Category: នយោបាយ

  • អប្សរាព្រឹកនេះ ៣០ កក្កដា ២០២១

    អប្សរាព្រឹកនេះ ៣០ កក្កដា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវដាក់ចេញ នូវវិធានការឆ្លើយតបបន្ទាន់ បើរកឃើញ មេរោគបំប្លែងខ្លួនថ្មី ដែលតា នៅក្នុងសហគមន៍ ៕ …ឃ្លីប… L3    ឯកឧត្តម អ៊ាង សុផល្លែត ថ្លែងថា ការអនុវត្តតាមអនុសាសន៍ របស់សម្តេច ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងវិធានការ របស់ក្រសួងសុខាភិបាល បានខ្ជាប់ខ្ជួន គឺដើម្បីជៀសផុត ពីការចម្លងជំងឺកូវីដ១៩ ៕ …ឃ្លីប… C5    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រើនរំលឹកឱ្យប្រធានមន្ទីរទេសចរណ៍ បន្តការបិទសកម្មភាព ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត និងក្លឹបដែលមានទេសចរប្រមូលផ្ដុំនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ១៩៕  …អានផ្ទាល់ (page) C7    ក្រសួងសុខាភិបាល ដាក់ចេញបែបបទ និងនីតិវិធីសម្រាប់ក្រុមហ៊ុនឯកជន ដែលបើកសេវាផ្ដល់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋ ៕ …អានផ្ទាល់ (page) SB1  អភិបាលរាជធានី ភ្នំពេញ ដាក់បទបញ្ជា…

  • ២៩ កក្កដា ២០២១

    ២៩ កក្កដា ២០២១

    ១. អាជីវករលក់សាច់គោ ក្របីស្រស់ៗ សាច់ក្លាស្សេ និងសាច់ងៀត នៅតាមទីផ្សារក្នុងភ្នំពេញត្អូញត្អែរលក់ពុំសូវដាច់ បន្ទាប់ ពី ចាប់ សាច់ ក្របីក្លា ស្សេ ដែល នាំ ចូល ពី ឥណ្ឌា – កោះសន្តិភាព ២. ឆមាសទី២ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ៤៥១លានដុល្លារ កើនឡើង ៦.៧% ដោយកម្ពុជានាំចេញទំហំ ១៥៩លានដុល្លារទៅកាន់កូរ៉េខាងត្បូង ឯការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជាមានទំហំ ២៩២លានដុល្លារ – ខ្មែរថាមស៍ ៣. ការផ្តល់ឥណទានរបស់វិស័យធនាគារទៅវិស័យអចលនទ្រព្យ និងសំណង់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ មានតម្លៃប្រមាណ ១០.៥ពាន់លានដុល្លារ ស្មើនឹង ៣១% នៃទំហំឥណទានសរុបនៅកម្ពុជា – ភ្នំពេញបុស្តិ៍ ៤. កងទ័ពជើងទឹកចិន កំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងនៅសប្តាហ៍នេះ ចំពេលមានការរំពឹងទុកនៃការមកដល់របស់នាវាផ្ទុកយន្តហោះ HMS Queen Elizabeth និងកងកម្លាំងរបស់អង់គ្លេស – The Global…

  • អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទី២ សំរាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរដែលស្ថិតនៅជិតទីក្រុង Hami

    អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទី២ សំរាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរដែលស្ថិតនៅជិតទីក្រុង Hami

    អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទី២ សំរាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរដែលស្ថិតនៅជិតទីក្រុង Hami នៃតំបន់ស្វយ័តស៊ីនជាំង។ នេះបើតាម Aljazeera ថ្ងៃទី២៨ កក្កដា។ បន្ទាប់ពីវិភាគលើរូបភាពផ្កាយរណប អ្នកស្រាវជ្រាវសន្មតថាការដ្ឋាននេះ អាចមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១១០បំពង់ ដែលនេះអាចជា “ការពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ចិនដ៏ធំបំផុតដែលមិនធ្លាប់មាន”។ ដោយឡែក សារព័ត៌មានចិន Global Times បានចេញផ្សាយបទវិចារណកថាដែលបញ្ជាក់ថា ការអះអាងរបស់អ្នកស្រាវជ្រាវអាមេរិកគឺមិនត្រឹមត្រូវ ហើយការដ្ឋាននោះ គឺជាគ្រឹះនៃស្ថានីយ៍ថាមពលដើរដោយខ្យល់តែប៉ុណ្ណោះ។ ពួកគេបានបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នអាមេរិកមួយចំនួនបានធ្វើការចោទប្រកាន់ខាងលើដើម្បីដាក់សម្ពាធលើចិន។ ប្រភព៖ Aljazeera

  • មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រកាសថាក្រុងតេអេរ៉ង់នឹងមិនទទួលយកការទាមទារបែប “រឹងរួស” របស់ក្រុងវ៉ាស៊ីនតោន

    មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រកាសថាក្រុងតេអេរ៉ង់នឹងមិនទទួលយកការទាមទារបែប “រឹងរួស” របស់ក្រុងវ៉ាស៊ីនតោន

    មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលថ្ងៃពុធ បានប្រកាសថាក្រុងតេអេរ៉ង់នឹងមិនទទួលយកការទាមទារបែប “រឹងរួស” របស់ក្រុងវ៉ាស៊ីនតោននៅក្នុងកិច្ចពិភាក្សាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥នោះទេ និងថាអាមេរិកបានបរាជ័យក្នុងការធានាថាមិនបោះបង់កិច្ចព្រមព្រៀងនេះតទៅទៀត។ តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ន មេដឹកនាំរូបនេះបាននិយាយថា អាមេរិកបានធ្វើសកម្មភាពយ៉ាងកំសាក ហើយមានតែបំណងអាក្រក់។ លោកបន្ថែមថា អាមេរិកធ្លាប់បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសេរីហើយទុកវាចោល ប៉ុន្តែឥឡូវ បែរជានិយាយយ៉ាងច្បាស់ថាខ្លួនមិនអាចផ្ដល់ការធានាថារឿងនេះនឹងមិនអាចកើត ឡើងម្តងទៀត។ ប្រភព៖ Reuters

  • ការព្យាករណ៍នៃការលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមហ៊ុន Pfizer ក្នុងឆ្នាំ២០២១នេះ បានកើនដល់ ២៩%

    ការព្យាករណ៍នៃការលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមហ៊ុន Pfizer ក្នុងឆ្នាំ២០២១នេះ បានកើនដល់ ២៩%

    នៅថ្ងៃទី២៩ កក្កដា ការព្យាករណ៍នៃការលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមហ៊ុន Pfizer ក្នុងឆ្នាំ២០២១នេះ បានកើនដល់ ២៩% ស្មើនឹងទំហំទឹកប្រាក់ ៣៣.៥ពាន់លានដុល្លារ ដោយរំពឹងថានឹងមានតម្រូវការវ៉ាក់សាំងដូសទី៣បន្ថែមទៀត។ ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសទី៣ អាចបង្កើតអង្គបដិប្រាណប្រឆាំងនឹងវ៉ារ្យ៉ង់ Delta ខ្ពស់ជាងមុន ៥ដងសំរាប់មនុស្សវ័យក្មេង និង ១១ដងសំរាប់មនុស្សចាស់ បើធៀបទៅនឹងសមត្ថភាពវ៉ាក់សាំងតែ ២ដូស។ Pfizer គ្រោងនឹងស្នើសុំឱ្យមានការចាក់ដូសទី៣ ដើម្បីប្រឆាំងនឹងវ៉ារ្យ៉ង់ Delta នៅខែសីហាខាងមុខនេះ។ ប្រភព៖ Reuters

  • រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថា ចិនចាត់ទុកក្រុមតាលីបង់ថាជាតួអង្គសំខាន់មួយក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន

    រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថា ចិនចាត់ទុកក្រុមតាលីបង់ថាជាតួអង្គសំខាន់មួយក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន

    ក្នុងជំនួបជាមួយប្រតិភូរបស់ក្រុមតាលីបង់កាលពីថ្ងៃទី២៨ កក្កដា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថា ចិនចាត់ទុកក្រុមតាលីបង់ថាជាតួអង្គសំខាន់មួយក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ចិនមានជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង តែចិនសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងរួមសាមគ្គីគ្នា ដើម្បីកសាងអាហ្វហ្គានីស្ថានមួយដែលឯករាជ្យពិតប្រាកដ។ លោក Wang Yi ក៏សង្ឃឹមថា ក្រុមតាលីបង់នឹងបង្ក្រាបចលនាឥស្លាមទួរមេនីស្ថានខាងកើត ដែលជាក្រុមភេរវកម្មកំពុងធ្វើប្រតិបត្តិការនៅតំបន់មួយចំនួនក្បែរ និងក្នុងខេត្តស៊ីនជាំង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ចិន។ ខាងតាលីបង់ក៏ធានាចិនវិញថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមណាមួយធ្វើសកម្មភាពនៅទឹកដីអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹងចិនឡើយ។ ប្រភព៖ Reuters

  • អាស៊ីតានតឹងដោយហេតុតែមហិច្ចតានុយក្លេអ៊ែររបស់កូរ៉េខាងជើង

    អាស៊ីតានតឹងដោយហេតុតែមហិច្ចតានុយក្លេអ៊ែររបស់កូរ៉េខាងជើង

    បទវិភាគលោក ហ្សង់ ហ្វ្រង់ស័រតាន់ ផ្សាយលើ AMS One-minute រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ១៩៖៣០

  • ប្រទេសចិន និងសហគមន៍អន្តរជាតិមានទំនួលខុសត្រូវក្នុងការបង្រៀនអាមេរិកនូវមេរៀនមួយ ប្រសិនបើអាមេរិកមិនចេះគោរពប្រទេសដទៃស្មើៗគ្នា

    ប្រទេសចិន និងសហគមន៍អន្តរជាតិមានទំនួលខុសត្រូវក្នុងការបង្រៀនអាមេរិកនូវមេរៀនមួយ ប្រសិនបើអាមេរិកមិនចេះគោរពប្រទេសដទៃស្មើៗគ្នា

    រដ្ឋមន្រ្តីការបរទេសចិន Wang Yi៖ ប្រទេសចិន និងសហគមន៍អន្តរជាតិមានទំនួលខុសត្រូវក្នុងការបង្រៀនអាមេរិកនូវមេរៀនមួយ ប្រសិនបើអាមេរិកមិនចេះគោរពប្រទេសដទៃស្មើៗគ្នា។ “គ្មានប្រទេសណាមួយត្រូវបានចាត់ទុកជាមេរបស់ប្រទេសដទៃទៀតឡើយ។” លោកថ្លែងក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្ររដ្ឋមន្ត្រីការបរទេសចិន-ប៉ាគីស្ថានលើកទី៣ កាលពីសប្តាហ៍មុន។ ប្រភព៖ CGTN

  • មានហេតុការណ៍រញ្ជួយដីដ៏ធំមួយនៅអាឡាស្កា

    មានហេតុការណ៍រញ្ជួយដីដ៏ធំមួយនៅអាឡាស្កា

    ស៊ិន សារុន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ទីភ្នាក់ងារស្រាវជ្រាវធរណីវិទ្យារបស់សហរដ្ឋអាមេរិកដែលហៅកាត់ថា (USGS ) និងបានរាយការណ៍ឲ្យដឹងថា មានហេតុការណ៍រញ្ជួយដីកើតឡើងនៅឧបទ្វីបអាឡាស្កា។ ប្រព័ន្ធបញ្ជូនភេរវសញ្ញារបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាហេតុការណ៍រញ្ជួយដីលើកនេះមានកម្លាំងដល់ទៅ 8,1 រ៉ិចទ័រ បានកើតឡើងនៅវេលាម៉ោង ១៣:១៥ ម៉ោងនៅប្រទេសកម្ពុជា ដែលមានជម្រៅចុះទៅក្នុងផែនដី ដល់ទៅ ៣៥គីឡូម៉ែត្រ។ ហេតុការណ៍រញ្ជួយដី នេះមានកម្លាំងខ្លាំងលំដាប់ទីប្រាំពីរក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក និង មានកម្លាំងខ្លាំងប្រហាក់ប្រហែលគ្នា កាលពីឆ្នាំ1938 ផងដែរ នៅក្នុងឧបទ្វីបអាឡាស្កាដូចគ្នានេះ៕

  • គ.ជ.ប បញ្ជាក់ពីការពិនិត្យ និងភាពត្រឹមត្រូវចុងក្រោយនៃការកំណត់បែងចែកអាសនៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

    គ.ជ.ប បញ្ជាក់ពីការពិនិត្យ និងភាពត្រឹមត្រូវចុងក្រោយនៃការកំណត់បែងចែកអាសនៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

    រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )បានចេញសេចក្តីជូនដំណឹងអំពីការពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយ ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនខេត្តកំពត ឆ្នាំ២០២១។         យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៩ ខែ កក្កដានេះបានបញ្ជាក់ថា បន្ទាប់ពីទទួលបានស្បោង ឃ និងកញ្ចប់ ឃ ពិសេស ពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត រួចមក ក្រុមត្រួតពិនិត្យលទ្ធផលន គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផលនៃការបោះឆ្នោត ព្រមទាំង កំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្តីការ គ.ជ.ប (សាលសន្និសីទ គ.ជ.ប ជាន់ទី១) ។      គ.ជ.ប បានបញ្ជាក់បន្ថែមថាសេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់គណបក្សនយោបាយដែលបាន ចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចូលរួម សង្កេតការណ៍បោះឆ្នោត ចាត់តំណាងរបស់ខ្លួនចំនួន ២ រូប ក្នុងមួយគណបក្ស ឬសមាគម/អង្គការ ដើម្បីចូលរួមសង្កេតមើលដំណើរការពិនិត្យ…