Category: នយោបាយ

  • ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តី ការបរទេសអាស៊ាន-សហរដ្ឋអាមេរិក

    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តី ការបរទេសអាស៊ាន-សហរដ្ឋអាមេរិក

    សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តី ការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។ សួង ពិសិដ្ឋ

  • ក្រុមការងាររាជដ្ឋាភិបាលចុះជួយ ឃុំពង្រក្រោម ប្រគេនទៀនវស្សា និងទេយ្យទាន បច្ច័យ ដល់ព្រះសង្ឃ ដែលគង់ចាំវក្សារនាពេលឆាប់ៗខាងមុខនេះ

    ក្រុមការងាររាជដ្ឋាភិបាលចុះជួយ  ឃុំពង្រក្រោម  ប្រគេនទៀនវស្សា និងទេយ្យទាន បច្ច័យ ដល់ព្រះសង្ឃ ដែលគង់ចាំវក្សារនាពេលឆាប់ៗខាងមុខនេះ

    ខេត្តសៀមរាប៖ ក្នុងឪកាសដែលពិធីបុណ្យចូលកាន់ព្រះវក្សារកាន់តែជិតឈាងចូលមកដល់ ឧត្ដមសេនីយ៍ទោ ឱ បូរិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ោ វណ្ណៈ     ប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយ   ឃុំពង្រក្រោម  អមដំណើរដោយ អនុប្រធាន ក្រុមការងារខេត្ត ចុះជួយឃុំ កាលពីរសៀល ថ្ងៃអាទិត្យ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បាននាំយកនូវ   ទៀនវស្សា គ្រឿងបរិក្ខាទយ័ទាន និងបច្ចយ័ ផ្ទាល់ខ្លួនរបស់       ឯកឧត្តម ឧត្តមសេនីយ៏ឯក ប៉ោ វណ្ណះ ទៅប្រគេនព្រះសង្ឃគង់នៅវត្ត  វត្តសុវណ្ណារាម    (  ហៅវត្តថ្មី )ស្ថិ តក្នុងភូមិសំបូរ ឃុំពង្រក្រោមស្រុកជីក្រែងខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងឱកាសចូលព្រះវស្សា និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ និង ដើម្បីប្រតិបត្តិតាមបញ្ញត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ឧត្ដមសេនីយ៍ទោ ឱ បូរិន្ទ មានប្រសាសន៍លើកឡើថា ការដង្ហែទៀនព្រះវស្សានេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ក៏ដូចជាក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស។…

  • កម្ពុជាមាតុភូមិយើង ១២ កក្កដា ២០២១

    កម្ពុជាមាតុភូមិយើង ១២ កក្កដា ២០២១

    Video https://fb.watch/v/1a4FLfjTE/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១២.០៧.២០២១វគ្គទី១LD ព្រឹកថ្ងៃនេះក្រសួងសុខាភិបាលសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ធ្វើសន្និសីទផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនិងគ្មានរោគសញ្ញា៕..អានផ្ទាល់LD4 មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ រាជរដ្ឋាភិបាលប្រើប្រាស់ឈើដែលរឹបអូសបានពីការបង្ក្រាបបទល្មើសធ្វើក្តារមឈូស ដើម្បីដាក់សពអ្នកជំងឺកូវីដ១៩ដែលបាត់បង់ជីវិតជាការគោរពដល់សព ៕..អានផ្ទាល់LD5 ក្រសួងសុខាភិបាលណែនាំអំពីការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩៕..អានផ្ទាល់LD2 គិតត្រឹមយប់ថ្ងៃទី១១ ខែកក្កដា ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួនជិត៥លាននាក់ ខណះអ្នកឆ្លងជំងឺកូវីដ-១៩សរុបជិត៦ម៉ឺននាក់ ស្លាប់ជាង៨០០នាក់ ៕..អានផ្ទាល់TG – ចាប់ពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ស្អែកនេះ រដ្ឋបាលខេត្តរតនគិរីនឹងចាប់ផ្តើមចាក់វ៉ាក់ សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំង៤សង្កាត់ក្នុងក្រុងបានលុង ។ ដោយឡែកចំពោះប្រជាពល រដ្ឋដែល រស់នៅ តាមបណ្តាស្រុកដទៃទៀត នឹងត្រូវចាក់ជូននៅពេលបន្ទាប់ ៕ ចប់វគ្គទី២LD1 នាយករដ្ឋមន្រ្តីកម្ពុជា ប្រតិកម្មខ្លាំងទៅលើការប្រកួតប្រដាល់គុនខ្មែររវាងកីឡាករ ម៉ឺន មេឃា និង កីឡាករ ឃីម បូរ៉ា បញ្ចប់ការប្រកួតដោយមិនមានលទ្ធផល៕..លោកចាន់ វិចិត្រ រាយការណ៍ផ្ទាល់LD3 អ្នកនាំពាក្យបញ្ជាក់ពីទិដ្ឋភាពច្បាប់ជូនអាស៊ីសេរី និងក្រុម ដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី៕អានផ្ទាល់ ព័ត៌មានអន្តរជាតិពេលព្រឹក១- ក្រុមប្រទេស G-20…

  • តាលីបង់ធ្វើឃាតអាកាសយានិកយោធាអាហ្វហ្គានីស្ថាន ខណៈពេលអាមេរិកបន្តការដកខ្លួន

    វរសេនីយ៍ត្រី​កង​ទ័ព​អាកាស​អាហ្វហ្គានីស្ថាន​លោក Dastagir Zamaray កាន់​តែ​មាន​ការ​ភ័យ​ខ្លាច​​ចំពោះ​ការ​ធ្វើ​ឃាត​កងកម្លាំង​យោធា​នៅ​ក្រៅ​មូលដ្ឋាន​ទ័ព​ដោយ​ក្រុម​ឧទ្ទាម​តាលីបង់​ រហូត​ដល់​ថ្នាក់​រូប​លោក​សម្រេច​លក់​គេហដ្ឋាន​របស់​លោក​នៅ​រដ្ឋធានី​កាប៊ុល​ ដើម្បី​​ប្ដូរ​ទី​លំនៅ​ទៅ​រស់​នៅ​តំបន់​ដែល​មាន​សុវត្ថិភាព​ជាង​នេះ​។ កាល​ពី​ដើម​ឆ្នាំ​នេះ ជំនួស​នឹង​ការ​ជួប​ជា​មួយ​អ្នក​មាន​បំណង​ទិញ​គេហដ្ឋាន​របស់​លោក​នៅ​ការិយាល័យ​ភ្នាក់ងារ​អចលនទ្រព្យ​ អាកាសយានិក​អាយុ​ ៤១ ឆ្នាំ​រូប​នេះ​ បាន​ប្រឈម​នឹង​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​បាន​ដើរ​ចូល​ទៅ​ខាង​ក្នុង ហើយ​ដោយ​គ្មាន​សំដី​ណា​មួយ បាន​បាញ់​សម្លាប់​ភ្នាក់ងារ​អចលនទ្រព្យ​។ លោក​ Zamaray បាន​ដក​កាំភ្លើង​ខ្លី​របស់​លោក​ដើម្បី​បាញ់​តប​ ប៉ុន្តែ​ខ្មាន់​កាំភ្លើង​បាន​បាញ់​លោក​ចំ​ក្បាល​ ធ្វើ​ឱ្យ​ស្លាប់​ភ្លាម​ៗ​។ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ យ៉ាង​ហោច​ណាស់​អាកាសយានិក​យោធា​អាហ្វហ្គានីស្ថានចំនួន​​ ៧ រូប រួម​ទាំង​លោក​​ Zamaray ត្រូវ​បាន​គេ​ធ្វើ​ឃាត​ ពេល​ដែល​ពួកគេ​សម្រាក​នៅ​ក្រៅ​មូលដ្ឋាន​កងទ័ព​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ពីរ​រូប​បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​។ ការ​ធ្វើ​ឃាត​លើ​គោលដៅ​ទាំង​នេះ ដែល​មិន​ធ្លាប់​​កើត​ឡើង​រហូត​ដល់​កម្រិត​នេះ​ មុន​ការ​ចាប់​ផ្ដើម​ការ​ដក​ទាហាន​របស់​អាមេរិក បង្ហាញ​ពី​ការ​សង្ស័យ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​តាលីបង់​ដើម្បី​បំផ្លាញ​ផ្នែក​ដ៏​សំខាន់​ និង​មាន​តម្លៃ​បំផុត​របស់​យោធា​អាហ្វហ្គានីស្ថាន​គឺ ធនធាន​អាកាសយានិក​យោធា​ដែល​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អាមេរិក​ និង​អង្គការ​ណាតូ​។ អ្នក​នាំ​ពាក្យ​តាលីបង់​លោក​ Zabihullah Mujahid បាន​បញ្ជាក់​សារព័ត៌មាន​រ៉យទ័រ​ ថា​ពួកគេ​ពិត​ជា​បាន​សម្លាប់​លោក Zamaray មែន​ ហើយ​ពួកគេ​បាន​ចាប់​ផ្ដើម​​ប្រ​តិ​បត្តិ​ការ​​ដែល​នឹង​ធ្វើ​ឱ្យ​អាកាសយានិក​យោធា​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ «កម្ចាត់​ទាំង​ស្រុង​ ពី​ព្រោះ​ពួកគេ​ទាំង​អស់​បាន​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​ប្រជាជន​ខ្លួន​»​។ ក្នុង​ការ​ធ្វើ​ដូច្នេះ ក្រុម​តាលីបង់ ដែល​គ្មាន​កង​ទ័ព​អាកាស គឺ​កំពុង​សម្លឹង​ទៅ​រក​ការ​កាត់​បន្ថយ​សមត្ថភាព​យោធា​អាហ្វហ្គានីស្ថាន​ ខណៈ​ពេល​ដែល​ពួកគេ​បើក​ការ​វាយ​លុក​ជើងគោក​ដ៏​ធំ​។ ក្រុម​ឧទ្ទាម​នេះ​ បាន​​ធ្វើ​ការ​ដណ្ដើម​យក​ដែនដី​ ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​របស់​ប្រធានាធិបតី Ashraf Ghani…

  • ស.ស.យ.ក ខេត្តព្រៃវែងសហការជាមួយមន្រ្តីរដ្ឋបាលខេត្ត/ក្រុង ចុះជួយរៀបចំសន្តិសុខសណ្តាប់ធ្នាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ

    ស.ស.យ.ក ខេត្តព្រៃវែងសហការជាមួយមន្រ្តីរដ្ឋបាលខេត្ត/ក្រុង ចុះជួយរៀបចំសន្តិសុខសណ្តាប់ធ្នាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ

    ខេត្តព្រៃវែង៖ ក្រោមការណែនំារបស់ថ្នាក់ដឹកនាំ  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាថ្នាក់​ដឹកនាំនៅតាមតំបន់ មានឯកឧត្តម ស សុខា អនុប្រធាន ក្នុងរយៈពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០         ខែកក្កដា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានសហការជាមួយនិងមន្ត្រីរដ្ឋបាលខេត្ត ក្រុង ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំង៣ ចុះជួយរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ចាប់លេខរៀង បាញ់អាកុល និងជួយសម្រួលដល់មន្រ្តីសុខា ភិបាល ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅស្ថិតក្នុងបរិវេនវិទ្យាល័យព្រះអង្គឌួង នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ យោងតាមរបាយការណ៍លទ្ធផលនៃការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ក្រុងព្រៃវែងនៅក្នុងយុទ្ធនាការតំបូង សម្រាប់ខេត្តព្រៃវែង រយះពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកក្កដា នេះ  ក្រុមការងារចាក់វ៉ាក់សាំងដូសទី១ បានចំនូន ២៦៦៨ អង្គ/នាក់ ក្នុងនោះស្រ្តី មានចំនួន ១៥៨៦ នាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង បន្តនៅព្រឹកថ្ងៃទី១១ នេះគឺនិងធ្វើឡើងនៅក្នុងក្រុងព្រៃវែងមាន ៤សង្កាត់ មានកំពង់លាវ តាកោ…

  • សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី តាម អនឡាញ ដើម្បីពិនិត្យ និងពិភាក្សា

    សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី តាម អនឡាញ ដើម្បីពិនិត្យ និងពិភាក្សា

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ​ទី៩កក្កដានេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណះរដ្ឋមន្រ្តី តាមប្រព័ន្ធវីដេអូ ZOOM ដើម្បីពិនិត្យ និង​ពិភាក្សាទៅលើរបៀបវារៈ សំខាន់ៗចំនួន និងបញ្ហាផ្សេងៗ ទាក់ទិនទៅនិងបច្ចុប្បន្នភាព នៃការ​រីក​រាល​ដាលនៃជំងឺកូវីដ១៩ និងបញ្ហាសកលមួយចំនួន ដែលបាននិងកើតមានឡើងក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ របៀបវារះទាំងពីរដែលបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំគណះរដ្ឋ មន្រ្តី បានប្រព័ណ្ធវីដេអូ ZOOM នាព្រឹកមិញនេះរួមមានទី១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះ​រា​ជា​ណាចក្រកម្ពុជា ទី២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា​១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា​៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ និងទី៣បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បី​សុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ​ ធ្វើ​វិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់។ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើក​ឡើងថា យើងបានខកខានក្នុងការប្រជុំពេញអង្គគណះរដ្ឋមន្រ្តីរយះពេល៣ខែមកហើយ ដោយសារ…

  • អង្គការសហព័ន្ធសន្តិភាពសកល ស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព ម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»

    អង្គការសហព័ន្ធសន្តិភាពសកល ស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព ម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»
  • ដំណេីរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

    ដំណេីរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

    ប្រសិនបើអ្នកមិនធ្លាប់បានឆ្លងកាត់សង្គ្រាម អ្នកប្រាកដជាមិនយល់តម្លៃនៃសន្តិភាពឡើយ។ ប្រទេសមួយដែលមិនមានសន្តិភាពពេញលេញ គឺមិនអាចមានការអភិវឌ្ឍរីកចម្រើននោះទេ។ ជាក់ស្តែងកម្ពុជាក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ គឺត្រូវចាប់ផ្តើមជីវិតរបស់ខ្លួនពីគំនរផេះផង់ ដោយបាទដៃទទេ។ ដៃម្ខាងទប់ស្កាត់ការពារកុំឱ្យរបបខ្មែរក្រហមត្រឡប់មកវិញ ហើយដៃម្ខាងទៀតប្រឹងប្រែងកសាងជាតិ។ កម្ពុជាត្រូវចំណាយពេលជិត២០ឆ្នាំយ៉ាងលំបាក ទើបអាចរកបានសន្តិភាពពេញលេញ។ បន្ទាប់ពីបានសន្តិភាពនេះ ទើបកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍកសាងជាតិ។ ទីតាំងដែលមានតែ សំណង់តូចៗ បានប្រែក្លាយជាអគារពាណិជ្ជកម្ម សំណង់អគារខ្ពស់ៗរាប់សិបជាន់។ ទីក្រុងភ្នំពេញដែលធ្លាប់តែស្ងាត់ជ្រងំ ប្រែជាអ៊ូរអរស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ដោយសារកំណើននៃយានយន្តគ្រប់ប្រភេទ។ ការធ្វើដំណើរទៅកាន់បណ្តាខេត្តនានា ដែលកន្លងមកត្រូវចំណាយពេលជាច្រើនថ្ងៃ ពេលនេះ យើងចំណាយពេលមិនដល់មួយថ្ងៃផង ដោយសារតែមានផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែងគ្រប់ខេត្ត-ក្រុង។ ពិតជាមានភ័ព្វសំណាងណាស់ ដែលប្រជាជនកម្ពុជាបច្ចុប្បន្ន មានឱកាសទៅឃើញ និងស្គាល់គ្រប់ទីកន្លែងនៃប្រទេសរបស់ខ្លួន។ យើងលែងនាំគ្នាចូលព្រៃកាន់អាវុធតស៊ូទៀតហើយ ប៉ុន្តែពេលនេះ យើងចូលព្រៃដើម្បីដើរកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃសម្បត្តិធម្មជាតិរបស់យើង។ កម្ពុជាពីអតីតកាលល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ប៉ុន្តែពេលនេះបានក្លាយជា «កោះសន្តិភាព» ដែលប្រជាជនគ្រប់រូបរស់នៅពោរពេញដោយស្នាមញញឹម។ ជាពិសេស កម្ពុជាបានបង្ហាញនូវមុខមាត់ និងកិត្យានុភាពរបស់ខ្លួន ជាមួយនឹងសមត្ថភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិទៀតផង៕ #រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា #៧មករា #បង្រួបបង្រួមជាតិ #សន្តិភាព #អភិវឌ្ឍន៍ #winwinpolicy #DIFID #Khmerhistory #AMS…

  • កម្ពុជាមាតុភូមិយើង ០៩ កក្កដា ២០២១

    កម្ពុជាមាតុភូមិយើង ០៩ កក្កដា ២០២១

    Video https://fb.watch/6DttorD8ef/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៩.០៧.២០២១ LD3 ព្រះមហាក្សត្រកម្ពុជា អបអរសាទរ រុក្ខទិវា ៩កក្កដា ២០២១៕ ..អានផ្ទាល់LD ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូ៕ឃ្លីបLD2 សម្តេចតេជោ ហ៊ុន សែន អបអរសាទរព្រះរាជពិធី «រុក្ខទិវា» ដោយអំពាវនាវឱ្យការពារ និងដាំដុះឈើ៕ឃ្លីបLD1 រដ្ឋមន្រ្តីក្រសួងកសិកម្ម អបអរសាទរ រុក្ខទិវា ០៩ កក្កដា និងបានរំឭកពីព្រះរាជសកម្មភាពព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ៕ឃ្លីបTG ឯកឧត្តម ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំ ការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៕ ..អានផ្ទាល់TG1 រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ៕…….អានផ្ទាល់……..TG2 គិតត្រឹម ០៨ កក្កដា៖ សរុបអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩មានចំនួនជាង៤លាន៧សែននាក់៕…….អានផ្ទាល់D10 រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា ខេត្តចំនួន១៤ កំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ខណៈរាជធានីភ្នំពេញ ត្រូវបានបិទបញ្ចប់ ៕…អានផ្ទាល់TG3…

  • លោកជំទាវ ម៉ែន សំអន បានទទួលស្បៀងអាហារពីក្រុមហ៊ុន LIXIN GROUP

    លោកជំទាវ ម៉ែន សំអន បានទទួលស្បៀងអាហារពីក្រុមហ៊ុន LIXIN GROUP

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទទួលអង្ករចំនួន ១០តោន និងមី២០កេសធំ ពីលោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP នៅទីស្តីការក្រសួង កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP ជាវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។ ស្បៀងអាហារនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាត្បាតកូវីដ១៩ ។ លោកជំទាវបានបន្តទៀតថា អំណោយសប្បុរសធម៌នេះ នឹងយកទៅប្រើប្រាស់ សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗផងដែរ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើន និងជោគជ័យក្នុងការងារមុខជំនួននៅកម្ពុជា…