Category: នយោបាយ

  • បិទវត្តបុទុមវត្តី ១៤ថ្ងៃ ក្រោយរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តឆ្លងកូវីដ (Video Inside)

    អាជ្ញាធរខណ្ឌដូនពេញ បានសម្រេចបិទខ្ទប់វត្តបទុមវតី ជាបណ្ដោះអាសន្នសិនក្រោយរកឃើញព្រះសង្ឃនិង ពលរដ្ឋមានកូវីដ-១៩ ចំនួន២០អង្គនិងនាក់។ វត្តបទុមវតីដែលនឹងបិទរយៈពេល១៤ថ្ងៃ មានទីតាំងតាមបណ្តោយ វិថីឧកញ៉ា ស៊ូស្រ៊ុន, ស្ថិតក្នុងភូមិ៣, សង្កាត់ចតុមុខ ក្នុងខណ្ឌដូនពេញ។ សេចក្តីរាយការណ៍បញ្ជាក់ថាអ្នកវិជ្ជមាន កូវីដ១៩ទាំង២០អង្គនិងនាក់ បានរកឃើញក្រោយការធ្វើតេស្តលើសង្ឃចំនួន១៧៧ អង្គ , និស្សិត ចំនួន២១៥ នាក់ , ពុទ្ធបរស័ទក្នុងវត្តចំនួន៧នាក់ និងជាងសំណង់ ចំនួន៤ នាក់ ។ ក្នុងចំណោមការឆ្លងទាំង២០អង្គនិងនាក់ នោះរួមមានព្រះសង្ឃ១០អង្គ និងសិស្សនិស្សិត១០នាក់។

  • សហរដ្ឋអាមេរិកនឹងចាត់វិធានការដំបូងក្នុងពេលឆាប់ៗ ក្រោយពីបាតុកម្មនៅគុយបា

    សហរដ្ឋអាមេរិកនឹងចាត់វិធានការដំបូងក្នុងពេលឆាប់ៗ ក្រោយពីបាតុកម្មនៅគុយបា

    វ៉ាស៊ីនតោន​៖​ មន្រ្តី​ក្រសួង​ការ​បរទេស​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ១៩​ កក្កដា​ ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​​​គេរំពឹង​ថា​ នឹង​ប្រកាស​ជំហាន​ដំបូង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យ​ឡើង​វិញ​របស់​រដ្ឋបាល​​លោក​បៃដិន​ អំពី​គោល​នយោបាយ​របស់​ប្រទេស​គុយបា​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ក្រាប​ហ្វូង​បាតុករ​ទ្រង់​ទ្រាយ​ធំ​ប្រចាំ​ទសវត្សរ៍​ក្នុង​ក្រុង​ឡាហាវ៉ាន​។​  ​ យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រុម​មន្រ្តី​ដែល​សុំ​ថ្លែង​ជា​អនាមិក​ បាន​និយាយ​ថា​ រដ្ឋបាល​​លោក​ បៃដិន​ នៅ​តែ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​ទុក្ខ​លំបាក​របស់​ប្រជាជន​គុយបា​ ខណៈ​ពេល​ដែល​​រក្សា​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​កុម្មុយនីស្ត​របស់​លោក​ប្រធានា​ធិបតី​ Miguel Díaz-Canel​។ ​ ​កាល​ពី​សប្តាហ៍​មុន​ លោក​ប្រធានា​ធិបតី​លោក​ ចូ ​បៃដិន​ បាន​និយាយ​ថា​ លោក​មិន​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ ឬ​ការ​បង់​ប្រាក់​ ដែល​ជន​ជាតិ​អាមេរិក​ផ្ញើរ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​លើ​កោះ​នោះ​ទេ​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​គុយបា​ នឹង​រឹបអូស​យក​ថវិកា​មួយ​ចំនួន​ធំ​។​ ​​ប្រជាជន​គុយបា​រាប់​ពាន់​នាក់​ បាន​លើក​គ្នា​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ស្ម័គ្រ​ចិត្ត​កាល​ពី​មួយ​សប្តាហ៍​មុន​ ជុំ​វិញ​បញ្ហា​​វិបត្តិ​សេដ្ឋកិច្ច​ដែល​​បង្ក​ជា​កង្វះ​ខាត​ទំនិញ​ទូទៅ​ រួម​ទាំង​ការ​ដាច់​ចរន្ត​អគ្គិសនី​ប្រើ​ប្រាស់​។​ ក្រុម​បាតុករ​ ក៏​តវ៉ា​ប្រឆាំង​នឹង​វិ​ធាន​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​លើ​ការ​ឆ្លង​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ ​និង​ការ​ទប់​ស្កាត់​លើ​សេរីភាព​សង្គម​ស៊ីវិល​។​ មក​ទល់​ពេល​នេះ​ សកម្មជន​ជា​ច្រើន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​។​ ​យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​គុយបា​បាន​ស្តី​បន្ទោស​ការ​តវ៉ា​នេះ​ ដោយ​ហៅ​ថា​ជា​ការ​ប្រឆាំង​បដិវត្ត​ក្រោម​ហិរញ្ញប្ប​ទាន​របស់​អាមេរិក​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​សេដ្ឋកិច្ច​ត្រដ​ខ្យល់​ដែល​បណ្តាល​មក​ពី​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន​។​

  • ឯកឧត្តម នៃ និយម អញ្ជើញដឹកនាំនាយទាហាន នាយទាហានរង គោរពវិញ្ញាក្ខណ្ឌ សព លោក វរៈសេនីយ៍ឯក ទូច សាវឿន នាយសេនាធិការរង ដែលទទួលមរណភាពដោយរោគាពាធ

    ឯកឧត្តម នៃ និយម អញ្ជើញដឹកនាំនាយទាហាន នាយទាហានរង គោរពវិញ្ញាក្ខណ្ឌ សព លោក វរៈសេនីយ៍ឯក ទូច សាវឿន នាយសេនាធិការរង ដែលទទួលមរណភាពដោយរោគាពាធ

    ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំ លោក មេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង លោកនាយការិយាល័យ លោកនាយផ្នែកសឹករងក្រុង ស្រុក នៅក្នុងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដើម្បីចូលរួមគោរពវិញ្ញាក្ខណ្ឌ និងចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រសារសព លោកវរៈសេនីយឯក ទូច សាវឿន ដែលបានទទួលមរណៈភាពកាលពីថ្ងៃច័ន្ទ័ ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១ នៅវេលម៉ោង ៧ និង៤០នាទីព្រឹក ក្នុងជន្មាយុ ៥៨ ឆ្នាំ ដោយរាគាពាធ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម ក្នុងនាមមេបញ្ជាការ និងក្នុងនាយទាយាហាន នាយទាហានរង ពលទាហាន ទាំងអស់របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល បានមានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នា ពិតជាមានសេចក្តីសោកស្តាយ ឥតឧបមា ចំពោះមរណៈភាព របស់លោក វរៈសេនីយ៍ឯក​ ទូច សាវឿន ដែលជានាយសេនាធិការរង ដែលលោក គឺមិត្តរួមអាវុធ…

  • អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ

    អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ

    អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ៕

  • ទីតាំងផ្សារ សេះសសង្កាត់ឣូក្រសា ក្រុងកែប ត្រូវបានអគ្គីភ័យឆាបឆេះ

    ទីតាំងផ្សារ សេះសសង្កាត់ឣូក្រសា ក្រុងកែប ត្រូវបានអគ្គីភ័យឆាបឆេះ

    កែប៖ នៅខេត្តកែប មានហេតុការណ៍ ឣគ្គីភ័យ មួយបានកើតឡើង នៅរសៀលថ្ងៃ ទី១៩ ខែ កក្កដា ឆ្នាំ ២០២១ ក្នុងទីតាំងផ្សារសេះសសង្កាត់ឣូក្រសា ក្រុងកែប ខេត្តកែប ដែលបណ្តាលមកពី ផ្ទុះ ចរន្ត ឣគ្គីសនី នាំឲ្យ ឆេះតូបចំនួន ១២១តូបឣគ្គីភ័យនេះត្រូវបានពន្លត់ ទាំងស្រុង នៅវេលាម៉ោង២០:៣០នាទីយប់ថ្ងៃខែដដែល ដោយប្រើប្រាស់ រថយន្ត ពន្លត់ឣគ្គីភ័យ ចំនួន០៨គ្រឿង ។

  • សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍរៀបចំនូវកិច្ចសន្ទនាOnlineស្តីពីខួប៦៣ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន

    សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍរៀបចំនូវកិច្ចសន្ទនាOnlineស្តីពីខួប៦៣ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន

    ភ្នំពេញ៖ ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍរៀបចំនូវកិច្ចសន្ទនាOnlineស្តីពីខួប៦៣ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន។ លោក Wang Dexin ប្រធានការិយាល័យកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និងនាយករដ្ឋមន្ត្រីចិន លោក ចូវ អិន ឡាយ បានជួបពិភាក្សាគ្នាជាលើកដំបូងនៅឯសន្និសីទនៃបណ្តាប្រទេសអាស៊ី-អាហ្វ្រិក ដែលបានប្រព្រឹត្តទៅនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី នាខែមេសា ឆ្នាំ១៩៥៥។ នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការចាប់ចេញដំណើរដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនាសតវត្សរ៍ទី២០។ ចាប់ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៨ នៃដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានក្លាយជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការចងចំណងការទូតជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ រយៈពេល៦៣ឆ្នាំកន្លងមក ប្រទេសយើងទាំងពីរបានក្លាយជាមិត្តដែកថែប និងប្រទេសសហគមន៍ជោគវាសនារួមគ្នា។  ឯកឧត្តម អ៊ុ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា ចិនបានក្លាយជាប្រទេសធំជាងគេដែលបានផ្តល់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើនដល់ប្រទេសកម្ពុជា ជំនួយ និងការគាំទ្ររបស់មិត្តចិនដល់ប្រទេសកម្ពុជារួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយឱ្យកម្ពុជាថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស។ ថ្មីៗនេះផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនជាមិត្តបានបន្តជួយដល់ប្រទេសកម្ពុជាតាមរយៈការផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខារពេទ្យជាច្រើនជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លើសពីនេះ ចិនក៏ជាប្រទេសធំជាងគេទី១ ដែលផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំងពីព្រឹទ្ធសភាកម្ពុជាត្រូវបានបង្កើតឡើងនៅខែមីនា…

  • ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១តាម​​ប្រព័ន្ធ​វីដេអូ

    ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១តាម​​ប្រព័ន្ធ​វីដេអូ

     ភ្នំពេញ៖   ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការ អន្តរជាតិ នៃ​​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​ ២១ ខែកក្កដា ឆ្នាំ​២០​២​១ តាម​​ប្រព័ន្ធ​វីដេអូ។ រដ្ឋមន្រ្តីការបរទេស​នៃបណ្តាប្រទេសមេគង្គផ្សេងទៀត​ រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។          រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាព​នៃ​កិច្ចសហ ប្រតិបត្តិការ​​ចាប់​តាំងពីកិច្ចប្រជុំ​រដ្ឋ​មន្រ្តី​ការ​​បរទេសមេគង្គ-គង្គាលើកទី១០ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងបាងកក នៅថ្ងៃទី ០១ ខែសីហា​ ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិ- បត្តិការ  សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុង បរិបទនៃជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្រ្តីទាំងអស់ រំពឹងថានឹងផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។          កិច្ចប្រជុំ…

  • ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន និង រដ្ឋមន្រ្តីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀត តាមប្រព័ន្ធ Video Conference

    ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ  ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន និង រដ្ឋមន្រ្តីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀត តាមប្រព័ន្ធ Video Conference

    នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយឯកឧត្តម Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតមាន ៖ ប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និងវៀតណាម ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ (Sustainable Agriculture Productions and Food System)” ។ ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ ឯកឧត្តម Nogami Kotaro មានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសលើសកលលោក និងពិសេសជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារដែលយើងកំពុងប្រឈម។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនកិច្ចប្រជុំយ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍រួមនេះមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ ឲ្យប្រទេសទាំងអស់ក្នុងសកលលោកងាកមកយកចិត្តទុកដាក់មកលើប្រទេសកសិកម្ម…

  • ប្រមុខការទូតកម្ពុជានឹងធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១

    ប្រមុខការទូតកម្ពុជានឹងធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១

    ភ្នំពេញៈ ប្រមុខការទូតកម្ពុជានឹងអញ្ជើញធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ថ្ងងៃទី១៩ ខែកក្កដានេះ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន៖ ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា…

  • សម្តេចតេជោនាយករដ្ឋមន្ត្រី ឧបត្ថម្ភម៉ាស់ចំនួន១លាន១សែន, ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង

    សម្តេចតេជោនាយករដ្ឋមន្ត្រី ឧបត្ថម្ភម៉ាស់ចំនួន១លាន១សែន, ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងម៉ាសចំនួន១លាន១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន១០ម៉ឺនម៉ាស់។ ក្រៅពីជួយឧបត្ថម្ភម៉ាស់ និងថវិកា សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រទេសវៀតណាម បាននិងកំពុងរងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់។ សូមបញ្ជាក់ថា កម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស់ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា…