-
លោកយាយអាយុ១០១ឆ្នាំចាក់វ៉ាក់សាំងទទួលបានអំណោយសម្តេចតេជោ (Video Inside)

លោកយាយ អាយុ ១០១ ឆ្នាំម្នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ បានទទួលអំណោយ ពីសម្តេចតេជោ ហ៊ុន សែន។ ថវិកាឧបត្ថម្ភចំនួន៣លានរៀល និងសម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ត្រូវ បានផ្តល់ដល់លោកយាយឈ្មោះហូវ យ៉ូខាំ នៅថ្ងៃទី២កក្កដានេះ តាមរយៈលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
-
កម្ពុជាស្លាប់៣២នាក់ ដោយសារកូវីដ១៩ (Video Inside)

ចំនួនមនុស្សស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានតួលេខខ្ពស់ដល់៣២នាក់ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីមានការឆ្លងនិងស្លាប់ដោយកូវីដ១៩នោះមក។ តួលេខបាត់បង់ជីវិតរយៈពេលប្រមាណ៣ថ្ងៃជាប់គ្នាមកនេះ ត្រូវគេកត់សម្គាល់ថាគឺជាតួលេខខ្ពស់ជាប់ៗគ្នា ដែលសរុបមានចំនួន៨៥នាក់រួមទាំងការស្លាប់ថ្ងៃទី៣០មិថុនាមាន២៧នាក់និងនៅថ្ងៃទី១កក្កដាមានចំនួន២៦ នាក់ផងដែរ។សេចក្តីរាយការណ៍ជុំវិញការឆ្លងកូវីដ១៩ថ្មីចូលក្នុងសហគមន៍ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះត្រូវគេបញ្ជាក់ថាមានចំនួន៧៧៤ករណី ដែលថយចុះ ៩៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៣២ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៤ម៉ឺន៩ពាន់៤៧៨នាក់ហើយ ។
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០២-កក្កដា-២០២១

មាតិការព័ត៌មាន BT1- ព្រឹទ្ធសភា អនុម័ត និងយល់ព្រមរបៀបវារៈសំខាន់ៗ ចំនួន៥ ក្នុងសម័យប្រជុំ លើកទី៧ នីតិកាលទី៤ ៕ …ឃ្លីប… (អត្ថបទ រូបភាព គ្រី សម្បត្តិ + អាន ឃុន ស្រីនុច + កាត់ត ប៊ុន ហុក) SB1- សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ចប់អាណត្តិ ជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធអនឡាញ ៕ …ឃ្លីប… (រូបភាព អត្ថបទ ៖ ថេត វិចិត្រ កាត់ត ៖ ហេង សម្បត្តិ សម្លេង ៖ រ័ត្ន ចរិយា) BH- សម្តេចតេជោ បញ្ចប់ការធ្វើចត្តាឡីស័ក ជាមួយលទ្ធផល អវិជ្ជមាន ៕ អានផ្ទាល់ BH1- រដ្ឋមន្រ្តីការបរទេស…
-
សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ចប់អាណត្តិជួបសម្តែងការគួរសម និងជម្រាបលាតាមប្រព័ន្ធអនឡាញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចប់អាណត្តិក្នុងពេលឆាប់ៗនេះ ជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តម វូ ក្វាង មិញ បានសូមអភ័យទោសសម្តេចប្រធានរដ្ឋសភា ដែលមិនបានចូលជួបសម្តែងការគួរសមនិងជម្រាបលា សម្តេចដោយផ្ទាល់នៅក្នុងឱកាសត្រូវបញ្ចប់អាណត្តិការទូតនេះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ឯកឧត្តមបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានគំាទ្រនិងណែនាំចំពោះ ឯកឧត្តម ជាប្រចំារហូតមក នៅក្នុងការបំពេញបេសកកម្មការទូតរយៈពេល៣ឆ្នាំនេះ ក្នុងការបម្រើដល់ផលប្រយោជន៍និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យទទួលបានជោគជ័យយ៉ាងធំធេង។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអបអរសាទរយ៉ាងខ្លំាងក្លា នូវលទ្ធផលយ៉ាងធំធេងកើតចេញពីជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម កាលពេលថ្មីៗនេះ ដែលនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែគ្រប់ជ្រុងជ្រោយដល់ប្រទេសទំាងពីរ ជាពិសេសស្ថាប័នរដ្ឋសភានៃប្រទេសទំាងពីរ បន្ថែមទៀត។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម…
-
កម្ពុជាមាតុភូមិយើង ០២ កក្កដា ២០២១

Video https://fb.watch/6ueJUfNrPr/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០២.០៧.២០២១ LD7 សម្តេចតេជោ បានបង្ហោះចម្រៀងមួយបទ ” សង្ឃឹមស្អែកថ្មី” ដែលរៀបរាប់និងបង្ហាញពីភាពខុសគ្នាក្នុងការរស់នៅក្នុងបរិបទកូវីដ-១៩ ៕ (ឃ្លីប)LD3 គិតត្រឹមថ្ងៃទី០១ ខែកក្កដាទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួនជាង៤លាន៣សែននាក់ ខណះមានអ្នកឆ្លងថ្មី៩៩៩នាក់ ស្លាប់២៦នាក់៕អានផ្ទាល់LD2 ក្រសួងប្រៃសណីយ៍ ប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើម៣,៧ដុល្លារ ក្នុងមួយឧបករណ៍ និងមិនលក់ជូនសម្រាប់ធ្វើអាជីវកម្មបន្ដនោះឡើយ៕អានផ្ទាល់LD5 ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់ ២នាក់៕អានផ្ទាល់LD4 សម្ដេចក្រឡាហោម៖នៅឆ្នាំក្រោយ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកនយោបាយផ្សេងៗតែងតែយកបញ្ហាប្រឈម និងឆ្កឹះទំនាស់នានា ដើម្បីទាញប្រជាប្រិយភាព៕អានផ្ទាល់LD6 កម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែឈានដល់កម្រិតដែលប្រទេសទាំងពីរចង់បាន៕អានផ្ទាល់LD រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាសម្រេចការនាំចេញផលិតផលឆមាសទី១សម្រេចបានជាង៤លាន៤៥ម៉ឺនតោន៕អានផ្ទាល់LD1 កីឡដ្ឋានស្តាតចាស់ កំពុងបង្ហាញសម្រស់ថ្មី ដើម្បីត្រៀមការប្រកួតឡើងវិញនាខែក្រោយ៕អានផ្ទាល់D9 ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងដៃគូផ្តល់ជំនួយ នៃអង្គការ ចៃកាJicaជប៉ុន បានជួបពិភាក្សាការងារជាមួយ និងរដ្ឋបាលខេត្តបាត់ដំបង៕អានផ្ទាល់ព័ត៌មានអន្តរជាតិពេលព្រឹក១- អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការរើងអើងវ៉ាក់សាំងកំពុងគំរាមកំហែងដល់ជីវិតមនុស្សរាប់ពាន់លាននាក់ ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា…
-
ខេត្តកំពង់ឆ្នាំង ស្លាប់១នាក់ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកដែលប្រកបអាជីវកម្មមានអំណោយផលយ៉ាងខ្លាំងក្នុងការបង្កើតមុខរបរថ្មី បណ្តាក់ទុន ឬគិតចង់ផ្លាស់ប្តូរកន្លែងធ្វើការ ពីព្រោះផលចំណេញមានកំរិតខ្ពស់។ ចំណែកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលការតម្លើងប្រាក់ខែ ឬទទួលបានការលើកទឹកចិត្តពីសំណាក់មនុស្សរួមក្រុម ជាពិសេសថា្នក់លើ។ ថ្ងៃនេះអ្នកមានអំណោយផលពេញមួយថ្ងៃតែម្តង ដូច្នេះអ្នកអាចផ្តើមការងារពេលណាក៏មិនយឺតពេលនោះទេ។ ដោយឡែកសុខភាពរបស់អ្នកហាក់មិនសូវល្អនោះទេ ដូច្នេះសូមថែរក្សាសុខភាព និងសម្រាកឲ្យមានច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពវិជ្ជមានក្នុងការធ្វើឲ្យមានភាពចម្រើនដល់ការងារ ពិសេសគឺការធ្វើទំនាក់ទំនងផ្លូវការ។ សូមបដិសេធការរិះគន់ វាយតម្លៃ ឬការបង្ហាញគោលគំនិតរបស់អ្នកច្រើនពេក ការសម្របទៅតាមស្ថានការណ៍ជាវិធីសាស្រ្តដែលមានអំណោយផលបំផុតក្នុងពេលនេះ។ ថ្ងៃនេះលោកអ្នកគួរចំណាយពេលគិតគូរដល់ស្ថានភាពជុំវិញការងាររបស់អ្នក ពីព្រោះកំរិតអស្ថេរភាពមួយចំនួនបានកើតឡើង។ ប្រសិនបើមានពាក់ព័ន្ធដល់រឿងលុយកាក់ ឬការខ្ចីបុលនានា គួរដោះស្រាយឲ្យបានលឿន និងសមស្រប ពីព្រោះវាជាចំណុចបញ្ហារបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅយ៉ាងរលូន ព្រមទាំងទទួលបានការជឿទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកក៏ស្ថិតក្នុងចំណុចមិនប្រាកដចំពោះផ្នត់គំនិតរបស់ខ្លួន អ្នកគួរជៀសវាងការមិនទុកចិត្តលើសមត្ថភាពខ្លួនឯង។ ថ្ងៃនេះបញ្ហាតូចតាចមួយចំនួនអាចកើតឡើង ប៉ុន្តែសូមកុំមានភាពតានតឹង ឬព្រួយបារម្ភអ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបាន។ ដោយឡែក សូមកុំទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ។ ឆ្នាំថោះ…
-
អប្សរាព្រឹកនេះ ០២ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ H1 សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី។ ការដាក់ចេញយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។សម្ដេចតេជោបានបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារ អំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់៕…ឃ្លីប… H2 វិធានការទី២ គឺការធ្វើតេស្តរហ័ស គឺជាចំណុចមួយក្នុងយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលដាល់វីរុសកូវីដ-១៩។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។ …ឃ្លីប… H3 វិធានការទី៣ ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។ សម្តេចតេជោ បញ្ជាឲ្យមន្ត្រីសុខាភិបាល និងមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ មើលថែពលរដ្ឋ ខណៈពេលដែលធ្វើចត្តាឡីស័ក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្កងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។…ឃ្លីប……
-
កម្ពុជារំពឹងទទួលវ៉ាក់សាំង៩លានដូសទៀតពីប្រទេសចិនក្នុងរង្វង់ខែកក្កដានិងខែសីហា (Video Inside)

