-
អបអរសាទរកីឡាការនី ឃឺន ប៊ុនពេជ្រមរកត និងកីឡាករ ហែម ប៉ុច ទើបតែបញ្ចប់ ការ ប្រកួតវិញ្ញាសារហែលទឹក ៥០ម៉ែត្រសេរី ដោយឈរលើលេខរៀងទី៣ និងទី៤ ព្រមទាំងបំបែកកំណត់ត្រាចាស់របស់ខ្លួន 👏🏊♀️🏊♂️

-
៣០ កក្កដា ២០២១

១. ៦ខែ ដើមឆ្នាំ២០២១នេះ ទំហំនាំចេញកម្ពុជា-ថៃ មានប្រមាណ ៥១៦លានដុល្លារ ធ្លាក់ចុះ ៣៣% ដោយសារវិបត្តិកូវីដ១៩ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យមានការរឹតបន្តឹងលើការដឹកជញ្ជូនទំនិញ – FN ២. កម្ពុជា ត្រូវចំណាយជាង ២០០លានដុល្លារ ក្នុងការនាំចូលបន្លែពីបរទេស ពិសេសពីវៀតណាម និងថៃ ខណៈអ្នកជំនាញយល់ថា កម្ពុជាមិនអាចបិទការនាំចូលបន្លែទាំងស្រុងពីវៀតណាមនោះទេ ព្រោះយើងក៏ពឹងផ្អែកវៀតណាម ក្នុងការនាំចេញស្រូវដែរ – ថ្មីៗ ៣. ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ទំហំពាណិជ្ជកម្មកម្ពុជា-ចិនសំរេចបានជាង ៨ពាន់លានដុល្លារក្នុង ឆ្នាំ២០២០ ហើយរំពឹងនឹងកើនដល់ ១០ពាន់លាន ដុល្លារនៅត្រឹមឆ្នាំ២០២៣ – AMS Economy ៤. ជើងហោះហើរដំបូងដែលជម្លៀសអ្នកបកប្រែអាហ្វហ្គានីស្ថាន ២២១នាក់ និងអ្នកផ្សេងទៀត ដែលធ្វើការជាមួយអាមេរិកនៅអាហ្វហ្គានីស្ថាន បានចុះចតនៅថ្ងៃទី ៣០ កក្កដានេះ នៅអាកាសយានដ្ឋានអន្តរជាតិ វ៉ាស៊ីនតោនឌូលស៍ – Sputnik ៥. ប្រធានាធិបតីហ្វីលីពីន សម្រេចចិត្តស្ដារឡើងវិញទាំងស្រុងនូវកិច្ចព្រមព្រៀងទស្សនកិច្ចយោធា (VFA) ជាមួយអាមេរិក ដែលនេះជាជំហានថ្មីមួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តចាស់វស្សាទាំង២…
-
សម្រស់ពេលរាត្រី ✨🇰🇭

-
មនុស្សម្នាក់ស្លាប់ និងរថយន្តក្រុង ២៣គ្រឿង ត្រូវបានបំផ្លាញដោយអគ្គិភ័យ នាម៉ោងជាង ១៦:០០ ថ្ងៃទី៣០ កក្កដា ២០២១

ហេតុការណ៍នេះកើតឡើងនៅឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន “វិរៈប៊ុនថាំ” ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មូលហេតុនៃការឆេះ មិនទាន់ដឹងនៅឡើយទេ។ សូមលើកទឹកចិត្តក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបន្ទាន់ឱ្យទទួលបានការហ្វឹកហ្វឺនជាប្រចាំ មានវិន័យ និងស្មារតីធ្វើការជាក្រុម។ 📷 FN
-
ក្រសួងការបរទេស ប្រគល់ម៉ូតូ BMW ចំនួន ៣០គ្រឿងដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពរក្សាសន្តិសុខ

-
ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ានពីថ្ងៃទី២-៦ ខែសីហា

ភ្នំពេញ : ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម។ កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន របៀបវារៈនៃកិច្ចប្រជុំមានដូចជា៖ – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ – ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស – កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ – កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន លើកទី២៣ – កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៩ – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២ – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ – កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ និង – សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិនិត្យមើលវឌ្ឍនភាព ដែលប្រទេសព្រុយណេក្នុងនាមប្រធានអាស៊ានសម្រេចបាន និងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍ អាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និងលើកកម្ពស់ទំនាក់ទំនងខាងក្រៅ សំដៅពង្រឹងបន្ថែមទៀតនូវឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។ កិច្ចប្រជុំ ក៏នឹងពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួមគ្នា៕ ដោយ:ពលជ័យ
-
ក្រសួងសុខាភិបាល ចេញលិខិតណែនាំបន្ថែមពីការធានាឱ្យការដឹកជញ្ជូនទំនិញប្រព្រឹត្តទៅធម្មតា ក្នុងពេលអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរនៅតាមរាជធានី-ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញលិខិតណែនាំបន្ថែមដល់ប្រធានអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហៅកាត់ថា គ.អ.ក និងប្រធាន គ.អ.ក ថ្នាក់រាជធានី-ខេត្ត អំពីការធានាឱ្យបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ក្នុងពេលអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរនៅតាមបណ្ដារាជធានី-ខេត្ត។ នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ទៀតថា «ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមប្រាម ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរដោយគណៈអភិបាលរាជធានី-ខេត្ត នៅអំឡុងពេលនៃការបិទខ្ទប់ ឬក្នុងពេលនៃការអនុវត្តយុទ្ធនាការ រយៈពេល១៤ថ្ងៃនេះ មិនត្រូវធ្វើឱ្យមានការរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតានៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្តនីមួយៗឡើយ»៕ សូមអាននូវលិខិតរបស់ក្រសួងសុខាភិបាលដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា

-
ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃផ្តល់ជំនួយបង្កាកូវីដ១៩

-
វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងដឹកមកដល់កម្ពុជា
