Category: នយោបាយ

  • ប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួល​ការចាក់វ៉ាកសាំង ការពារជំងឺកូវីដ១៩ លើកទី២

    ប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួល​ការចាក់វ៉ាកសាំង ការពារជំងឺកូវីដ១៩ លើកទី២
  • អាជ្ញាធរសម្រេចបិទខ្ទប់ ផ្សារស្គន់ថ្មី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩

    អាជ្ញាធរសម្រេចបិទខ្ទប់ ផ្សារស្គន់ថ្មី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ១៩
  • ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៩៧.២៥% ហើយ

    ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៩៧.២៥% ហើយ
  • បើទោះបីការងារទូត របស់ឯកឧត្តមឯកឧត្តម Bjorn Haggmark មានរយៈពេលខ្លី ពិតមែនតែ បានចូលរួមណែកធ្វើឲ្យទំនាក់ទំន កម្ពុជា ស៊ុយអ៊ែត កាន់តែមានភាពល្អប្រសើរ

    បើទោះបីការងារទូត របស់ឯកឧត្តមឯកឧត្តម Bjorn Haggmark មានរយៈពេលខ្លី ពិតមែនតែ បានចូលរួមណែកធ្វើឲ្យទំនាក់ទំន កម្ពុជា ស៊ុយអ៊ែត កាន់តែមានភាពល្អប្រសើរ

    នៅក្នុងជំនួបជំរាបលានិងពិភាក្សាការងាជាមួយរបស់ឯកអគ្គរដ្ឋទូតនៃឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការការទូត របស់ឯកឧត្តមឯកឧត្តម Bjorn Haggmark បើទោះបីមានរយៈពេលខ្លី ពិតមែនតែសំរាប់ការងារទូត ពិតជាបានចូលរួមណែកធ្វើឲ្យទំនាក់ទំន កម្ពុជា ស៊ុយអ៊ែត កាន់តែមានភាពល្អប្រសើរជាលំដាប់ ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៍បានបញ្ជាក់បន្ថែមដែរថា សំរាប់ប្រទេសកម្ពុជា នៅតែ បន្ដរក្សានូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តការ ពិសេសការគាំទ្រចំពោះ វត្តមានឯកអគ្ករដ្ឋទូតថ្មីនៃប្រទេសស៊ុយអ៊ែតថ្មី ដែលត្រូវចូលមកបំពេញការងារបន្ដ ពីឯកឧត្តម Bjorn Haggmark។ គួររំលឹកថា រដ្ឋាភិបាលស៊ុយអ៊ែតគ្រោងនិងបិទស្ថានទូតរបស់ខ្លួននៅភ្នំពេញនាចុងឆ្នាំនេះក៍ដោយ សំរាប់កិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយ កម្ពុជា គឺនៅតែបន្ដតាមរយៈស្ថានបេសកកម្ម ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ ហើយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជា ពេលកន្លងមកមានដូចជា.វិស័យកសិកម្ម.វិស័យអប់រំ បរិស្ថានពាណិជ្ជកម្មនិងវិស័យទេសចរណ៍ជាដើម។ ឯកឧត្តម Bjorn Haggmark ក៍បានថ្លែងអំណរគុណចំពោះរាជរដ្ឋភិបាល ក៍ដូចជាក្រសួងការបរទេសកម្ពុជា ដែលបានសហការផ្ដល់នូវកិច្ចគាំពារនៃដំណើរការបេសកកម្មការងារទូតរបស់ឯកឧត្តមក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ឲ្យទទួលបានជោគជ័យ។ ទាក់ទងនិងការបិទស្ថានទូតនៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋស៊ុយអ៊ែតដែលត្រូវបញ្ចប់អណ្ដត្តិក៍បានបញ្ជាក់ដែរថា ៖ ដើម្បីឲ្យដំណើរការ ការងារជាមួយរដ្ឋាភិបាលកម្ពុជាមានភាពងាយស្រួល ទោះជាមិនស្ថានទូតនៅក្នុងប្រទេសកម្ពុជាក៍ដោយ ក្នុងន៉រដ្ឋាភិបាលនៃប្រទេសស៊ុយអ៊ែតនិងបង្កើតឲ្យមានការិយាល័យកិច្ចសហប្រតិបត្តការ ព្រមទាំងគ្រោងបង្កើតឲ្យមានកុងស៊ុលកិត្តិយសនៅភ្នំពេញ…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៣ កក្កដា​ ២០២១

  • លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន គ្រោងនឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីនៅថ្ងៃស្អែក

    លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន គ្រោងនឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីនៅថ្ងៃស្អែក

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី៥កក្កដានេះ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។ កិច្ចប្រជុំនោះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦កក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-រុស្សី នាពេលបច្ចុប្បន្ន និងសហពន្ធ័រុស្សី គ្រោងនឹងធ្វើជាសហ ប្រធានដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំនោះ គ្រោងនឹងពិនិត្យឡើងវិញនូវសមិទួ្ធផលនៃទំនាក់ទំនង អាស៊ាន -រុស្សី ដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាបន្តតាមដានការងារ ក្រោយកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្សី ស្ដីពីជំងឺកូវីដ១៩ ដែលបាន ប្រព្រឹត្តទៅកាលពីឆ្នាំមុន។ កិច្ចប្រជុំតាមប្រពន្ធ័វីដេអូននោះ ត្រូវក្រសួងការបរទេសបញ្ជាក់ថា គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន រុស្សី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុងមានបញ្ហាប្រឈម។ ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន – រុស្សី ចាប់ពីខែសីហាឆ្នាំ២០២១។

  • សម្ភារៈប្រើប្រាស់បំរើដល់វិស័យសុខាភិបាល រួមនឹងគ្រឿងឧបភោគ បរិភោគ ត្រូវបានប្រគល់ជូនដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីទុក ចែកចាយបន្តដល់កន្លែងធ្វើចត្តឡីស័ក និងមណ្ឌលសម្រាក ព្យាបាលអ្នកជំងឺកូវីដ-១៩

    សម្ភារៈប្រើប្រាស់បំរើដល់វិស័យសុខាភិបាល រួមនឹងគ្រឿងឧបភោគ បរិភោគ ត្រូវបានប្រគល់ជូនដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីទុក ចែកចាយបន្តដល់កន្លែងធ្វើចត្តឡីស័ក និងមណ្ឌលសម្រាក ព្យាបាលអ្នកជំងឺកូវីដ-១៩

    ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកំពង់ស្ពឺ ក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ កាលពីរសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១ នៅអាគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង គណៈអភិបាល ខេត្តកំពង់ស្ពឺ ​បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ ទទួល សម្ភារៈមួយចំនួនរបស់គណៈកម្មាធិការប្រឆាំងកូវីដ-១៩ ខេត្ត ដើម្បីចូលរួមចែកចាយបន្ត នូវសំភារៈ គ្រឿងឧបភោគ បរិភោគទាំងនោះ ទៅដល់កន្លែងធ្វើចត្តឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅទូទាំងខេត្ត ។ ឯកឧត្តម វ៉ី សំណាង បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់អស់លោក លោកស្រី ជាសប្បុរសជន ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់ ឯកឧត្តម ដើម្បីចែកចាយបន្តដល់កន្លែងធ្វើចត្តឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ។​ ឯកឧត្តម  សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអស់លោក ដែលចំណាយពេលវេលា ក្នុងការចូលរួម និងជាពិសេសសមាគមស្បែកជើងកម្ពុជា ដែលមានលោកឧកញ៉ា លី…

  • កម្ពុជាមាតុភូមិយើង ០៥ មិថុនា ២០២១

    កម្ពុជាមាតុភូមិយើង ០៥ មិថុនា ២០២១

    Video https://fb.watch/v/1cGTu9-Uu/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៥.០៧.២០២១ LD ក្រសួងធនធានទឹក អំពាវនាវសូមឲ្យសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់​ដោយកម្ពុជានឹងទទួលរង ឥទ្ធិពលកូនព្យុះ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៨ ខែកក្កដា, និងមានភ្លៀងធ្លាក់ពីបង្ហួរទៅច្រើន ៕ឃ្លីបLD1 ម្ចាស់តោអរគុណសម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យយកតោមកចិញ្ចឹមវិញតែត្រូវធ្វើ ទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង ៕អានផ្ទាល់LD6 មន្ទីរការបរទេសខេត្តហ៊ូប៉េប្រទេសចិន ស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្ត ហ៊ូប៉េប្រទេសចិន ជាមួយខេត្តសៀមរាប កំពត ព្រះសីហនុ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យ៕.. អានផ្ទាល់LD7 លោកជំទាវ ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ជូនក្រសួងការពារជាតិ៕.. អានផ្ទាល់LD4 ទូទាំងប្រទេស៖ គិតត្រឹមថ្ងៃទី០៤ ខែកក្កដាសរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួនជាង៤លាន៥សែននាក់ ខណះអ្នកឆ្លងកូវីដ១៩សរុបកើនជាង៥ម៉ឺននាក់ ស្លាប់ជាង៧០០នាក់ ៕…អានផ្ទាល់LD3 អភិបាលរាជធានី៖ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយ តែនៅរកឃើញវិជ្ជមានកូដវីដ.១៩ ៕…អានផ្ទាល់TG គិតត្រឹមយប់ថ្ងៃទី៤ ខែកក្កដា ខេត្តចំនួន៤ បន្តរប្រកាសរកឃើញអ្នកវិជ្ជមានច្រើនជាងបណ្តាខេត្តនានា ៕…អានផ្ទាល់LD2 ក្រសួងប្រៃសណីយ៍…

  • គិតត្រឹមថ្ងៃទី៤ ខែ កក្កដា ក្រសួងប្រៃសណីយ៍លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បានចំនួន ៤៦៦៧៥

    គិតត្រឹមថ្ងៃទី៤ ខែ កក្កដា ក្រសួងប្រៃសណីយ៍លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បានចំនួន ៤៦៦៧៥

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១ក្រសួងប្រៃសណីយ៍ បានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤៦៦៧៥ ជូន២១០ ក្រុមហ៊ុន-ស្ថាប័ន។ ក្រសួងបានបន្តឱ្យដឹងថា ក្នុងចំណោមសំណើទិញទាំង ៧៤៥ គិតជាបរិមាណបញ្ជាទិញឧករណ៍សរុបមាន ២៦២,៧៧៥ ក្រសួងបានផ្ដល់អាទិភាព  ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈមហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។           ជាមួយគ្នានេះក្រសួងប្រៃសណីយ៍បានបញ្ជាក់បន្ថែមថាក្រសួងនឹងធ្វើការដោះស្រាយសំណើទិញផ្សេងទៀតស្របតាមអាទិភាពខាងលើ ជាបន្តបន្ទាប់ទៅតាមបរិមាណស្តុករបស់ឧបករណ៍ដែលនៅសល់និងនាំចូលបន្ថែម៕ដោយ៖ម៉ាដេប៉ូ

  • ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៩៧.២៥% ហើយ

    ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៩៧.២៥% ហើយ

    ភ្នំពេញ៖ បើយោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២១ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន ៩៧.២៥% ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះស្ពានឆ្លងកាត់ ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន ៩៥.១០% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ សម្រេចបាន ៩៩,៤០% គ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២១។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២.៩៨៣គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧.៦០៨គីឡូម៉ែត្រ ជាប្រភេទ ផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥.៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២.៨០គីឡូម៉ែត្រ មានទទឹងសរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤.៨០គីឡូម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥.៤២គីឡូម៉ែត្រ…