-
សកម្មភាពពហុភាគីអនុញ្ញាតឱ្យប្រជាជាតិទាំងអស់ មិនថាតូចប៉ុណ្ណា អាចចូលរួមក្នុងដំណោះស្រាយបាន

សកម្មភាពពហុភាគីអនុញ្ញាតឱ្យប្រជាជាតិទាំងអស់ មិនថាតូចប៉ុណ្ណា អាចចូលរួមក្នុងដំណោះស្រាយបាន។ វាមានឥទ្ធិពលវិជ្ជមាន ដែលនាំឱ្យមានផ្លែផ្កា ព្រោះបញ្ហាខ្លះមិនប្រាកដថា ប្រទេសមហាអំណាចពិភពលោក ឬប្រទេសធំមួយក្នុងតំបន់ អាចដោះស្រាយបានដោយខ្លួនឯងទេ។ រដ្ឋាភិបាលកម្ពុជាសូមកោតសរសើរយ៉ាងពេញទំហឹងចំពោះការគាំទ្រពហុភាគីដែលយើងទទួលនៅពេលដែលប្រទេសនេះបានផ្លាស់ប្តូរទៅរកយុគសម័យថ្មីនៃសន្តិភាព និងស្ថិរភាព។ ឥឡូវកម្ពុជាកំពុងដើរតួយ៉ាងសកម្មនៅក្នុងយន្តការពហុភាគីទាំងនេះ ដូចដែលបានបង្ហាញតាមរយៈការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការចូលរួមយ៉ាងសកម្មនៅក្នុងអនុសញ្ញានានាទាក់ទងនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ដូចដែលបានលើកឡើងនាពេលថ្មីៗនេះដោយនាយករដ្ឋមន្រ្តីរបស់យើងនៅក្នុងកិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល ក្នុងនាមជាប្រធានអាស៊ាន ២០២២ កម្ពុជានឹងធ្វើការជាមួយសមាជិកអាស៊ានទាំងអស់ ដើម្បីអនុវត្តក្របខ័ណ្ឌទូលាយនៃការស្តារឡើងវិញបន្ទាប់ពីកូវីដ១៩ ដែលបានព្រមព្រៀងគ្នា រួមទាំងការប្តេជ្ញាចិត្តច្បាស់លាស់លើការងើបឡើងវិញប្រកបដោយនិរន្តរភាព ភាពធន់ និងឈ្លាសវៃ។ នៅកម្រិតពិភពលោក កម្ពុជាអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបញ្ចប់ការចរចាស្តីពីសៀវភៅគោលការណ៍សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន។ យើងទន្ទឹងរង់ចាំភាពជាអ្នកដឹកនាំជាសកល និងការប្តេជ្ញាចិត្តជាថ្មីចំពោះសកម្មភាពពហុភាគីពីដៃគូរបស់យើង។ ជារួមយើងត្រូវតែចាប់យកឱកាសនេះដើម្បីជួយប្រជាជន និងភពផែនដីរបស់យើងឱ្យរីកចម្រើន។ ✍🏽-សាយ សំអាល់
-
កីឡាហែលទឹកអាមេរិក Caleb Dressel បានបង្កើតឯតទគ្គកម្មអូឡាំពិក ឈ្នះមេដាយមាស លើវិញ្ញាសាហែលសេរី ១០០ ម៉ែត្រ

កីឡាករហែលទឹកអាមេរិក Caleb Dressel បានបង្កើតឯតទគ្គកម្មឈ្នះមេដាយមាស កីឡាអូឡាំពិក បន្ទាប់ពីបានយកឈ្នះកីឡាករ Kyle Chalmers របស់អូស្ត្រាលី ត្រឹម ០.០៦ វិនាទី លើវិញ្ញាសាហែលសេរីចម្ងាយ ១០០ ម៉ែត្រផ្នែកបុរស ព្រមទាំងសម្រេចក្ដីបំណង ចង់ក្លាយជាអ្នកហែលទឹកម្នាក់ទទួលបានជោគជ័យបំផុត នៅឯព្រឹត្តិការណ៍កម្រិតពិភពលោក ស្នងតំណែងពីរៀមច្បងកីឡាករ Micheal phelps។ ម្ចាស់មេដាយមាស Dressel បានបំបែកឯតទគ្គកម្មអូឡាំពិក ៤៧.០២ វិនាទី ដោយបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ៦៦ នាំមុខកីឡាការិនីអូឡាំពិក Kyle Chalmers របស់អូស្រ្តាលី ក៏ជាមេដាយមាសទី ២ របស់ Dressel នៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០នេះ ៕
-
អ្នកគាំទ្រតោខៀវ Chelsea ដែលចាក់វ៉ាក់សាំងគ្រប់ចំនួន ឬតេស្តិ៍អវិជ្ជមាន Covid-19 ទើបអាចចូលទស្សនាការប្រកួតបាន

បើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះបានអោយដឹងថា អ្នកគាំទ្រ ដែលចូលរួមទស្សនាការប្រកួត របស់ក្លឹបទាំងអស់ នឹងចាំបាច់ត្រូវបង្ហាញថាពួកគេត្រូវបានចាក់វ៉ាក់សាំងគ្រប់ចំនួន ឬបង្ហាញភស្តុតាងនៃការធ្វើតេស្តិ៍ Covid-19 អវិជ្ជមាន ។ ដែលច្បាប់នេះ នឹងត្រូវអនុវត្តសម្រាប់ការប្រកួតមិត្តភាពផ្នែកបុរសទល់នឹង Tottenham នៅថ្ងៃទី ៤ ខែសីហាខាងមុខនេះ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងពិចារណា លើផែនការសម្រាប់អ្នកគាំទ្រ ដែលចូលរួមព្រឹត្តិការណ៍កីឡាជាង២ ម៉ឺននាក់ ឬច្រើនជាងនេះ ដែលត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញ ចាប់ពីចុងខែកញ្ញា។ ក្រុមតោខៀវ Chelsea នឹង តម្រូវឲ្យ អ្នកគាំទ្របង្ហាញថាពួកគេបានទទួលការចាក់វ៉ាក់សាំងពេញលេញ ដូសទាំងពីរទទួលបានយ៉ាងហោចណាស់ ១៤ ថ្ងៃមុនការប្រកួត រឺក៏ភស្តុតាងនៃការធ្វើតេស្ត អវិជ្ជមានដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការចាប់ផ្តើមការប្រកួត។ តំណាងក្លិបបាននិយាយថា “ការធ្វើបែបនេះ ដើម្បីបង្កើនសុវត្ថិភាពនិងការពារអ្នកគាំទ្រកីឡាករ និងបុគ្គលិករបស់យើងនៅពេលដែលយើងចាប់ផ្តើមរៀបចំហ្វូងមនុស្សប្រមូលផ្តុំ ជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំមុន” ៕
-
Wayne Rooney ចេញមុខសុំទោសចំពោះរូបថតបែកធ្លាយក្នុងសណ្ឋាគារ ជាមួយនារីម្នាក់

អ្នកចាត់ការក្រុម Derby County លោក Wayne Rooney បានសុំអភ័យទោសដល់ក្រុមគ្រួសារនិងក្លិបរបស់លោកបន្ទាប់ពីរូបភាពរបស់អតីតខ្សែប្រយុទ្ធអង់គ្លេសនិង Manchester United ត្រូវបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណេត ។ រូបថតទាំងនោះបានបង្ហាញឱ្យឃើញថា Rooney កំពុងដេកនៅលើកៅអីជាមួយនារីដែលឈរនៅក្បែរគាត់។ ពាក្យបណ្តឹងអំពីការគំរាមកំហែងត្រូវបានធ្វើឡើងទាក់ទងនឹងរូបថតប៉ុន្តែត្រូវបានប៉ូលីសទម្លាក់កាលពីថ្ងៃអង្គារដោយមន្រ្តីពេញចិត្តមិនមានបទល្មើសណាមួយកើតឡើងឡើយ។ ថ្លែងប្រាប់ Sky Sports បន្ទាប់ពីក្រុមរបស់លោកទទួលបានជ័យជំនះក្នុងការប្រកួតមិត្តភាពមុនការប្រកួតបើករដូវកាល ១-០ ទល់នឹងក្រុមជើងខ្លាំងអេស្បាញ Real Betis កាលពីថ្ងៃពុធ Rooney បាននិយាយថា“ ខ្ញុំបានធ្វើខុស ។ ខ្ញុំសុំទោស ចំពោះក្រុមគ្រួសារ និងក្លឹបរបស់ខ្ញុំសម្រាប់រូបភាពទាំងនោះ វាត្រូវបានដោះស្រាយ។ ខ្ញុំកំពុងទន្ទឹងរង់ចាំ និងត្រៀមសម្រាប់ការប្រកួតមួយផ្សេងទៀតនៅថ្ងៃអាទិត្យនេះ ។
-
អត្តពលិកកីឡាហែលទឹកកម្ពុជា នឹងធ្វើប្រកួត នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ថ្ងៃទី៣០ ស្អែកនេះ

ព្រឹត្តិការណ៍ប្រកួតអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ មានរយៈពេល៩ថ្ងៃហើយ ។ អត្តពលិកមកពីបណ្តាលប្រទេស នៅលើពិភពលោក ប្រជែងបានមេដាយមាស ប្រាក់ និងសំរិទ្ធ ជាបណ្តើរៗហើយ ។ ដោយឡែកសម្រាប់អត្តពលិកកម្ពុជា លើ២ប្រភេទកីឡា គឺអត្តពលកម្ម ១រូប និងហែលទឹក ២រូប សរុប៣រូប នឹងត្រូវប្រកួតនាថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។ សម្រាប់អត្តពលិកកីឡាហែលទឹក មានកីឡាករ ហែម ប៉ុច ត្រូវប្រកួតសេរីទី៤ (Heat-4) និងខ្សែបន្ទាប់ទី៦ (Lane-៦) ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាប់ទី៥ (Lane-៥) នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នៅថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ ។ ដោយឡែក អត្តពលកម្ម កីឡាករ…
-
អ្នកប្រដាល់រហ័សនាមមនុស្សយន្ត ឯម សុធី ចង់ជួប វៀត ប៊ុនឌឿន ជាថ្មីដើម្បីជម្រះបញ្ជីចាស់

កីឡាករគុនខ្មែររហ័សនាម មនុស្សយន្ត ឯម សុធី នៅតែចិញ្ចឹមចិត្តចង់ជួបកីឡាករ វៀត ប៊ុនឌឿន ជាថ្មី ដើម្បីជម្រះបញ្ជីចាស់ ដែលធ្លាប់រងបរាជ័យក្រោមការប្រើកែងរបស់ វៀត ប៊ុនឌឿន បែកប្រមាណជាជាង៤០ថ្នេរ ត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ។ ឯម សុធី អះអាងថា ក្នុងចំណោមកីឡាករគុនខ្មែរទម្ងន់៦០គីឡូក្រាម ទាំងកីឡាករថៃ និងកីឡាករខ្មែរ ពុំដែលខ្លាចនណាដូចខ្លាច វៀត ប៊ុនឌឿននោះឡើយ ព្រោះបានបន្សល់ទុកនូវស្នាមរបួសជាច្រើននៅលើក្បាល និងផ្ទៃមុខមកដល់សព្វថ្ងៃ ។ មនុស្សយន្ត ឯម សុធី បញ្ជាក់ថា ទោះបី ប៊ុនឌឿន មានផ្លែកែងមុតស្រួចធ្លាប់ធ្វើឲ្យខ្លួនរងរបួសយ៉ាងណាក្តី ក៏គេនៅតែចិញ្ចឹមចិត្តចង់ជួបកីឡាករ វៀត ប៊ុនឌឿន ម្តងទៀត ដើម្បីជម្រះបញ្ជីចាស់ ស្តាមុខមាត់មកវិញ ។ សូមបញ្ជាក់ថា មនុស្សយន្ត ឯម សុធី ចាប់តាំងពីប្រឡុកក្នុងអាជីពគុនខ្មែរមកស្នាមរបួសដែល បន្សល់ទុកនៅលើក្បាល និងផ្ទៃមុខរាប់រាយថ្មេរមកហើយ ប៉ុន្តែអ្វីដែលចងចាំបំផុត គឺការបន្សល់ទុកពីកីឡាករ វៀត ប៊ុនឌឿន កាលពីប្រកួតក្នុងកម្មវីធីប្រដាល់គុនខ្មែរគូប៊ូតា នៅសង្វៀនទូរទស្សន៍បាយ័ន ៕
-
អត្តពលិកប្រទេសចិន ឡើងឈរកំពូលតារាងមេដាយ នៅ Tokyo 2020

(តូក្យូ)៖ គិតត្រឹមម៉ោង១២:៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមកីឡាករ-កីឡាការិនីប្រទេសចិន បានឈរកំពូលតារាងមេដាយសរុប ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ១៤គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ លើសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះជប៉ុន ។ ប្រទេសចិន ដណ្តើមបានមេដាយមាស១៤ ប្រាក់៦ និងសំរិទ្ធ៩ សរុប២៩គ្រឿឯសហរដ្ឋអាមេរិក ឈរនៅលេខ២ មានមេដាយមាស១៣ ប្រាក់១៣ និងសំរិទ្ធ១០ សរុប៣៦គ្រឿង រីឯម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅ ជប៉ុន ដណ្តើមបានមេដាយសរុបបាន២២ គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរិទ្ធ៥ , R O C ឈរលេខ៤ ដណ្តើមបានមេដាយសរុប២៥ គ្រឿង មាស៧ ប្រាក់១១ និងសំរិទ្ធ៧ លេខ៥ អូស្រ្តាលី ដណ្តើមបានមដាយសរុប១៩គ្រឿង មាស៧ ប្រាក់២ និងសំរិទ្ធ១ , លេខ៦ ចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប…
-
របាយការណ៍នៅថ្ងៃទី២៨ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៤. កូវីដ ៧៦៥ករណី និងជាសះស្បើយ ៦៩៤នាក់។ អ្នកឆ្លងសរុប ៧៥.៩១៧នាក់ អ្នកជាសះស្បើយ ៦៨.៣៨៦នាក់ អ្នកស្លាប់ ១.៣៥០នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៩ កក្កដា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្រៅពីថែរក្សា និងអភិរក្សធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្សក៏មានគ្រួសារត្រូវថែរក្សា
