-
ប្រទេសជាច្រើនរួមមាន បារ៉ែន កាណាដា ចិន ឥណ្ឌូណេស៊ី អ៉ីតាលី ថៃ និងវៀតណាមកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនផ្សេងៗ លាយគ្នា

ប្រទេសជាច្រើនរួមមាន បារ៉ែន កាណាដា ចិន ឥណ្ឌូណេស៊ី អ៉ីតាលី ថៃ និងវៀតណាមកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនផ្សេងៗ លាយគ្នា ចំពោះការចាក់ដូសទី២ ឬដូសទី៣ (booster shots) ខណៈពេលដែលមានការពន្យារពេលនៃការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនមួយចំនួន និងការព្រួយបារម្ភពីសុវត្ថិភាពប្រជាជន។ នេះបើតាម the Strait Times ថ្ងៃទី២៦ កក្កដានេះ។ អង្គការសុខភាពពិភពលោក បានព្រមានពីបញ្ហាប្រឈម ព្រោះមកទល់ពេលនេះ អ្នកវិទ្យាសាស្ដ្រនៅមានទិន្នន័យតិចតួចណាស់អំពីផលប៉ះពាល់ដល់សុខភាព។ ប្រភព៖ The Strait Times
-
ទីតាំង ៦ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ផ្សារអង្គរ ផ្លូវ១៥៥កែងផ្លូវ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន អ្នកជំងឺទៅថ្ងៃទី២៣ កក្កដា។ ២. ផ្សារទំនើប ឡាក់គី សាខាផ្លូវព្រះសីហនុ អ្នកជំងឺទៅថ្ងៃទី២២ កក្កដា។ ៣. ហាងHard Rock Coffee ជាន់ទី១ អគារ Exchange Square អ្នកជំងឺទៅថ្ងៃទី២០ កក្កដា។ ៤. ហាង AnAnA Computer ផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ អ្នកជំងឺជាបុគ្គលិកផ្នែកកម្មវិធីកុំព្យូទ័រ (Software)។ ៥. ក្រុមហ៊ុន វីរៈប៊ុនថាំ ផ្លូវ១៦៣ កែងផ្លូវ៤៦២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន អ្នកជំងឺទៅថ្ងៃទី២២ កក្កដា។ ៦. មន្ទីរសម្រាកព្យាបាល នាគព័ន្ធដាយមិន ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង អ្នកជំងឺជាគ្រូពេទ្យនៅមន្ទីរពេទ្យនេះ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
អង្គការសហប្រជាជាតិ ព្រមានពីតួរលេខនៃការស្លាប់របស់ជនស៊ីវិលខ្ពស់បំផុត ដែលនឹងកើតមានឡើងក្នុងអាហ្វហ្គានីស្ថាន

អង្គការសហប្រជាជាតិ ព្រមានពីតួរលេខនៃការស្លាប់របស់ជនស៊ីវិលខ្ពស់បំផុត ដែលនឹងកើតមានឡើងក្នុងអាហ្វហ្គានីស្ថាន បើការវាយលុករបស់ក្រុមឧទ្ទាមតាលីបង់នៅតែបន្តក្រោយកងទ័ពបរទេសដកខ្លួន។ យោងតាមរបាយការណ៍របស់បេសកកម្មជំនួយរបស់អ.ស.បនៅអាហ្វហ្គានីស្ថាន (UNAMA) ក្នុងឆមាសទី១ ឆ្នាំ២០២១ ជនស៊ីវិលប្រមាណ ១.៦៥៩នាក់ត្រូវបានសម្លាប់ ហើយ ៣.២៥៤នាក់ទៀតរងរបួស កើនឡើង ៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភព៖ CNA
-
ក្រោយពេល អាមេរិកបន្ធូរបន្ថយពាក់ព័ន្ធ នឹងវិធានការណ៍ ពាក់ម៉ាស់ និងអនុញ្ញាតិឱ្យ បើក អាជីវកម្ម ដំណើរឡើងវិញ ការកើនឡើងនៃករណី កូវីដ១៩ បានកើតឡើងជាថ្មី

អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់ប្រទេស Anthony Fauci និយាយថា អាមេរិកដើរ ផ្លូវ ខុស ក្នុងការប្រយុទ្ធប្រឆាំងរលកថ្មីនៃជំងឺកូវីដ១៩ ហើយ ការ ចាក់ វ៉ាក់ សាំង ដូសទី ៣ ប្រហែលជាចាំបាច់ ខ្លាំង សម្រាប់បុគ្គល ងាយរងគ្រោះ ព្រោះប្រជាពលរដ្ឋ ជាង ពាក់ កណ្ដាល ប្រទេស នៅ មិនទាន់បានចាក់វ៉ាក់សាំងពេញលេញ នៅឡើយ។ លោកក៏បានការពារការសម្រេចចិត្តរបស់រដ្ឋ Los Angeles ក្នុង ការ ដាក់វិធានការនៃការពាក់ម៉ាស់ បើទោះបុគ្គលនោះចាក់វ៉ាក់សាំង ហើយ ក៏ ដោយ ។ រដ្ឋាភិបាល ក្នុង រដ្ឋ បាន ចេញវិធានការ ប្រុងប្រយ័ត្នក្នុងការវាយតម្លៃ និងណែនាំវិធាននានា ដែលសម ស្រប នឹង ស្ថាន ភាព ជាក់ ស្តែងបើទោះ សកម្មភាពទាំងនោះ មិន ដូច…
-
ក្រោយពីបញ្ចប់ជំនួបរវាងលោក Xie Feng និងលោកស្រី Sherman ទំនាក់ទំនងចិន-អាមេរិកស្ថិតក្នុងសភាពទាល់ច្រក

ក្រោយពីបញ្ចប់ជំនួបរវាងលោក Xie Feng និងលោកស្រី Sherman កាលពីថ្ងៃអាទិត្យ លោក Xie លើកឡើងថា “ទំនាក់ទំនងចិន-អាមេរិកស្ថិតក្នុងសភាពទាល់ច្រក ដោយសារតែមូលហេតុចម្បងបំផុតនោះគឺ ប្រជាជនអាមេរិកចាត់ទុកចិនជា “សត្រូវស្រមើស្រមៃ”។ អនុរដ្ឋមន្ត្រីចិនរូបនេះ បានដាក់បញ្ជីនៃការទាមទារទៅកាន់លោកស្រីអនុរដ្ឋមន្ត្រីអាមេរិកចំនួន ២ផ្សេងគ្នា នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Xinhua។ បញ្ជីទីមួយគឺ បញ្ជីនៃទង្វើអាក្រក់របស់អាមេរិក ដែលត្រូវតែបញ្ឈប់។ ចិនជំរុញឱ្យអាមេរិកទម្លាក់ចោលដោយឥតលក្ខខណ្ឌនូវការដាក់ទណ្ឌកម្មមិនឱ្យទិដ្ឋាការ (Visa) អាមេរិកទៅឱ្យមន្ត្រីគណបក្សកុម្មុយនិស្តចិន ទម្លាក់ចោលនូវការដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំមន្ត្រី និងអង្គភាព/ស្ថាប័នចិននានា ក៏ដូចជាលុបចោលនូវការរឹតត្បិតការផ្ដល់ទិដ្ឋាការទៅឱ្យនិស្សិតរបស់ចិន។ ចិនក៏ជំរុញឱ្យអាមេរិកបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញដល់សហគ្រាសរបស់ចិន និងស្ថាប័នរបស់ចិនដូចជា វិទ្យាស្ថានខុងជឺ ព្រមទាំងទីភ្នាក់ងារសារព័ត៌មាននានារបស់ចិន។ ចិនស្នើឱ្យអាមេរិកបញ្ឈប់ការយាយីទៅលើលោកស្រី Meng Wanzhou នាយកផ្នែកហិរញ្ញវត្ថុរបស់ Huawei ដែលពេលនេះកំពុងស្ថិតក្រោមដែនអាជ្ញាកាណាដា។ បញ្ជីទីពីរគឺ បញ្ជីដែលចិនបង្ហាញពីការព្រួយបារម្ភទៅលើបញ្ហារើសអើងជាតិសាសន៍អាស៊ី និងរឿងដល់ពលរដ្ឋចិនរងគ្រោះដោយសារអំពើ ហិង្សានៅអាមេរិកជាដើម។ ជាមួយគ្នានោះ លោក Wang Yi ក៏បានដាក់ចេញនូវការទាមទារចំនួន ៣ របស់ចិនទៅកាន់លោកស្រី Sherman ដែលក្នុងនោះមានដូចជា (១) អាមេរិកដាច់ខាតមិនត្រូវប៉ុនប៉ងក្នុងការធ្វើសកម្មភាពណាមួយក្នុងការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងបែបសង្គមនិយមរបស់ចិន (២) មិនត្រូវប៉ុនប៉ងក្នុងការបង្អាក់ការអភិវឌ្ឍរបស់ចិនឡើយ…
-
ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់បេសកកម្មប្រយុទ្ធរបស់យោធាអាមេរិកនៅអ៊ីរ៉ាក់

នៅថ្ងៃទី២៦ កក្កដា ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់បេសកកម្មប្រយុទ្ធរបស់យោធាអាមេរិកនៅអ៊ីរ៉ាក់ ត្រឹមដំណាច់ឆ្នាំ២០២១។ នេះបើតាម Reuters ថ្ងៃទី២៧ កក្កដា។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងកំឡុងពេលដែលលោកនាយករដ្ឋមន្ដ្រី Kadhimi កំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីភាគីសម្ព័ន្ធមិត្តអ៉ីរ៉ង់ និងយោធា ដែលប្រឆាំងនឹងតួនាទីរបស់យោធាអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់។ បច្ចុប្បន្ន យោធាអាមេរិកជាង ២.៥០០ នាក់ត្រូវបានដាក់ពង្រាយនៅអ៉ីរ៉ាក់ ដើម្បីជាជំនួយក្នុងការកម្ចាត់សំណល់នៃក្រុមភេរវកម្មរដ្ឋអ៉ីស្លាម (ISIS)។ តួនាទីរបស់អាមេរិកនៅអ៉ីរ៉ាក់នឹងផ្លាស់ប្ដូរទៅជាការបណ្ដុះបណ្ដាលយោធាអ៉ីរ៉ាក់ ប៉ុន្ដែពុំមានបេសកកម្មប្រយុទ្ធឡើយ។ ប្រភព៖ Reuters
-
សារាចរណែនាំ ស្ដីពីការចែកចាយ និងលក់ឧបករណ៍ធ្វើតេស្ដរហ័សរកវីរុសកូវីដ១៩

-
ក្រសួងសុខាភិបាល បើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថអាចនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មកចែកចាយនៅកម្ពុជា

-
គិតត្រឹមម៉ោង ១៥:៤០ រសៀលនេះ សហរដ្ឋអាមេរិក ឈរលើគេនៃតារាងមេដាយសរុប នៅអូឡាំពិក

ព្រឹត្ដិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិក ឈរលេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ប្រទេសចិន លេខ២ ខណៈម្ចាស់ផ្ទះជប៉ុន ឈរលេខ៣ ។ ស្របពេលដែលអត្តពលិកមកពីតំបន់អាស៊ាន មានតែ៣ប្រទេសប៉ុណ្ណោះដណ្តើមបានមេដាយ ក្នុងនោះ ប្រទេសថៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ហ្វីលីពីន ដណ្តើមបានមេដាយមាសលើវិញ្ញាសា លើកទម្ងន់ ខណៈឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ សំរិទ្ធ១ គ្រឿង ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដណ្ដើមបានមេដាយមាសច្រើនជាងគេ សរុប២២គ្រឿង មាស៩ប្រាក់៥ និងសំរឹទ្ធ ៨គ្រឿង លេខ២ ប្រទេសចិន មេដាយសរុប២១គ្រឿង មាស៩ ប្រាក់៥ និងសំរិទ្ធ៧គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន សរុប១៥ គ្រឿង មាស៨ ប្រាក់មួយ៣ និងសំរិទ្ធ៤ ៕
-
សូមសហការកម្ទេចចោលសាច់ក្របីបង្កកផ្ទុកក្នុងកុងតឺន័រ ២ទូ ដែលបានរកឃើញវីរុសកូវីដ១៩
