Category: នយោបាយ

  • ខ្សែបំរើក្លឹបស្តេចសរម្នាក់អាចផ្ទេរមក Juventus ខណៈ Chiellini បន្តកុងត្រាថ្មី

    ខ្សែបំរើក្លឹបស្តេចសរម្នាក់អាចផ្ទេរមក Juventus ខណៈ Chiellini បន្តកុងត្រាថ្មី

    តាមការចុះផ្សាយរបស់គេទំព័រ Rai Sport បានឲ្យដឹងថា ក្លិប Juventus បានផ្ដល់សំណើទៅកាន់ក្លិប Real Madrid ដើម្បីនាំយកខ្សែបម្រើ Toni Kroos មកកាន់ក្លឹបសេះបង្កង់ Juventus ស្របពេលដែលខ្សែការពារ Giorgio Chiellini ក៏បានចុះកុងត្រាថ្មីជាមួយក្លឹប ផងដែរ ។ គួរបញ្ជាក់ថា Chiellini បានចំណាយពេល១៧ឆ្នាំ ជាមួយ Juventus ចាប់តាំងផ្ទេរពីក្លឹប Livorno កាលឆ្នាំ២០០៤ ។ ខណៈកុងត្រារបស់ Chiellini អស់សុពលភាពកាលពីថ្ងៃទី៣០ ខែមិថុនា មុនពេលដែលគេជួយអ៊ីតាលីឈ្នះពាន Euro ២០២០ ។ Chiellini បង្ហាញខ្លួនបាន៥៣៥ប្រកួតឲ្យសេះបង្កង់ និងជួយក្លឹបឈ្នះពាន២០គ្រឿង ។ក្លឹបជើងឯក Serie A មួយនេះ បានដាក់ការចាប់អារម្មណ៍ Kroos ដោយគ្រោងដាក់សំណើទៅកាន់ក្លិប Real Madrid ក្នុងតម្លៃ ៤០លានអឺរ៉ូ ៕

  • 🔪✈️😲

    🔪✈️😲
  • របាយការណ៍នៅថ្ងៃទី២៩ កក្កដា

    របាយការណ៍នៅថ្ងៃទី២៩ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៦៦៨ករណី និងជាសះស្បើយ ៨១២នាក់។ អ្នកឆ្លងសរុប ៧៦.៥៨៥នាក់ អ្នកជាសះស្បើយ ៦៩.១៩៨នាក់ អ្នកស្លាប់ ១.៣៧៥នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣០ កក្កដា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៦៦៨នាក់ ជាសះស្បើយ ៨១២នាក់ ស្លាប់ ២៥នាក់ គិតត្រឹមថ្ងៃទី៣០ កក្កដា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៧៦.៥៨៥នាក់ ចំនួនអ្នកជាសះស្បើយ៖ ៦៩.១៩៨នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៣៧៥នាក់

  • ការជួបជុំព្រលឹងដូនតា ក្រោមដំបូលសន្តិភាព

    ការជួបជុំព្រលឹងដូនតា ក្រោមដំបូលសន្តិភាព

    ១. សហទេព (Sahadeva) និងនកុល (Nakula) បានប្រគល់មកកម្ពុជានៅឆ្នាំ២០១៣។ ២. ពលរាម (Balarama) បានបញ្ជូនត្រឡប់មកកម្ពុជានៅឆ្នាំ២០១៤។ ៣. ទុរយោធន៍ (Duryodhana) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៤។ ៤. ភីម (Bhima) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៥។ ៥. អជ៌ុន (Arjun) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៥។ ៦. យុធិស្ឋិរ (Yudhishthira) ទ្ឫស្ឋទ្យុម្ន (Drsthadyumna) និងក្រឹស្ណា (Krishna) នៅសល់ត្រឹមបល្ល័ង្ក រីឯតួខ្លួនយើងកំពុងស្វែងរកបន្ត។ រូបចម្លាក់ទាំង៩ ជនទុច្ចរិតបានលួចចេញពីប្រាសាទតាមកាលវេលាខុសៗគ្នា ជាពិសេសគឺនៅរវាងចន្លោះឆ្នាំ១៩៧០-១៩៨៦ និងចុងក្រោយនាឆ្នាំ១៩៩៧។ អស់រយៈកាលជាង៥០ឆ្នាំ ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋ ព្រលឹងដូនតាបានមកជួបជុំគ្នាជាបណ្តើរៗយ៉ាងសុខសាន្តនៅក្រោមដំបូលសារមន្ទីរជាតិ ហើយកំពុងត្រៀមខ្លួនដើម្បីធ្វើដំណើរក្នុងការតាំងពិព័រណ៍ចល័តនៅលើសាកលលោកនាអំឡុងចុងឆ្នាំ២០២២ខាងមុខនេះ។ 📷-សារមន្ទីរជាតិ, EFEO

  • ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    ភ្នំពេញៈ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា  ក្នុងទិដ្ឋភាណនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ថ្វីបើមកដល់ពេលនេះទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិន ទើបមានរយៈពេលជាង៦០ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមិនមែនទើបតែមានក្នុងរយៈពេលជាង៦០ ឆ្នាំចុងក្រោយនេះទេ គឺប្រទេសយើងទាំងពីរបានមានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជានិច្ចកាល តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរព «គោលនយាបាយចិនមួយ»។ លើសពីនេះទៅទៀត កម្ពុជាក៏មានទំនាក់ទំនងល្អផងដែរជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខ័ណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងទៀតថា ក្នុងកម្រិតនយោបាយ យើងឃើញថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរពេលនេះ បានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយក្តីអំណរ ប៉ុន្តែក្នុងកម្រិតប្រជាជន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងក្នុងរូបភាពអវិជ្ជមានមួយចំនួននៅឡើយ។ ក្នុងស្ថានភាពនេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រអង្គុយតុជាមួយគ្នាដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានា ដែលមានពីមុនមក និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពាន ទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ក្នុងទិដ្ឋភាពភូមិសាស្ត្រ ប្រទេសយើងទាំងពីរចងភ្ជាប់ដោយទន្លេមេគង្គ និងទន្លេឡានឆាង ដែលជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់ និងជាខ្ទះអាហារដ៏ធំនៃប្រជាជន នៃប្រទេសយើងទាំងពីរ។ ទន្លេទាំងនេះ បានផ្តល់ទឹកសម្រាប់ប្រើប្រាស់ ទាំងវិស័យកសិកម្ម វិស័យឧស្សាហ៍កម្ម ក៏ដូចជា ជីវចម្រុះ តាមដងទន្លេ។ ជាការពិតណាស់ទោះបីយើងមានព្រំដែនឆ្ងាយគ្នា  មានភាសាផ្សេងគ្នា និងមានរបបនយោបាយខុសគ្នាក៏ពិតមែន តែអ្វីដែលដូចគ្នានោះ គឺយើងមានស្នាមញញឹមដូចគ្នា ទទួលទានទឹកទន្លេមេគង្គដូចគ្នា  ស្រូបយកខ្យល់អុកស៊ីសែនដូចគ្នា និងមានបំណងដូចគ្នា គឺកសាងទំនាក់ទំនងល្អជាមួយគ្នា។ ទាំងអស់នេះហើយ ដែលធ្វើឱ្យទំនាក់ទំនង នៃប្រទេសយើងទាំងពីរ មិនអាចកាត់ផ្តាច់បាន ជាពិសេសសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសចិន ហើយបានបន្តមកទៀតនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនង កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕ ដោយៈពលជ័យ

  • ចិន នៅតែបន្តឈរកំពូលតារាងមេដាយ ខណៈលេខ២ ជប៉ុន និងលេខ៣ អាមេរិកនៅ Tokyo 2020

    ចិន នៅតែបន្តឈរកំពូលតារាងមេដាយ ខណៈលេខ២ ជប៉ុន និងលេខ៣ អាមេរិកនៅ Tokyo 2020

    (តូក្យូ)៖ គិតត្រឹមម៉ោង ១១:១៥ នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អត្តពលិកប្រទេសចិន បានឈរកំពូលតារាងមេដាយសរុប ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ១៦គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ ខណៈម្ចាស់ផ្ទះជប៉ុន លេខ២ និងអាមេរិក លេខ៣ ។ ប្រទេសចិន ដណ្តើមបានមេដាយមាស១៦ ប្រាក់៧ និងសំរិទ្ធ១០ សរុប៣៣គ្រឿ ឯម្ចាស់ផ្ទះ ជប៉ុន ដណ្តើមបានមេដាយសរុបបាន២៦ គ្រឿង ក្នុងនោះ មាស១៥ ប្រាក់៤ និងសំរិទ្ធ៧ រីឯសហរដ្ឋអាមេរិក ឈរនៅលេខ៣ មានមេដាយមាស១៤ ប្រាក់១៦ និងសំរិទ្ធ១១ សរុប៤១គ្រឿង , R O C ឈរលេខ៤ ដណ្តើមបានមេដាយសរុប៣០ គ្រឿង មាស៩ ប្រាក់១២ និងសំរិទ្ធ៩ , លេខ៥ អូស្រ្តាលី ដណ្តើមបានមដាយសរុប២១គ្រឿង មាស៩ ប្រាក់២…

  • ដាក់ដាំចាំស្នេហ៍ 🇰🇭

    ដាក់ដាំចាំស្នេហ៍ 🇰🇭

    📸-គឹម បញ្ញារ័តន៍

  • វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់កម្ពុជា

    វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់កម្ពុជា

    ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទាំងអស់ដែលទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តបន្ទាប់ពីបណ្តាប្រទេសជាមិត្ត។ ថ្ងៃនេះ វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់កម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងនាមប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ ដែលការណ៍នេះ បានបង្ហាញពីចំណងមិត្តភាពល្អរវាងប្រទេសយើងទាំង២នៅក្នុងកាលៈទេសៈលំបាកនេះ។ ខ្ញុំក៏សង្ឃឹមដែរថា ប្រទេសជាមិត្តដទៃទៀតនឹងបន្តចូលរួមជាមួយកម្ពុជា ដើម្បីសម្រេចបានជ័យជំនះលើការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា និងសកលលោកទាំងមូល។ ៣០ កក្កដា ២០២១ ✍🏽 Hun Many

  • ទឹកធ្លាក់ក្បាលស្តេចសាន៖ ប្រភពទឹកដ៏សំខាន់បំផុតសម្រាប់អ្នកភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

    ទឹកធ្លាក់ក្បាលស្តេចសាន៖ ប្រភពទឹកដ៏សំខាន់បំផុតសម្រាប់អ្នកភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ