-
កត្តាជោគជ័យសំខាន់ៗរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងបានលឿនជូនប្រជាជន

មកទល់ពេលនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជាដែលមានអាយុលើសពី១៨ឆ្នាំសម្រេចបាន ៧៣% នៃផែនការ ឬស្មើនឹង៤៥.៦% នៃចំនួនប្រជាជនសរុប។ ការសម្រេចបានការចាក់វ៉ាក់សាំងបានលឿននេះគឺដោយផ្អែកតាមយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងដែលមានកត្តាជោគជ័យសំខាន់ៗចំនួន៥៖ ១-កត្តាដឹកនាំ (យន្តការលទ្ធកម្មតាមរយៈការបង្កើតគណៈកម្មការចំពោះកិច្ច និងយន្តការចាក់វ៉ាក់សាំង) ២-កត្តាយកចិនជាបង្អែកយុទ្ធសាស្ត្រ និងប្រភពផ្សេងទៀតជាប្រភពគាំទ្រ។ ៣-កត្តាប្រើប្រាស់សាច់ប្រាក់សន្សំដែលអាចទូទាត់បានភ្លាមៗ ពេលចុះកិច្ចសន្យាទិញវ៉ាក់សាំង។ ៤-កត្តាធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំង រួមមានគ្រូពេទ្យយោធា គ្រូពេទ្យស៊ីវិល និងយុវជនស្ម័គ្រចិត្ត និងការចូលរួមរបស់ក្រសួងស្ថាប័នតាមរយៈយន្តការនៃការបង្កើតឱ្យមានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួង-ស្ថាប័ន។ ៥-កត្តាមានការចូលរួមពីប្រជាជនមក ដែលជាចលនាជាតិទទួលវ៉ាក់សាំងនិងទិញវ៉ាក់សាំង។ ជោគជ័យនេះគឺដោយសារកម្ពុជាមានមគ្គុទេសដឹកនាំប្រកបដោយគតិបណ្ឌិតគិតគូរអាយុជីវិតប្រជាជនជាអាទិភាព។ ✍🏽-ពុធជន
-
សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២-១៧ឆ្នាំ

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ១២-១៧ឆ្នាំនេះ មិនមែនជាការសម្រេចចិត្តដោយចៃដន្យទេ គឺយើងបានគិតគូរច្បាស់លាស់ណាស់ ដើម្បីជាជំហានមួយឈានឆ្ពោះទៅបើកសាលារៀនថ្នាក់អនុវិទ្យាល័យឡើងទៅ។ ការចាក់ដូសទី៣ ជូនពលរដ្ឋកម្ពុជា នឹងប្រើវ៉ាក់សាំង AstraZeneca សម្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំង Sinovac/Sinopharm ហើយសម្រាប់អ្នកចាក់ AstraZeneca ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំង Sinovac។ ការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺននាក់ ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ។ វ៉ាក់សាំង Johnson & Johnson រំពឹងថានឹងផ្តល់ជូនដល់បងប្អូនជនជាតិដើមភាគតិច ដែលនៅតំបន់ឆ្ងាយៗ ព្រោះងាយស្រួលទាំងការដឹកជញ្ជូន និងប្រើកម្លាំងដើម្បីចាក់ គឺដឹកតែ១ដង ចាក់តែ១ដង។ យើងក៏កំពុងគិតថានឹងប្រើវ៉ាក់សាំងនេះ ចាក់ជូនដល់ពលករកម្ពុជាដែលត្រលប់ពីប្រទេសថៃដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២-១៧ឆ្នាំ ១ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
LIVE: សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២-១៧ឆ្នាំ ធ្វើឡើងនៅវិមានសន្តិភាព

-
ភ្នំស្វាយ ខេត្តរតនគិរី 🇰🇭

-
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដាច់ខាត ការធ្វើតេស្តរកកូវីដ ដោយពេទ្យរដ្ឋ គឺអត់យកប្រាក់

នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រដ្ឋ នៅតែទទួលខុសត្រូវ ជូនចំពោះពលរដ្ឋ សម្រាប់ផ្តល់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដោយឥតគិតថ្លៃ តាមមន្ទីរពេទ្យរដ្ឋ ដោយមិនយកលុយពីពលរដ្ឋ បញ្ហានេះ ត្រូវតែទទួលខុសត្រូវ របស់រដ្ឋ ការលក់ឧបរកណ៍របស់វិស័យឯកជន នៅតែជាកម្មវត្ថុតាមដានត្រួតពិនិត្យ អំពីប្រសិទ្ធភាព។ តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានស្នើទៅក្រសួង កុំឱ្យយកប្រាក់ច្រើនហួស ក្នុងការធ្វើតេស្តរកកូវីដ១៩ តាមពេទ្យឯកជន សម្រាប់ការធ្វើតេស្តពីគ្រូពេទ្យរបស់ផ្នែករដ្ឋ គឺយកមិនប្រាក់សូម្បីមួយសែន សូមផ្ញើសារនេះ ដល់ពលរដ្ឋមិនថា មានឬក្រ។ បើទោះបីជាយកប្រាក់ ពីតេស្តរកកូវីដ១៩ ក៏មិនអាចឱ្យកម្ពុជាក្លាយជាអ្នកមានដែរ ហើយក៏មិនរលំសេដ្ឋកិច្ចកម្ពុជា ដោយសារការមិនតេស្តរកកូវីដដែរ។ តែពេទ្យឯកជន គេយកលុយត្រូវហើយ ព្រោះបើទិញទំនិញគេ គេក៏យកលុយ។ តែបើរដ្ឋយកលុយគឺខុសហើយ។ សូម្បីតែជនបរទេសព្យាបាលកូវីដនៅស្រុកខ្មែរ ក៏អត់អស់មួយសេនទេ ៕
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចធ្វើការបិទផ្សារតូចៗ ចំនួន ២២ទីតាំងបន្ថែម នៅក្នុងស្រុក-ក្រុង ចំនួន០៣បន្ថែមទៀត ដែលប្រឈមពីការឆ្លងរាតត្បាតពីជំងឺកូវីដ-19
នៅថ្ងៃទី០១សីហាឆ្នាំ២០២១ នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបឺទផ្សារតូចៗ ចំនួន២២ទីតាំងបន្ថែមទៀត ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុក-ក្រុង ចំនួន៣ នៃខេត្តបាត់ដំបង ចាប់ពីថ្ងៃទី០១ខែសីហាដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ទីតាំងផ្សារតូចៗចំនួន២២ទីតាំងបន្ថែម ដែលត្រូវបានបិទទាំងនោះ រួមមាន៖ នៅក្រុងបាត់ដំបងចំនួន១២ផ្សារ, ស្រុកសង្កែចំនួន០៣ផ្សារនិងផ្សារ ស្រុកឯកភ្នំ ចំនួន០៧ផ្សារ។ ផ្សារតូចៗ ទាំង២២ផ្សារខាងលើនេះ គឺជាវិធានក្នុងការបិទខ្ទប់បន្ថែមដើម្បីប្រយុទ្ធប្រឆាំងក្នុងការទប់ស្កាត់ពីការឆ្លងនិងចម្លងពីមេរោគកូវីដបំប្លែងថ្មី (ប្រភេទ.Delta) និងការកាត់ផ្តាច់ពីការឆ្លងចូលទៅក្នុងសហគមន៍បាន និងបន្ទាប់ពីអាជ្ញាធរនៃរដ្ឋបាលខេត្តធ្វើការបិទផ្សារធំៗ ចំនួន២៧ទីតាំងក្នុងស្រុក-ក្រុងទាំង៥ រួចមកហើយផងនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
-
៣១ កក្កដា ២០២១

១. វិស័យជលផល បានផ្តល់មុខរបរដល់ប្រជាជនកម្ពុជាជាង ៦លាននាក់ ដែលរស់នៅតាមដងទន្លេនានា ជុំវិញបឹងទន្លេសាប និងតំបន់ឆ្នេរ ក្នុងនោះជាលក្ខណៈ អាជីពមាន ១០.៥% និងលក្ខណៈគ្រួសារមាន ៣៥% – រស្មីកម្ពុជា ២. ៧ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលសំខាន់ៗជាង ៥លានតោន ទៅកាន់ ៦៤ប្រទេស កើនឡើងជាង ៨៧% និងមានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ – ថ្មីៗ ៣. គោឈឺជំងឺដុំពកស្បែកគោក្របី ចំនួន ៦.៨០៤ករណី ក្នុងនោះជាសះស្បើយ ៦៥% និងកំពុងឈឺ ៣៥% ហើយងាប់ ១% គិតពីដើមខែមិថុនា រហូតដល់ថ្ងៃទី ២៩ កក្កដា – ភ្នំពេញបុស្តិ៍ ៤. អាមេរិកប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើប៉ូលិសគុយបា ២រូប និងដាក់មន្ត្រីគុយបាជាច្រើននៃស្ថាប័ននេះក្នុងបញ្ជីខ្មៅ ជាប្រតិកម្មចំពោះការបង្រ្កាបលើការធ្វើបាតុកម្មគាំទ្រប្រជាធិបតេយ្យ ដែលប្រព្រឹត្តទៅដោយសន្តិវិធីនៅគុយបា កាលពីថ្ងៃទី១១ កក្កដា – Reuters ៥. នាយករដ្ឋមន្ត្រីថៃ៖…
-
កូនខ្មែរពូកែៗណាស់

ខ្លះរៀនសុទ្ធដល់វិទ្យាសាស្ត្រនុយក្លេអែរ។ បើកុំតែមានសង្គ្រាមរញ៉េរញ៉ៃ ធនធានមនុស្សខ្មែរមិនចាញ់គេទេ។ អាចរៀនចប់ ប្រទេសម្ចាស់ផ្ទះទាក់ទុកបាត់ភាគច្រើន។ ខ្មែរយើងពុំទាន់មានធនធានថវិកានឹងទាក់ទាញធនធានទាំងនោះចូលស្រុកទេ ប៉ុន្តែ សង្ឃឹមថា ដល់ដំណាក់កាលមួយ នៅពេលពួកគេមានបទពិសោធន៍ និងធនធានគ្រប់គ្រាន់ ពួកគេនឹងត្រលប់ចូលស្រុក ដោយនាំទាំងចំណេះដឹង ធនធានវិនិយោគ ហើយនិងក្រុមហ៊ុនដែលពួកគេធ្លាប់ធ្វើការជាមួយអោយមកវិនិយោគនៅស្រុកខ្មែរ។ នេះគឺជាមេរៀនដែលនិស្សិតវៀតណាម និងអនិកជនវៀតណាមគេធ្វើ។ គេមិនភ្លេចស្រុកកំណើតគេទេ។ គេនាំវិនិយោគចូលស្រុក គេមិនហៅបរទេសអោយកាត់សេដ្ឋកិច្ចជាតិឯងទេ។ ✍🏽-ស៊ឹម វីរៈ
-
វិធានការបង្ការឧបាយកល បោកបញ្ឆោត “លួចគណនីហ្វេសប៊ុកទំព័រហ្វេសប៊ុក និង ព័ត៌មានគណនីធនាគារ”
