-
ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្ សកម្ពុជានិយម

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ ផ្ញើជូនលោកអូក អ៊ី តំណាងស្ថាបនិកគណបក្សកម្ពុជានិយម បានបញ្ជាក់ថា ផ្អែកតាមបញ្ញាត្តិមាត្រា៩នៃច្បាប់ស្ដីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយម ដែលមានអក្សរកាត់ថា បក ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២ និង៥៤ ផ្លូវបេតុង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលនៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួច ក្រសួងមហាផ្ទៃបានណែនាំឲ្យគណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
-
ក្រសួងមហាផ្ទៃមិនអនុញ្ញាតផ្តល់សិទ្ធិនយោបាយដល់មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប

ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួនពីររូប មិនត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតផ្តល់សិទ្ធិនយោបាយឡើងវិញនោះទេ។ ការមិនផ្តល់សិទ្ធិនយោបាយឡើងវិញនេះដោយសារតែបុគ្គលទាំងពីររូបនេះបានបំពាននឹងសាលដីការបស់តុលាការ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់AMS នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះថា ក្រសួងមហាផ្ទៃមិនអនុញ្ញាតផ្តល់សិទ្ធិនយោបាយឡើងវិញបុគ្គលចំនួនពីររូបគឺបុគ្គលឈ្មោះ ញឹម គឹមញ៉ុល និងបុគ្គលឈ្មោះ ជូង ជូងី។ ការមិនអនុញ្ញាតផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញឱ្យបុគ្គលទាំងពីររូបនេះ គឺដោយសារធ្វើសកម្មភាពបំពាននឹងសាលដីការបស់តុលាការ ហើយសំណុំរឿងនៅតុលាការកំពុងដំណើរការនីតិវិធី។ គួររំលឹកថា លោក ជូង ជូងី និងលោក ញឹម គឹមញ៉ុល ជាអតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដានេះ មានមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនជាង២០រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ។ ដោយក្នុងចំណោមជាង២០រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនជាង២០រូប ដែលទទួលបាននីតិសម្បទាឡើងវិញ មានដូចជា៖១. លោក គង់ គាំ អតីតឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។២. លោក គង់ បូរ៉ា…
-
ឯកឧត្ដម ហ៊ុន ម៉ានី បានផ្ញើរសារចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ ដោយសារគ្រោះទឹកជំនន់ នៅខេត្ត Henan ប្រទេសចិន
យោងតាម Facebook Page របស់ឯកឧត្ដម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នំា២០២១ ឯកឧត្ដម បានផ្ញើរសារចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ ដោយសារគ្រោះទឹកជំនន់ នៅខេត្ត Henan ប្រទេសចិន។ ដោយឯកឧត្ដមបានសរសេរថា កាលពីពេលថ្មីៗនេះ ទឹកភ្លៀងដែលបាននិងកំពុងបន្តបង្អោរខ្លាំងជោគជាំ បានឆក់យកជីវិតមនុស្ស និងបណ្តាលឲ្យខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទ្រព្យសម្បត្តិឯកជនជាច្រើន នៅភាគកណ្តាលនៃខេត្ត Henan ប្រទេសចិន។ ស្ថិតក្នុងវេលាលំបាកនេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិទាំងនោះ និងសូមបួងសួងសូមឲ្យស្ថានភាពដ៏អាក្រក់នេះ ឆាប់បានស្រាកស្រាន្ត ដែលនឹងអនុញាតិឲ្យប្រជាពលរដ្ឋបានត្រឡប់ទៅកាន់ជីវភាព និងសភាពដើមវិញក្នុងពេលឆាប់ៗ។ Our thoughts and prayers are with the people of China, in light of severe torrential rain in Henan province– Hun…
-
លោក សួន សេរីរដ្ឋា រិះគន់ចំៗលើក្រុមអ្នកវិភាគ-ក្រុមសង្គមស៊ីវិល

-
ការអំពាវនាវរបស់ សម រង្ស៊ី គឺជាការអំពាវនាវឱ្យធ្វើបដិវត្តន៍ តាមបែបហិង្សា ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល

-
កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរស្តីពីហិរញ្ញប្បទានជំនួយឥតសំណងសម្រាប់គម្រោងមួយ

ភ្នំពេញៈ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស្សព្វផ្សាយនៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ។ សូមអានសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
ក្រុមមេធាវីការពារក្តីលោក មាស មុត ចេញសេចក្តី ប្រកាសឆ្លើយតបទៅនឹង សហព្រះរាជអាជ្ញាអន្តរជាតិ

ភ្នំពេញ ៖ សហព្រះរាជអាជ្ញាអន្តរជាតិបានឆ្លើយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមមេធាវីការពារក្តី មាស មុត ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ដែលបានចញផ្សាយជាកំណត់ត ត្រង់ៗ ចំពោះការបកស្រាយ និង ការកំណត់ចរិកលក្ខណៈខុសធ្ងន់ធ្ងរនៃទឡ្ហីករណ៍របស់ខ្លួន ធ្វើឡើងដោយសហព្រះរាជអាជ្ញាអន្តរជាតិ ក្នុងចម្លើយរបស់គាត់តបទៅនឹងសំណើរបស់មេធាវីការពារក្តីសុំឲ្យបញ្ចប់បោះត្រា និង ដាក់បញ្ចូលសំណុំរឿងក្តី ០០៣ ទៅក្នុងបណ្ណាសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីការពារក្តី មាស មុត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
-
លោកយាយអាយុ ៩៣ឆ្នាំ ជាមនុស្សចាស់ជាងគេនៅក្នុងមណ្ឌលព្យាបាលទួលពង្រ បានជាសះស្បើយពីមេរោគកូវីដ- ១៩

-
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងរបៀបវារៈ

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ឥណ្ឌាប្តេជ្ញាចិត្តផ្តល់ហិរញ្ញប្បទានដល់គម្រោងទទួលផលរហ័សចំពោះកម្ពុជា និងប្រទេសមេគង្គដទៃទៀត

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្តេជ្ញាចិត្តច្បាស់លាស់របស់ប្រទេសឥណ្ឌា ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងទទួលផលរហ័សចំពោះប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដោយបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ និងបានថ្លែងអំណរគុណផងដែរ ចំពោះប្រទេសឥណ្ឌា ដែលបានបង្កើននូវការផ្តល់ជំនួយសម្រាប់គម្រោងទទួលផលរហ័សដល់កម្ពុជា។ ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១១ ជាមួយលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀតផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេចឱ្យបាននូវសុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសសមាជិក។ អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ រួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។ ឯកឧត្តមបានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលជាសមិទ្ធផលមួយដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។…