Category: នយោបាយ

  • ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួម ក្នុងសន្និសីទពាក់ កណ្ដាលអាណត្តិ រដ្ឋមន្ត្រីការបរទេស នៃចលនាមិន​ចូលបក្សសម័្ពន្ធ (NAM) នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១

    ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួម ក្នុងសន្និសីទពាក់ កណ្ដាលអាណត្តិ រដ្ឋមន្ត្រីការបរទេស នៃចលនាមិន​ចូលបក្សសម័្ពន្ធ (NAM) នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១
  • កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា

    កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា

    ភ្នំពេញៈ​ឯកឧត្តម លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​​​ ​ជា​ឧ​ត្ត​ម​ន្រ្តីកម្ពុជា​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប បានប្រកាស​ជា​ផ្លូវការ​ថា កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា​ចុងឆ្នាំ​នេះ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​ សេចក្តីសម្រេច​នេះ​ធ្វើឡើង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយបាន​បញ្ជាក់ថា ការរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​លក្ខណៈ​រូបវ័ន្ត​គឺ​នឹងមិន​មាន​សុវត្ថិភាព​ដល់​បណ្តា​ថ្នាក់ដឹកនាំ​នៃ ប្រទេស​ដៃគូ ASEM ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នោះឡើយ ហើយ​វា​ក៏​មិនអាច​ប្រព្រឹត្តទៅបាន​ផងដែរ ព្រោះ​ជំងឺ រាតត្បាត​នេះ​បាននិងកំពុង​បន្ត​រីក​រាលដាល​ខ្លាំង ស្រប​ពេលដែល​បណ្តា​ប្រទេស​ជាច្រើន​លើ​សកលលោក បានដាក់​ចេញ​នូវ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​សារជាថ្មី​។​ ​ឯកឧត្តម​បាន​បន្តថា ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង រួម​នឹង​ការលេចឡើង​នៃ​វីរុស​បំប្លែង​ថ្មីៗ បាន​បង្កើតឱ្យមាន​រល​ក​នៃ​ការឆ្លង​ថ្មី​នៅ​បណ្តា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក រួមទាំង​កម្ពុជា​ផង​នោះ​។​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13) បាន​ធ្វើជាសហប្រធាន​ជាមួយ​សហភាព​អឺរ៉ុប ដឹកនាំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ដ្រី​អាស៊ី​-​អឺរ៉ុប (ASEM SOM) កាលពី​ថ្ងៃទី​០៧ និង​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឧ​ត្ត​ម​មន្ត្រី​នៃ​បណ្តា​ប្រទេស​ជា​ដៃគូ ASEM ចំនួន​៥១​រូប​រួមទាំង​តំណាង​មកពី​សហភាព​អឺរ៉ុប លេខាធិការដ្ឋាន​អាស៊ាន និង​មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) ផងដែរ​។​ ​លោក​បន្តថា​កិច្ច​ប្រជុំបាន​ពិភាក្សា​យ៉ាង​លម្អិត​លើ​សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្តីពី​ការស្តារ សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែល​វា​នឹង​ក្លាយជា​ឯកសារ​មួយ​ក្នុងចំណោម​ឯកសារ​លទ្ធផល ដ៏​សំខាន់​ចំនួន​ពីរ​ដែល​នឹងត្រូវ​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​។ សេចក្ដីថ្លែងការណ៍​នេះ ឆ្លុះបញ្ចាំង​ពី​គោលដៅ​រួមគ្នា​របស់​ថ្នាក់ដឹកនាំ ASEM ទាំងអស់​ក្នុង​ការធានា​ឱ្យបាន​នូវ​ការ​ស្តារឡើងវិញ​​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩…

  • កម្ពុជាសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមប្រព័ន្ធអនឡាញ ដោយសារតែការឆ្លងរាលដាលខ្លាំងជំងឺកូវីដ-១៩

    កម្ពុជាសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមប្រព័ន្ធអនឡាញ ដោយសារតែការឆ្លងរាលដាលខ្លាំងជំងឺកូវីដ-១៩

    យោងតាមក្រសួងការបរទេស ការសម្រេចរៀបចំកិច្ចប្រជុំតាមប្រពន្ធ័អនឡាញនោះ បានធ្វើឡើងក្នុងពេលដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី១៣ បានធ្វលជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM-SOM) កាលពីថ្ងៃទី៧ និងទី៩កក្កដាឆ្នាំ២០២១ តាមប្រពន្ធ័វីដេអួ។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកលុយ ដេវីត ដែលជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បានប្រកាសជាផ្លូវការថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី១៣ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២១ តាមរយៈប្រពន្ធ័វីដេអូ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេខឡើងនៃវីរុសបំប្លែងថ្មី បានបង្កើតឲ្យមានរលកនៃការឆ្លងថ្មីនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ សេចក្ដីសម្រេចនោះ គឺធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្ដាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺរាតត្បាតនោះ បាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្ដាប្រទេសជាច្រើនលើសកលលោកបានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី។ នៅក្នុងកិច្ចប្រជនោះផងដែរ ក៏បានពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយក្នុងចំណោមឯកសារលទ្ធផលដ៏សំខាន់ចំនួន២ដែលត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

  • រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង AstraZeneca ប្រមាណ​មួយ​លាន​ដូ​ស​ដល់​កម្ពុជា​

    រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង AstraZeneca ប្រមាណ​មួយ​លាន​ដូ​ស​ដល់​កម្ពុជា​

    ភ្នំពេញៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ឲ្យ​ដឹងថា ថ្ងៃនេះ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន​ប្រមាណ​មួយ​លាន​ដូ​ស​ដល់​កម្ពុជា​។ ជំនួយ​នេះ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែកលើ​ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ នេះ​។​ ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បន្តថា វ៉ាក់សាំង​ដែល​ត្រូវបាន​ផ្ដល់​អាជ្ញា​បណ្ណ​ផលិត​ក្នុងប្រទេស​ជប៉ុន នឹង​ត្រូវបាន​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​នៅពេលដែល​ការរៀបចំ​ភ័ស្តុភារ​ដោយ COVAX Facility​បានបញ្ចប់​។​លោក​សង្ឃឹមថា​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩ ក៏ដូចជា​កាត់បន្ថយ​ការ​ព្រួយ​បារ​ម្មណ៍​មួយចំនួន​របស់​ប្រជាជន​កម្ពុជា​។​ ​ឯកអគ្គរាជទូត​ជប៉ុន​បាន​បញ្ជាក់ថា ប្រឈមមុខ​នឹង​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​ថ្មី​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ ការចាក់​វ៉ាក់សាំង និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​គឺជា​កត្តា​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​។ មកទល់ពេលនេះ​រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជំនួយ​ស្មើនឹង​សរុប​ប្រមាណ​ច្រើនជាង​៥០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ដែល​រួមមាន​ការផ្ដល់​បរិក្ខារ​ពេទ្យ ការកែលម្អ​មន្ទីរពេទ្យ ការគាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​តាម​ព្រំដែន ក៏ដូចជា​ការផ្ដល់​បរិ​ក្ខា​រ​សម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។ ជប៉ុន​ក៏បានផ្ដល់​ជា​កម្ចី​ប្រមាណ ២២៧​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ និង​សម្រាប់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។​ ​ឯកអគ្គរាជទូត​ជប៉ុន​ក៏​សូម​ឆ្លៀត​ក្នុងឱកាស​នេះ​សម្ដែង​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​អ្នកជំនាញ​សុខាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុងតែ​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវខិតខំ​ប្រឈម​នឹង​ស្ថានភាព​ដ៏​លំបាក​នេះ​។ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩​ដែលជា​បញ្ហា​ពិភពលោក​នេះ ជប៉ុន​នឹង​បន្ត​សហការ និង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ដែលជា​មិត្ត​ដ៏​សំខាន់​របស់​យើង​។​​ឯកអគ្គរាជទូត​ជប៉ុន​សង្ឃឹមថា ស្ថានភាព​នឹង​អាច​ល្អ​ប្រសើរឡើង​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ ហើយ​ការផ្លាស់ប្ដូរ​រវាង​ប្រទេស​ទាំងពីរ​ក៏ដូចជា​ក្នុង​ពិភពលោក​នឹង​អាច​ចាប់ផ្តើម​ឡើងវិញ​។ សូម​បួងសួង​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាព​៕ ដោយៈ ពល​ជ័យ​

  • លិខិតព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

    លិខិតព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការព្រមាណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមិនអាចកែសម្រួល ឬកែទម្រង់បាន នូវបញ្ហាអយុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រម ដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡា ធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ រហូតធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ ជាច្រើនលើកច្រើនសារ ។ ប្រភព NOCC សូមអានសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដូចខាងក្រោម៖ រូបភាព #MSR_SPORT

  • ប្រមុខការទូតកម្ពុជានឹងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ នៅថ្ងៃទី១៣-១៤ ខែកក្កដា

    ប្រមុខការទូតកម្ពុជានឹងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ នៅថ្ងៃទី១៣-១៤ ខែកក្កដា

    ភ្នំពេញៈ​ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមព្រមទាំងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ តាមការអញ្ជើញរបស់ឯកឧត្តម Jeyhun Bayramov រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធស្ថិតនៅចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែង ពហុភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល»។ សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្តល់ឱកាសដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូ ឆ្នាំ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហាប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភពដដែលបន្តថា សេចក្តីថ្លែងការណ៍របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងផ្តោតលើមធ្យោបាយ និងរបៀប ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានាតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី ពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងជំហររបស់កម្ពុជាចំពោះពហុភាគីនិយមសម្រាប់សន្តិភាព៕ដោយៈ ពលជ័យ

  • ក្រសួងការបរទេសកម្ពុជា តវ៉ាក្រុមហ៊ុនឥណ្ឌាមួយដែលប្រើឈ្មោះ និងរូបប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន

    ក្រសួងការបរទេសកម្ពុជា តវ៉ាក្រុមហ៊ុនឥណ្ឌាមួយដែលប្រើឈ្មោះ និងរូបប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន

    ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យស្ថានឯអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌាឱ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់ផលិតផលរបស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ បន្ទាប់ពីទទួលការតវ៉ា ក្រុមហ៊ុនឥណ្ឌានេះបានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់របស់ខ្លួនតាមការតវ៉ារបស់ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេសប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដែលកំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្តដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។ ប្រភពដដែលបន្តថា ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា…

  • យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រុងព្រៃង ខេត្តព្រៃវែង ៤ថ្ងៃ ចាក់ជូនប្រជាពលរដ្ឋបានជិត ៤ ពាន់នាក់

    យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រុងព្រៃង ខេត្តព្រៃវែង ៤ថ្ងៃ ចាក់ជូនប្រជាពលរដ្ឋបានជិត ៤ ពាន់នាក់

    ខេត្តព្រៃវែង៖ អនុគណ:កម្មការចំពោះកិច្ចក្នុងដំណើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់អាយុចាក់ថ្នាំ នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានសង្កាត់ចំនួន៤ មានសង្កាត់ ទិន្នន័យដែលពលរដ្ឋចាក់បានសរុបក្នុង ក្នុងរយៈពេល ៤ថ្ងៃបានចំនួន ៣,៩៦៧ នាក់ ក្នុងនោះស្រី ២,៣៣០ នាក់។ សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ គឺចាក់បានលើសចំនួនកំណត់ មានចំនួន: ១,២៩៩នាក់ ស្រី៧៤៤នាក់, ប្រុស ៥៥៥នាក់។ ក្រោមការណែនំារបស់ថ្នាក់ដឹកនាំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៅតាមតំបន់ មានឯកឧត្តម ស សុខា អនុប្រធាន ក្នុងរយៈពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានសហការជាមួយនិងមន្ត្រីរដ្ឋបាលខេត្ត ក្រុង ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំង៣ ចុះជួយរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ចាប់លេខរៀង បាញ់អាកុល និងជួយសម្រួលដល់មន្រ្តីសុខា ភិបាល ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅស្ថិតក្នុងបរិវេនវិទ្យាល័យព្រះអង្គឌួង នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែងក្នុងបេសកកម្មរបស់ក្រុមការងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង…

  • ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ចើញចុះសួរសុខទុក្ខនិងនំាយកថវិការ គ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ព ដែលកំពុងធ្វើចត្តាឡីសក្ត័នៅផ្ទះ

    ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ចើញចុះសួរសុខទុក្ខនិងនំាយកថវិការ គ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ព ដែលកំពុងធ្វើចត្តាឡីសក្ត័នៅផ្ទះ

    ខេត្តកណ្តាល៖​ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បានដឹកនាំសហការី សហការជាមួយក្រុមប្រឹក្សា ឃុំ/សង្កាត់ និងមេភូមិ នៅព្រឹកថ្ងៃច័ន្ទទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការ គ្រឿងឧបភោគបរិភោគ ទៅចែកចូនដល់ក្រុមគ្រួសារអតីយុទ្ធជន និងគ្រួសារកងទ័ព ដែលកំពុងតែធ្វើចត្តាឡីសក្ត័នៅក្នុងគេហដ្ឋាន ពាក់ព័ន្ធទៅនិងអ្នកឆ្លងជំងឹកូវីដ-១៩  ស្ថិតនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បាននាំមកជាមួយនិងការផ្តាំផ្ញើរសួរសុខទុក្ខពី ឯកឧត្តម អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល និងសូមណែនាំ ដល់បងប្អូន ដែលកំពុងចត្តាឡីសក្ត័នៅផ្ទះ គឺត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវវិធានការណ៍នានា ទាំងអស់ ពិសេសគឺត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ បើមានការប្រើប្រេប្រួលត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានការដោះស្រាយបានទាន់ពេលវេលា។ ជាងនេះទៅទៀតនោះគឹត្រូវរក្សាអនាម័យជាប់ជាប្រចាំ វេចខ្ចប់ឱ្យបានត្រឹមនូវកាកសំណល់សំរាម និងត្រូវអនុវត្តន៍នូវវិធានការណ៍ដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានការណ៍ ដាក់ចេញដោយសម្កេចតេជោ គឺ៣ការពារ ​និងកុំ៣ ជាប់ជានិច្ច។ គួរបញ្ចាក់ថា  អំណោយដែលឯកឧត្តម នៃ និយម…

  • ពលរដ្ឋនៅក្នុងខេត្តរតនគិរី នឹងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខាងមុខនេះ

    ពលរដ្ឋនៅក្នុងខេត្តរតនគិរី នឹងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី១៣ ខាងមុខនេះ

    រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹងស្ដីពីកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រុងបានលុង នៃខេត្តរតនគិរីរដ្ឋបាលខេត្តរតនគិរី នឹងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១តទៅ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទី ដល់ម៉ោង១៧:០០នាទី ដូចមានក្នុងតារាងភ្ជាប់ជាមួយស្រាប់នៅតាមទីតាំងចំនួន២កន្លែង មានដូចខាងក្រោម៖ ១-ទីតាំងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ គឺសម្រាប់ប្រជាពលរដ្ឋ មកពីសង្កាត់ឡាបានសៀក និងសង្កាត់យក្ខឡោម២-ទីតាំងបរិវេណនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត គឺសម្រាប់ប្រជាពលរដ្ឋ មកពីសង្កាត់បឹងកន្សែង និងសង្កាត់កាចាញសូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងក្នុងរយៈពេលនេះ គឺធ្វើឡើងសម្រាប់តែបងប្អូនដែលនៅក្នុងក្រុងបានលុងតែប៉ុណ្ណោះ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅបណ្ដាស្រុកដទៃទៀត នឹងត្រូវចាក់ជូននាពេលបន្ទាប់ ។ នៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ៕