-
គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឱ្យដឹងថាគ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ក្រោយរយៈពេល ៣ (បី) ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពត បានបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គ.ជ.ប ពុំបានទទួលពាក្យបណ្ដឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ណាមួយពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ន នេះទេ ។ យោងបទបញ្ញា និងនីតិវិធីនៃការបោះឆ្នោត ក្នុងករណ៏ពុំមានការប្តឹងតវា ឬ/និងការប្តឹង ជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយបន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលន គ.ជ.ប បានពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានត្រឹមត្រូវរួចហើយ លទ្ធផលបណ្តោះអាសន្ននឹង ត្រូវក្លាយជាលទ្ធផលផ្លូវការ ។ ដូច្នេះ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ជូនដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធ ផ្សព្វផ្សាយដូចខាងក្រោម៖ទូរទស្សន៍ជាតិកម្ពុជា,វិទ្យុជាតិកម្ពុជា,ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP,គេហទំព័រ គ.ជប www.nec.gov.kh ,Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National…
-
កំពង់ឆ្នាំង 🇰🇭

-
និយាយដល់រឿងវ៉ាក់សាំងនាំគ្នាខ្លាចរអារមិនហ៊ានទៅចាក់? តែឥឡូវ អ្នកដឹងទេថា

១. កម្ពុជាមកដល់ពេលនេះរកបានវ៉ាក់សាំង ១៨លានដូសហើយ ទាំងការបញ្ជាទិញ និងជំនួយ។ ២. គិតត្រឹមថ្ងៃនេះ ប្រទេសដែលបានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងរួមមាន ចិន (២លានដូស) ជប៉ុន (១លានដូស) អាមេរិក (១លានដូស) និងអង់គ្លេស (៤១៥ពាន់ដូស)។ ៣. កម្ពុជាជាប្រទេសលេខរៀងទី២ នៅអាស៊ានដែលមានភាគរយចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានខ្ពស់ជាងគេ បន្ទាប់ពីប្រទេសសិង្ហបុរី។ ក្រៅពីផ្តល់វ៉ាក់សាំងជូនប្រជាជនខ្លួន និងជនបរទេសនៅកម្ពុជា កម្ពុជាក៏បានផ្តល់ជំនួយបរិក្ខារវេជ្ជសាស្ត្រដល់ប្រទេសនានាផងដែរ រួមមាន វៀតណាម ឡាវ ទីម័រ និងមីយ៉ាន់ម៉ា ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែក និងរួមសុខរួមទុក្ខ។ វ៉ាក់សាំងសង្គ្រោះជីវិត 💉💪🏽🇰🇭 ✍🏽-ពុធជន
-
របាយការណ៍នៅថ្ងៃទី៣០ កក្កដា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៤. កូវីដ ៦៥៨ករណី និងជាសះស្បើយ ៧៩៨នាក់។ អ្នកឆ្លងសរុប ៧៧.២៤៣នាក់ អ្នកជាសះស្បើយ ៦៩.៩៩៦នាក់ អ្នកស្លាប់ ១.៣៩៧នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៣១ កក្កដា ២០២១
-
វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១លានដូសបន្ថែមទៀតជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ជាជំនួយរបស់ប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី៣១ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលននេះរកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ក្នុងនោះភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺ Sinopharm និងSinovac។ នៅត្រឹមខែសីហាខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់។ ប្រភព៖ SPM
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
តាមឯកសារផ្ទៃក្នុងរបស់ CDC អាមេរិក វ៉ាក់សាំងអាចកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ ឬការស្លាប់ដល់ទៅ ១០ដង ឬច្រើនជាងនេះ ហើយកាត់បន្ថយហានិភ័យនៃការឆ្លង ៣ដង

-
បងប្អូនធ្លាប់ប្រើឧបករណ៍អ្វីខ្លះ?

-
ពើងព្រះប្រាំអង្គ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

-
សូមអរគុណនូវការលះបង់កម្លាំងកាយចិត្ត និងយកជីវិតទៅប្រថុយ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ 🇰🇭🇰🇭🇰🇭
