-
ក្រុមអ្នកឃ្លាំមើល៖ FBI បរាជ័យក្នុងការស៊ើបអង្កេតការរំលោភបំពានអ្នកកាយសម្ព័ន្ធអាមេរិក

ហួន ឌីណា ក្រុមអ្នកឃ្លាំមើលរបស់ការិយាល័យអគ្គអធិការនៃនាយកដ្ឋានយុត្តិធម៌ បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធ ដោយរកឃើញថា ការិយាល័យស៊ើបអង្កេតរដ្ឋាភិបាលសហព័ន្ធ FBI មិនគោរពតាមការចោទប្រកាន់ការរំលោភបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធអាមេរិកវ័យក្មេងប្រឆាំងនឹងអតីតគ្រូបង្វឹកក្រុមលោក Larry Nassar រួមទាំងមានកំហុសធ្ងន់ធ្ងរក្នុងការស៊ើបអង្កេតក្រោយមកទៀត។ របាយការណ៍និយាយថា ភាពមិនត្រឹមត្រូវ និងការបិទបាំងជាច្រើនរបស់ភ្នាក់ងារ FBI ក្រោយបើកការស៊ើបអង្កេតរបស់ខ្លួន បានអនុញ្ញាតឱ្យលោក Nassar បន្តរំលោភបំពានលើអត្តពលិកអស់រយៈពេលជាច្រើនខែ។ ឆ្លើយតបនឹងការចោទប្រកាន់ FBI បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធដូចគ្នាថា បញ្ហាលើការកាន់សំណុំរឿងនេះមិនអាចប្រកែកដោះសារបាន និងបានធ្វើឱ្យខូចដល់កិត្តិយសរបស់អង្គភាពខ្លួន។ លោក Nassar ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ១០០ ឆ្នាំ កាលពីឆ្នាំ ២០១៨ ពីបទរំលោភបំពានផ្លូវភេទ និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ ប្រភព៖ FBI failed to investigate USA Gymnastics abuser, watchdog finds https://www.bbc.com/news/world-us-canada-57844784
-
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាច្រានចោលសេចក្ដីសម្រេចរបស់ UN ពាក់ព័ន្ធនឹងបញ្ហារ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចផ្សេងទៀត

ក្រសួងការបរទេស នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសច្រានចោលសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្ដីពី «ស្ថានភាពសិទ្ធមនុស្សនៃជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម និងជនជាតិភាគតិចនានានៅមីយ៉ាន់ម៉ា»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងកាលពីថ្ងៃទី១៤ ខែកក្កដា។ សេចក្ដីសម្រេចពាក់ព័ន្ធនឹងរឿងជនជាតិភាគតិចនៅមីយ៉ាន់ម៉ា របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានកម្រាស់ ៨ទំព័រត្រូវបានតាក់តែងដោយប្រទេសប៉ាគីស្ថាន ដែលតំណាងឲ្យប្រទេសកាន់សាសនាឥស្លាម និងប្រទេសអេក្វាឌ័រ ដែលនៅទ្វីបអាមេរិកខាងត្បូង។ សេចក្ដីសម្រេចនេះត្រូវបានអនុម័តកាលពីថ្ងៃច័ន្ទកន្លងទៅ ដោយការមូលមតិគ្នារវាងសមាជិកទាំង ៤៧ប្រទេស ដោយមិនឆ្លងការបោះឆ្នោតទេ។ យ៉ាងណាមិញ ចិនមិនបានបង្ហាញជំហរគាំទ្រ តែក៏មិនបានរារាំងលើការអនុម័តសេចក្ដីសម្រេចនេះទេ។ ក្នុងឯកសារមិនមានសុពលភាពខាងផ្លូវច្បាប់នេះបានធ្វើថ្កោលទោសដល់ការរំលោភសិទ្ធិមនុស្សពីសំណាក់យោធាមីយ៉ាន់ម៉ា ទៅកាន់ជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចនានានៅមីយ៉ាន់ម៉ា។ បន្ថែមពីលើនេះទៀត ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏បានអំពាវនាវឲ្យមានការចរចា និងផ្សះផ្សាជាតិរវាងគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ដោយរាប់បញ្ចូលទាំងជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចនានាផងដែរ។ ទាក់ទិននឹងរឿងនេះដែរ ខាងរដ្ឋាភិបាលទីក្រុងណៃពិដោបានបញ្ចេញប្រតិកម្មថា សេចក្ដីសម្រេចនេះមានភាពលម្អៀង ហើយផ្អែកលើព័ត៌មានមិនពិត និងព័ត៌មានតែម្ខាង។ រដ្ឋាភិបាលមីយ៉ាន់ម៉ាមួយនេះបានបន្តថា ពាក្យថា «រ៉ូហ៊ីងយ៉ា» មិនដែលទទួលស្គាល់ថាជាជនជាតិមួយនៅមីយ៉ាន់ម៉ា ហើយពាក្យនេះគ្រាន់តែជាពាក្យបង្កើតឡើង ដើម្បីតែផលប្រយោជន៍នយោបាយរបស់ក្រុមមួយចំនួនប៉ុណ្ណោះ៕ ប្រភព៖ CNA
-
រាជរដ្ឋាភិបាលដាក់ចេញគោលការណ៍ណែនាំទូទៅ ស្តីពីគ្រប់គ្រង និងការប្រើប្រាស់ឧបករណ៍តេស្តរហ័ស

គោលការណ៍ណែនាំទូទៅ_Rapid_Test_2021_07_14 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់ភេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការមកដល់ជាបន្តបន្ទាប់នូវរលកទី ១ និងទី ២ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការប្រឈមនឹងរលកទី ៣ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា (Delta) បានដាក់សម្ពាធបន្ថែម និងបានបន្តគំរាមកំហែងដល់សុខុមាលភាពប្រជាជន សង្គមសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលសាធារណៈរបស់កម្ពុជា »។សម្តេចតេជោ បានបន្តថា «ការដាក់ចេញឱ្យអនុវត្តនូវ គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និងការគំរាមកំហែងទាំងនេះ តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងទាន់ពេល ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ សំដៅគ្រប់គ្រង ឱ្យបាននូវការឆ្លងរាលដាលនៅក្នុងសហគមន៍ និងឈានទៅដល់ការដាក់ឱ្យបើកដំណើរការពេញលេញជាបណ្តើរៗនូវសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី »។ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវឆន្ទៈទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងបរិបទដ៏លំបាកនេះ…
-
អភិបាលខេត្តកណ្តាល ចុះ ត្រួតពិនិត្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និង សំណេះ សំណាល សួរសុខទុក្ខ កងកម្លាំងទាំងបី

កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី បានចុះត្រួតពិនិត្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងកំពុងឈរជើងប្រចាំការការពារព្រំដែន នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ស្ថិតនៅ ឃុំសំពៅពូន ស្រុកកោះធំ ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តអោយបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីសំណើសុំអនុសាសន៍ដឹកនាំអំពីវិធានការនានា ក្នុងការពង្រឹងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ ព្រំដែនដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការសម្រួលនូវការដឹកជញ្ជូនទំនិញកសិផលឆ្លងកាត់ព្រំដែន។-សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់។-សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩…
-
គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

-
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានអញ្ជើញចូលរួមកិច្ចប្រជុំរកដំណោះស្រាយដីធ្លី ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រុមការងារមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំរកដំណោះស្រាយដីធ្លីចំនួន២ករណី៖ ករណីទី១ របស់ឈ្មោះ ឆែម សុខន បានស្នើសុំបង្កើតគណ:កម្មការដើម្បីចុះវាស់វែងដី និងបានចុះបញ្ជីកាន់កាប់ដីចំនួន០៣ទីតាំង ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក និងឃុំសឹង្ហ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ករណីទី២ រកដំណោះស្រាយករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋចំនួន៣១០គ្រួសារនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយប្រជាពលរដ្ឋចំនួន៣០២គ្រួសារ មកពីកាស៊ីណូផ្កាយប្រាំ(ប៉ោយប៉ែត) ពាក់ព័ន្ធនឹងឧកញ៉ា សំ ផាន់ណារិទ្ធ នៅទីតាំងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ(ខ)សាលាខេត្តបន្ទាយមានជ័យ១។
-
ជប៉ុនព្រមានថា ភាពតានតឹងរបស់កោះតៃវ៉ាន់បង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់
សៅ សម្ភស្ស ក្នុងរបាយការណ៍របស់ក្រសួងការពារជាតិប្រចាំឆ្នាំ ត្រូវបានអនុម័តកាលពីថ្ងៃអង្គារនេះ ដោយខុទ្ទកាល័យ លោកនាយករដ្ឋមន្រ្តី លោក Yoshihide Suga រដ្ឋាភិបាលជប៉ុនបានសម្តែងការព្រួយបារម្ភអំពីប្រទេសចិន និងភាពតានតឹងរបស់យោធានៅក្នុងតំបន់។ របាយការណ៍នេះ បានលម្អិតអំពីការគំរាមកំហែងផ្នែកយោធា ដែលមានឥទ្ធិពលបំផុតរបស់ប្រទេសនេះដែលបានធ្វើឱ្យប៉ះពាល់ដល់កោះតៃវ៉ាន់ ដោយផ្ទាល់ជាងពេលណាៗទាំងអស់។ រដ្ឋាភិបាលជប៉ុនបានអោយដឹងថា៖ « ការធ្វើឱ្យស្ថានភាពតៃវ៉ាន់ស្ថិរភាព មានសារសំខាន់សម្រាប់សន្តិសុខ និងស្ថិរភាពជាតិរបស់សហគមន៍អន្តរជាតិរបស់ជប៉ុន។ យើងត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់ជាមួយនឹងវិបត្តិមួយ ដែលមិនធ្លាប់មានពីមុនមក»។ ជានិច្ចកាល ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនភាពតានតឹងលើវិស័យយោធា និងសេដ្ឋកិច្ចទៅលើកោះនេះ។ វាកើតឡើងនៅពេល ដែលទីក្រុងប៉េកាំង ក៏បានដាក់សម្ពាធទៅលើហុងកុង និងបង្កើនវត្តមានរបស់ខ្លួននៅលើសមុទ្រចិនខាងត្បូងផងដែរ។ របាយការណ៍ដដែល បានឱ្យដឹងថា៖ « តុល្យភាពយោធាទូទៅរវាងចិន និងតៃវ៉ាន់ កំពុងតែលំអៀងទៅរកការពេញចិត្តរបស់ចិន ហើយគម្លាតនេះហាក់ដូចជាកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។ ប្រភព៖ Japan warns Taiwan tensions pose ‘regional security risk’ https://www.dw.com/en/japan-warns-taiwan-tensions-pose-regional-security-risk/a-58255990
-
ឃាតកម្មប្រធានាធិបតី ធ្វើឱ្យហៃទីធ្លាក់ចូលក្នុងគំហុកនៃវិបត្តិនយោបាយធ្ងន់ធ្ងរ

ហួន ឌីណា ព័រអូប្រាំង៖ ខណៈពេលគេមិនទាន់ដឹងនៅឡើយថានរណានៅពីក្រោយការធ្វើឃាតលោកប្រធានាធិបតី បន្ទុកថ្មីមួយទៀតបានបង្ករជារឿងឈឺក្បាលដល់ប្រជាជនហៃទី បន្ថែមភាពស្មុគស្មាញកាន់តែខ្លាំងឡើងលើសំណុំរឿងស៊ើបអង្កេតឃាតកម្ម និងកម្ដៅលើបញ្ហាប្រទេសដែលគ្មានអ្នកកាន់ចង្កូតច្បាស់លាស់ ក្រោយអ្នកនយោបាយដល់ទៅបីរូបអះអាងថាខ្លួនជាអ្នកដឹកនាំរដ្ឋាភិបាលស្របច្បាប់។ បញ្ហាប្រឈមកើនឡើងប្រឆាំងនឹងនាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោក Claude Joseph ដែលកំពុងគ្រប់គ្រងប្រទេសហៃទីដោយមានការគាំទ្រពីកម្លាំងប៉ូលីស និងយោធាទាំងខ្វះធនធាន។ លោកបានសន្យាថានឹងធ្វើការជាមួយក្រុមប្រឆាំង និងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Jovenel Moise ដែលត្រូវបានគេធ្វើឃាតក្នុងការវាយប្រហារមួយនៅគេហដ្ឋានរបស់លោកកាលពីថ្ងៃពុធ សប្ដាហ៍មុន។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញជំហានណាមួយជាក់លាក់ ត្រូវបានបោះនៅឡើយទេ។ ក្រុមចម្រុះនៃគណបក្សប្រឆាំងធំៗឈ្មោះថា Democratic and Popular Sector នៅថ្ងៃអង្គារប្រាប់ថា ស្ថានភាពប្រទេសដែលខ្វះមេដឹកនាំ មិនត្រូវបន្តទៀតទេ ដោយបង្ហាញពីសំណើរបស់ខ្លួនបង្កើតអាជ្ញាធរសីលធម៌ឯករាជ្យ (Independent Moral Authority) ដែលចូលរួមពីភាគីផ្សេងៗគ្នារួមមានខាងសកម្មជនសិទ្ធិមនុស្ស មេដឹកនាំសាសនា និងអ្នកសិក្សា។ ទន្ទឹមនឹងនេះដែរ លោក Ariel Henry ដែលត្រូវបានលោក Moise តែងតាំងជានាយករដ្ឋមន្រ្តីមួយថ្ងៃមុនពេលប្រធានាធិបតីរូបនេះត្រូវបានគេសម្លាប់នោះ បាននិយាយថា លោកគឺជានាយករដ្ឋមន្រ្តីដែលត្រឹមត្រូវស្របតាមច្បាប់។ អ្នកនយោបាយរូបនេះ មានការគាំទ្រពីក្រុមអ្នកនយោបាយល្បីៗឈ្មោះមួយក្រុម ដែលគេស្គាល់ថាជាសម្ព័ន្ធមិត្តរបស់លោក Moise ដែលថ្មីៗនេះបានជ្រើសរើសលោក Joseph Lambert…
-
សម្ដេចក្រឡាហោម ណែនាំឱ្យស្ថាប័នពាក់ព័ន្ធសិក្សាឡើងវិញនូវភាពខ្វះចន្លាះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធសិក្សាឡើងវិញនូវភាពខ្វះចន្លាះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ ដោយស្មារតី និងឆន្ទៈទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងករណីមិនមានចែងនៅក្នុងច្បាប់ សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេចដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១-២០២៥» តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ សម្តេចក្រឡាហោមក៏បានឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់លើកកម្ពស់ការអនុវត្ត សំដៅធ្វើឱ្យសម្រេចនូវយុទ្ធសាស្រ្តទាំង៦ដែលមាននៅក្នុងផែនការនេះ។ លើសពីនេះទៀត ត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិត ក្នុងការកំណត់នូវស្តង់ដារដែលអាចបង្កើត ចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជាពិសេសបង្កើតគោលនយោបាយការពារកុមារ ដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវចំពោះមាតិការូបភាព និងសម្ភារអាសអាភាសដែលរក្សាទុកនៅក្រុមហ៊ុន ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា…
-
កម្ពុជាៈការលើកកម្ពស់ ការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ

ភ្នំពេញៈប្រមុខការទូតនៃប្រទេសកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ប៉ុន្តែទន្ទឹមនេះ ឯកឧត្តមបានបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថា គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីចំណុចនេះ នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា)តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងកិច្ចប្រជុំពិសេសនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលផ្តល់សារៈសំខាន់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្ត្រីផ្សេងៗទៀតជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗ ទៀត។ ឯកឧត្ដមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេលឯកឧត្ដមគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថា គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្ដមបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមា ដើម្បីចៀសវាងការបន្តឹងស្ថានការណ៍បន្ថែមទៀត និងដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS)ឆ្នាំ១៩៨២ផងដែរ។ ឯកឧត្តមបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងនានា គួរត្រូវបានផ្តោតការយកចិត្តទុកដាក់លើការពន្លឿនការបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារ និងមានប្រសិទ្ធភាពព្រមទាំងការអនុវត្តយ៉ាងពេញលេញនូវវិធានការដែលបានឯកភាពគ្នារួច ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ក្នុងព្រឹត្តិការណ៍ដដែលនេះដែរ ទាក់ទងនឹងប្រទេសមីយ៉ានម៉ា ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង…