវាពិឃាតនោះ) មិនត្រឹមតែត្រូវបានបញ្ជាដោយអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែសហរដ្ឋអាមេរិកក៏ជាអ្នកនៅពីក្រោយរឿងនេះដែរ ។ ប្រធានាធិបតីរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា មុនពេលនាវាអង់គ្លេសចូលក្នុងដែនទឹករបស់ខ្លួនកាលពីសប្តាហ៍មុន យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់អាមេរិកបានហោះចេញពីដែនអាកាសយោធារបស់អង្គការ NATO នៅក្នុងប្រទេសក្រិក ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះទេ ។ គួរកត់សម្គាល់ ការអត្ថាធិប្បាយបែបនេះរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីរុស៊ីបានអះអាងកាលពីសប្តាហ៍មុនថា ខ្លួនបានបាញ់ព្រមាននាវាពិឃាតរបស់កងទ័ពជើងទឹកអង់គ្លេសមួយគ្រឿង នៅដែលនាវានោះ បានឆ្លងកាត់ក្បែរឧបទ្វីបគ្រីមៀនៅសមុទ្រខ្មៅ នៅក្នុងអ្វីដែលទីក្រុងមូស្គូហៅថា ជាការរំលោភលើដែនទឹករបស់ខ្លួន ៕ ប្រភព៖ CGTN និង CNA

  • សម្តេចតេជោ ហ៊ុន សែន ៖ គុកសាងសង់ឡើង សម្រាប់ដាក់មនុស្ស អ្នកមិនគោរពច្បាប់ ចេញប៉ុន្មាននាក់ ចាប់ទាំងអស់

    សម្តេចតេជោ ហ៊ុន សែន ៖ គុកសាងសង់ឡើង សម្រាប់ដាក់មនុស្ស អ្នកមិនគោរពច្បាប់ ចេញប៉ុន្មាននាក់ ចាប់ទាំងអស់

    ភ្នំពេញ៖ ក្នុងពេលដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា គុកសាងសង់ឡើង សម្រាប់ដាក់មនុស្ស ដែលធ្វើខុសនឹងច្បាប់ ចំពោះអ្នកមិនគោរពច្បាប់ ត្រូវចាប់ដាក់គុក ទោះបីជាពេលនេះ ក្នុងពន្ធនាគារកំពុងប្រឈម នឹងការឆ្លងកូវីដ១៩ក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ សំដៅដល់អ្នកមិនព្រមស្តាប់ តាមវិធានការសុខាភិបាល និង អ្នកដែលបង្កដល់បញ្ហាសង្គម នាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «គុកមាន បើមិនស្តាប់ចាប់ដាក់ទៅ ចេញប៉ុន្មានចាប់ទាំងអស់ អ្នកឯកចង់ធ្វើអ្វីធ្វើនៅប្រទេសអ្នកឯងទៅ»៕

  • ឯកឧត្តម ជាវ តាយ ថ្លែងថា សម្រាប់ខេត្តកំពត ដែលជា​គោលដៅទេសចរណ៍នោះ បន្ទប់ទឹកសាធារណៈ ជាតម្រូវ​ការ​ចាំបាច់

    ឯកឧត្តម ជាវ តាយ ថ្លែងថា សម្រាប់ខេត្តកំពត ដែលជា​គោលដៅទេសចរណ៍នោះ បន្ទប់ទឹកសាធារណៈ ជាតម្រូវ​ការ​ចាំបាច់