Category: នយោបាយ

  • វ៉ាក់សាំង Johnson & Johnson ចំនួន ៥០០.០០០ដូស ជាអំណោយរបស់អាមេរិក នឹងមកដល់កម្ពុជានៅថ្ងៃទី៣០ កក្កដា ២០២១

    វ៉ាក់សាំង Johnson & Johnson ចំនួន ៥០០.០០០ដូស ជាអំណោយរបស់អាមេរិក នឹងមកដល់កម្ពុជានៅថ្ងៃទី៣០ កក្កដា ២០២១
  • រដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី ញូដេលី ប្រទេសឥណ្ឌា នៅក្នុងថ្ងៃពុធ ទី២៨ កក្កដានេះ

    រដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី ញូដេលី ប្រទេសឥណ្ឌា នៅក្នុងថ្ងៃពុធ ទី២៨ កក្កដានេះ

    ភាគីទាំងពីរនឹងពិភាក្សាលើបញ្ហាសន្តិសុខ និងការផលិតវ៉ាក់សាំងឱ្យបាន ១ពាន់លានដូសឱ្យបានត្រឹមឆ្នាំ ២០២២ហើយ ឥណ្ឌានឹងព្យាយាមជំរុញឱ្យអាមេរិកបើកការផ្គត់ផ្គង់វត្ថុ ធាតុដើមក្នុងការផលិតវ៉ាក់សាំង និងមានគម្រោងទាមទារឱ្យអាមេរិកបើកដំណើរការ ជើងហោះហើរជាមួយឥណ្ឌាឡើងវិញ។ Blinken ក៏គ្រោងនឹងយករឿងអាហ្វហ្គានីស្ថាន មកនិយាយជាមួយឥណ្ឌា ឯឥណ្ឌាវិញគ្រោងនឹងសំណូមពរឱ្យ អាមេរិកដាក់សម្ពាធទៅកាន់ប្រទេសប៉ាគីស្ថាន។ អាមេរិក នឹងបន្តដាក់សម្ពាធក្នុងកម្រិតណាមួយទៅលើ រដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធលើការរឹតត្បិតសិទ្ធិសេរីភាព ត្រង់ប្រការណាមួយ ឯឥណ្ឌាយល់ថាបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាតម្លៃសកល មិនមែនផ្អែកលើការបកស្រាយរបស់ប្រទេស ណាមួយនោះទេ។ ពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុ ភាគីទាំងពីរ នឹងធ្វើការផ្អែកលើ របៀបវារៈភាពជាដៃគូអាកាសធាតុ ។ ប្រភព៖ US Department of State

  • អ៊ុយក្រែនបានរៀបចំសមយុទ្ធដ៏ធំជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី នៅបន្ទាយហ្វឹកហាត់ក្រុង Yavoriv ក្នុងតំបន់ Lviv

    អ៊ុយក្រែនបានរៀបចំសមយុទ្ធដ៏ធំជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី នៅបន្ទាយហ្វឹកហាត់ក្រុង Yavoriv ក្នុងតំបន់ Lviv

    នៅថ្ងៃទី២៧ កក្កដា អ៊ុយក្រែនបានរៀបចំសមយុទ្ធដ៏ធំជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី នៅបន្ទាយហ្វឹកហាត់ក្រុង Yavoriv ក្នុងតំបន់ Lviv ។ នេះបើតាម Reuters ថ្ងៃទី២៧ កក្កដា។ សមយុទ្ធនេះមានឈ្មោះថា Three Swords-2021 ដែលមានការចូលរួមពីទាហានជាង ១២០០នាក់ រថយន្តប្រយុទ្ធជាង ២០០គ្រឿង ឧទ្ធម្ភាគចក្រជំនួយពីលើអាកាស នាវាដឹកពាសដែក រួមទាំងទាហានបាញ់កាំភ្លើងលើគោលដៅសត្រូវជាដើម។ សមយុទ្ធនេះធ្វើឡើងខណៈពេលដែលភាពតានតឹងរវាងអង្គការណាតូ និងក្រុងមូស្គូ កើនឡើងមួយកម្រិតទៀត ក្រោយពេលរុស្សីបានបាញ់ព្រមាន និងទម្លាក់គ្រាប់បែកទៅលើផ្លូវទឹកដែលនាវាចម្បាំងអង់គ្លេសធ្វើដំណើរ ដើម្បីបណ្ដេញចេញពីដែនសមុទ្រខ្មៅក្បែរឆ្នេរ Crimea ដែលរុស្ស៊ីអះអាងថាជារបស់ខ្លួន។ ប្រភព៖ Reuters

  • មនុស្ស ២នាក់ស្លាប់ ១៦នាក់រងរបួសធ្ងន់ស្រាល និង ៥នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះតំបន់រោងចក្រផលិត និងប្រើប្រាស់សារធាតុគីមី នៃទីក្រុង Leverkusen នៅខាងលិចប្រទេសអាល្លឺម៉ង់

    មនុស្ស ២នាក់ស្លាប់ ១៦នាក់រងរបួសធ្ងន់ស្រាល និង ៥នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះតំបន់រោងចក្រផលិត និងប្រើប្រាស់សារធាតុគីមី នៃទីក្រុង Leverkusen នៅខាងលិចប្រទេសអាល្លឺម៉ង់

    ហេតុការណ៍នេះកើតឡើងថ្ងៃទី២៧ កក្កដា នៅកន្លែងដុតកាកសំណល់របស់សួនឧស្សាហកម្ម Chempark។ អ្នកពន្លត់អគ្គិភ័យប្រើពេលជិត ៤ម៉ោងដើម្បីពន្លត់វា។ ដើម្បីសុវត្ថិភាព អាជ្ញាធរអាល្លឺម៉ង់ ឱ្យប្រជាជននៅខាងក្នុងផ្ទះបិទជិត ហើយប្រជាជននៅក្បែរតំបន់កើតហេតុ ក៏គួរតែបិទប្រព័ន្ធម៉ាស៊ីនត្រជាក់ដែរ ខណៈខ្យល់នៅជុំវិញនោះត្រូវបានសង្ស័យថាមានផ្ទុកជាតិពុល។ ប្រភព៖ Al Jazeera

  • លោកបណ្ឌិត គិន ភា ៖ កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងមាំ

    លោកបណ្ឌិត គិន ភា ៖ កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងមាំ

    ភ្នំពេញៈ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងវេទិកាពិធីបិទកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖  ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា នេះថា កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ និងជាមិត្តភាព គឺកត្តាប្រវត្តិសាស្ត្រកត្តានយោបាយ កត្តាសេដ្ឋកិច្ច កតា្តវប្បធម៌ កត្តាមេដឹកនាំ។ លោកបណ្ឌិត គិន ភា បានធ្វើការកត់សម្គាល់ នូវកត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ និងជាមិត្តភាពជាបងប្អូន មានដូចជាៈ ទី១.កត្តាប្រវត្តិសាស្ត្រ៖ កម្ពុជានិងចិនមានចំណងទំនាក់ទំនងជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ សិលាចារឹកនិងឯកសារតឹកតាងប្រវត្តិសាស្ត្រជាច្រើន បានកត់ត្រានូវចំណងទំនាក់ទំនងនេះ។ ទី២.កត្តានយោបាយ៖ ប្រទេសកម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់និងជិតស្និទ្ធបំផុតមួយរបស់ ចិននៅអាស៊ីអាគ្នេយ៍ ហើយប្រទេសទាំងពីរតែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ និងនៅគ្រប់វេទិកាតំបន់និងអន្តរជាតិ។ ទី៣.កត្តាសេដ្ឋកិច្ច៖ ប្រទេសចិនគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំជាងគេ ជាម្ចាស់ជំនួយដ៏សំខាន់ជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ កម្ពុជា។ ទី៤. កតា្តវប្បធម៌៖ តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសាចិន បានកប់យ៉ាង ជ្រៅនៅក្នុងទិដ្ឋភាពជាច្រើននៃសង្គមកម្ពុជា។ ទី៥.កត្តាមេដឹកនាំ៖ ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ តែងមានភាពជិតស្និទ្ធនឹងសម្តេចព្រះនរោត្តមសីហនុ ហើយបានបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយព្រះអង្គ ហើយថ្នាក់ដឹកនាំចិនបច្ចុប្បន្នបានរក្សាមិត្តភាពដ៏ជ្រាលជ្រៅនេះជាមួយព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃកម្ពុជា។ លោកបណ្ឌិតបានបន្តថា ក្នុងទំនាក់ទំនងជាបុគ្គល សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតជាមួយប្រទេសចិន, ព្រះអង្គបានចាត់ទុកប្រទេសចិនជាមាតុភូមិទី២របស់ព្រះអង្គ។ ព្រះអង្គបានចំណាយពេលភាគច្រើននៃជីវិតរបស់ព្រះអង្គ គង់ប្រថាប់នៅប្រទេសចិន រហូតដល់ថ្ងៃព្រះអង្គសោយទិវង្គត។ ក្នុងពិភពលោកនេះ តើមានមេដឹកនាំប្រទេសណា ដែលស្រឡាញ់ស្មោះស្ម័គ្រនឹងប្រទេសចិនជាងសម្តេចព្រះនរោត្តម សីហនុ? ខ្ញុំគិតថា ពិតជាគ្មានទេ។ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏បរិសុទ្ធរបស់ព្រះអង្គចំពោះប្រទេសចិន សម្តេចព្រះនរោត្តមសីហនុ បាននិពន្ធបទចម្រៀងចំនួន៣បទពាក់ព័ន្ធនឹងប្រទេសចិន បទទី១«ស្រណោះប្រទេសចិន» (Nostalgia of China) បទទី២ «ជយោ! ប្រជាមានិតចិន! ជយោ! លោកប្រធាន ម៉ៅ សេទុង !Long Live People’s China! Long Live Chairman Mao Zedong!)  និងបទទី៣ ជាបទប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត គឺ «ឱ! ប្រទេសចិន! មាតុភូមិទីពីរនៃខ្ញុំ!» (Oh China, My Dear Second Homeland!)។ ព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ក៏បន្តពូនជ្រំទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិនយ៉ាងខ្ជាប់ខ្ជួន។ លើសពីនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកបន្តវេនជ្រោងទង់ទំនាក់ទំនងកម្ពុជា-ចិន ឱ្យខ្ពស់ត្រដែតទ្វេឡើងថែមទៀត។ លោកបានបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ, ពីមួយឆ្នាំទៅមួយឆ្នាំ, ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាសហគមន៍ដែលមានជោគវាសនារួមគ្នា ជាមិត្តដែកថែប និងជាមិត្តភាពជាបងប្អូនល្អ។ ជំងឺកូវីដ-១៩ជាវិញ្ញាសាដ៏ធំមួយក្នុងការសាកល្បងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន។ ដោយប្រទេសកម្ពុជាជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនក្នុងនាមជាមិត្តដ៏រឹងមាំបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើការជាមួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដែលមិនត្រឹមតែបង្កប់នូវចំណងមិត្តភាពពិសេសរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់ប្រទេសចិនក្នុងការកសាងសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នាផងដែរ។ប្រទេសទាំងពីរប្រកាន់ជំហរពហុភាគីនិយម ជាពិសេសប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក(WTO) ជាកម្លាំងស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបុព្វហេតុ សម្រេចឱ្យបាននូវអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ ចំណងមិត្តភាពកម្ពុជា-ចិនពិតជានឹងឆ្ពោះទៅរកសហគមន៍ដែលមានអនាគតរួមគ្នា ដែលប្រទេសនិងប្រជាជនទាំងពីរមានការរីកចម្រើនរួមគ្នាប្រកប ដោយសុខដុមរមនា។ទំនាក់ទំនង នេះបានក្លាយជាគំរូនៃការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានប្រកប ដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមបណ្តាប្រទេសនានា (a model of friendly coexistence and close cooperation among countries)។ ទោះជាបែបនេះក្តី កម្លាំង អមិត្តខាងក្រៅពិតជាមិនចង់ឃើញភាពរីកចម្រើននៃ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនោះទេ ពួកគេតែងប្រឌិតរឿងរ៉ាវ និងរៀបចំឈុតឆាកជាច្រើនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ក្នុងន័យនេះប្រទេស ចិនត្រូវតែជួយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសគំរូមួយលើការអភិវឌ្ឍដោយសារតែមានទំនាក់ទំនងដ៏ល្អនិងស៊ីជម្រៅជាមួយប្រទេសចិន។ ទន្ទឹមនឹងនោះ កិច្ចការបន្ទាន់មួយទៀត ដែលយើងជាបញ្ញវន្តត្រូវធ្វើ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ គឺការចូលរួមផ្សព្វផ្សាយអំពីប្រទេសកម្ពុជានិងចិនដល់ប្រជាជនយើងទាំងពីរឱ្យបានទូលំទូលាយ ពង្រីកការស្វែងយល់ពីគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅ ពង្រឹងវប្បធម៌សន្ទនា រៀនសូត្រពីគ្នាទៅវិញទៅមក និងពិភាក្សាគ្នាដោយភាពស្មោះត្រង់ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការកំណត់ទិសដៅថ្មីបំផុតក្នុងការចាប់យកសក្តានុពលនៃការអភិវឌ្ឍរួមគ្នា។ ក្នុងន័យនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក៏មានគម្រោងរៀបចំ បាឋកថាប្រចាំខែ ស្តីអំពីប្រទេសចិន ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីប្រទេសចិន ដល់ ប្រជាជនកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមស្នើដល់ភាគីមិត្តចិនពិនិត្យលទ្ធភាពផ្តល់ថវិកាដើម្បីរៀបចំកម្មវិធីនេះឱ្យបានទៀងទាត់និងមាននិរន្តរភាព។ លោកជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនឹងបន្តកាន់តែរឹងមាំ និងធ្វើពិពិធកម្មទៅលើវិស័យជាច្រើន ដែលមានផលប្រយោជន៍រួម។ សាមគ្គីភាពរបស់ប្រទេសយើងទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធន៍ដ៏រឹងមាំក្នុងការសន្ទនាទ្វេភាគី ការបង្កើនទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការស្វែងយល់ពីគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ និងវិធីសាស្រ្តប្រកបដោយការគោរពគ្នាទៅវិញទៅមក នឹងធ្វើឱ្យយើងសម្រេចបាននូវសមិទ្ធផលធំៗថែមទៀតសម្រាប់ប្រទេសយើងទាំងពីរ និង ពិភពលោក៕  ដោយៈ ពលជ័យ

  • រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលសម្រេចបង្កើត ក្រុមការងាររាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ  និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

    ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជា សម្រេចបង្កើតក្រុមការងារ រាជរដ្ឋាភិបាល​និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៨១  សសរ  ចុះថ្ងៃទី២៦  ខែកក្កដា  ឆ្នាំ២០២១។ សេចក្តីសម្រេចនេះមានសមាជិក សមាជិកា ៤៤រូប មានប្រធានម្នាក់ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធាន៧រូប រួមទាំងលេខាធិការដ្ឋាន និងអនុក្រុមការងារចំនួន៣  ដែលមានតួនាទីភារកិច្ច និងសមាសភាពជាក់ស្តែង ទៅតាមការកំណត់របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ ក្រុមការងារទាំងនេះ មានសិទ្ធិប្រើកញ្ចប់ថវិកាជាតិ និងជំនួយផ្សេងៗ ពីដៃគូអភិវឌ្ឍ និងប្រភពស្របច្បាប់ផ្សេងទៀត។ មួយវិញទៀត ក្រុមការងារនេះ មានសិទ្ធិប្រើត្រារបស់ក្រសួងទេសសចរណ៍ ដើម្បីដំណើរការងាររបស់ខ្លួនតាមការចាំបាច់ ហើយប្រធាន ឬអនុប្រធានប្រចាំការ អាចអញ្ជើញរដ្ឋលេខាធិការ ថ្នក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធផ្សេងទៀត ចូលរួមប្រជុំតាមការចាំបាច់៕ ដោយ៖ តាក្វាន់

  • ឯកឧត្តម ហ៊ុន ម៉ា​នី រំលឹក​ព្រឹត្តិការណ៍ ២៩ កក្កដា ឆ្នាំ២០១៨-២៩ កក្កដា ឆ្នាំ​២០២១

    ឯកឧត្តម ហ៊ុន ម៉ា​នី រំលឹក​ព្រឹត្តិការណ៍ ២៩ កក្កដា ឆ្នាំ២០១៨-២៩ កក្កដា ឆ្នាំ​២០២១

    ភ្នំពេញៈ​ថ្ងៃស្អែក​ជា​ខួប០៣​ឆ្នាំ នៃ​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កាលពី​៣​ឆ្នាំមុន នៅថ្ងៃនោះ ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​សិទ្ធិ​បោះឆ្នោត និង​បាន​ចុះឈ្មោះ​បោះឆ្នោត បាន​ចេញទៅ​អនុវត្ត​សិទ្ធិ​របស់ខ្លួន​យ៉ាងច្រើន​កុះករ ដើម្បី​ជ្រើសរើស​គណបក្ស ដែល​ខ្លួន​យល់ឃើញថា​សក្តិសម និង​ដែល​ខ្លួន​ជឿជាក់ និង​ផ្តល់​សេចក្តីទុកចិត្ត​ក្នុងការ​កាន់ចង្កូត​នាវា​កម្ពុជា និង​ដឹកនាំ​គោលនយោបាយ​ជាតិ​។​ នេះ​ជាការ​រំលឹក​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​កណៈក​ម្មការ​ទី៧នៃ​រដ្ឋសភា​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នាពេល​មុននេះ​បន្តិច​។​ ​ឯកឧត្តមបានបញ្ជាក់​នៅ​សៀ​ល​ថ្ងៃទី​២៨ ​ខែកក្កដា​នេះ​ដោយ​បន្តថា  អ្នកបោះឆ្នោត ៨៣,០២​ភាគរយ​នៃ​ចំនួន​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប​បានធ្វើការ​ជ្រើសរើស​គណ​បក្ស​ដែល​ខ្លួន​ពេញចិត្ត​ពី​ក្នុងចំណោម​គណបក្សនយោបាយ ២០ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ ក្នុងចំណោម​អ្នក​អ្នក​ដែល​ទៅ​បោះឆ្នោត​ទាំង ៨៣,០២​ភាគរយ នោះ មាន​ប្រជាពលរដ្ឋ​ជាង ៧៦​ភាគរយ បានផ្តល់​សេចក្តីទុកចិត្ត​របស់ខ្លួន​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​បន្តទៀត​។​ ​ឯកឧត្តមបាន​បន្ថែមទៀតថា ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ក្នុងនាម​ខ្ញុំ​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស និង​ក្នុង​នាមខ្លួន​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តល់​សេចក្តីទុកចិត្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​។ អាណត្តិ​ដែល​ប្រគល់ជូន​ដោយ​ប្រជាពលរដ្ឋ ស្របតាម​នីតិវិធី​រប​ស់​រដ្ឋធម្មនុញ្ញ បានផ្តល់​នូវ​កម្លាំងចិត្ត ព្រមទាំង​យុត្តិធម៌ និង​ការទទួលស្គាល់​នូវ​ពលិកម្ម និង​សមិទ្ធផល​ធំធេង​នានា​របស់​គណបក្ស​ចំពោះ​ជាតិ និង​ប្រជាជន មិន​ថា​ជាការ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម សមិទ្ធផល​ថ្លៃថ្លា​មិនអាច​ប្រកែក​បាន​នៃ​ការបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​របស់​កម្ពុជា ដោយ​ទទួលបាន​មកវិញ​នូវ​សន្តិភាព​ពេញលេញ ស្ថិរភាព ការអភិវឌ្ឍ ការងារនិង​កាលានុវត្តភាព​នានា​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។  ដើម្បី​ជាការ​តបស្នង​ចំពោះ​សេចក្តីទុកចិត្ត និង​ជំនឿ​ជាក់​របស់​ប្រជាពលរដ្ឋ គណបក្ស ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងអស់ មិនដែល​ទៅណា​ចោល​ប្រជាជន​មួយ​វិនាទី​ណា​ឡើយ ជាពិសេស​ទៅទៀត​គឺ​ការបន្ត​មាន​វត្តមាន​គ្រប់ពេលវេលា​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងពេល​ប្រទេសជាតិ​ជួប​វិបត្តិ ដែលមាន​ជាអាទិ៍គ្រោះមហន្តរាយ​នៃ​ការ​រលំ​អគារ គ្រោះមហន្តរាយធម្មជាតិ និង​ថ្មីៗ​នេះ គឺ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដែល​កំពុង​គំរាមកំហែង​កម្ពុជា និង​សកលលោក​នេះ​។​ តាំងពី​ពេល​ចាប់ផ្តើម​ដំបូង​នៃ​ការផ្ទុះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោម​ការដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់​ជាប់​ជាប្រចាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី បានចាត់ទុក​សុខុមាលភាព សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​អាទិភាព​ខ្ពស់បំផុត​។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ដែលមាន​ការងារ​ទទួល​រង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​នេះ ជាពិសេស កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​អ្នក​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​ដែល​ប៉ះពាល់​ធ្ងន់ បានទទួល​នូវ​ការឧបត្ថម្ភ​សាច់ប្រាក់​ជា​បន្ត​បន្ទាប់ពី​រាជរដ្ឋាភិបាល បើទោះបីជា​មិន​ស្មើនឹង​ចំណូល​ដែល​ពួកគាត់​រកបាន​មុនពេល​មាន​ជំងឺ​កូ​វីដ ១៩ ក្តី តែ​នេះ​ជាការ​រួមចំណែក​មួយ​យ៉ាងសំខាន់​សម្រាប់​ពួកគាត់​។​ មិនតែប៉ុណ្ណោះ កម្ពុជា​ក៏បាន​បង្កើត​កំណត់ត្រា​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន ដែល​មកទល់ពេលនេះ​យើង​ធានាបាន​ថា​យើង​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដែលមាន​ប្រភពពី​ប្រទេស​ផ្សេងៗ​លើ​សកលលោក សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​យ៉ាងតិច ១០ លាន​នាក់​។ ចំនួន​វ៉ាក់សាំង​ដែល​កម្ពុជា​បាន និង​កំពុង​ទទួល​ជា​បន្តបន្ទាប់ និង​កំពុង​ត្រៀម​បញ្ជូនមក អាច​ធានាបាន​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន និង​ដោយ​គ្មាន​ការបារម្ភ​ពី​បញ្ហា​ខ្វះ​វ៉ាក់សាំង​ចាក់​នោះទេ​។​ ​ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់​ ខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​ដល់​មិត្តភក្តិ​បរទេស​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​តាម​គ្រប់​រូបភាព ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩​។ ការងារ​វ៉ាក់សាំង និយាយ​ដោយឡែក ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់ ដែល​អាច​អនុញ្ញាតឱ្យ​កម្ពុជា​មានលទ្ធភាព ផ្តល់​ខែល​ការពារ​ដល់​ប្រជាពលរដ្ឋ​ខ្លួន បញ្ចៀស​បាន​នូវ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​កូ​វីដ- ១៩​។ ខ្ញុំ​ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​មិត្តភក្តិ​បរទេស​ដទៃទៀត​ដែល​បាន​សន្យា​នូវ​ការបរិច្ចាក​វ៉ាក់សាំង​បង្ការ​កូ​វីដ១៩ ទោះ​តាម​យន្តការ​ទ្វេរ​ភាគី ឬ​ទាំង​យន្តការ Covax ក្តី ហើយ​យើង​សង្ឃឹមថា​យើង​នឹង​ទទួលបាន​វ៉ាក់សាំង​នេះ​ក្នុង​ដៃ​ដើម្បី​អាច​បន្ត​ការចាក់​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​។​ ​ គណបក្ស​ប្រជាជន​សម្រេចបាន​សមិទ្ធ​ផល​ដ៏​ធំធេង​ជាច្រើន​ជូន​ជាតិ​មាតុភូមិ តែ​យើង​នៅមាន​ការងារ​ជាច្រើន​ដែល​ត្រូវ​បន្តធ្វើ ដើម្បី​យើង​អាច​ឆ្លង​ផុត​គ្រា​លំបាក​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ និង​ឈានទៅ​ការ​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ ហើយ​រួមគ្នា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង​។​ ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​នឹង​នៅ​ជាមួយ​យើងទាំងអស់គ្នា​គ្រប់​កាលៈទេសៈ និង​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​បង្ករ​បរិយាកាស​ភ្លឺស្វាង​សម្រាប់​ថ្ងៃនេះ និង​អនាគត​។​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ជាពិសេស​ជូន​ចំពោះ​បងប្អូន ក្រុមគ្រូពេទ្យ មន្ត្រី​សុខាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​គ្រប់ផ្នែក​ដែល​នៅ​ជួរមុខ​ទាំងអស់  ព្រមទាំង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈរជើង​ប្រចាំការ​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​គ្រប់ពេលវេលា ក្នុង​កាលៈទេសៈ​ដ៏​លំបាក​មួយ​នេះ​។​ ​ ឯកឧត្តម​បានបញ្ចប់​ដោយ​ការ​សរសេរថា ”​ខ្មែរ​ធ្វើបាន​” ។​ យើង​ពិតជា​ធ្វើបាន​៕​ ដោយៈ​ជម្ពូនុទ​

  • កម្ពុជា៖ ពីប្រទេសដែលធ្លាប់ទិញ ឬសុំសុនខហិតមីនពីបរទេសទៅជាអ្នកផ្គត់ផ្គង់វិញ

    កម្ពុជា៖ ពីប្រទេសដែលធ្លាប់ទិញ ឬសុំសុនខហិតមីនពីបរទេសទៅជាអ្នកផ្គត់ផ្គង់វិញ

    សុនខហិតមីនរបស់កម្ពុជា ៦ក្បាលត្រូវបានលក់ឱ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង។ “នេះជាសមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់ ទាំងចំណេះដឹង និងចំណេះធ្វើ ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារៈបច្ចេកទេស!” ខែ្មរអាចធ្វើបាន 💪 📷 CMAC

  • សេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ (Sinovac) ដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ

    សេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ (Sinovac) ដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ
  • ថៃបានអនុម័តឱ្យប្រើរុក្ខជាតិ green chiretta ប្រែក្រៅផ្លូវការថាស្មៅប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល

    ថៃបានអនុម័តឱ្យប្រើរុក្ខជាតិ green chiretta ប្រែក្រៅផ្លូវការថាស្មៅប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល

    ថៃបានអនុម័តឱ្យប្រើរុក្ខជាតិ green chiretta ប្រែក្រៅផ្លូវការថាស្មៅប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។ នេះបើតាម The Strait Times ថ្ងៃទី២៧ កក្កដា។ រុក្ខជាតិនេះមានសារធាតុ andrographolide ដែលការពារកោសិកាពីវីរុស និងទប់ស្កាត់វីរុសមិនឱ្យបង្កើនបរិមាណក្នុងខ្លួនមនុស្ស។ វាត្រូវលេបរយៈពេលប្រាំថ្ងៃជាប់ៗគ្នាសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល។ ពន្ធនាគារថៃបានផ្តល់ថ្នាំដែលចំរាញ់ពីរុក្ខជាតិ green chiretta ឱ្យអ្នកទោស ១១.៨០០នាក់។ ជាលទ្ធផល ៩៩ភាគរយ នៃអ្នកទោសសរុបបានជាសះស្បើយ។ ដី ១.៦០០ ម៉ែត្រការ៉េអាចដាំរុក្ខជាតិ green chiretta បាន ៦០០គីឡូក្រាមដែលអាចចំរាញ់ជាថ្នាំបាន ៣៧៥.០០០ គ្រាប់។ ថៃត្រូវការថ្នាំសរុប ៣,១ពាន់លានគ្រាប់ ដូចនេះត្រូវការផ្ទៃដីជាង ១.៣០០ ហិកតាដើម្បីដាំរុក្ខជាតិ green chiretta។ ពន្ធនាគារថៃគ្រោងផលិតថ្នាំខាងលើនេះ ៥០លានគ្រាប់ក្នុងរយៈពេល ៤ខែ ដើម្បីផ្គត់ផ្គង់ ៥០ភាគរយនៃអ្នកទោសនៅពន្ធនាគារ។ រុក្ខជាតិ green chiretta អាចលក់បានក្នុងតម្លៃ ១៤ដុល្លារ ក្នុងមួយគីឡូក្រាម។ ប្រភព៖ The Strait…