-
ក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធ សហគមន៍ កសិកម្មកម្ពុជា (CACA) ចុះហត្ថលេខាលើអនុស្សរណ:នៃ ការ យោគយល់គ្នា (MOU)ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យដំណាំ បន្លែ នៅកម្ពុជា(មានវីដេអូ)
-
ហោរាសាស្រ្តប្រចាំថ្ងៃ១៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការបានដោយរលូន។ ចំពោះសញ្ញាណនៃឧបសគ្គគឺមិនអាចកំណត់បានទេក្នុងពេលនេះ ដូច្នេះសូមប្រុងប្រយ័ត្នហើយធ្វើការដោយសន្សឹមៗ ប្រការសំខាន់អ្នកមិនអាចផ្តាំផ្ញើការងារនឹងអ្នកណាបានឡើយ។ ដោយឡែក ក្នុងអនាគតដ៏ខ្លី អ្នកនឹងអាចទទួលបានសំណាងទាក់ទងនឹងហិរញ្ញវត្ថុ ឬការតំឡើងប្រាក់ខែ។ ទន្ទឹមនឹងនោះ កិច្ចការថ្ងៃនេះមានទំនាក់ទំនង នឹងគំនិតច្នៃប្រឌិត ដូច្នេះសូមកុំខ្លាចក្នុងការបង្ហាញចេញគម្រោងរបស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកកំពុងជួបបញ្ហាទាក់ទងនឹងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមដោះស្រាយបញ្ហាតូចតាចនានាដែលមានកន្លងមក ហើយត្រូវសំដែងភាពស្មោះត្រង់ទទួលយកការពិត។ សូមរស់នៅដោយភាពអត់ធ្មត់ និងស្ងប់ស្ងៀម ព្រមទាំងមានភាពទៀងត្រង់ជានិច្ច ហើយក៏មិនចាំបាច់ត្រូវលាក់បាំងកំហុសរបស់ខ្លួនដែរ បណ្តោយ អ្វីៗទៅតាមពេលវេលា ពីព្រោះអ្វីៗនឹងកែប្រែទៅជាល្អប្រសើរជាងមុន។ ដោយឡែក អ្នកមិនគួរចូលរួមក្នុងដំណើរទាំងឡាយណា ដែលមិនច្បាស់លាស់ឡើយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងប្រព្រឹត្តិទៅលើគន្លងផ្លូវជោគជ័យ។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់វិជ្ជាជីវៈរបស់ខ្លួន ឬលាភសំណាងទាក់ទងនឹងសម្ភារៈ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ ដើម្បីទទួលបានលទ្ធផលល្អ សូមព្យាយាមចំណាយពេលបន្ថែម និងកែលម្អស្ថានភាពការងាររបស់អ្នក ហើយជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន។ ក្រៅពីនេះ…
-
ក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU)ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យដំណាំ បន្លែ នៅកម្ពុជា

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ កាលពីទី០៨ ខែកក្កដា ឆ្នំា២០២១ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ” រវាងក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ក្រោមអធិបតីឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម KARIMATA ATSUHI ឧបទូតនៃស្ថានទូតជប៉ុន និងឧកញ៉ា ហង់ សុគន្ធ ប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បណ្ឌិត NABESHIMA Katsuhito នាយកក្រុមហ៊ុន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម KARIMATA ATSUHI មានលើកឡើងអំពីសក្តានុពលវិស័យកសិកម្មកម្ពុជា លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែច្រវាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។ កត្តាទាំងអស់នេះ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា តាមរយ:ខ្លឹមសារ ចុះMOU ភាគីទាំងពីរ នឹងយកទៅអនុវត្តប្រកបដោយបរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ…
-
សម្តេចតេជោ ហ៊ុន សែន សាទរចំពោះទិវាប្រជាជនពិភពលោក លើកទី៣២ និងថែមទាំងលើកទឹកចិត្តបណ្តារដ្ឋភាគីទាំងអស់ ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្ត្រី និងក្មេងស្រី គឺជាក្រុមជន ដែលងាយរងគ្រោះជាងគេ ដោយសារជំងឺរាតត្បាត កូវីដ១៩ ខណៈរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍កូវីដ បានល្អ និងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស ភ្នំពេញ៖ តាមរយៈសារលិខិតអបអរទិវាប្រជាជនពិភពលោក លើកទី ៣២ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ក្រោមប្រធានបទ «សិទ្ធិ និងជម្រើស គឺជាចម្លើយៈ មិនចំពោះថា ក្នុងដំណាក់កាល បន្ទុះ ឬសម្រុតទារកនោះទេ ដំណោះស្រាយ គឺស្ថិតនៅលើការផ្តល់អាទិភាពដល់សិទ្ធិ និងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ប្រធានបទនេះ ពិតជា មានអត្ថន័យ ធំធេងក្នុងស្ថានភាព ដែលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺផ្លូវដង្ហើម ធ្ងន់ធ្ងរ ( កូវីដ១៩ ) ដែលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្ស សហគមន៍…
-
ពិព័រណ៍ « ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិន » បង្ហាញពីដំណើរតស៊ូដ៏មហស្ចារ្យ របស់បក្សកុម្មុយនិស្តចិនក្នុងរយៈពេលមួយសតវត្សរ៍ និងមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ប្រទេសចិន

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ត្រូវយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់(មេរៀន) ដើម្បីត្រួសត្រាយអនាគត» ។ ជាក់ស្តែង ដូចអ្វីដែលយើងគ្រប់គ្នាបានឃើញនឹងភ្នែកហើយថា បក្សកុម្មុយនិស្តចិនបានចងចាំនិងរៀនសូត្រពីប្រវត្តិសាស្ត្រជាប់រហូតមក និងកសាងប្រទេសជាតិដែលមានអនាគតដ៏បវររុងរឿង ។ ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកម្មុយនិស្តចិន និងដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្ត្រឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់នេះនិងកូនចៅជំនាន់ក្រោយៗឱ្យស្វែងយល់ច្បាស់ពីប្រវត្តិតស៊ូដ៏អង់អាចក្លាហាន មោះមុតមិនងាករេ ស៊ូបូជាឈាមស្រស់និងលះបង់ជីវិតដើម្បីជាតិមាតុភូមិនិងប្រជាជនរបស់អ្នកបដិវត្តន៍ជាន់មុននៃបក្សកុម្មុយនិស្តចិន សាលពិព័រណ៍ដ៏ស្កឹមស្កៃមួយបានលេចចេញជារូបរាងនៅក្បែរកីឡដ្ឋានជាតិនាក្រុងប៉េកាំង ដែលរំលេចដោយតួអក្សរចិនពណ៌ក្រហមធំៗមានន័យថា «សាលពិព័រណ៍ប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន» ។ ដើរចូលក្នុងសាលពិព័រណ៍នេះ យើងនឹងត្រូវបានទាក់ទាញក្រសែភ្នែកដោយការរចនានៃតួសំណង់ដែលប្រកបដោយរចនាបថពិសេសរបស់ប្រទេសចិន ។ រូបថតជាង ២.៦០០ សន្លឹក ឯកសារនិងវត្ថុប្រវត្តិសាស្ត្រជាង ៣.៥០០ និងវីដេអូឯកសារជាច្រើន ហាក់ដូចជាកង់ប្រវត្តិសាស្ត្រដែលបានរំកិលទៅមុខបន្តិចម្តងៗ ទាក់ទាញអារម្មណ៍របស់ទស្សនិកជនឱ្យដើរតាមដានប្រវត្តិសាស្ត្រនៃបក្សកម្មុយនិស្តចិន ដើម្បីបានជ្រួតជ្រាបពីការពិតក្នុងប្រវត្តិសាស្ត្ររបស់គណបក្សនយោបាយធំជាងគេនិងមានវ័យដ៏ចំណាស់លើពិភពលោកមួយនេះ ។ តាមរយៈការទស្សនា យើងនឹងយល់ដឹងពីប្រវត្តិខិតខំតស៊ូឥតឈប់ឈរ ប្រវត្តិមិនខ្លាចការពលី ប្រវត្តិស្វែងរកទ្រឹស្តីពិត ប្រវត្តិស្វែងរកសុភមង្គលជូនប្រជាជន និងកិច្ចកសាងសមត្ថភាពរបស់បក្សកុម្មុយនិស្តចិន ដែលនឹងញ៉ាំងឱ្យយើងបានយល់ដឹងកាន់តែស៊ីជម្រៅថា ភាពជោគជ័យនៃការបង្កើតបក្សកុម្មុយនិស្តចិន ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការបង្កើតរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិន សុទ្ធតែទទួលបានមកដោយមិនងាយស្រួលនោះទេ ។ ពិសេសគឺភាពយន្តស៊្រីឌីដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតក្នុងព្រឹត្តិការណ៍«មហាដំណើរ»(The Long March) ដែលជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ កងទ័ពក្រហមនៃបក្សកុម្មុយនិស្តចិនធ្វើដំណើរកាត់ព្យុះភ្លៀង កាត់ព្រឹលទឹកកក កាត់ព្រៃស្តុក…
-
បណ្ឌិត ជា មុនីឫទ្ធិ ៖ រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិន នឹងមិនអាចសម្រេចបានជាដាច់ខាត

-
អង្គការសហព័ន្ធសន្តិភាពសកល បានស្នើ សម្តេចតេជោ ជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ដែលគ្រោងធ្វើឡើងនាចុងឆ្នាំនេះ នៅប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំមួយរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំអង្គការសហព័ន្ធសន្តិភាពសកល ហៅកាត់ថា UPF តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ អង្គការសហព័ន្ធសន្តិភាពសកល បានស្នើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» បន្ទាប់ពីអង្គការនេះពិនិត្យឃើញថា សម្តេច ជាឥស្សរជនមួយរូប ដែលបានប្រឹងប្រឹងក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកក្នុងកសាងសន្តិភាពនៅក្នុងតំបន់ផងដែរ។ នៅក្នុងជំនួបនេះ បានពិភាក្សាទៅការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការ UPF ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានស្តីពីសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅតែពីការជជែកលើការងាររៀបចំកិច្ចប្រជុំនេះទៅ អង្គការ UPF ក៏បានស្នើសុំការអនុញ្ញាតសម្តេចតេជោ អញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះផងដែរ។ បើតាមឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពទៅលើប្រធានបទស្តីពីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាប្រធានបទមួយដ៏មានសារសំខាន់សម្រាប់ឆ្លើយតបស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមនឹងសំណើអញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំ និងការដាក់សម្តេចជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ផងដែរ។ ជាមួយគ្នានោះ…
-
អ្នកនាំពាក្យបក្សប្រជាជនរំលឹកឡើងវិញពីព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹង និងចង់បង្ក អស្ថិរភាពសង្គម

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-រដ្ឋមន្រ្តីការបរទេស និងកិច្ចការ នារីអូស្ត្រាលី ពិភាក្សាលើកិច្ចការសំខាន់បន្ទាន់មួយចំនួន

-
សម្តេចតេជោ ហ៊ុន សែន ពុំបានសម្រាកពេញមួយយប់ ព្រោះតែ តាមដានលទ្ធផលកាត់ក្តីប្រាសាទព្រះវិហារ
