-
ហោរាសាស្រ្តប្រចាំថ្ងៃ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការរបស់អ្នកមានដំណើរការទៅជាធម្មតា។ ក្នុងនោះដែរ សូមធ្វើយ៉ាងណាកុំឲ្យយឺតពេលបំពេញការងារ។ សម្រាប់បញ្ហា គឺមិនមានអ្វីធ្ងន់ធ្ងរ ដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ លោកអ្នកមានឳកាសគ្រប់បែបយ៉ាងដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេលវេលា និងបញ្ជ្រៀបខ្លួនទៅនឹងបរិបទនៃការគ្រប់គ្រងបានល្អ។ ក្នុងនោះដែរ សូមកុំងាកឆ្ងាយពីវិចារណញាណរបស់ខ្លួនឯង បើអាចធ្វើបាន អ្នកនឹងទទួលបានជោគជ័យគាប់ប្រសើរណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកនឹងអាចធានាបានស្ថេរភាពយ៉ាងល្អ មិនត្រឹមប៉ុណ្ណោះរាល់បញ្ហាដែលនៅសេសសល់គឺអាចនឹងដោះស្រាយទាំងអស់ក្នុងពេលនេះ។ ហើយប្រសិនបើអ្នកមានបំណងចង់ធ្វើអ្វីមួយ ឬក៏ផ្លាស់ប្តូរបរិបទការងារ គឺសូមសម្រេចចិត្តធ្វើចុះអ្វីៗនឹងអាចទៅរួច ហើយទទួលបានការគំាទ្រផង។ ក្នុងនោះ សូមកុំភ្លេចខ្លួនក្នុងការទទួលខុសត្រូវការងាររបស់ខ្លួន។ ដោយឡែក ប្រការចាំបាច់បំផុតក្នុងពេលនេះ គឺសូមកុំយកចិត្តទុកដាក់នឹងពាក្យសំដីគេពេក ប្រយ័ត្នរងគ្រោះដោយសាររឿងគេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងវេលានេះលោកអ្នកហាក់មានការលំបាកក្នុងការទទួលបានភាពរីកចម្រើនតាមបំណងប្រាថ្នាណាស់។ រាល់ការងាររបស់អ្នកហាក់មានផលជំទាស់ពីមនុស្សនៅជុំវិញខ្លួនច្រើន។ ប៉ុន្តែទោះបីជាស្ថានភាពក្នុងថ្ងៃនេះមិនអំណោយផលយ៉ាងណាក្តី សូមកុំបណ្តោយខ្លួនឲ្យសោះ ប៉ុន្តែសូមក្រោកឡើង ជឿជាក់លើខ្លួនឯង និងត្រូវពិនិត្យគម្រោងផែនការជាថ្មី។ ក្នុងនោះកុំភ្លេចការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត ពីព្រោះគេអាចផ្តល់ដំណោះស្រាយល្អ។ ផ្ទុយទៅវិញ សូមប្រយ័ត្នការរងរបួស ឬសុខុមាលភាពរបស់អ្នក។…
-
គណបក្ស២ក្នុងចំណោម៤បានធ្វើសកម្មភាពថ្ងៃទី១នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

រាជធានីភ្នំពេញ៖គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២១នេះបានប្រកាសព័ត៌មានពីថ្ងៃទី១ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបានបញ្ជាក់ថា ក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ២ ក្នុងចំណោម គណបក្សនយោបាយ ទាំង ៤ បានធ្វើសកម្មភាពឃោសនាដូចខាងក្រោម៖គណបក្សប្រជាជនកម្ពុជា ៖ មានរថយន្ត ចំនួន ៧០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿងសរុបអ្នកចូលរួមមានចំនួន ២០០ នាក់ -គណបក្សសញ្ជាតិកម្ពុជា ៖ មានរថយន្ត ចំនួន ២ គ្រឿង និងម៉ូតូ ចំនួន ៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០ នាក់។ ពាក់ព័ន្ធក្នុងរឿងនេះ លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនា…
-
ថ្ងៃបើកឆាក! គណបក្សនយោបាយចំនួនពីរ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញៈ នៅថ្ងៃបើកឆាកឃោសនាដំបូង មានគណបក្សនយោបាយចំនួនពីរ ក្នុងចំណោមគណបក្សនយោបាយចំនួន៤ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា មិនបានធ្វើសកម្មភាពឃោសនានោះទេ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែក្កកដា ឆ្នាំ២០២១ ខាងមុខនេះ។ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា៖ មានរថយន្តចំនួន៧០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង សរុបអ្នកចូលរួមមានចំនួន២០០នាក់។ គណបក្សសញ្ជាតិកម្ពុជា៖មានរថយន្តចំនួន២គ្រឿង និងម៉ូតូ ចំនួន៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន២០នាក់។ លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។ លោកបានបន្តថាសកម្មភាពឃោសនាប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវីធី។ សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង១០:០០យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកតំណែងលោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ភ្នំពេញៈ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គួររម្លឹកឱ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណៈអំពីការមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌។ សម្តេចតេជោបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពី បាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន…
-
សម្តេចតេជោ សម្រេចដកតំណែងរដ្ឋលេខាធិការ ឌុច សុវណ្ណារី

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណៈអំពីការមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌។ សម្តេចតេជោបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពី បាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ”។ សម្តេចបានបញ្ជាក់នៅឃ្លាចុងក្រោយថា “ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌”៕
-
តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល ឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ

ភ្នំពេញៈតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសអរគុណ និងគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលអំពីការរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវជន អាយុ១២ ដល់១៧ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនាពេលខាងមុខដ៏ខ្លីនេះ។ ឯកឧត្តមបញ្ជាក់ថា នេះគឺបានឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជាការវាយតម្លៃបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តម ហ៊ុន ម៉ានី នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានសរសេរថា សូមថ្លែងអំណរគុណ និងគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលតាមរយៈការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីការរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវជន អាយុ១២ ដល់១៧ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនាពេលខាងមុខដ៏ខ្លីនេះ។ យុទ្ធសាស្ត្រ និងវិធានការដែលបានដាក់ចេញជាបន្តបន្ទាប់ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជាការវាយតម្លៃបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់ចំពោះស្ថានភាព របស់កម្ពុជា លើគ្រប់ទិដ្ឋភាព មិនថាតែលើទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ។ ជាមួយរូបថតបីសន្លឹកដែលភ្ជាប់ជាមួយលោកបានសរសេរទៀតថា ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវជននេះ មិនត្រឹមតែអាចចលនាឱ្យចរន្តសង្គម និងសេដ្ឋកិច្ចមានការរស់រវ៉ើកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់ជាពិសេសទៅដល់សុខមាលភាពរបស់កុមារ និងយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី សម្រាប់សង្គមជាតិ។ ជាមួយគ្នានេះការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះក៏នឹងអាចបង្ករលទ្ធភាពឱ្យមានការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពផងដែរ។ សាររបស់ឯកឧត្តម ហ៊ុន…
-
សសយក គាំទ្រយ៉ាងពេញទំហឹងដល់ការប្រកាសរបស់សម្តេចតេជោ ក្នុងការផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ដល់កុមារចាប់ពីវ័យ១២ដល់១៧ឆ្នាំនាពេលខាងមុខនេះ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា មានក្តីសោមនស្សរីករាយ និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់ការប្រកាសរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្ដល់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ពលរដ្ឋវ័យជំទង់ដែលមានអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ នាពេលខាងមុខនេះ។ ក្រោយពីបានសម្រេចបានជាង ៥៤% នៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគោលដៅពេញវ័យ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវផែនការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ក្មួយៗ ចៅៗដែលមានអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ បន្ថែមទៀត។ ចំណាត់ការនេះពិតជាបានបង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យសុខភាពសាធារណៈជូនដល់ប្រជាពលរដ្ឋគ្រប់វ័យ ជាពិសេសការយកចិត្តទុកដាក់ដល់វិស័យអប់រំដែលកំពុងជួបការប្រឈមជាសកលដោយសារការរាតត្បាតពីជំងឺកូវីដ-១៩។ ការផ្ដល់ជូនវ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមានអាយុក្រោម ១៨ឆ្នាំ នឹងបង្កើនភាពស៊ាំនឹងជំងឺកូវីដ-១៩ ក្នុងសង្គមដែលនឹងឈានទៅការបើកឡើងវិញនូវសង្គម និងសេដ្ឋកិច្ច ជាពិសេសការបើកឡើងវិញនៃសាលារៀន និងគ្រឹះសា្ថនអប់រំឡើងវិញ។ សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកទុកដាក់គិតគូរគ្រប់ទិដ្ឋភាពជូនដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងប្រទេសប្តេជ្ញានឹងបន្ដចូលរួមជាមួយអាជ្ញាធរក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសចូលរួមសម្របសម្រួលដល់ដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋតាមយុទ្ធសាស្រ្ដចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា៕
-
ឯកឧត្តម សុខ ឥសាន ថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែរឹងមាំសាមគ្គីផ្ទៃក្នុងដដែល គ្មានប្រេះបែកជា២

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ

-
អប្សរាព្រឹកនេះ ១៦ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V2 សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់អនុវត្តគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩៕…អានផ្ទាល់ V1 នាវាកម្ពុជានៅតែបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ៕…ឃ្លីប… L5 ឯកឧត្តម សុខ ឥសាន ថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែរឹងមាំសាមគ្គីផ្ទៃក្នុងដដែល គ្មានប្រេះបែកជា២ រវាងសម្តេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង នោះទេ ៕ …អានផ្ទាល់… L2 កម្ពុជា ជំរុញអាមេរិក ផ្ដោតលើសារសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព ៕ …ឃ្លីប… L4 ទូតកម្ពុជានៅជប៉ុន ប្រាប់ពលរដ្ឋខ្មែរ កុំឲ្យត្រឡប់មក ស្រុកកំណើតវិញ អំឡុងពេលនេះ ព្រោះអាចមានហានិភ័យខ្ពស់ ឆ្លងកូវីដ ៕ …ឃ្លីប… V5 ជើងហោះរវាងហុងកុង-ភ្នំពេញ នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅចុងខែកក្កដា៕…អានផ្ទាល់ SB1 ពលរដ្ឋក្រីក្រ ជនពិការ រងគ្រោះនិងងាយរងគ្រោះ…