Category: នយោបាយ

  • គយ​ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩

    គយ​ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩

    ​​ខេត្តកំពង់ស្ពឺ​៖ សមត្ថកិច្ច​គ​យ​កម្ពុជា ចាប់បាន​សាច់​ក្របី​ក្លាស្សេ ចំនួន៣​កុងតឺន័រ ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ សាច់​ក្របី​ទាំងនោះ នឹងត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោល នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​រយៈពេល ២-៣​ថ្ងៃ​ខាងមុខ​។ នេះ​បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​ ឯកឧត្តម ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ទៅកាន់​អភិបាលស្រុក​ឱ​រ៉ា​ល់ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ឲ្យ​ត្រៀមលក្ខណៈ​សហការ​ជាមួយ​ខាង​គយ ដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះថា បើតាមឯកឧត្តម​អភិបាលខេត្ត ទោះបីជា​កប់ ក៏​អាច​មិនមាន​សុវត្ថិភាព​ឡើយ​។​ ​ឯកឧត្តម​អភិបាលខេត្ត បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោ សាច់​ក្របី ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់​ពី​ប្រភព​នៃ​សាច់​ទាំងនោះ ខ្លាច​ប៉ះ​សាច់​ក្លាស្សេ ដែល​នាំចូល​ពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ដូច​អ្វីដែល​គយ ចាប់បាន​នាពេលនេះ​។​ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះ​មេរោគ​កូ​វីដ​១៩ អាច​នៅរស់​នៅលើ​សាច់​កកៗ ដូច​ករណី​សាច់គោ សាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​គយ​ចាប់បាន​នាពេលនេះ។ ​ថ្មីៗនេះ ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា…

  • ប្រធានាធិបតីរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន

    ប្រធានាធិបតីរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើហ្វេសប៊ុកផេកស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ ស្ថានទូតរុស្ស៊ី បានបញ្ជាក់ថា «នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា»៕

  • កូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ នឹងបង្កើត គណបក្សនយោបាយថ្មីនៅចុងឆ្នាំ២០២១?

    កូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ នឹងបង្កើត គណបក្សនយោបាយថ្មីនៅចុងឆ្នាំ២០២១?

    ភ្នំពេញៈ កូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិគ្រោងបង្កើត គណបក្សនយោបាយថ្មីនៅចុងឆ្នាំ២០២១ខាងមុខនេះ។ ការ បង្កើតគណបក្សថ្មីនេះ គឺបង្កើតផ្សេងគ្នា ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។ នេះបើតាមប្រភពស្និទ្ធនឹងលោក កឹម សុខា។ ចំណែកលោក គួយ ប៊ុនរឿន អតីត អនុប្រធាន គ.ជ.ប. នឹងទៅដឹកនាំគណបក្សបេះដូងជាតិ ដែលមានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង នៅពីក្រោយ។ លោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវីលោក កឹម សុខា បានបង្ហើបឲ្យដឹងថា នៅចុងឆ្នាំ២០២១ និងក្នុងឆ្នាំ២០២២ និងមានគណបក្សនយោបាយចំនួន២ទៀតកើតឡើង។ ក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ខាងមុខនេះ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា អាចនឹងសុំទោសសម្តេចតេជោ ហ៊ុន សែន ដែលខ្លួនបានធ្វើសកម្មភាពការទូតនយោបាយបំពានបម្រាមដែលសាលដីកាតុលាការកំពូលបានហាមឃាត់ និងវិលចូលប្រទេស ហើយសុំសិទ្ធិធ្វើនយោបាយ បង្កើតគណបក្សថ្មីមួយទៀត។ លោកបន្តថា លោក សុន ឆ័យ ក៏នឹងបង្កើតបក្សនយោបាយថ្មីមួយដែរ។ ចំណែកគណបក្សបេះដូងជាតិ មិនមែនដឹកនាំដោយលោក ថាច់ សេដ្ឋា នោះទេ គឺដឹកនាំដោយលោក គួយ ប៊ុនរឿង អតីតអនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងត្រូវជាប្អូនថ្លៃលោក អេង ឆៃអាង។ ទាក់ទងការលើកឡើងនេះ លោក សុន ឆ័យ និងកញ្ញា កឹម មនោវិទ្យា មិនអាចសុំការអត្ថាធិប្បាយបានទេ។ លោក ផាន់ ច័ន្ទស័ក្តិ បានបន្តទៀតថា លោកសង្កេតឃើញអ្នកជាបញ្ញវន្ត និងមន្រ្តីអតីតបក្សនយោបាយដែលបានរំលាយជាច្រើន មានការលើកឡើងពីទស្សនៈផ្សេងៗ និងចោទសព្វបែបយ៉ាងជុំវិញអ្នកស្នើសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សនយោបាយថា  ជាអ្នកក្បត់ អ្នកលក់ឧត្តមគតិ ឬជាអាយ៉ងជាដើម ។ សម្រាប់លោកមើលឃើញថា  ការបង្កើតគណបក្សនយោបាយច្រើនជារឿងល្អបំផុតសម្រាប់បរិស្ថានកម្ពុជា។ ហេតុអ្វីបានជាលោកយល់ខុសពីមនុស្សមួយចំនួនថា « មិនល្អ »ហើយលោកថា « ល្អ » ទៅវិញ ? ។ បើសិនយើងមើលនិយមន័យបក្សនយោបាយ គឺមានន័យថា « គណបក្សនយោបាយ ជាថ្នាលសម្រាប់បណ្តុះមេដឹកនាំប្រទេសសម្រាប់អនាគតឱ្យប្រទេសជាតិមួយមានមេដឹកនាំ ដឹកនាំប្រទេសបន្តជាប់គ្នាមិនដាច់។ មិនមែនបង្កើតបក្សនយោបាយសម្រាប់ជាសួនឧស្សាហកម្មរកផលចំណេញសម្រាប់ខ្លួនឯង និងគ្រួសាររបស់មេបក្សនោះទេ»។ ឧទាហរណ៍ ១-សម្តេចព្រះនរោត្តម សីហនុ បង្កើតគណបក្សហ៊្វុនស៊ិនប៉ិច បណ្តុះបានអ្នកនយោបាយជាច្រើន ក្នុងនោះក៏មានលោក សម រង្សី ម្នាក់ដែរ។ ២ – សម្តេច សឺន សាន បង្កើតគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បណ្តុះបានអ្នកនយោបាយជាច្រើន ក្នុងនោះក៏មានលោក ប៉ុល ហំម និងលោក កឹមសុខា ( ប៉ុន្តែ លោក កឹម សុខា បានបំផ្លាញកេរ្តិ៍ដំណែលស្អាតស្អំរបស់សម្តេច សឺន សាន តាមរយៈភាពស្មោកគ្រោករបស់ខ្លួន )។ លោកបន្តថា បរិបទនយោបាយពេលនេះការបង្កើតបានគណបក្សនយោបាយមួយឡើង គឺស្មើនិងបង្កើតបានថ្នាលបណ្តុះមេដឹកនាំនយោបាយមួយនៅពេលអនាគត ។ បើសិនថ្នាលមួយ ( គណបក្សនយោបាយមួយ ) បណ្តុះបានអ្នកនយោបាយឆ្នើមពី០៥ទៅ១០នាក់ មានន័យថា គណបក្ស១០ បណ្តុះបានអ្នកនយោបាយឆ្នើមសម្រាប់ប្រទេសជាតិទៅអនាគត ចន្លោះពី៥០ ទៅ១០០នាក់។ដូច្នេះនឹងធ្វើឱ្យសង្គមជាតិយើង សម្បូរធនធានអ្នកនយោបាយបន្តវេនសម្បូរបែបជាមិនខាន។ លោកបន្ថែមថា ត្រឡប់មកវិញ តើយើងចង់បញ្ចប់អ្វីៗគ្រប់យ៉ាងត្រឹមយុគសម័យ សម រង្សី និង កឹម សុខា នេះឬយ៉ាងណា ? បានជាយើងមិនព្រមមើលទៅមុខមើលទៅខ្មែរដទៃៗ ផ្សេងទៀតនោះ? ។ បើសិនអស់លោក មិនព្រមមើលសមត្ថភាពខ្លួន លោកក៏ហ៊ីទៅចុះ តែកុំមើលងាយអ្នកផ្សេងទៅបានហើយ។ អ្នកដែលតែងតែយល់ទាស់មិនចង់ឱ្យខ្មែរដទៃបង្កើតគណបក្សនយោបាយ អ្នកនោះឯងដែលដើរស្របទៅនឹងគំនិតគណបក្សកាន់អំណាចដែលគេចង់បាន បីដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក៏ដូចលោក សុខ ឥសាន ធ្លាប់លើកឡើងថា « បងប្អូនអ្នកទទួលបានសិទ្ធិធ្វើនយោបាយហើយ ទៅរកស៊ីទទួលទានចុះជាការប្រសើរ» « កឹម សុខា និងសម រង្សី មិនអមតៈទេ »។ សូមជម្រាបថា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនដែលទទួលបានសិទ្ធិធ្វើនយបាយឡើងវិញបាន បង្កើតគណបក្សថ្មី មានដូចជា ក្រុមលោករៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្ស , ក្រុមលោកជីវ កត្តា បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ , ក្រុមលោកអ៊ូ ច័ន្ទរ័ត្ន បង្កើត គណបក្សកែទម្រង់កម្ពុជា , ក្រុមលោកយ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សកម្ពុជានិយម , គណបក្សបេះដូង ជាតិ បង្កើតដោយក្រុមលោកអេង ឆៃអ៊ាង មូរ សុខហួរ , គណបក្សឆន្ទៈខ្មែរ បង្កើតដោយកូន ប្រុសលោកគង់ គាំ…៕  ដោយៈ ពលជ័យ

  • បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ៖គណបក្សប្រជាជនទទួលបានសំឡេងឆ្នោតគាំទ្រ១៧សន្លឹក និងបក្សបីទៀត មិនទទួលបានសំឡេង

    បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ៖គណបក្សប្រជាជនទទួលបានសំឡេងឆ្នោតគាំទ្រ១៧សន្លឹក និងបក្សបីទៀត មិនទទួលបានសំឡេង

    ភ្នំពេញ: គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន១៧សន្លឹក និងគណបក្សនយោបាយចំនួនបីផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា មិនទទួលបានសំឡេងឆ្នោតនោះទេ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។ លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា “ជាលទ្ធផលនៃការរាប់សន្លឹកឆ្នោតឃើញថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន ១៧សន្លឹក រីឯគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមការប្រកួតប្រជែងការបោះឆ្នោតនេះ ពុំទទួលបានសំឡេងឆ្នោតនោះទេ”។ លោកបន្តថា នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោត បានការសរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ។ អគ្គលេខាធិការរងគ.ជ.ប បានបន្តទៀតថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ដំណើរការនេះ បានរៀបចំឡើងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕ដោយៈ ពលជ័យ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» តម្លៃជាង៣,៣លានដុល្លារ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» តម្លៃជាង៣,៣លានដុល្លារ

    ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់សរុបចំនួន៣៦២លានយ៉េន ឬប្រមាណ៣,៣ លានដុល្លារអាមេរិក នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ ឯកឧត្តមបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា លិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន ឬប្រមាណ៣,៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ចំនួន២៦រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) នឹងទទួល បានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។ ប្រមុខការទូតកម្ពុជាបានបន្តថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០០០ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អស់រយៈពេលជាង២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ៥០០នាក់ ដែលក្នុងនោះមាន ២៤នាក់ មកពីក្រសួងការបរទេស…

  • មហិច្ឆតាស្រមើស្រមៃរបស់លោក សម រង្ស៊ី ចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិអាចប្រៀបប្រដូចទៅនឹងប្រទេសភូមាបានដែរឬទេ

    មហិច្ឆតាស្រមើស្រមៃរបស់លោក សម រង្ស៊ី ចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិអាចប្រៀបប្រដូចទៅនឹងប្រទេសភូមាបានដែរឬទេ

    តើមហិច្ឆតាស្រមើស្រមៃរបស់លោក សម រង្ស៊ី ចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិអាចប្រៀបប្រដូចទៅនឹងប្រទេសភូមាបានដែរឬទេ ? ៕

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រកាសឱ្យដឹងនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ ។ នេះបើយោងតាមលោកជំទាវ សុងឡេង បូរ៉ា (ឡា) នាយិកាពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះ (ថ្ងៃទី០១ ខែសីហា) តែម្តងនៅវិមានសន្តិភាព ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ។ សូមជំរាបថា កាលប៉ុន្មានថ្ងៃមុននេះសម្តេចតេជោ ហ៊ុន សែន បានយកមន្ទីរពេទ្យកាល់ម៉ែត ជាទីតាំងដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ ១២-១៧ឆ្នាំ ប៉ុន្តែនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកវិមានសន្តិភាព ជាកន្លែងរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ព្រោះធំទីតាំងទូលាយងាយស្រួល និងបង្កលក្ខណៈល្អប្រសើរសម្រាប់ធ្វើសន្និសិទកាសែតផងដែរ។…

  • ប្រធានក្រុមការងារ និង សមាជិកក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំព្រែកខ្ពប ស្រុកឯកភ្នំ នាំយកទានព្រះវស្សានិងបច្ច័យ ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃចាំព្រះវស្សាចំនួន៤វត្ត

           លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងជា ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានថ្លែងថា៖ ក្នុងនាមក្រុមការងារចុះជួយឃុំ លោកនិងសមាជិកក្រុមទាំងអស់និងខិតខំបម្រើបងប្អូនប្រជាពលរដ្ឋនៅទីនេះឲ្យបានសមស្របនិងឆ្លើយតបពីតម្រូវការ និងការលំបាកនិងបញ្ហាប្រឈមនានាជូនបងប្អូន ឲ្យបានសមស្របឆ្លើយតបទៅតាមលទ្ធភាព ដែលក្រុមការងារអាចជួយដល់បងប្អូនបាន។លោកប្រធានក្រុមការងារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានវិញផងដែរថា៖រាល់ការលំបាកដែលបងប្អូនកំពុងតែជួបប្រទះ និងចង់ឲ្យអាជ្ញាធរ ជួយបងប្អូនក៏បងប្អូនត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានខ្លួនឲ្យពួកគាត់ដឹង និងដើម្បីរិះរកដំណោះស្រាយជួយដល់បងប្អូនឆ្លើយតបបានទាន់ពេលវេលា។លោកក៏បានបញ្ជាក់ផងដែរថា៖កន្លងមកក្រុមការងារបានជួយសម្រួលក្នុងការកែលម្អផ្លូវមួយចំនួនដែលលំបាកនៅក្នុងមូលដ្ឋានរបស់បងប្អូនផងដែរ ដើម្បីជាការឆ្លើយតបតាមសំណូមពរសមស្រប របស់ បងប្អូន។        ការថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោកប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំព្រែកខ្ពប និងភរិយា ក្រុមក្រួសាររបស់លោកនិងអស់លោកអនុប្រធានមន្ទីរ និងមន្ត្រីសំខាន់ៗមួយចំនួន ជាសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានផ្ទាល់នៅទីនោះបានពាំនាំនូវទៀនព្រះវស្សាចំនួន០៤គូ អង្ករ៤០០គក្រ និងទេយ្យទាន-ទេយ្យវត្ថុ រួមមាន៖ ភេសជ្ជៈទឹកក្រូច, ទឹកដោះគោ, ស្ករសមី, ទឹកត្រី-ទឹកស៊ីអ៊ីវ, ប្រេងម៉ាស៊ូត ចំនួន០៤កាន និងបច្ច័យ ក្នុងមួយវត្តៗ ចំនួន ២០ម៉ឺនរៀល។         ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តចំនួន០៤ដែលត្រូវប្រគេននេះរួមមានៈវត្តព្រៃស្នោ, អាស្រមស្នាពីមុខ, វត្តក្តាំងងារ និង វត្តអូរកំបុត ។ ពិធីវេរប្រគេននូវទៀនព្រះវស្សា រួមនិងទេយ្យទានទេយ្យវត្ថុ និងបច្ច័យមួយចំនួនខាងលើនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណ…

  • ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ប្រព្រឹត្តទៅដោយរលូន

    ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ប្រព្រឹត្តទៅដោយរលូន

    ភ្នំពេញ: នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ហើយការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកនៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។ គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង៧:៤១នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោតចំនួន១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ ព្រែកត្នោត និងសង្កាត់កោះតូច បានចូលទៅបោះឆ្នោតរួចរាល់។ មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោតបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងការិយាល័យបោះឆ្នោត។ ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្តន៍នីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោត បានការសរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ។ សូមជម្រាបជូនថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូនស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ដំណើរការនេះ បានរៀបចំឡើងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕ ដោយ:ពលជ័យ

  • អគ្គមេបញ្ជាការ៖ កម្ពុជានឹងបញ្ជូននាយទាហានទៅចិន ដើម្បីចូលរួមក្នុងសមយុទ្ធរក្សាសន្តិភាពចិន និងអាស៊ាន

    អគ្គមេបញ្ជាការ៖ កម្ពុជានឹងបញ្ជូននាយទាហានទៅចិន ដើម្បីចូលរួមក្នុងសមយុទ្ធរក្សាសន្តិភាពចិន និងអាស៊ាន

    ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទគាំទ្រយ៉ាងពេញទំហឹង នឹងបញ្ជូននាយទាហានទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងសមយុទ្ធរក្សាសន្តិភាពចិន និងអាស៊ាន ហើយសង្ឃឹមថា សមយុទ្ធរក្សាសន្តិភាពរវាងទ្វេភាគីកម្ពុជា និងចិន នឹងត្រូវបានរៀបចំឡើងនៅពេលសមស្របមួយបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានធូរស្រាល។ ការបញ្ជាក់នេះ នៅក្នុងខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ឡានឆាងមេគង្គប្រភពតែមួយ ចិន និងកម្ពុជា រួមចិត្តតែមួយ។ ត្បិតតែជំងឺកូវីដ-១៩ បានរារាំងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរក៏ពិតមែន ប៉ុន្តែមិនអាចរារាំងចំណងមិត្តភាពដូចបងប្អូនរវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរបានឡើយ។ អគ្គមេបញ្ជាការ បានបន្តថា លំហាត់រួមគ្នា “នាគមាស” ប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌ បានបោះជំហានទៅកាន់ខឿនថ្មីមួយទៀត។ លំហាត់រួមគ្នា “នាគមាស” ចិន និងកម្ពុជា រៀបចំបានចំនួន៤លើក ដោយចាប់តាំងពីឆ្នាំ២០១៦ ទំហំអ្នកចូលរួម និងឧបករណ៍មានការវិវឌ្ឍកាន់តែថ្មីច្រើន និងអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។ ក្នុងនាមជាអគ្គមេបញ្ជាការ…