Category: នយោបាយ

  • ឯកឧត្តម ជិន ម៉ាលីន៖ វ៉ាក់សាំងដែលជាជំនួយរបស់ចិន ជប៉ុន អង់គ្លេស អាមេរិក ជាកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យក

    ឯកឧត្តម ជិន ម៉ាលីន៖ វ៉ាក់សាំងដែលជាជំនួយរបស់ចិន ជប៉ុន អង់គ្លេស អាមេរិក ជាកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យក

    ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានហៅការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជាពីសំណាក់បណ្តាប្រទេសមួយចំនួន ក្នុងនោះមានទាំងប្រទេសមហាអំណាចផងនោះ គឺជាទង្វើនិងកាយវិការមនុស្សធម៌អន្តរជាតិ ដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩ នាពេលនេះ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់នាពេលបច្បុន្ននេះ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះថា វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀត បានមកដល់ នឹងមកដល់ជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩នាពេលនេះ។ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់នាពេលបច្បុន្ននេះ។ “ការផ្តល់ជាជំនួយវ៉ាក់សាំងយើងស្វាគមន៍ និងរីករាយ ក៏ដូចជាថ្លែងអំណរគុណដែលបានផ្តល់វ៉ាក់សាំងដល់យើងជាបន្តបន្ទាប់មក”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់របស់មហាអំណាច ដោយធ្វើការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើប្រទេសតូចតាចទន់ខ្សោយលែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូតបែបស៊ីវីល័យទៀតដែរ។ តែផ្ទុយទៅវិញមានតែការប្រកួតប្រជែងគ្នាក្នុងការជួយទៅដល់ប្រទេសតូចតាចទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា “ជាការចាប់អារម្មណ៍ពាក់ព័ន្ធទិដ្ឋភាពនយោបាយអន្តរជាតិជាពិសេស នយោបាយអន្តរជាតិពហុប៉ូលដែលបច្ចុប្បន្នហ្នឹង។ គឺថាប្រទេសមហាអំណាចគាត់ធ្វើការប្រកួតប្រជែងគ្នាដើម្បីដណ្តើមឥទ្ធិពល។ ដណ្តើមអំណាចភូមិសាស្ត្រតំបន់ដែលពីមុនមកគាត់ចូលចិត្តប្រើវិធានការក្នុងការគាបសង្កត់ដាក់សម្ពាធ ឬក៏គំរាមកំហែងប្រទេសតូចតាចប្រសិនបើមិនស្តាប់តាមគាត់។ ប៉ុន្តែនយោបាយគាបសង្កត់បែបនឹងវាហួសសម័យ។ វាលែងមានប្រសិទ្ធភាព។ លែងមានឥទ្ធិពលហើយ។ ជាពិសេសនៅក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលនៅពេលបច្ចុប្បន្ននេះ។…

  • បែបបទ និងនីតិវិធីសម្រាប់ក្រុមហ៊ុន និងមន្ទីរពេទ្យឯកជន ក្នុងការផ្ដល់វ៉ាក់សាំងជូនអតិថិជន

    បែបបទ និងនីតិវិធីសម្រាប់ក្រុមហ៊ុន និងមន្ទីរពេទ្យឯកជន ក្នុងការផ្ដល់វ៉ាក់សាំងជូនអតិថិជន
  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹងសំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹងសំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣

    ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣ នៃការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាបទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស នៃមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta )ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា។ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta)។ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប, រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣ នៃការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាបទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស នៃមេរោគកូវីដ-១៩ ប្រភេទ Delta ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា តាមរយៈការសេចក្តីសម្រេច និងសារាចរ៖១.សម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់,…

  • សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ពិភាក្សារស្តីពីទំនាក់ទំនងកម្ពុជា-ចិនក្នុងបរិបទCOVID-19 ដោយមានការបកស្រាយពីវាគ្មិនកិត្តិយសចំនួន៣រូប នៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា

    សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ពិភាក្សារស្តីពីទំនាក់ទំនងកម្ពុជា-ចិនក្នុងបរិបទCOVID-19 ដោយមានការបកស្រាយពីវាគ្មិនកិត្តិយសចំនួន៣រូប នៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា

    ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីវេទិកាវិទ្យាសាស្រ្តចំហស្តីពីទំនាក់ទំនងកម្ពុជា-ចិនក្នុងបរិបទCOVID-19 ដែលមានវាគ្មិនកិត្តិយសរួមមាន ឯកឧត្តម កៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខាសម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនិងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ ឯកឧត្តម កៅ មុយថង បានគូសបញ្ជាក់ថា យើងបានដឹងរួចមកហើយថា សហរដ្ឋអាមេរិកតែងតែចោទប្រកាន់កម្ពុជាដោយយកលេសសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងប្រធានបទមិនសមរម្យជាច្រើន ដែលលេសទាំងនេះបានយកទៅប្រើប្រាស់លើបណ្តាប្រទេសមួយចំនួន ដូចជាអ៊ីរ៉ា់ក់គឺជាភស្តុតាងមានលក្ខណៈប្រវត្តិសាស្រ្តនៃបទឧក្រិដ្ឋកម្មជាន់ឈ្លីលើច្បាប់អន្តរជាតិរបស់អាមេរិកដែលអាងអនុត្តរភាពរបស់ខ្លួនក្នុងសតវត្សរ៍ទី២១។ ប្រវត្តិសាស្រ្តនៃសង្គ្រាមអ៊ីរ៉ាក់បង្ហាញថា ការប្រឆាំងនិងការបង្ការយ៉ាងដាច់ខាតនូវអនុត្តរភាពនិងនយោបាយអំណាចរបស់អាមេរិកនៅតែជាទំនួលខុសត្រូវរបស់ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពលើពិភពលោកទាំងមូលដដែល។ ឯកឧត្តម ពៅ សុខ បានគាំទ្រថា ការតាមដានប្រភពវីរុស គឺជាបញ្ហាវិទ្យាសាស្ត្រវេជ្ជសាស្រ្តដែលប្រកបដោយភាពម៉ឹងម៉ាត់និងម៉ត់ហ្មត់ជាទីបំផុត ព្រមទាំងត្រូវបានកំណត់ដោយក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្ត មិនមែនជាការកំណត់ដោយអ្នកនយោបាយទេ។ វាមិនមែនជាការលំបាកក្នុងការរកឃើញពីដំណើរការនៃការស្វែងរកប្រភពនៃមេរោគនេះនោះទេ ហើយរយៈពេលមួយឆ្នាំក្នុងការទៅកាន់ប្រទេសចិនដើម្បីសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ពីប្រភពនៃមេរោគនេះ ជំហររបស់ចិនបានបង្ហាញយ៉ាងច្បាស់ គឺចិនបានសហការប្រកបដោយតម្លាភាព និងបានគាំទ្រដល់ដំណើរការនៃផែនការប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលរបស់អង្គការសុខភាពពិភពលោក ដើម្បីធ្វើការស៊ើបអង្កេតស៊ីជម្រៅនិងលម្អិត ព្រមទាំងបានចេញទិន្នន័យរបាយការណ៍យ៉ាងច្បាស់លាស់ប្រកបដោយលក្ខណៈវិទ្យាសាស្រ្តនៅដើមឆ្នាំនេះ។ យើងអាចនិយាយដោយត្រង់បានថា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៃការរីករាលដាលជំងឺCovid-19 ប្រទេសចិនបានបញ្ជាក់ថាជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងបានផ្តល់ទិន្នន័យប្រកបដោយតម្លាភាពជូនដល់អង្គការសុខភាពពិភពលោក និងពិភពលោកទាំងមូល។…

  • អត្តពលិកប្រទេសចិន នៅឈរកំពូលតារាងមេដាយដដែល ខណៈម្ចាស់ផ្ទះតាមស្មើមេដាយមាស នៅ Tokyo 2020

    អត្តពលិកប្រទេសចិន នៅឈរកំពូលតារាងមេដាយដដែល ខណៈម្ចាស់ផ្ទះតាមស្មើមេដាយមាស នៅ Tokyo 2020

    (តូក្យូ)៖ គិតត្រឹមម៉ោង១៧:០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមកីឡាករ-កីឡាការិនីប្រទេសចិន បន្តឈរកំពូលតារាងមេដាយសរុប ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ១៤គ្រឿង នៅ Tokyo Olympics 2020 ខណៈម្ចាស់ផ្ទះជប៉ុន តាមស្មើរមេដាយចិន សហរដ្ឋអាមេរិកធ្លាក់មកលេខ៣ ។ ប្រទេសចិន នៅតែរក្សាមេដាយមាស១៤ ប្រាក់៦ និងសំរិទ្ធ៩ សរុប២៩គ្រឿ រីឯម្ចាស់ផ្ទះជប៉ុន លេខ២ ដណ្តើមបានមេដាយសរុប ២៣គ្រឿង មាស១៤ ប្រាក់៤ និងសំរិទ្ធ៥ ឯសហរដ្ឋអាមេរិក លេខ៣ មេដាយមាស១៣ ប្រាក់១៤ និងសំរិទ្ធ១០ សរុប៣៧គ្រឿង បន្ថែមតែមេដាយប្រាក់មួយគ្រឿងប៉ុណ្ណោះ , ឈរលេខ៤ អូស្រ្តាលី ដណ្តើមបានមេដាយសរុប២០ គ្រឿង មាស៨ ប្រាក់២ និងសំរិទ្ធ១០ លេខ៥ R O C ដណ្តើមបានមដាយសរុប២៥គ្រឿង មាស៧ ប្រាក់១១ និងសំរិទ្ធ៧ , លេខ៦ ចក្រភអង់គ្លេស…

  • ប្តីប្រពន្ធឈ្លោះគ្នាមិនមែនជាព័ត៌មានទេ តែបើប្តីប្រពន្ធឈ្លោះគ្នា ហើយតុលាការកាត់ក្តីមិនយុតិ្តធម៌ ទើបជាព័ត៌មាន

    ប្តីប្រពន្ធឈ្លោះគ្នាមិនមែនជាព័ត៌មានទេ តែបើប្តីប្រពន្ធឈ្លោះគ្នា ហើយតុលាការកាត់ក្តីមិនយុតិ្តធម៌ ទើបជាព័ត៌មាន

    “ឆ្កែខាំមនុស្សមិនមែនជាព័ត៌មានទេ មនុស្សខាំឆ្កែទើបជាព័ត៌មាន” សូមស្តាប់ការបកស្រាយរបស់ រដ្ឋមន្ត្រីព័ត៌មាន ខៀវ កញ្ញារីទ្ធ ២៩ កក្កដា ២០២១

  • ជំនួយវ៉ាក់សាំងរបស់ប្រទេសជាមិត្តកម្ពុជា រួមមាន ចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀតបានមកដល់ និងកំពុងមកដល់ជាបន្តបន្ទាប់

    ជំនួយវ៉ាក់សាំងរបស់ប្រទេសជាមិត្តកម្ពុជា រួមមាន ចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀតបានមកដល់ និងកំពុងមកដល់ជាបន្តបន្ទាប់

    មហាអំណាចគួរប្រកាន់យកនូវកាយវិការមនុស្សធម៌អន្តរជាតិនេះ ក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់នាពេលបច្ចុប្បន្ននេះ។ បច្ចុប្បន្ននេះ ការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើប្រទេសតូចតាចទន់ខ្សោយ លែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូតបែបស៊ីវីល័យទៀតដែរ តែផ្ទុយទៅវិញ មានតែការប្រកួតប្រជែងគ្នាក្នុងការជួយទៅដល់ប្រទេសតូចតាចទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង។ ✍🏽-ជិន ម៉ាលីន

  • បំរាមគោចរ ម៉ោង ២១៖០០ ដល់ម៉ោង ៣៖០០ នៅរាជធានីភ្នំពេញ

    បំរាមគោចរ ម៉ោង ២១៖០០ ដល់ម៉ោង ៣៖០០ នៅរាជធានីភ្នំពេញ

    ២៩ កក្កដា – ១២ សីហា ២០២១

  • ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបន្ទាន់ ត្រូវហាត់ប្រាណ និងហ្វឹកហាត់ឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការរងរបួស

    ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបន្ទាន់ ត្រូវហាត់ប្រាណ និងហ្វឹកហាត់ឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការរងរបួស

    ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបន្ទាន់ ត្រូវហាត់ប្រាណ និងហ្វឹកហាត់ឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការរងរបួស។ ពួកគេត្រូវមានជំនាញច្បាស់ ដើម្បីដោះស្រាយបញ្ហា និងការពារអាយុជីវិតប្រជាជន។ នៅរដ្ឋ Colorado របស់អាមេរិក អ្នកពន្លត់អគ្គីភ័យទាំងអស់ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលស្មារតីគោរពវិន័យ។ គេត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានលឿន និងត្រឹមត្រូវ។ 🎥 South Metro Fire Rescue

  • រាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ សីហា ២០២១ និងផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩