Category: នយោបាយ

  • នៅកំឡុងទសវត្សឆ្នាំ ១៥០០ ត្រីជប៉ុន Fugu ត្រូវបានរកឃើញថាមានផ្ទុកនូវសារធាតុពុលដែលអាចបណ្ដាលឱ្យស្លាប់

    នៅកំឡុងទសវត្សឆ្នាំ ១៥០០ ត្រីជប៉ុន Fugu ត្រូវបានរកឃើញថាមានផ្ទុកនូវសារធាតុពុលដែលអាចបណ្ដាលឱ្យស្លាប់

    នៅកំឡុងទសវត្សឆ្នាំ ១៥០០ ត្រីជប៉ុន Fugu ត្រូវបានរកឃើញថាមានផ្ទុកនូវសារធាតុពុលដែលអាចបណ្ដាលឱ្យស្លាប់ ដូចនេះ ការបរិភោគត្រីនេះនៅសម័យនោះត្រូវបានហាមឃាត់។ សព្វថ្ងៃ ត្រីជប៉ុន Fugu នេះបានក្លាយជាមុខម្ហូបដ៏ពេញនិយមមួយនៅជប៉ុន។ បន្ទះសាច់ត្រី Fugu ដែលស្ដើងបំផុតមានរសជាតិ និងរូបរាងគួរឱ្យចង់បរិភោគ ពិសេសចម្អិនជាស៊ុប។ ជនជាតិជប៉ុនបរិភោគត្រីនេះយ៉ាងហោចណាស់ ១០.០០០ តោនជារៀងរាល់ឆ្នាំ។ វាអាចមានតម្លៃដល់ទៅ ២៦៥ដុល្លារក្នុងមួយគីឡូក្រាម។ 🎥 NHK WORLD-JAPAN

  • អនុ​ប្រធានាធិបតី​អាមេរិក​អាចទៅវៀតណាម​ ​និង​សិង្ហបុរី​ ​​​ខែក្រោយ​

    អនុ​ប្រធានាធិបតី​អាមេរិក​អាចទៅវៀតណាម​ ​និង​សិង្ហបុរី​ ​​​ខែក្រោយ​

    អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី​ ​Kam​a​l​a​ ​H​arris​ ​អាច​នឹង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ ​និង​សិង្ហបុរី​ ​នា​ខែ​សីហា​ ​២​០​២​១​ខាងមុខនេះ​ ​នេះ​បើ​តាម​ប្រភពច្បាស់ការ​មួយ​ ​បញ្ជាក់​នា​ថ្ងៃ​ទី​២​៦​ ​កក្កដា​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​។​ ​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ ​​ព័ត៌មាន​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​​នេះ​មិនទាន់​ត្រូវ​បាន​សម្រេច​ចុងក្រោយ​នៅឡើយ​ទេ​ ​ប៉ុន្តែ​បញ្ហា​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ ​ទំនងជា​ប្រធាន​បទ​សំខាន់​នៃ​ទស្សនកិច្ច​នេះ​។​ ​លោកស្រី​ ​Kam​a​l​a​ ​H​arris​ ​ថ្មីៗ​នេះ​ ​ទើប​បំពេញ​ទស្សនកិច្ច​នៅ​មិច​ស៊ី​កូ ​និង​ក្វាតេ​ម៉ា​ឡា ​ក្នុង​គោលបំណង​បន្ថយ​ការ​ធ្វើ​អន្តោប្រវេសន៍​ពី​តំបន់​ទាំងនោះ​។​ ​ក្នុង​ពេល​ទស្សនកិច្ច​ ​លោកស្រី​ផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​អ​សុវត្ថិភាព​អាហារ​ ​និង​បញ្ហា​ស្ត្រី​៕​

  • ច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា នឹងជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិនៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ១៩

    ច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា នឹងជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិនៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ១៩

    សូមស្តាប់ការបកស្រាយរបស់ លោក សំអាត ច័ន្ទសុមានិត ប្រធានមជ្ឈមណ្ឌលវោហារ ២៧ កក្កដា ២០២១

  • Real Madrid អាចទិញអតីតកីឡាករហង្សក្រហម ជាជាងចំណាយលុយច្រើនទិញ Mbappe

    Real Madrid អាចទិញអតីតកីឡាករហង្សក្រហម ជាជាងចំណាយលុយច្រើនទិញ Mbappe

    ក្លិបអធិរាជស Real Madrid ចង់ទិញខ្សែប្រយុទ្ធ Ryan Kent ពីក្លឹប Rangers ជាជាងចំណាយលុយច្រើនទិញយកខ្សែប្រយុទ្ធ Kylian Mbappe នេះជាការលើកឡើងរបស់អ្នកគាំទ្រក្លឹប ។ក្លិបអធិរាជស បានលេងចាញ់ Rangers ដឹកនាំដោយលោក Steven Gerrard ក្នុងលទ្ធផល ២:១ កាលពីថ្ងៃច័ន្ទយកន្លងទៅ ។ Ryan Kent គឺជាអតីតកីឡាកររបស់ Liverpool បានបង្ហាញទម្រង់លេងដ៏ល្អធ្វើឲ្យអ្នកគាំទ្រ Real Madrid មានការចាប់អារម្មណ៍លើរូបគេ ។ គណនី Managing Madrid ដែលជា Podcast របស់អ្នកគាំទ្រ Real Madrid ធំជាងគេ ក្នុងពិភពលោក បានកោតសរសើរកីឡាករវ័យ២៤ឆ្នាំរូបនេះ ដោយពួកគេបានបង្ហោះក្នុងបណ្ដាញសង្គម តោះយើងទិញយក Ryan Kent ជំនួស Kylian Mbappe ៕

  • កីឡាករអត្តពលកម្ម ប៉ែន សុគង់ រៀបរាប់ពីស្ថានភាពហ្វឹកហាត់ មុនចូលរួមប្រកួត នាថ្ងៃ៣១ ខែកក្កដាខាងមុខនេះ

    កីឡាករអត្តពលកម្ម ប៉ែន សុគង់ រៀបរាប់ពីស្ថានភាពហ្វឹកហាត់ មុនចូលរួមប្រកួត នាថ្ងៃ៣១ ខែកក្កដាខាងមុខនេះ

    ជម្រើសជាតិអត្តពលកម្ម កីឡាករ ប៉ែន សុខគង់ បានរៀបរាប់ពីស្ថានភាពហ្វឹកហាត់របស់ខ្លួនពីក្រុងតូក្យូ ប្រទេសជប៉ុន មុនចូលរួមប្រកួតជាផ្លូវការនាថ្ងទី៣១ ចុងខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ គួរជម្រាបជូនថា កីឡាករ ប៉ែន សុខគង់ ជាជម្រើសជាតិអត្តពលកម្មតែម្នាក់គត់ ដែលទទួលបានសិទ្ធិអនុគ្រោះឬ Wild CARD ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ I O C ឱ្យចូលរួមការប្រកួតអូឡាំពិករដូវក្តៅ នៅក្រងតូក្យូ នឹងប្រជែងវីញ្ញាសា រត់ល្បឿន ១០០ម៉ែត្រ ។ ក្រៅពីកីឡាករ ប៉ែន ​សុគង់ កម្ពុជាក៏ទទួលបានសិទ្ធអនុគ្រោះលើវិញ្ញាសាកីឡាហែលទឹកផងដែរ គឺកីឡាករ​ ហែម​ ប៉ុច និងកីឡាការិនី​ ឃឿន ពេជ្រមរកត ដោយប្រកួតលើវិញ្ញាសា ហែលសេរី ៥០ម៉ែត្រដូចគ្នា ៕

  • អេលីត ចំរើន ផ្តួល ឃីម បូរ៉ា ឲ្យសន្លប់ធំដោយប្រើក្បាច់អ្នកលេងដាវសាំម៉ូរ៉ៃជប៉ុន

    អេលីត ចំរើន ផ្តួល ឃីម បូរ៉ា ឲ្យសន្លប់ធំដោយប្រើក្បាច់អ្នកលេងដាវសាំម៉ូរ៉ៃជប៉ុន

    អ្នកប្រដាល់គុន្មខែ្មរល្អគ្រប់ស្នៀតម្ចាស់ខ្សែក្រវ៉ាត់គោជល់កំពូលជើងឯក នាគមាស ឃីម បូរ៉ា បានសន្លប់ធំក្រោមស្នៀតពិសេស អ្នកប្រដាល់មុខសេត អេលីត ចំរើន ក្នុងទឹកទី២ ធ្វើឲ្យអ្នកគាំទ្រគុនខ្មែរស្រឡាំងកាំង ដោយពុំនឹកស្មានដល់ ។ស្នៀតពិសេសធ្វើឲ្យ ឃីម បូរ៉ាសន្លប់ធំមិនគួឲ្យជឿនេះ ត្រូវបាន អេលីត ចំរើន ទម្លាយថា ស្នៀតពិសេសនេះ រៀនតាមអ្នកប្រដាល់សាំម៉ូរ៉ៃ ជប៉ុន ថេន ស៊ីន ដែលគេធ្លាប់មើល តាមរយៈយូធូប ។ សូមបញ្ជាក់ថា នេះជាការសន្លប់ធំលើកទី២ របស់នាគមាសបន្ទាយមានជ័យ ឃីម បូរ៉ា ក្នុងអាជីពប្រដាល់គុនខ្មែរ ដោយសន្លប់ធំលើកទី១ ក្នុងកម្មវិធីប្រកួតការពារខ្សែក្រវ៉ាត់គោជល់កំពូលជើងឯក ជាមួយកីឡាករ ម៉ឺន មេឃា ប៉ុន្តែត្រូវបានសហព័ន្ធកាត់សេចក្តីដោយផ្តល់ជ័យជំនះឲ្យ ឃីម បូរ៉ា ដោយសារតែកីឡាករ ម៉ឺន មេឃា ប្រកួតខុសលក្ខន្តិកៈ ចំណែកការសន្លប់ធំលើកទី២នេះ ក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរអលស្តារ ដោយការប្រើស្នៀតពិសេស អេលីត ចំរើន ក្នុងទឹកទី២ ៕

  • របាយការណ៍នៅថ្ងៃទី២៦ កក្កដា

    របាយការណ៍នៅថ្ងៃទី២៦ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ៦៨៥ករណី និងជាសះស្បើយ ៧៧៥នាក់។ អ្នកឆ្លងសរុប ៧៤.៣៨៦នាក់ អ្នកជាសះស្បើយ ៦៦.៧២៥នាក់ អ្នកស្លាប់ ១.៣២៤នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៧ កក្កដា ២០២១

  • លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែន បានទទួលផ្លូវមួយខ្សែ​ប្រើប្រាស់ជាប្រយោជន៍សាធារណៈ

    លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែន បានទទួលផ្លូវមួយខ្សែ​ប្រើប្រាស់ជាប្រយោជន៍សាធារណៈ

    ភ្នំពេញ៖ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង បន្ទាប់ពីបានបញ្ចប់វិវាទដែលមានទីតាំងទំនាស់ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរៀបចំពិធីនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។ គួររំលឹកផងដែរថា ករណីទំនាស់ដីធ្លីនេះ ជាទំនាស់រ៉ាំរៃដែលមានរយៈពេល ១២ឆ្នាំ គឹចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ការដោះស្រាយទំនាស់ត្រូវបានបញ្ជប់ដោយបានការឯភាពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាខ្ពស់ក្រោមសមត្ថកិច្ច និងយន្តការ​សម្របសម្រួលដោះស្រាយទំនាស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោមការដឹកនាំ​ចង្អុល​បង្ហាញ​ដ៏ខ្ពង់ខ្ពស់ពី​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានចាត់តាំងឲ្យគណៈប្រតិភូចុះអង្កេតស្រាវជ្រាវ​ដល់ទីតាំងទំនាស់ និងបានចាត់ ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំជាច្រើនលើក…

  • ហ្វីលីពីន យកបានមេដាយមាសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ពីព្រឹត្តិការណ៍ Olympic

    ហ្វីលីពីន យកបានមេដាយមាសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ពីព្រឹត្តិការណ៍ Olympic

    (ហ្វីលីពីន)៖ កីឡាការិនី Hindilyn Diaz បានក្លាយជាអ្នកយកមេដាយមាស ជូនប្រទេសហ្វីលីពីន ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីឈ្នះលើវិញ្ញាសារ លើកទម្ងន់ចំនួន ៥៥គីឡូក្រាម ផ្នែកស្ត្រី។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Olympics នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីរាយការណ៍បន្តថា កីឡាការិនីចិន Liao Qiuyun បានឈ្នះមេដាយប្រាក់ ខណៈឯកីឡា​ការិនី​កា​សាក់​ស្ថាន Zulfiya Chinshanlo ឈ្នះមេដាយសំរឹទ្ធ។ កីឡាការិនីហ្វីលីពីន ឈ្នះមេដាយមាស ដោយសារតែ អាចលើកទម្ងន់ ២២៤គីឡូក្រាម លើសកីឡា​ការិនី​ចិន ចំនួន ១លើក។ ប៉ុន្តែ គួរកត់សម្គាល់ថា កីឡាការិនីចិន Liao Qiuyun នៅតែខ្លាំងដដែល គឺ​ធ្លាប់​បំបែកកំណត់ត្រាពិភពលោក ដែលអាចលើកទម្ងន់បាន ២២៧គីឡូក្រាម ដែលមិនទាន់​មាន​កីឡា​ការិនី​ណា ធ្វើបានដូចគាត់ឡើយ៕

  • បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡើងចិញ្ចើមផ្លូវ បុកម៉ូតូចតឈ្ងៀមខ្ទាតជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ

    បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡើងចិញ្ចើមផ្លូវ បុកម៉ូតូចតឈ្ងៀមខ្ទាតជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកCRVមួយគ្រឿងរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកម៉ូតូកំពុងចតស្ងៀមខ្ទាតតជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចមុខព្រលានយន្តហោះពោធិចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូហុងដាឃ្លីកពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខនគរបាល1-8680ដែលម្ចាស់ចតស្ងៀមលើចិញ្ចើមផ្លូវ ខណ:នោះក៍មានបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2J-8182ធ្វើដំណើរតាមបណ្តោយសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវទៅបុកម៉ូតូកំពុងចតស្ងៀមពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ក្រោយពីសម្រុះសម្រួលគ្នាអស់រយៈពេលជិត១ម៉ោង ទើបសម្របសម្រួលគ្នាត្រូវដោយភាគីរថយន្តបានចេញសំណងចំនួន២៥០ដុល្លារទៅឲ្យភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា