Category: នយោបាយ

  • ក្រសួងវប្បធម៌ បញ្ជាក់ថាសំណង់ប្រាសាទ ដែលសង្ស័យថា ប្រទេសថៃ ចម្លងតាមរចនាបថ អង្គរវត្តខ្មែរ គឺភាន់ច្រឡំ

    ក្រសួងវប្បធម៌ បញ្ជាក់ថាសំណង់ប្រាសាទ ដែលសង្ស័យថា ប្រទេសថៃ ចម្លងតាមរចនាបថ អង្គរវត្តខ្មែរ គឺភាន់ច្រឡំ
  • កម្ពុជាមាតុភូមិយើង ០៨ កក្កដា ២០២១

    កម្ពុជាមាតុភូមិយើង ០៨ កក្កដា ២០២១

    Video https://fb.watch/v/1Rf8qo9WL/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៨.០៧.២០២១ LD សម្តេចតេជោ ហ៊ុន សែន អបអរសាទរនៃការរម្លឹកខួប៤ឆ្នាំ នៃការដាក់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕…ឃ្លីបLD1 គិតត្រឹមព្រឹកថ្ងៃ០៨ កក្កដា នៅទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ៤លាន៧សែននាក់ ខណះអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់ជាង៥ម៉ឺន៧ពាន់នាក់ ស្លាប់ជាង៧៩៨នាក់៕..អានផ្ទាល់LD2 ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩ ៕..អានផ្ទាល់TG2 អំណោយជាឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ១៩ របស់មូលនិធិ GX នៃរដ្ឋាភិបាលចិន បានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ៕……..អានផ្ទាល់…C6 នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំទៅកាន់អាវុធហត្ថទូទាំងប្រទេស លើការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងបញ្ជាឲ្យរៀបចំបន្ទាយឡុងឈិន ដើម្បីជាកន្លែងព្យាបាលកម្រិតស្រាល៕…អានផ្ទាល់LD3 សម្តេចក្រឡាហោមអំពាវនាវដល់កម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ៕..អានផ្ទាល់TG1 កម្ពុជា និងអង្គការ CCOP បង្ហាញពីគម្រោងផ្តួចផ្តើមថ្មីៗចំនួន៦ ដែលនឹងផ្ដល់ប្រយោជន៍ ដល់កម្ពុជាជាច្រើន ៕……អានផ្ទាល់….C7 មេឃុំ និងមេភូមិ ត្រូវបានមន្ត្រីជំនាញកោះហៅ មកធ្វើកិច្ចសន្យាបញ្ឈប់រាល់ការបញ្ជាក់លើលិខិតទិញលក់ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ និងឧទ្យានជាតិ…

  • សម្ដេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដសភាជាតិ អបអរសាទរខួប នៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    សម្ដេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដសភាជាតិ អបអរសាទរខួប នៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដសភាជាតិ អបអរសាទរខួប នៃការដាក់បញ្ចូលប្រាសាទព្រះវិហារនិងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរ ព្រៃគុក របស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ រហូតត្រូវបាន UNESCO  ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងកេបិក ប្រទេសកាណាដា សម្រាប់ប្រសាទព្រះវិហារ និងប្រាសាទសំបូរ ព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ យើងជាកូនចៅ បានចងចាំនិងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចទាមទារយុត្តិធម៌ នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលបានកាត់ក្តីឱ្យកម្ពុជាយើងឈ្នះប្រទេសថៃក្នុងការគ្រប់គ្រងប្រាសាទ…

  • អប្សរាព្រឹកនេះ ៧ កក្កដា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D1     ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៧-១៣ ខែកក្កដា, កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង សូមប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ      ខ្ពស់ៗ ៕ អានផ្ទាល់ (Page) V1      សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈមួយចំនួន អំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលកូវីដ-១៩ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលបជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» តាមប្រព័ន្ធវីដេអូសន្និសីទ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ស៊ី ជីនពីង (Xi Jinping), អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយទាំងអស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និងទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោក…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលរវាង​ថ្នាក់ដឹកនាំ​នៃគណបក្សកុម្មុយនីស្តចិន និងគណបក្ស​នយោបាយ​លើពិភពលោក

    សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលរវាង​ថ្នាក់ដឹកនាំ​នៃគណបក្សកុម្មុយនីស្តចិន និងគណបក្ស​នយោបាយ​លើពិភពលោក

    ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលបជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» តាមប្រព័ន្ធវីដេអូសន្និសីទ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ស៊ី ជីនពីង (Xi Jinping), អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយទាំងអស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និងទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោក រួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិក្នុងស្មារតីនេះ ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈមួយចំនួន អំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖ ទី១-ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន និងការគ្រោងខ្ពស់សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និង ឯករាជ្យជាតិ នីមួយៗ…

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ « ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ » ថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា៕

  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ ០៦ កក្កដា ២០២១

    ព្រឹត្តិការណ៍ប្រចាំថ្ងៃ ០៦ កក្កដា ២០២១

    មាតិកាព័ត៌មាន N03- ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៧-១៣ ខែ      កក្កដា, កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង សូមប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕ អាន្ទាល់ ( ក្រសួង) BH1- វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ ៕ ឃ្លីប(អត្ថបទ រូបភាព ស៊ូ វណ្ណ លុក + អាន ស្រ៊ាង ដាលិន កន្និកា + កាត់ត ប៊ុន ហុក) N04- ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់មនុស្ស៣១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩អ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៣៥នាក់ខណៈអ្នកជំងឺចំនួន៦៥៤ នាក់បានជាសះស្បើយ៕ អានផ្ទាល់ BH2- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ច របស់កូនខ្មែរ       គ្រប់ៗ៕ឃ្លីប (អត្ថបទ រូបភាព ស៊ូ វណ្ណ លុក + អាន ស្រ៊ាង…

  • សម្តេចតេជោ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រសប្តាហ៍នេះ

    សម្តេចតេជោ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រសប្តាហ៍នេះ

    ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ សប្តាហ៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (ZOOM)។ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី០៥ ខែកក្កដា ២០២១ បានឲ្យដឹងថា៖ យោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី នឹងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (ZOOM) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០នាទីព្រឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើ៖១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ២- បញ្ហាផ្សេងៗមួយចំនួនទៀត។ អាស្រ័យហេតុនេះសូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ…

  • លោកជំទាវ ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំង​ចំនួន១០គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ជូនក្រសួងការពារជាតិ

    លោកជំទាវ ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំង​ចំនួន១០គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ជូនក្រសួងការពារជាតិ
  • អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបញ្ជាក់ថា ស៊ុយអែត បានជួយសាលាក្តីខ្មែរក្រហម ជាង១៤លានដុល្លារ ខណៈសន្យាបន្តជួយរហូតដល់ទីបញ្ចប់

    អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបញ្ជាក់ថា ស៊ុយអែត បានជួយសាលាក្តីខ្មែរក្រហម ជាង១៤លានដុល្លារ ខណៈសន្យាបន្តជួយរហូតដល់ទីបញ្ចប់