-
កម្ពុជាមាតុភូមិយើង០១ កក្កដា ២០២១

Video មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០១.០៧.២០២១ LD1 សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមានសុខភាពធម្មតា មិនដូចពាក្យចោទថា ខ្ញុំស្លាប់នោះទេ៕…អានផ្ទាល់LD4 សរុបការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃ ៣០មិថុនា មានចំនួនជាង ៤លាន ២សែននាក់ខណះម្សិលមិញនេះ សម្រាប់កម្ពុជាមានអ្នកស្លាប់២៧នាក់ និងឆ្លងថ្មីរហូតដល់ ១១៣០នាក់ដោយជំងឺកូវីដ-១៩៕…អានផ្ទាល់LD សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពង់ឆ្នាំងថ្មីនាថ្ងៃនេះ៕…អានផ្ទាល់LD2 ឯកអគ្គរាជទូតស៊ុយអែតកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕…អានផ្ទាល់LD3 ឯកឧត្តម វេង សាខុន ការអបអរសាទរ « ទិវាមច្ឆាជាតិ ០១ កក្កដា » និងអំពាវនាវដល់បងប្អូនជនរួមជាតិ រួមទាំងប្រជានេសាទទាំងអស់ ត្រូវចងចាំ និងបន្តអនុវត្តនូវអនុសាសន៍ដ៏ត្រចះត្រចង់ទាំង៧ចំណុចរបស់សម្តេចតេជោ៕…អានផ្ទាល់SB3 អភិបាលរាជធានីភ្នំពេញ បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ ,ទោះបីជាវិបត្តិកូវីដ១៩ ប៉ុន្តែវិស័យសំណងនៅរាជធានីភ្នំពេញ មិនជាប់គាំងទេ ៕…អានផ្ទាល់SB4 ប្រធានក្រុមហ៊ុនជីបម៉ុង ប្រគល់ថ្នាំបុរាណចិន ទឹកបរិសុទ្ធ និងភេជ្ជះចំនួនជាច្រើនបន្ទះនិងកេស ជូនរដ្ឋបាបរាជធានី ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩៕…អានផ្ទាល់BH6 ខេត្តកំពង់ធំ៖ ផ្នែកសឹករងស្រុកសន្ទុក ជម្រុញការចិញ្ចឹមសត្វដាំដំណាំ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងដំណាក់កាល…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ និងថ្លែង សារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩

-
អប្សរាព្រឹកនេះ ០១ កក្កដា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ * សម្តេចតេជោនឹងថ្លែងសារពិសេសក្នុងកិច្ចប្រជុំស្តីពីជំងឺកូវីដ-១៩នៅព្រឹកនេះ។ ទន្ទឹមនឹងនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា នឹងមានការផ្សាយបន្តផ្ទាល់ពិសេសសេចក្តីថ្លែងសារពិសេស ពីក្រុងតាខ្មៅ ខេត្តកណ្តាល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពីទូរទស្សន៍ជាតិកម្ពុជា ចាប៉ពីវេលាម៉ោង ៨:៣០ ព្រឹក ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១។ អាស្រ័យហេតុនេះសូមទូរទស្សនិកជនទាំងអស់ អញ្ជើញរង់ចាំទស្សនាដោយមេត្រី! សូមអរគុណ! BH1 ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងចំនួន៤លើកហើយ ហើយឯកឧត្តម ប្រាជ្ញ ចន្ទ ជាបុគ្គលទី៤ ដែលត្រូវបានប្រកាស ឲ្យចូលកាន់តំណែង ជាប្រធាន គ.ជ.ប ជាផ្លូវការហើយ៕ …ឃ្លីប… V5 សម្តេចក្រឡាហោម ស ខេង ប្រាប់ទៅមន្រ្តីគណបក្សកែទម្រង់កម្ពុជាឱ្យបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន៕…អានផ្ទាល់ V6 រាជរដ្ឋាភិបាលយល់ព្រមឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីនៅលើទីតាំងចាស់ ដោយប្រើប្រាស់ថវិកាជាង២០លានដុល្លារ របស់ក្រសួងដែលមានស្រាប់៕… អានផ្ទាល់ C5 ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សន្យានឹងបន្តជួយឧបត្ថម្ភ គាំទ្រ…
-
ក្រសួងមហាផ្ទៃ ព្រមានគណបក្សកែទម្រង់កម្ពុជា ដែលធ្វើសកម្មភាពនយោបាយ ដោយមិនទាន់បានចុះបញ្ជីផ្លូវការនៅឡើយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញលិខិតមួយព្រមានដល់ គណបក្សកែទម្រង់កម្ពុជា ដែលជាគណបក្សបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំដឹកនាំ នៃគណបក្សសង្រ្គោះជាតិ ដែលបានធ្វើសកម្មភាពនយោបាយ ដោយមិនទាន់បានចុះបញ្ជីផ្លូវការនៅឡើយ។ តាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោក ទិន សៃ តំណាងស្ថាបនិក នៃគណបក្សកែទម្រង់កម្ពុជា បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនៅឡើយ។ ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងបានពិនិត្យឃើញថា គណបក្សកំពុងធ្វើសកម្មភាពនយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជាាករអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រសួងមហាផ្ទៃ ក៏បានព្រមានឱ្យគណបក្សកែទម្រង់កម្ពុជា ឱ្យបញ្ឈប់នូវរាល់សកម្មភាពនយោបាយ នៅតាមមូលដ្ឋាន រហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ។ «គណបក្សកែទម្រង់កម្ពុជា» ត្រូវបានបង្កើតដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ…
-
អតីតមេដឹកនាំអាហ្វ្រិកខាងត្បូង ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ ខែ

តុលាការកំពូលរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានកាត់ទោសអតីតប្រធានាធិបតី លោក Jacob Zuma ឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ខែ កាលពីថ្ងៃអង្គារ ពីបទមិនបានបង្ហាញខ្លួន ក្នុងការស៊ើបអង្កេត អំពើពុករលួយ ក្រោយតុលាការបានទុកពេល ៥ ថ្ងៃ ឱ្យគាត់ បង្ហាញខ្លួននៅចំពោះមុខប៉ូលីស។ លោក Zuma មិនបានបង្ហាញមុខនៅក្នុងការស៊ើបអង្កេត ដែលដឹកនាំដោយអនុប្រធានយុត្តិធម៌លោក Raymond Zondo កាលពីខែកុម្ភៈ ហើយមេធាវីរបស់អ្នកស៊ើបអង្កេត បានសុំដីការពីតុលាការ ដើម្បីសុំឱ្យមានការដាក់ពន្ធនាគារលោក។ លោក Amanda Gouws សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Stellenbosch មានប្រសាសន៍ថា៖ « គាត់បានលុបចោល ជម្រើស ផ្លូវច្បាប់ របស់គាត់ ទាំងអស់ ពីព្រោះ គ្មាន តុលាការ ជាន់ ខ្ពស់ណា ដែ លត្រូវប្តឹងឧទ្ធរណ៍លោក នោះទេ។ ជាទូទៅ តុលាការធម្មនុញ្ញ ជា កន្លែងចុ ងក្រោយ ដែល លោក ត្រូវប្រឈម…
-
អាហ្រ្វិកខាងត្បូងប្រកាសបិទប្រទេសក្រោយទទួលរងនូវរលកទី៣នៃជំងឺកូវីដ-១៩

ដោយ៖សៅសម្ភស្ស អាហ្រ្វិកខាងត្បូងបានប្រកាសបិទខ្ទប់ប្រទេសយ៉ាងហោចណាស់២សប្តាហ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី៣នៃជំងឺកូវីដ-១៩ដោយវ៉ារ្យ៉ង់Deltaថ្មី។ ប្រធានាធិបតី លោកCyrilRamaphosa ក្នុងសន្ទរកថាទូទាំងប្រទេសកាលពីថ្ងៃអាទិត្យកន្លងមក។ រលកទីបីបច្ចុប្បន្នកំពុងរីករាលដាលនៅតំបន់ Gauteng ដែលជាតំបន់ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អាហ្រ្វិកខាងត្បូង។ការរឹតបន្តឹងវិធានការពារការឆ្លងជំងឺរួមមានទាំងការហាមឃាតការប្រជុំក្នុងផ្ទះនិងក្រៅផ្ទះលើកលែងតែពិធីបុណ្យសពនិងបម្រាមគោចរត្រូវបានបង្កើតឡើងចាប់ពីម៉ោង៩យប់និង៤ព្រឹកផងដែរ។ ការលក់គ្រឿងស្រវឹងក៏ត្រូវបានហាមឃាត់ខណៈពេលធ្វើដំណើរចូលនិងចេញពីតំបន់ Gauteng ដែលជាតំបន់រងគ្រោះខ្លាំងជាងគេនឹង ត្រូវហាមឃាត់ហើយភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតឱ្យខ្ជប់និងដឹកជញ្ជូនតែប៉ុណ្ណោះ។ដោយឡែកសាលារៀនក៏ត្រូវបានបិទផងដែរ។ លោក Ramaphosa បាននិយាយថា៖ «យើងកំពុងស្ថិតនៅក្នុងស្ថានភាពតឹងតែងខ្លាំង ហើយរលកលើកនេះហាក់ ដូចជាអាក្រក់ជាងរលកមុនៗ។ ករណីឆ្លងខ្លាំងបំផុតនៃរលកលើកនេះមើលទៅខ្ពស់ជាងរលកពីរមុនទៅទៀត ហើយរយៈពេលក៏អាចនឹងមានរយៈយូរជាងរលកទាំងពីរដែរ»។ ប្រភព៖ South Africa enters strict lockdown to combat ‘extremely serious’ impact of Delta variant https://edition.cnn.com/2021/06/28/africa/south-africa-lockdown-covid-intl/index.html
-
សម្តេចតេជោនឹងថ្លែងសារពិសេសក្នុងកិច្ចប្រជុំស្តីពីជំងឺកូវីដ-១៩នៅព្រឹកស្អែក

ប្រិយមិត្តទូរទស្សនិកជនជាទីគោរព ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា នឹងមានការផ្សាយបន្តផ្ទាល់ពិសេសសេចក្តីថ្លែងសារពិសេស ពីក្រុងតាខ្មៅ ខេត្តកណ្តាល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពីទូរទស្សន៍ជាតិកម្ពុជា ចាប៉ពីវេលាម៉ោង ៨:៣០ ព្រឹក ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១។អាស្រ័យហេតុនេះសូមទូរទស្សនិកជនទាំងអស់ អញ្ជើញរង់ចាំទស្សនាដោយមេត្រី!សូមអរគុណ!
-
ឯកឧត្តម ចម ប្រសិទ្ធ ទទួលជួបលោកជំទាវ ឯកអគ្គរដ្ឋទូត សឹង្ហបុរី ទេីបតែងតាំងថ្មី ប្រចាំ កម្ពុជា
ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ បានទទួលជួប លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ សឹង្ហបុរី ទេីបតែងតាំងថ្មី ប្រចាំ កម្ពុជា ដើម្បី សម្ដែង ការ គួរសម និង ពិភាក្សា ការ ងារ នៅទីស្តីការក្រសួង ។ នៅក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និង វាយតម្លៃ ខ្ពស់ ចំពោះ ទំនាក់ទំនង កិច្ច សហប្រតិបត្តិការ ដ៏ល្អ រវាង កម្ពុជា និង…
-
សូមទស្សនាវីដេអូ បង្ហាញអំពីការកសាង ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ក្នុងក្រុងព្រះសីហនុ

-
កម្ពុជាមាតុភូមិយើង ៣០ មិថុនា ២០២១

Video https://fb.watch/6rC5Pskcfe/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង៣០.០៦.២០២១ LD3 ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូត ភ្លៀង ផ្គរ រន្ទះ ដោយចាប់ពីថ្ងៃនេះកម្ពុជានឹងទទួលរងឥទ្ធិពលពីរគឺខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាបពីប្រទេសចិន៕ឃ្លីប…LD4 នាព្រឹកថ្ងៃនេះ ឯ.ឧ ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.បថ្មី នឹងត្រូវប្រកាសចូលកាន់តំណែងហើយ៕ …អានផ្ទាល់LD5 ទូទាំងប្រទេស៖ គិតត្រឹមយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួង ការពារ ជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅ ទូទាំងប្រទេសសរុបចំនួន៤លាន១សែននាក់ក្នុងលទ្ធផលគោលដៅ១០លាននាក់ ស្មើនឹងចំនួន៤១%៕ចប់LD2 យុទ្ធនាការចាក់វ៉ាក់សាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងចាប់ផ្តើមនៅថ្ងៃទី០១កក្កដា៕ …អានផ្ទាល់LD1 ខេត្តស្វាយរៀងជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ហើយមួយរយ:ចុងក្រោយនេះបានរកឃើញវិជ្ជមានថ្មីមានការកើនឡើងគួរកត់សម្គាល់ផងដែរ៕ លោក នុត នាង រាយការណ៍ផ្ទាល់LD6 ឯកឧត្ដមទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ ដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀង នៅខេត្តបន្ទាយមានជ័យ នាព្រឹកនេះ ៕ …អានផ្ទាល់LD7 ក្រសួងយុត្តិធម៌…