-
ទង្វើដ៏គួរឱ្យស្អប់ខ្ពើមរបស់ក្រុមផ្សងព្រេងមួយចំនួន

-
អ្នកដែលបានឃើញ ឈ្មោះ សឿង វុត្ថា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់

-
ការឃោសនាបំផ្លើសបំភ្លៃ និងបំភិតបំភ័យ អំពីគុណភាពវ៉ាក់សាំងនាពេលកន្លងមកពីសំណាក់ក្រុមប្រឆាំង គឺជាការធ្វើនយោបាយផ្ទុយនឹងផលប្រយោជន៍របស់ជាតិ និងជាការប្រមាថទៅដល់អាយុជីវិតប្រជាជន

-
របាយការណ៍នៅថ្ងៃទី២៧ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៤. កូវីដ ៧៦៦ករណី និងជាសះស្បើយ ៩៦៧នាក់។ អ្នកឆ្លងសរុប ៧៥.១៥២នាក់ អ្នកជាសះស្បើយ ៦៧.៦៩២នាក់ អ្នកស្លាប់ ១.៣៣៩នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៨ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ដំណាំចេករាប់ម៉ឺនហិកតាកំពុងត្រៀមប្រមូលផលនាំចេញទៅបរទេស 🍌🍌🍌

-
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៖ចិនបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ: លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្រប់បែបយ៉ាង និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងត្រូវការជាចាំបាច់។ កម្ពុជាបានទទួលក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាជំនួយសម្ភារបរិក្ខារពេទ្យ ព្រមទាំងវ៉ាក់សាំងក្នុងចំនួនជាច្រើនលានដូសក្នុងរូបភាពជាជំនួយ និងការបញ្ជាទិញ។ ជំនួយដ៏ថ្លៃថ្លារបស់មិត្តចិនដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀតឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។ ការបញ្ជាក់នេះ បានធ្វើឡើងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ លោកជំទាវ ទួត បញ្ញា បន្តថា ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ប្រទេសទាំងពីរនឹងនៅតែខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ថែមទៀត ក្នុងនោះមានដូចជា៖១)បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។២)រួមគ្នាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ឡើងវិញ ដោយធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣ តាមរយៈការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម។៣)បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការអនុវត្តន៍គម្រោងនានា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវប្បធម៌នៃប្រជាជន និងប្រទេសទាំងពីរ។៤)បន្តការប្រាស្រ័យទាក់ទងកម្រិតខ្ពស់កាន់តែជិតស្និទ្ធ និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍គ្រប់កំរិតស្ថាប័ននៃប្រទេសទាំងពីរឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ អនុគ្រោះ។៥)បន្តជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា…
-
មកដឹងពីកីឡាករគុនខ្មែរ៣រូបដែលជាប់ជាអ្នកប្រើកណ្តាប់ដៃល្អជាងគេ ក្នុង ឆ្នាំ២០២១

កីឡាករគុនខ្មែរ ដែលអ្នកគាំទ្រឲ្យចំណាត់ថ្នាក់ជាកីឡាករប្រើកណ្តាប់ដៃផ្តួលគូប្រកួត នៅក្នុងឆ្នាំ២០២១នេះ មាន៣រូប សុទ្ធសឹងជាកីឡាទម្ងន់ធ្ងន់ភាពច្រើន គឺផ្តួលដៃគូប្រកួតឲ្យសន្លប់ដោយប្រើកណ្តាប់ដៃ ។ ទី១ គឺម្ចាស់ខ្សែក្រវ៉ាត់៨គ្រឿង អមដោយពានចំនួន២ មកពីក្លិបប្រដាល់គុនខ្មែរម្តុដរាជសីហ៍ កូនសិស្សលោក គ្រូឈិន ខ្វាន់ចៃ កីឡាករ រឿង សោភ័ណ្ឌ ។ អ្នកលេងគុនខ្មែររូបនេះ ល្អខ្លាំងខាងប្រើកណ្តាប់ដៃ ទោះបីជាមានកម្ពស់ទៀប និងដៃខ្លីក៏ដោយ ប៉ុន្តែដៃគូណាដែលត្រូវវាយចូលដោយកណ្តាប់ភាគច្រើនសន្លប់ និងត្រូវអាជ្ញាកណ្តាលរាប់តែម្តង ហើយនៅពេលដឹងថាដៃគូខ្លួនត្រូវកណ្តាប់ដៃបាត់បង់ស្មារតីហើយនោះ គឺរូបគេដេញវាយដោយប្រើកណ្តាប់ដៃជាបន្តបន្ទាប់រហូតផ្តាច់បានតែម្តង។ កីឡាករជើងចាស់រូបនេះ គេដាក់រហ័សនាមថា ដៃភ្លើងជើងរន្ទះ មិនថាជើងខ្លាំងថៃ និងកម្ពុជា ឲ្យតែត្រូវកណ្តាប់ដៃហើយ គឺពិបាកគិតពីការរាប់និងសន្លប់ខ្លាំងណាស់ ។ ទី២ កីឡាករគុនខ្មែរ ដែលមានរហ័សនាមថា កណ្តាប់ដៃមច្ចុរាជ អ្នកប្រដាល់ដែលកើតចេញពីកីឡាគុនចម្រុះ M M A និង គុនខ្មែរ កីឡាករ ឈួន រិទ្ធី ឬថៃ រិទ្ធី អ្នកប្រដាល់រូបនេះ ក៏មានកណ្តាប់ដៃធ្ងន់ និងរហ័សមិនចាញ់ កីឡាកររឿងឡើយ ។ មានកីឡាករជើងខ្លាំងជាច្រើនរូប…
-
អនុប្រធានអចិន្ត្រៃយ៍ CAMSOC បន្តត្រួតពិនិត្យកិច្ចការបន្ថែមផ្តោតសំខាន់លើពិធីបើក និងពិធីបិទ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ៍ទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យកិច្ចការបន្តបន្ទាប់ ដើម្បីសម្រួចគោលដៅឆ្ពោះធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ឆមាសទី១ និងលើកទិសដៅសមាសទី២ ឆ្នាំ២០២១ និងត្រួតពិនិត្យការងារទីលានប្រកួតបន្ថែមទៀត ព្រមទាំងពិភាក្សាលើការងារគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ជាផ្លូវការ ស៊ីហ្គេម-អាស៊ាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ជាមួយគ្នានោះ កិច្ចប្រជុំក៏បានពិភាក្សាគ្នាបន្ថែមទៅលើកម្មវិធីភ្លើងអាទិទេពកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងដំណើរផ្លូវរត់ភ្លើងគប់ ដែលត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសយកសេណារីយ៉ូទី១ ដោយត្រូវប្រារព្ធពិធីនៅខេត្តសៀមរាប ហើយត្រូវដង្ហែរភ្លើងគប់នេះ នៅតាមបណ្តាប្រទេសនានាជាសមាជិកអាស៊ីអាគ្នេយ៍ រួចហើយរត់ភ្លើងគប់នេះចូលរួមកម្ពុជាវិញ និងបន្តរត់ភ្លើងគប់នៅជុំវិញខេត្តជាប់បឹងទន្លេសាប ។ ចំពោះពិធីបើក-បិទ ត្រូវបានរៀបចំកម្មវិធីទូទៅ និងគ្រោងឆ្អឹងសំខាន់ៗរួចរាល់ហើយ ដោយនៅសល់តែការប្រមូលផ្តុំធនធានមនុស្ស ការហ្វឹកហាត់សម្តែងគ្រប់ទស្សនីយភាពតែប៉ុណ្ណោះ ។ គណៈកម្មការក៏បានសហការយ៉ាងសកម្មជាមួយភាគីចិន ដែលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងពេលខាងមុខឆាប់ៗនេះផងដែរ ៕
-
ទំនាក់ទំនងកម្ពុជា-ចិន តែងឈរលើមូលដ្ឋានគោរព ផលប្រយោជន៍ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នាទេ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ជានិច្ចកាល តែងឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ លោក សុខ ទូច បញ្ជាក់ថា៖ «ទំនាក់ទំនងរវាងប្រទេសយើងទាំង ពីរ ជានិច្ចកាលតែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ ខ្ជាប់នូវគោលជំហរគោរព «គោល នយាបាយចិន មួយ»។ លើសពីនេះទៅទៀត កម្ពុជាក៏មាន ទំនាក់ទំនងល្អជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត»។ កម្ពុជា និងចិន ចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ…