-
លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ អាមេរិក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០ ២ ១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិ បត្តិ ការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ អាមេរិក (ស.រ.អា) តាម ប្រព័ន្ធ វីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធាន ដោយឯកឧត្តម សាឡឺមសាយ គុំម៉ាស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស.រ.អា និងឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម អេនតូនី ប្លីនខេន បានផ្លាស់ប្តូរទស្សនពីសារៈសំខាន់នៃការពង្រឹងឡើងវិញនៃទំនាក់ទនងអាស៊ាន-ស.រ.អា កិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩…
-
កម្ពុជាជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី១៨ ខែកក្កដា

ភ្នំពេញ:ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរយៈពេល១ខែ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិតសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ប្រាប់ទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជូនដំណឹងទៅភាគីវៀតណាមស្តីពីការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ការសម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមគឺយោងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ម្សិលមិញនេះ បានធ្វើលិខិតជម្រាបទៅអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាមរយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។ លិខិតបន្តថាថាសូមឯកអគ្គរាជទូត សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរនៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ…
-
ប្រមុខការទូតកម្ពុជា៖ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌

ភ្នំពេញ: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នាពេលបច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញ នៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលដែលអាចនឹងកើតមាន ឡើងនាពេលបន្ទាប់។ ប្រមុខការទូតកម្ពុជាបានថ្លែងដូចនេះ នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថាកម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ជាសកលទាំងនេះ ការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាននៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុងសេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រទេសជាសមាជិក ចលនាមិនចូលបក្សសម្ព័ន្ឋដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍អាចនឹងទទួលបរាជ័យដោយខ្លួនឯង។ ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ ការប្រឈមនានាដែលយើងកំពុងជួបប្រទះត្រូវការចាំបាច់នូវវិធីសាស្រ្តរួមមួយដែលកើតចេញពីការសាមគ្គីភាពការប្តេជ្ញាចិត្តដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន…
-
ហោរាសាស្រ្តប្រចាំថ្ងៃ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកអាចនឹងទទួលការងារច្រើនលើសសព្វដង ដូច្នេះប្រសិនបើអ្នកព្យាយាមកាត់បន្ថយ ឬបែងចែកការងារខ្លះនោះនឹងប្រសើរជាង។ លើសពីនេះ ប្រសិនបើអ្នកមិនចូលរួមក្នុងសកម្មភាពការងារទាំងឡាយណាដែលមិនតម្រូវឲ្យមានការផ្តោតអារម្មណ៍ច្រើនពេក នោះនឹងធ្វើឲ្យអ្នកជៀសពីបញ្ហាបាន។ ដោយឡែក មិនគួរបោះបង់ការប្រកួតប្រជែងនោះទេ អ្វីៗត្រូវការការចូលរួមយ៉ាងសកម្មពីអ្នក។ ទន្ទឹមនឹងនេះ សូមប្រុងប្រយ័ត្នការយល់ច្រលំជាមួយមនុស្សជាទីស្រលាញ់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកប្រកាន់គំនិត និងអាកប្បកិរិយាធម្មតា ហើយត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយមនុស្សដែលមានកំពុងមានទំនាក់ទំនងជាមួយ។ លើសពីនេះ មិនគួរចូលរួមក្នុងដំណើរផ្សងព្រេងនានា ដែលមានលក្ខណៈមិនច្បាស់លាស់ ឬគួរឲ្យសង្ស័យនោះទេ ពីព្រោះហេតុការណ៍ទាំងនោះអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ក្នុងនោះដែរ ហាមប្រាមដាច់ខាតការបញ្ចេញយោបល់ក្នុងកំរិតតឹងរឹងជាមួយថា្នក់លើ ពីព្រោះឳកាសបង្កើតកំហុសមានច្រើន។ ផ្ទុយទៅវិញសូមរក្សាចិត្តរបស់អ្នក កុំទទួលឥទ្ធិពលពីរឿងដែលមិនអាចកែប្រែបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពវិជ្ជមានក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងអស់។ ក្នុងនោះដែរ លោកអ្នកអាចនឹងអាចមានលទ្ធភាពក្លាយជាអ្នកដឹកនាំក្រុមផងដែរ ដូច្នេះសូមកុំខ្លាចក្នុងការទទួលខុសត្រូវ ជឿជាក់ខ្លួនឯង ហើយប្រឈមជាមួយស្ថានភាពខាងក្រៅ។ ថ្ងៃនេះលាភសំណាងរបស់អ្នកទាក់ទងនឹងសម្ភារៈច្រើនជាងលុយកាក់ ដូច្នេះសូមកំណត់ភាពខុសគ្នាក្នុងការរំពឹកទុក។ ទន្ទឹមនឹងនេះសូមរក្សាភាពសប្បុរសជាមួយមនុស្សចាស់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
វ៉ាក់សាំង “ស៊ីណូហ្វាម” ចំនួន១០ម៉ឺនដូស ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ធ្វើការចាក់ជូនប្រជាជនរស់នៅក្នុងសង្កាត់ទាំង១០ នៃក្រុងបាត់ដំបង (Video Inside)

-
ធនាគារជាតិអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ប្រាក់រៀលដើម្បីលើកកម្ពស់គុណតម្លៃប្រាក់រៀល

-
អ្នកថតរូបជនជាតិបារាំងដ៏ល្បីឈ្មោះ Raymond Cauchetier ទទួលមរណភាពវ័យ ១០១ឆ្នាំ

-
ប្រធានរាជបណ្ឌិតសភាកម្ពុជា ថា កសិកម្មដើរតួនាទីយ៉ាងសំខាន់ បម្រើឲ្យវិស័យសេដ្ឋកិច្ច ក្នុងវិបត្តិកូវីដ-១៩
-
កម្ពុជាតវ៉ាទៅក្រុមហ៊ុនឥណ្ឌាមួយដែលប្រើឈ្មោះនិងរូបប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន

-
លោក សួន សេរីរដ្ឋា លើកឡើងថា សម រង្ស៊ី ប្រមូលយកលុយ ពីអ្នកគាំទ្រ ទៅដាក់ចូលវិនិយោគ ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាមួយក្រុមហ៊ុន PATRIMEA
