-
បានតេង ខ្មែរហៅទន្សោង គឺជាអម្បូរនៃគោព្រៃម៉្យាងនៅអាស៊ីអាគ្នេយ៍

ទម្លាប់ស៊ីស្មៅ និងការរុករករបស់ទន្សោង ដែលជាប្រភេទសត្វជិតផុតពូជ បានជួយដល់វដ្តនៃសារធាតុចិញ្ចឹម ដែលជះឥទ្ធិពលវិជ្ជមានលើប្រព័ន្ធអេកូឡូស៊ី។ នៅរដូវប្រាំង ទន្សោងស៊ីស្មៅជាអាហារ ដែលជួយបំពេញបន្ថែមជីវជាតិនៅតាមតំបន់ជ្រលងភ្នំ។ លុះរដូវមូសុងមកដល់ សត្វទន្សោងនឹងផ្លាស់ទៅរកចំណីនៅតាមតំបន់ខ្ពង់រាប ហើយរបបអាហាររបស់ពួកវានឹងផ្លាស់ប្តូរទៅជាឫស្សីវិញ។ 📷 Joel Satore Photographer
-
ភ្នំសាងស្នេហ៍ មណ្ឌលគិរី 🇰🇭

-
វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិកចំនួនជាង ៦០ម៉ឺនដូស បន្ថែមទៀត បានមកដល់កម្ពុជា នាវេលាទៀបភ្លឺ ថ្ងៃទី២ សីហា ២០២១

-
កម្ពុជារកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន១០៩ករណីទៀត នៅចន្លោះថ្ងៃទី៣១ កក្កដា-១ សីហា ២០២១

-
ចាន់ វឌ្ឍនាកា រកបាន២គ្រាប់ជួយអោយបឹងកេត បន្តឈ្នះប្រកួតទី៧ ស្របពេលដែលភ្នំពេញក្រោន និងវិសាខា រក្សាកំណត់ត្រាមិនទាន់ចាញ់

ក្រុមបាល់ទាត់បឹងកេត បន្តឈ្នះប្រកួតទី៧ ខណ:កីឡាករ ចាន់ វឌ្ឍនាកា រកបាន២គ្រាប់ម្នាក់ឯង ស្របពេលដែលក្រុមភ្នំពេញក្រោន និងវិសាខាបន្តកំណត់ត្រាទាន់ចាញ់ដូចគ្នា ក្នុង សប្ដាហ៍ ទី១១ នៃ ពានរង្វាន់ លីគ កំពូល កម្ពុជា Metfone Cambodian League 2021 ។ ម្ចាស់ផ្ទះក្រុម ព្រះខ័នរាជស្វាយរៀង បាន ចាញ់ ក្រុម ជើង ឯក ឆ្នាំ ចាស់ បឹងកេត ដោយ លទ្ធផល ២ទល់១ នាកីឡដ្ឋាន ខេត្ត ស្វាយរៀង ។ កីឡាករ Privat បាន រក គ្រាប់ បាល់ ឱ្យ ស្វាយរៀង នាំ មុខ មុន តែ ចាន់ វឌ្ឍនាកា រកបានរកបាន២គ្រាប់ម្នា់ឯង ធ្វើអោយបឹងកេត បន្តជ័យជម្នះ៧…
-
យើងមិនទាត់ចោលជំនួញរបស់ប្រទេសណា ឬប្រភពផ្គត់ផ្គង់ពីប្រទេសណាទេ

-
ខ្ញុំអត់កាន់លិទ្ធិណាទេ ខ្ញុំកាន់លិទ្ធិជាក់ស្តែងនិយម

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងសហរដ្ឋអាមេរិកគ្រោងនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី២

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២សីហាបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន គ្រោងនឹងអញ្ជើញធ្វើជាសហប្រធានជាមួយរដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិកលោកអេនតូនី ប្លីនខេន (Antony Blinken) ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី២។ កិច្ចប្រជុំនោះគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៣សីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីបណ្ដាប្រទេសមេគង្គផ្សេងទៀតរួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអគ្គលេខាធិការអាស៊ានផងដែរ។ យោងតាមក្រសួងការបរទេសនោះ កិច្ចប្រជុំនោះគ្រោងនឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ដែលបានរៀបចំឡើងនៅថ្ងៃទី១១កញ្ញាឆ្នាំ២០២០តាមប្រពន្ធ័វីដេអូ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ និងជំរុញបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវអនុតំបន់មេគង្គដែលមានសុវត្ថិភាព ភាពរឹងមាំធន់នឹងវិបត្តិ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងវិបុលភាពប្រកបដោយចីរភាព ដោយមានាការគិតគូរពិចារណាទៅដល់ជំងឺរាតត្បាតកូវីដ-១៩ និងផែនការស្ដារឡើងវិញនូវសេដ្ឋកិច្ច+សង្គមប្រកបដោយចីរភាពរបស់អនុតំបន់ក្រោយជំងឺរាតត្បាត។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី២នោះ ត្រូវក្រសួងការបរទេសចាត់ទុកថា នឹងបញ្ជាក់អំពីមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរវាងប្រណ្ដាប្រទេសទន្លេមេគង្គ និងសហរដ្ឋអាមេរិក ហើយនិងផ្ដល់នូវកាលានុវត្តភាពប្រកបដោយសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាក់លាក់ និងមានផលប្រយោជន៍ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
-
ប្រទេសដែលមានលុយ មិនប្រាកដថាទិញវ៉ាក់សាំងបានទេ

-
យកចិនធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់ វ៉ាក់សាំង ឯព
