-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតសមាជិកបក្សសង្គ្រោះជាតិ ២រូប ដោយសារបណ្ដឹងនៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតសមាជិកគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ ២រូប ដោយសារបុគ្គលទាំងពីររូបនេះ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។ បុគ្គល២រូប ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បដិសេធនោះ គឺលោក ញឹម គឹមញ៉ុល និងលោកជួង ជូងី ។ យោងតាមប្រភពព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដោយសារបុគ្គលទាំងពីររូបនេះនាពេល កន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោ បាយ សម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីកា របស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។ ទី១.ឈ្មោះ ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិនិងបង្កភាពចលាចលក្នុងសង្គមដោយបានដឹកនាំបញ្ជាផ្ទាល់សកម្មជនរបស់អតីតគណបក្ស សង្គ្រោះជាតិនៅក្នុងប្រទេសថៃនិងបានបញ្ជាពីខាងក្រៅមកបណ្តាញរបស់ខ្លួនដើម្បីកៀរគរកម្លាំងត្រៀមចូលផែនការវិលត្រលប់ចូលរបស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ ពាក់ព័ន្ធសកម្មភាពសាលាដំបូងខេត្តព្រះសីហនុបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួននិង បានកំពុងរៀបចំដំណើរការជំនុំជម្រះក្តីចំពោះជនត្រូវចោទឈ្មោះ ញឹម គឹមញ៉ុល ពីបទ «រួម គំនិតក្បត់»។…
-
តុលាការកំពូលសម្រេចរំលាយគណបក្សនយោបាយចំនួនបីដែលអសកម្មភាពអស់រយៈពេលជាច្រើនឆ្នាំ

ភ្នំពេញ៖ តុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សនយោបាយចំនួនបីទៀតដែលអសកម្មក្នុងការធ្វើសកម្មភាព និងមិនបានធ្វើរបាយការណ៍អស់រយៈពេលជាច្រើនឆ្នាំ។ការសម្រេចរបស់តុលាការកំពូលកាលពីពេលថ្មីនេះ បន្ទាប់ពីមានបណ្តឹងពីក្រសួងមហាផ្ទៃ។ យោងតាមសាលដីការបស់តុលាការកំពូលដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានបង្ហាញថា គណបក្សទាំងបីនេះមាន៖ គណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក ហោ ម៉េងហ៊ាង ដែលត្រូវកាត់ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១, គណបក្សវង្គត ខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា ដែលត្រូវកាត់ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងគណបក្សសង្គមប្រជាធិបតេយ្យរបស់ លោក ថោង សុវណ្ណារ៉ា ដែលត្រូវកាត់ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ យោងតាមប្រភពបណ្តាញព័ត៌មាន Fresh Newsនៅព្រឹកថ្ងៃទី២៤ខែកក្កដានេះនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាក់ពាក្យប្តឹងទៅតុលាការកំពូល បន្ទាប់ពីគណបក្សទាំងបីខាងលើនេះ ស្ងាត់ដំណឹង និងអសកម្មអស់រយៈពេលច្រើនឆ្នាំ ហើយមិនអាចទាក់ទងបាន។ គិតចាប់តាំងពីឆ្នាំ២០១៧មក រហូតមកដល់ពេលនេះ គណបក្សនយោបាយបួនហើយ ត្រូវតុលាការកាត់ទោសរំលាយ ដោយការល្មើសច្បាប់ធ្ងន់ធ្ងរ និងអសកម្មភាព។ ទោះជាយ៉ាងក្តី រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជា មានគណបក្សប្រមាណជិត៥០ផ្សេងទៀត កំពុងធ្វើសកម្មភាព។ក្នុងនោះមានមួយចំនួន បានប្រកាសរួចហើយ ក្នុងការត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តម ខៀវ សុភ័គ បានបញ្ជាក់ទៀតថា ពេលនេះគណបក្សថ្មីជាច្រើនទៀតកំពុងរៀបចំបង្កើតឡើង និងបានដាក់ពាក្យទៅកាន់ក្រសួងមហាផ្ទៃជាបន្តបន្ទាប់ដែរ៕
-
សម្តេចតេជោនាយករដ្ឋមន្ត្រី បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប ដោយសារពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរនាពេលកន្លងមក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់បុគ្គលចំនួន២រូប ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្រ្គោះជាតិ ដោយសារបុគ្គលទាំងពីររូបនេះ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។ បុគ្គល២រូបដែលសម្តេចតេជោ ហ៊ុន សែន បដិសេធនោះមានរួមមាន៖ លោក ញឹម គឹមញ៉ុល និងលោក ជួង ជូងី។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ឱ្យដឹងថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះ ដោយសារបុគ្គលទាំងពីររូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីការបស់តុលាការកំពូល ដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។ ទី១៖ បុគ្គល ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពចលាចលក្នុងសង្គម ដោយបានដឹកនាំបញ្ជាផ្ទាល់សកម្មជនរបស់ អតីតគណបក្សសង្រ្គោះជាតិនៅក្នុងប្រទេសថៃ និងបានបញ្ជាពីខាងក្រៅមកបណ្តាញរបស់ខ្លួន ដើម្បីកៀរគរកម្លាំងត្រៀមចូលផែនការវិលត្រលប់ចូលរបស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា…
-
វ៉ាក់សាំងប្រឆាំងកូវីដ១៩ (AstraZeneca) ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន បានដឹកមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ

ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ (AstraZeneca) ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅយប់ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត៕
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយសប្បុរសធម៌របស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន

នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដោយសារតែការចាក់វ៉ាក់សាំង ទើបកម្ពុជា ពេលនេះ មានសញ្ញាឆ្លងថមថយចុះ ពិសេសនៅតំបន់រោងចក្រ ហើយបើករណីមានការឆ្លង ក៏ស្ថានភាពវាមិនទៅរកសភាពធ្ងន់ធ្ងរ ឬដល់ការស្លាប់នោះទេ វាអាចកាត់បន្ថយ។ ករណីចាក់វ៉ាក់សាំង ២ដូសហើយ នៅតែឆ្លង មិនមែនតែនៅកម្ពុជាទេ សូម្បីតែនៅសហរដ្ឋអាមេរិក នៅអង់គ្លេស និងនៅប្រទេសក្នុងសហភាពអឺរ៉ុប…
-
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បញ្ជាក់អំពីការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ របស់កម្ពុជា

ភ្នំពេញៈ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្តី្រកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានបញ្ជាក់នៅយប់ថ្ងៃទី២៣ ខែកក្កដានេះថា ដោយមានការគិតគូរពីសុវត្ថិភាពរបស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសមានវីរុសបំលែងប្រភេទថ្មី កំពុងរីករាលដាលខ្លាំងនៅទូទាំងពិភពលោក កម្ពុជាបានសម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូលនេះ តាមប្រព័ន្ធវីដេអូវិញ។ ទោះជាយ៉ាងនេះក្ដី កម្ពុជាក៏នៅតែជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣( ASEM13) ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំជាមួយដៃគូ ASEM ទាំង៥៣ប្រទេស/ស្ថាប័ន នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា ដំណើរការ ASEM គឺផ្អែកលើភាពមិនផ្លូវការ ភាពបត់បែន និងស្មារតីកុងសង់ស៊ីស។ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា គឺជាការគាំទ្រជាឯកច្ឆ័ន្ទរបស់សមាជិកទាំង៥៣ប្រទេស/ស្ថាប័ន។ ក្រោមការធ្វើជាប្រធានអង្គប្រជុំរបស់កម្ពុជា ប្រទេសអាស៊ី-អឺរ៉ុបទាំងអស់ មានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានភាពស្អិតរមួតមួយកម្រិតទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដែលប្រទេសទាំងអស់នៅទូទាំងពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងរួមគ្នា។ក្នុងន័យនេះ កាលពីឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប ដែលតំណាងដោយរដ្ឋមន្ត្រីការបរទេសនៃកម្ពុជា និងប្រទេសសម្របសម្រួលទាំងបួន រួមមានសហភាពអឺរ៉ុប សិង្ហបុរី រស្ស៊ី និងអាល្លឺម៉ង់…
-
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម”

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលមានលោក អូក អ៊ី ជាតំណាងស្ថាបនិក។ ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របដោយស្របច្បាប់ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ការអនុញ្ញាតឱ្យបង្កើតនេះ បានធ្វើឡើងបន្ទាប់ពីតំណាងស្ថាបនិកគណបក្សនេះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានធ្វើលិខិតជម្រាបជូនលោក អូក អ៊ី ជាតំណាងស្ថាបនិកគណបក្សកម្ពុជានិយមបានឱ្យដឹងថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលសរសេរជាអក្សរកាត់ “ប.ក” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្តេចក្រឡាហោមបានបញ្ជាក់ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២…
-
ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ បានបញ្ចប់ដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត រយៈពេល៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ ដោយពុំមានបញ្ហាអ្វីកើតឡើងនោះទេ។ លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា ការឃោសនាបោះឆ្នោត ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។ លោកបានបន្តថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់ បានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន១ ក្នុងចំណោម គណបក្សនយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា មានការប្រមូលផ្តុំសមាជិក២០០នាក់ ក្នុងក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរថយន្តចំនួន ៨០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង ហើយក៏មានការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សក្រុង សង្កាត់ និងតាមភូមិ។ ដោយឡែកគណបក្សចំនួន ៣ ផ្សេងទៀត ពុំមានសកម្មភាពឃោសនាទេ។…
-
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣

ភ្នំពេញ៖ “គណបក្សកម្ពុជានិយម” ដែលមានឈ្មោះជាអក្សរកាត់ថា ប.ក ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើត ជាផ្លូវការហើយ តាមរយៈលិខិតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ របស់ តំណាងស្ថាបនិកគណបក្ស។ ។ នេះបើយោងតាម លិខិតជម្រាបដល់ លោក អូក អី ជាតំណាងស្ថាបនិកគណបក្ស ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ការសម្រេចឲ្យបង្កើតគណបក្សនេះមានដោយ ផ្អែកតាមបញ្ញត្តិមាត្រា៩នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាព បានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល ក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌ ស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ សូមបញ្ជាក់ថា គណបក្សកម្ពុជានិយម មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង ៩ម៉ែត្រ ភូមិកណ្តាល…
-
ក្រសួងមហាផ្ទៃ ប្រាប់គណបក្ស បេះដូងជាតិ កែតម្រូវចំណុចមួយចំនួន

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ ផ្ញើជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានឲ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវពាក្យសុំចុះបញ្ជី គណបក្សបេះដូងជាតិ ដែលសរសេរអក្សកាត់ គ ប ជ។ ពាក់ពន្ធ័នឹងករណីនោះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សំណុំឯកសារសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដោយសារពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន ៖ ១-សេចក្ដីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន, ២- គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស, ទី៣- ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិកចំនួន៣នាក់យ៉ាងតិច។ ទន្ទឹមនឹងនោះ លក្ខន្តិកៈរបស់គណបក្សបានកំណត់កាលបរិច្ឆេតនៃការបង្កើតគណបក្ស គឺជាន់លើថ្ងៃបុណ្យទិវាពលកម្មអន្តរជាតិ១ឧសភា និងបានចែងនូវខ្លឹមសារចំណុចសំខាន់ៗមានលក្ខណៈច្របូលច្របល់ ដោយរៀបចំឡើងពុំស្របតាមបញ្ញត្តិមាត្រា១០ និងមាត្រា១៧ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ ព្រមទាំងមានកំហុសអក្ខរាវិរុទ្ធជាច្រើនផងដែរ។ ផ្អែកតាមបញ្ញត្តិមាត្រា២៤នៃច្បាប់ស្ដីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃតម្រូវឲ្យគណបក្សបេះដូងជាតិ ត្រូវធ្វើការកែសម្រួលខ្លឹមសារចំណុចសំខាន់នៃលក្ខន្តិកៈរបស់គណបក្ស ព្រមទាំងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនមកក្រសួងមហាផ្ទៃវិញយ៉ាងយូរ១៥ថ្ងៃ។